អន្តរជាតិ
អុញនោះ! ឯកឧត្តម ខៀវ កញ្ញារីទ្ធ នឹងចាត់ការលើមន្ត្រីមានតែឈ្មោះមិនមកធ្វើការ សុីលេីកម្លាំងមន្ត្រីក្រសួងរង់ចាំតែបើកប្រាក់ខែ
BY Khmernote Media
May 21, 2019
នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារប្រកាសពីវិធានចាត់ការទៅលើមន្ត្រីមួយចំនួននៅគ្រប់អគ្គនាយកដ្ឋាន នៅក្នុងក្រសួងព័ត៌មាន ដែលមានតែឈ្មោះ គ្មានវត្តមានមកធ្វើការរង់ចាំតែថ្ងៃបើកប្រាក់ខែ។
ដោយ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំអោយគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណាខ្លះ ដែលមានតែឈ្មោះ តែបេីកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល ដេីម្បីខ្ញុំបង្ហោះរូបអ្នកដែលសុីលេីកម្លាំងមន្ត្រីក្រសួង”៕



ដោយ៖ ណារ៉ែន