Khmernote Media
  • កីឡា

    ជាការពិតណាស់ក្លឹប Real Madrid ពិតជាចង់បាន និងកោតសរសើកីឡាករ Christian Eriksen របស់ក្លឹប Spur ប៉ុន្តែប្រហែលជាត្រូវលះបង់កីឡាករម្នាក់ដើម្បីសម្រេចបានក្នុងការចរចាមួយនេះ។ តាមរយៈការរាយការណ៍បានអោយដឹងថា អ្នកចាត់ការទូទៅលោក Mauricio Pochettino របស់ Tottenham មានការចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកកីឡាករ Dani Ceballos របស់ Real Madrid មកទីក្រុងឡុងដើម្បីយកមកជំនួសវត្តមានកីឡាករ Eriksen។ គួរបញ្ជាក់ផងដែរថាកុងត្រារបស់កីឡាករ Eriksen នឹងបញ្ជប់នៅក្នុងឆ្នាំក្រោយ មានន័យថាគាត់អាចចាកចេញពីក្លឹបនេះនៅឆ្នាំក្រោយដោយមិនហ្រ្វី លុះត្រាណាតែ Spurs នៅបន្តកុងត្រាជាមួយរូបគេបន្តទៀត។ ជាលទ្ធផល តាមរយៈរបាយការណ៍បានអោយដឹងថាលោក Pochettino

    May 23, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ត្រូវឆក់ខែ្សភ្លើងស្ទើរតែស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាងបានយកឌុយសម្រាប់បញ្ចូលថ្មទូរស័ព្ទទៅដាក់នៅក្នុងមាត់។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Shevar រស់នៅក្នុងភូមិ Jahangirabad តំបន់ Delhi ភាគខាងជើងប្រទេសឥណ្ឌា។ បើតាមស្រ្តីជាម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បានដាក់បញ្ចូលថ្មទូរស័ព្ទនៅក្បែរកន្លែង ដែលកូនស្រីរបស់គាត់កំពុងតែលេង បន្តិចក្រោយមកមានគេតេមកគាត់ ហើយគាត់ក៏បានទៅដកទូរស័ព្ទនោះមកនិយាយដោយទុកឲ្យឌុយសម្រាប់បញ្ចូលថ្មនោះនៅជាប់នឹងចរន្តភ្លើងដដែល។ ដោយខ្វះការប្រុងប្រយ័ត្នចំពោះកូនស្រី ស្រាប់តែនាងបានយកឌុយនោះមកដាក់នៅក្នុងមាត់ និងខាំលេង ហើយក៏ត្រូវឆក់ចរន្តអគ្គិសនីតែម្តង។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកនៅក្បែរផ្ទះ ខណៈដែលក្មេងស្រីរងគ្រោះត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 23, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់បានចំណាយប្រាក់អស់ជិត ៣ ពាន់ដុល្លារ ដើម្បីទិញលេខទូរស័ព្ទមានហុងស៊ុយខ្ពស់មកប្រើ តែចុងក្រោយលេខទូរស័ព្ទនោះបែរជានាំបញ្ហាឲ្យគាត់ទៅវិញ។ បុរសដែលបានជួបរឿងអកុសលនេះមានឈ្មោះថា Shen រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន ហើយកាលពីខែមេសាកន្លងទៅនេះ គាត់បានទិញលេខទូរស័ព្ទដែលមានកន្ទុយ ៨៨៨ (ជាលេខដែលប្រជាជនចិនគ្រប់រូបជឿថាជាលេខមានហុងស៊ុយ និងនាំសំណាងល្អ) ក្នុងតម្លៃ ២០ ,០០០ យន់ (២,៨៩៥ ដុល្លារអាមេរិក) ដើម្បីយកទៅប្រើប្រាស់។ ជារឿងអកុសល កាលពីពេលថ្មីៗនេះនៅក្នុងខែ្សភាពយន្តភាគចិនមួយដែលមានចំណងជើងថា “Skynet Action” មានឈុតមួយបង្ហាញថា មានឧក្រិដ្ឋជនម្នាក់បានប្រើប្រាស់លេខទូរស័ព្ទដូចលេខរបស់លោក Shen តែម្តង ដើម្បីប្រព្រឹត្តិឧក្រិដ្ឋកម្មផ្សេងៗ។ ក្រោយបានទស្សនាឈុតនេះរួច ស្រាប់តែទស្សនិកជនជាច្រើនបាននាំគ្នាតេមកកាន់លេខនេះ

    May 23, 2019
  • PR បច្ចេកវិទ្យា

    ហ្គេមអនឡាញជាប្រភេទហ្គេមដែលមានការគាំទ្រខ្លាំង ពីក្រុមយុវវ័យនាសម័យថ្មីនេះ អ្នកខ្លះលេងដោយការប្រមូលផ្តុំគ្នាជាក្រុមតូច និង លេងជាក្រុមធំ រហូតពេលខ្លះទោះបីជាពួកគេនៅឆ្ងាយពីគ្នាក្តី ក៏ពួកគេនៅតែអាចលេងហ្គេមអនឡាញឆ្លើយឆ្លងជាមួយគ្នាបានយ៉ាងងាយស្រួល ដោយសារតែមានការភ្ជាប់ប្រព័ន្ធអ៊ីនធើណែតនៅលើទូរស័ព្ទដៃ ឬ ការប្រើប្រាស់សេវាអ៊ីនធើណែតនៅតាមផ្ទះ ហើយអ្នកខ្លះទៀតលេងហ្គេមទាល់តែអស់ថ្មទូរស័ព្ទរហូតដល់ថ្នាក់ដោតខ្សែសាកទូរស័ព្ទបណ្តើរ លេងហ្គេមបណ្តើរ ឬ អ្នកខ្លះត្រូវកាន់ដុំ Power Bank តាមខ្លួនបណ្តើរ លេង ហ្គេមបណ្តើរក៏មានដែរ ព្រោះថាវាធ្វើឲ្យពួកគេមានអារម្មណ៍រីករាយ និង មិនចាំបាច់ចេញទៅខាងក្រៅផ្ទះ រហូតដល់អ្នកខ្លះទៀតលេងដល់ថ្នាក់ភ្លេចបាយ ភ្លេចទឹកក៏មានដែរ ប៉ុន្តែទោះជាជក់លេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សា និង ធ្វើការងារស្នូលជាចំបងផងណាកនយើងអើយ ហេហេហេ។ ប្រសិនបើមានបញ្ហាអំពីការសាកថ្មទូរស័ព្ទពេលលេងហ្គេមម្តងៗ សូមលោកអ្នកឈប់បារម្ភទៀតទៅ ព្រោះថាកូនពៅត្រកូល F មួយរូបទៀត

    May 23, 2019
  • អន្តរជាតិ

    បន្ទាយមានជ័យ៖ បុរសជាទាហានម្នាក់ផឹកស្រាស្រវឹងជោគជាំបានដើរទៅរករឿងអ្នកលក់លតឆា បង្កជំលោះ ហើយក៏ត្រូវអ្នកលតឆាវាយក្បាល១វែកបណ្តាលឲ្យបែកក្បាលឈាមហូរជោគខ្លួនប្រាណដេរចំនួន៣ថ្នេរ។ ហេតុការណ៍ជម្លោះគ្នានេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខវេទិកាសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ភាគីអ្នកលក់លតឆាមានឈ្មោះ គីម សីម៉ា ហៅសេ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកជនបង្កមានឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

    May 23, 2019
  • អន្តរជាតិ

    បច្ចុប្បន្ននេះមានកុមារជាច្រើនមានជំងឺញៀនឹងការលេងទូរស័ព្ទដៃ ដែលឥរិយាបថនេះបានជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សុខភាពរបស់ពួកគេ។ បញ្ហាដំបូងដែលពួកគេនឹងប្រឈមនោះគឺការគេងមិនបានគ្រប់គ្រាន់ ដែលបញ្ហាមួយនេះនឹងនាំពួកគេទៅរកបញ្ហាជាច្រើនដូចជា ងងុយគេងពេលទៅរៀន ដែលអាចបះពាល់ដល់លទ្ធផលនៃការសិក្សា កម្លាំងចុះខ្សោយ ប្រព័ន្ធការពាររាងកាយចុះខ្សោយ មានអារម្មណ៍មិនល្អ និងឆាប់ឈឺច្រើនជាដើម។ ក្នុងករណីដែលលោកអ្នកយកឧបករណ៍អេឡិចត្រូចនិចចេញពីកូនៗទាំងស្រុងក៏មិនអាចទៅរួចដែរ ដូចនេះលោកអ្នកគួរស្វែករក តុល្យភាពនៃការលេងទូរស័ព្ទ និងសុខភាពដំណេករបស់កូន ដូចខាងក្រោមនេះ៖ ១. កំណង់ម៉ោងសម្រាប់ឲ្យកូនលេងទូរស័ព្ទឲ្យច្បាស់លាស់ ហើយពេលដល់ម៉ោងកំណត់ត្រូវទៅយកទូរស័ព្ទពីកូនមកទុក ២. យកឧបករណ៍អេឡិចត្រូនិចចេញពីបន្ទប់កូនតូចឲ្យអស់ ដើម្បីការពារឲ្យគេលួចប្រើប្រាស់តាមចិត្ត ហើយអនុញ្ញាតឲ្យគេប្រើតែតាមពេលលោកអ្នកបានកំណត់ ៣. ព្យាយាមរកកិច្ចការសាលា ការងារផ្ទះ និងរកពេលសម្រាកជាលក្ខណៈគ្រួសារឲ្យបានច្រើន ដើម្បីឲ្យពួកគេភ្លេចពីរកាលេងទូរស័ព្ទខ្លះ ៤. កំណត់ម៉ោងចូលគេងរបស់កូនឲ្យច្បាស់ ហើយធ្វើវាឲ្យទៅជាទម្លាប់ ដូចនេះកូននឹងមានទម្លាប់ចូលគេងក្នុងម៉ោងជាក់លាក់មួយ ៥. ត្រូវអនុវត្តគោលការណ៍ខាងលើឲ្យបានជាប្រចាំ បើអនុវត្តខ្លះ

    May 23, 2019
  • អន្តរជាតិ

    មនុស្សគ្រប់គ្នាតែងតែមានក្តីប្រាថ្នាមួយគឺចូលនិវត្តន៍ពីការងារជាមួយនឹងប្រាក់​សោធន​និវត្តន៍ដ៏សមរម្យមួយ ដែលផ្គត់ផ្គង់ជីវភាពរបស់ពួកគេបាន ហើយអ្នកខ្លះវិញព្យាយាមសន្សំទុកឲ្យបានច្រើនដើម្បីទុកចាយពេលចាស់ទៅ និងសម្រេចចូលនិវត្តន៍មុនអាយុកំណត់ទៀតផង។ យ៉ាងណាក្តី សម្រាប់អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុវិញបានអះអាងថា ពេលខ្លះលោកអ្នកអាចចូលនិវន្តន៍មុនអាយុកំណត់បាន និងទាំងដែលលោកអ្នកមិនចាំបាច់មានលុយសុទ្ធទុកច្រើនទៀតផង។ បើតាមលោក Tony Robbins ជាអ្នកជំនាញផ្នែកហិរញ្ញាវត្ថុ ជាអ្នកនិពន្ធសៀវភៅ “Money: Master the Game” និងត្រូវបានគេចាត់ទុកថាជាសេដ្ឋីផងនោះ បានឲ្យដឹងថា លោកអ្នកមិនចាំបាច់មានលុយច្រើនទើបអាចចូលនិវត្តន៍មុនអាយុកំណត់នោះទេ ដោយលោកអ្នកគ្រាន់តែត្រូវការប្រភពចំណូលអកម្មមួយតែប៉ុណ្ណោះ។ ដើម្បីទទួលបានប្រភពចំណូលអកម្មនេះ លោក Tony Robbins បានបញ្ជាក់ថា​ ពេលដែលលោកអ្នកនៅក្មេងនៅពេញកម្លាំងធ្វើការងារលោកអ្នកត្រូវតែខំប្រឹងធ្វើការ និងសន្សំលុយទុកមួយចំនួនដើម្បីធ្វើការវិនិយោគ ដាច់ខាតកុំខ្ជះខ្ជាយ កុំចាយធំតាមចិត្ត។ ប្រាក់ដែលលោកអ្នកសន្សំបានមកនោះ ឧទាហរណ៍លោកអ្នកចាប់ផ្តើមធ្វើការងារនៅអាយុ ២០ ឆ្នាំ​ ហើយផ្តើមធ្វើការសន្សំលុយបួនដប់ឆ្នាំ

    May 23, 2019
  • PR

    រាជធានីភ្នំពេញ (ថ្ងៃទី20 ខែឧសភា ឆ្នាំ2019) សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យអស់រយៈពេល 3 ខែកន្លងមក។ កម្មវិធីនេះត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័រ Telecomasia.net នៅថ្ងៃនេះ ដោយបញ្ជាក់ថាក្រុមហ៊ុន Cellcard ទទួលបានជ័យលាភីជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator ដោយចូលរួមប្រកួតជាមួយ 3 ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud Xchange

    May 23, 2019
  • អន្តរជាតិ

    អាជ្ញាធរសុខភាពរបស់បារាំងបានធ្វើការព្រមានថា ពន្លឺពណ៌ខៀវចេញពីផ្ទាំងអេក្រង់ ឬអំពូលភ្លើង LED អាចបំផ្លាញកែវភ្នែកបាន និងធ្វើឲ្យមានការរំខានដំណេករបស់លោកអ្នកយ៉ាងខ្លាំង។ ការព្រមាននេះបានធ្វើឡើងក្រោយមានការសិក្សាមួយបានបង្ហាញថា ឥទ្ធិពលនៃពន្លឺ LED អាចធ្វើឲ្យកោសិកាកែវភ្នែកឆាប់ចាស់ជាងធម្មតា និងអាចនាំទៅរកការចុះខ្សោយនៃសមត្ថភាពភ្នែក ដែលមិនអាចព្យាបាលឡើងវិញបាន។ យោងតាមរបាយការណ៍នៃការសិក្សាខាងលើដែលមានកម្រាស់ប្រមាណជា ៤០០ ទំព័របានអះអាងថា ភ្នែកដែលទទួលរងនូវពន្លឺ LED ទាំងក្នុងរយៈពេលវែង ឬខ្លី សុទ្ធតែអាចទទួលរងនូវប៉ះពាល់ដូចគ្នា គ្រាន់តែទំហំនៃការប៉ះពាល់ខុសគ្នាតិច និងច្រើនប៉ុណ្ណោះ។ បច្ចុប្បន្ននេះពន្លឺ LED ដែលមនុស្សទូទៅជួបប្រទះញឹកញាប់ជាងគេគឺពន្លឺចេញពីអំពូលភ្លើង (អំពូល LED) និង អេក្រង់ទូរស័ព្ទ ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ លោកអ្នកគួរកុំព្យាយាមសម្លឹងមើលទូរស័ព្ទនៅកន្លែងងងឹត កាត់បន្ថយរយៈពេលប្រើប្រាស់ទូរស័ព្ទ និងកុំប្រើប្រាស់អំពូលភ្លើង

    May 22, 2019
  • សង្គម

    ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ ទីព្រះស្រែ ស្ថិតក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានថ្នាក់ដឹកនាំកំពូលៗអញ្ជើញចូលរួមផងដែរ។ លទ្ធផលនៃការផ្សងតាមរយៈការបរិភោគរបស់គោឧសភរាជ ឆ្នាំនេះ ការបង្កបង្កើនផលទទួលបានលទ្ធផលដូចតទៅ ៖ ១. ស្រូវ ៨៥% ២. ពោត ៩០% ៣. សណ្តែក ៨៥% អត្ថបទ៖ សេម ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប

    May 22, 2019