Khmernote Media
  • PR

    ភ្នំពេញ៖ ដើម្បីធ្វើការអរគុណចំពោះការគាំទ្ររបស់អតិថិជនកន្លងមក ចំពោះផ្សារទំនើបព្រីនស៍យើងខ្ញុំ បានផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខដែរបានកំណត់រហូតដល់៤៧% និងកម្មវិធីពិសេសៗជាច្រើនទៀតដូចខាងក្រោម៖ កម្មវិធីទី១៖ ការចាប់រង្វាន់ធំ ក្នុងឱកាសគម្រប់ខួប១ឆ្នាំរបស់ផ្សារទំនើបព្រីនស៍នេះ លោកអ្នកគ្រាន់តែធ្វើការជាវឥវ៉ាន់នៅក្នុងផ្សារដោយចំណាយអស់ចំនួន១៥ដុល្លារលោកអ្នកនិងទទួលបានសន្លឹកឆ្នោតមួយសន្លឹកភ្លាមៗ ចំណាយអស់ ៣០ដុល្លារនិងទទួលបានសន្លឹកឆ្នោត២សន្លឹក ចំណាយកាន់តែច្រើនឱកាសឈ្នះរង្វាន់កាន់តែច្រើន៖ ឈ្នះរង្វាន់ធំដូចខាងក្រោម៖ ១. ម៉ូតូហុងដា Wave មួយគ្រឿងដែរមានតម្លៃ 1,350$ ២. កង្ហាត្រជាក់ម៉ាក​ Midea ដែលមានតម្លៃ 139$ ៣. ម៉ាស៊ីនក្រឡុកម៉ាក Philips ដែលមានតម្លៃ 100$ ៤. ឆ្នាំងអ៊ុតម៉ាក់ Electrolux ដែលមានតម្លៃ 50$ និងរង្វាន់ផ្សេងៗទៀតជាច្រើនកំពុងរង់ចាំលោកអ្នក

    May 25, 2019
  • បច្ចេកវិទ្យា

    Samsung Galaxy Note 10 នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ខណៈមានអ្នករង់ចាំទូរស័ព្ទដ៏ទំនើបនេះរាប់លាននាក់នៅជុំវិញពិភពលោក។ មុនការចេញលក់ជាផ្លូវការ រូបភាពគំរូនៃទូរស័ព្ទ Samsung Galaxy Note 10 ត្រូវបានបែកធ្លាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញអ៊ីនធឺណិត។ បើយោងតាមសារព័ត៌មានបច្ចេកវិទ្យា PHONEARENA បានចុះផ្សាយថា Samsung Galaxy Note 10 នឹងមានពីរម៉ូដែល គឺ Samsung Galaxy Note 10 ដែលមានទំហំអេក្រង់ ៦,២៨ អ៊ីញ និង Samsung Galaxy Note 10

    May 24, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោគជាំរហូតសន្លប់កាលពីយប់ លុះព្រឹកឡើងស្រាប់តែបានមើលឃើញថា លិង្គរបស់គាត់ស្ទើរតែដាច់ចេញពីខ្លួនរបស់គាត់ទៅហើយ តែមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ បុរសជាជនរងគ្រោះមានឈ្មោះថា​ Tan អាយុ ៤៤ ឆ្នាំ និងជាមនុស្សមានទម្លាប់ទទួលទានគ្រឿងស្រវឹងជាប្រចាំ។ នៅក្នុងយប់នៃថ្ងៃកើតហេតុ លោក Tan និងមិត្តភក្តិបាននាំគ្នាផឹកស៊ីជាធម្មតា តែប្លែកត្រង់ថា លោក Tan ផឹកស្រាយ៉ាងច្រើនជោគជាំខុសធម្មតារហូតលែងដឹងខ្លួន។ នៅពេលព្រឹកឡើង ពោលគឺនៅពេលដែលបុរសជាជនរងគ្រោះស្វាងស្រា ស្រាប់តែគាត់បានមើលឃើញថា នៅតំបន់ឯកជនរបស់គាត់មានឈាមហូរជាច្រើន ហើយលិង្គរបស់គាត់ត្រូវរយះស្ទើរតែដាច់ចេញពីខ្លួនទៅហើយ ខណៈដែលគាត់មិនដឹងមូលហេតុទាល់តែសោះ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រើពេលប្រមាណជា ៧ ម៉ោង ដើម្បីជួយសង្គ្រោះគាត់។ វេជ្ជបណ្ឌិតបានឲ្យដឹងថា លិង្គរបស់គាត់ត្រូវការពេលវេលាយូរណាស់ទើបអាចជាសះស្បើយ

    May 24, 2019
  • អន្តរជាតិ

    ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ប្រទេសចិនបានធ្វើការបង្ហាញគំរូរថភ្លើងថ្មីស្រឡាំងមួយ ដែលអាចមានសមត្ថភាពរត់បានរហូតដល់ទៅ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការដាក់បង្ហាញរថភ្លើងល្បឿននេះបានធ្វើឡើងនៅក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ ការបង្ហាញខ្លួនដំបូងនៃគំរូសាកល្បងរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនមួយនេះ គឺជាសញ្ញាដ៏សំខាន់មួយសម្រាប់ប្រទេសចិននៅក្នុងប្រព័ន្ធរថភ្លើងល្បឿនលឿន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថភ្លើងដ៏សែនលឿននេះគ្រោងនឹងបិទខ្សែផលិតកម្មនៅឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ការធ្វើតេស្តសាកល្បងនៅឆ្នាំ២០២១៕ អត្ថបទ៖ ឌី ប្រភព៖ cgtn

    May 24, 2019
  • PR

    ប៉ុន្មានឆ្នាំចុងក្រោយ គេកត់សម្គាល់ឃើញមានការប្រកួតប្រជែងទីផ្សារកាហ្វេ និង ហាងកាហ្វេកាន់តែកើនឡើង ដែលភាគច្រើនបានទាក់ចិត្តយុវវ័យ និង អ្នកធ្វើការជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសរាល់ការជួបជុំ ពិភាក្សារឿង ការងារផ្សេងៗភាគច្រើនពួកគេទៅហាងកាហ្វេល្បីៗផ្សេងៗ ពីព្រោះពួកគេគិតថាកាហ្វេដែល ឆ្ងាញ់គឺមានតែនៅក្នុង ហាងប្រេនៗ ឬហាងល្បីៗនោះទេ។ យ៉ាងណាម៉ិញ ស្របពេលដែលទីផ្សារកាហ្វេ និង ហាងកាហ្វេរីកដូចផ្សិតនេះ យើងជឿជាក់ថា អ្នកញុំាកាហ្វេជាច្រើននៅមិនទាន់ស្គាល់ និង ដឹងពីប្រភេទកាហ្វេច្បាស់លាស់នៅឡើយទេ ។ ជាការពិតណាស់ រសជាតិកាហ្វេពិតជាសំខាន់ ហើយវាបានធ្វើអោយអ្នកទទួលទានមានអារម្មណ៍ល្អទៀតផង ដូចនេះហើយទើបយើង ឃើញថា មនុស្សជាច្រើនចូលចិត្តកាហ្វេ ឬអាចនិយាយបានថាញៀនកាហ្វេ។ ពេលខ្លះពួកគាត់ត្រូវបង្ខំចិត្ត ជិះទៅឆ្ងាយពីផ្ទះ ឬកន្លែងធ្វើការគាត់ ព្រោះតែចង់ពិសារកាហ្វេមួយកែវប៉ុណ្ណោះ

    May 24, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅលើផ្លូវលេខ៤៤៨K ស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ ដើម្បីកាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មី ហើយគុណភាពទឹកអាចនឹងមានភាពល្អក់កកក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕ អត្ថបទ៖ សេម

    May 24, 2019
  • PR

    ភ្នំពេញថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩៖ ហេតុអ្វីអ្នកត្រូវទ្រាំលំបាកបោកគក់ដោយដៃទៀត? ប្រាកដណាស់លោកអ្នកពិតជាមិនចង់នោះទេព្រោះវាពិបាកត្រូវប្រើកម្លាំងច្រើន ចុករោយខ្នង ដៃ ចង្កេះ និងខាតពេលវេលាទៀត! បើចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ក៏មិនដឹងថាទិញម៉ាកអ្វីដែលល្អ ទំនើប បោកទៅបានស្អាត ងាយស្រួលប្រើ និងស៊ីភ្លើងតិចមែនទេ? អ៊ីចឹងពេលនេះសូមណែនាំនូវម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Drum ដែលល្អ ទំនើបទាន់សម័យ និងសន្សំសំចៃបំផុតជូនលោកអ្នក! ចង់ដឹងច្បាស់ថាតើហេតុអ្វីបានជា Samsung Drum ជាជម្រើសដ៏ល្អបំផុតនោះសូមមកមើលលក្ខណៈសម្បត្តិ និងមុខងារអស្ចារ្យជាមួយគ្នា! 1. Steam Cycle New Function គឺជាបច្ចេកវិទ្យាថ្មីមួយដែលមាន 2

    May 24, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី មន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹកស្រស់

    May 24, 2019
  • បច្ចេកវិទ្យា

    សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់បន្តកើនកម្ដៅខ្លាំងឡើងៗ ដែលរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei បានទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយក្រុមហ៊ុនអាមេរិកបានសម្រេចដាក់ទណ្ឌកម្មឈប់ផ្តល់សិទ្ធ ឲ្យទូស័ព្ទ Huawei គ្រប់ម៉ូឌែលអាចភ្ជាប់ និងប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍សំខាន់ៗជាច្រើន។ ក្រោមការបញ្ជាររបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុន Google បានសម្រេចឈប់ផ្តល់សិទ្ធឲ្យទូស័ព្ទ Huawei អាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍របស់ពួកគេ ដែលមានន័យថាអ្នកប្រើប្រាស់ទូរស័ព្ទ Huawei មិនអាចធ្វើការ Update និងទាញយកកម្មវិធីថ្មីៗដែលមាននៅក្នុង Google Play Store នោះទេ ហើយសូម្បីតែប្រើប្រាស់ YouTube និង Google Map ក៏មិនអាចធ្វើឡើងបានដែរ។ យ៉ាង​ណាក្តី បើយោងតាមសារព័ត៌មាន Xda-Developers បានរាយការណ៍ថា​ Huawei

    May 24, 2019
  • PR

    កាន់តែងាយស្រួលជាមួយនឹងការទិញនូវផលិតផល Konfulon ដែលពេលនេះ Konfulon បានបញ្ចេញ App ថ្មីមួយរបស់ខ្លួនដែលងាយស្រួលដល់អតិថិជនដែលមានភាពមមាញឹកជាមួយនឹងការងារមិនមានពេលដើម្បីទិញផលិតផលផ្ទាល់នៅកន្លែងពេលនេះ App Konfulon អាចជួយដោះស្រាយបញ្ហាជូនលោកអ្នកបាន ដោយគ្រាន់តែអ្នកកុម្ម៉ង់នៅទំនិញដែលអ្នកចង់បាននូវលើ App នោះទំនិញដែលអតិថិជនជាវនឹងធ្វើការដឹកជញ្ជូនជូនអតិថិជនភ្លាមតែម្តង។ អ្វីដែលកាន់តែពិសេសនោះសម្រាប់ការជាវលើ App នេះអតិថិជន នឹងទទួលបានការបញ្ចុះតម្លៃ ៥% ភ្លាមៗ ជាមួយគ្នានេះចំពោះអតិថិជន ៥០ នាក់ដំបូងនឹងមានការដឹកជញ្ជូនដោយឥតគិតថ្លៃថែមទៀតផង។ សម្រាប់លីងដើម្បី Download នៅតំណខាងក្រោម៖ Android: https://play.google.com/store/apps/details?id=com.nimblent Website: https://konfulononline.com/

    May 24, 2019