ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្រាប់អ្នកចូលចិត្តប្រេនៗ! Louis Vuitton ចេញលក់ឈុតរ៉ាកែតវាយប៉េងប៉ុងដ៏ប្រណិត ឯតម្លៃវិញញាក់សាច់តែម្តង

    BY Khmernote Media May 21, 2019
    សម្រាប់អ្នកចូលចិត្តប្រេនៗ! Louis Vuitton ចេញលក់ឈុតរ៉ាកែតវាយប៉េងប៉ុងដ៏ប្រណិត ឯតម្លៃវិញញាក់សាច់តែម្តង

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Louis Vuitton ទើបតែបានដាក់បង្ហាញនូវឈុតរ៉ាកែតវាយប៉េងប៉ុងតម្លៃ ២,២១០ ដុល្លារ ដែលជាតម្លៃដ៏ខ្ពស់មួយមិនធ្លាប់មានពីមុន​មក។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា តម្លៃនេះគឺជាតម្លៃមុនពេលគិតថ្លៃពន្ធ និងជាតម្លៃដែលបូកបញ្ចូលថ្លៃដឹកជញ្ជូនសម្រាប់អ្នកដែលបញ្ជាទិញឈុតនេះតាមបណ្តាញអ៊ីនធឺណិត។

    ឈុតរ៉ាកែតវាយប៉េងប៉ុងរបស់ក្រុមហ៊ុន Louis Vuitton នេះមានលក្ខណៈពិសេសដូចជា មានបន្ទះក្ដារធ្វើពីឈើប្រណិតរឹងមាំប្រើបានយូរ ប្រើប្រាស់ក្រណាត់ល្អសម្រាប់ទ្រាប់កា្តរ មានស្រោមធ្វើពីស្បែកសុទ្ធ គ្រាប់ប៉េងប៉ុងត្រូវបានគេច្នៃឡើងជាពិសេសជាមួយនឹងស្រោមសម្រាប់ដាក់គ្រាប់ប៉េងប៉ុងធ្វើពីស្បែកសុទ្ធផងដែរ។ តម្លៃរបស់ឈុតរ៉ាកែតប៉េងប៉ុងនេះអាចនឹងខ្ពស់បន្ដិចសម្រាប់មនុស្សធម្មតា តែសម្រាប់អ្នកដែលចូលចិត្តកីឡាវាយប៉េងប៉ុងហើយមានលុយច្រើននោះ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay