ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើចង់កែទម្លាប់កូនៗកុំឲ្យមើលទូរស័ព្ទ ឬ Tablet ច្រើនពេក គួរសាកអនុវត្តវិធីសាស្ត្រទាំង៥នេះ

    BY Khmernote Media May 23, 2019
    បើចង់កែទម្លាប់កូនៗកុំឲ្យមើលទូរស័ព្ទ ឬ Tablet ច្រើនពេក គួរសាកអនុវត្តវិធីសាស្ត្រទាំង៥នេះ

    បច្ចុប្បន្ននេះមានកុមារជាច្រើនមានជំងឺញៀនឹងការលេងទូរស័ព្ទដៃ ដែលឥរិយាបថនេះបានជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សុខភាពរបស់ពួកគេ។ បញ្ហាដំបូងដែលពួកគេនឹងប្រឈមនោះគឺការគេងមិនបានគ្រប់គ្រាន់ ដែលបញ្ហាមួយនេះនឹងនាំពួកគេទៅរកបញ្ហាជាច្រើនដូចជា ងងុយគេងពេលទៅរៀន ដែលអាចបះពាល់ដល់លទ្ធផលនៃការសិក្សា កម្លាំងចុះខ្សោយ ប្រព័ន្ធការពាររាងកាយចុះខ្សោយ មានអារម្មណ៍មិនល្អ និងឆាប់ឈឺច្រើនជាដើម។ ក្នុងករណីដែលលោកអ្នកយកឧបករណ៍អេឡិចត្រូចនិចចេញពីកូនៗទាំងស្រុងក៏មិនអាចទៅរួចដែរ ដូចនេះលោកអ្នកគួរស្វែករក តុល្យភាពនៃការលេងទូរស័ព្ទ និងសុខភាពដំណេករបស់កូន ដូចខាងក្រោមនេះ៖

    ១. កំណង់ម៉ោងសម្រាប់ឲ្យកូនលេងទូរស័ព្ទឲ្យច្បាស់លាស់ ហើយពេលដល់ម៉ោងកំណត់ត្រូវទៅយកទូរស័ព្ទពីកូនមកទុក

    ២. យកឧបករណ៍អេឡិចត្រូនិចចេញពីបន្ទប់កូនតូចឲ្យអស់ ដើម្បីការពារឲ្យគេលួចប្រើប្រាស់តាមចិត្ត ហើយអនុញ្ញាតឲ្យគេប្រើតែតាមពេលលោកអ្នកបានកំណត់

    ៣. ព្យាយាមរកកិច្ចការសាលា ការងារផ្ទះ និងរកពេលសម្រាកជាលក្ខណៈគ្រួសារឲ្យបានច្រើន ដើម្បីឲ្យពួកគេភ្លេចពីរកាលេងទូរស័ព្ទខ្លះ

    ៤. កំណត់ម៉ោងចូលគេងរបស់កូនឲ្យច្បាស់ ហើយធ្វើវាឲ្យទៅជាទម្លាប់ ដូចនេះកូននឹងមានទម្លាប់ចូលគេងក្នុងម៉ោងជាក់លាក់មួយ

    ៥. ត្រូវអនុវត្តគោលការណ៍ខាងលើឲ្យបានជាប្រចាំ បើអនុវត្តខ្លះ មិនអនុវត្តខ្លះ វាមិនអាចកើតជាទម្លាប់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay