Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវពិការជើងឆ្វេងអស់មួយជីវិត បន្ទាប់ពីមានសត្វដង្កូវសមុទ្រមួយប្រភេទខាំជើងរបស់គាត់ ខណៈដែលគាត់បានទៅដើរលេងកំសាន្តនៅតំបន់កោះ Pulau Pangkor ដែលស្ថិតនៅក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ បុរសជាជនរងគ្រោះមានឈ្មោះថា Mohd Fadzil Mohd Yunus អាយុ ៣៦ ឆ្នាំ ហើយកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ គាត់នឹងក្រុមគ្រួសារបានទៅកំសាន្តនៅតំបន់កោះខាងលើ ហើយក៏ត្រូវសត្វដង្កូវនោះខាំតែម្តង។ សត្វដង្កូវនោះជាប្រភេទសត្វដ៏កម្រមួយ ដែលមានឈ្មោះជាផ្លូវការថា Chloeia Flava ឬជាធម្មតាគេតែងហៅថា សត្វដង្កូវមាស។ ក្រោយដង្កូវមាសខាំជើង បុរសជាជនរងគ្រោះមានអាការរមាស់ ក្រហាយ និងហើមជើងបន្តិច ក្រោយមកវាក៏ក្លាយទៅជាដំបៅ ហើយទោះជាគាត់ព្យាយាមទៅព្យាបាលបញ្ហានេះនៅមន្ទីរពេទ្យជាច្រើនដងក៏ដោយក៏បញ្ហានៅតែមិនអាចជាសះស្បើយបាននោះទេ។

    May 27, 2019
  • អន្តរជាតិ

    ចិន៖ រថយន្តមួយគ្រឿងបានជ្រុលចង្កូតបើកទៅបុកមនុស្សជាច្រើន ដែលកំពុងតែដើរឆ្លងថ្នល់ បង្កឲ្យមានមនុស្សចំនួន ១៣​ នាក់រងរបួស ក្នុងនោះ មាន២ នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangzhou ប្រទេសចិន និងបង្កឡើងដោយស្ត្រីជាអ្នកបើកបរម្នាក់អាយុ ៤៥ ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ។ តាមរយៈវីដេអូដែលគេថតជាក់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ការពិតរថយន្តដែលបង្កហេតុនោះបានឈប់ដោយមានភ្លើងក្រហម ខណៈដែលមានមនុស្សជាច្រើនកំពុងដើរឆ្លងផ្លូវ។ បន្តិចក្រោយមកស្រាប់តែរថយន្តបានស្ទុះទៅមុខយ៉ាងកំរោល ដោយបានបុករះលើហ្វូងមនុស្សជាច្រើន និងជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀតផងដែរ។ តាមចម្លើយសារភាពរបស់ស្រ្តីជាអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុនាងបានឈោងទៅយកដបទឹកនៅកៅអីខាងក្រោយ ខណៈនោះជើងរបស់នាងក៏បានជ្រុលទៅជាន់ហ្គែររថយន្តឲ្យទៅមុខដោយចៃដន្យតែម្តង។ យ៉ាងណាក្តីមកទល់នឹងពេលនេះស្រ្តីជាអ្នកបើករថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញបាននាំគ្នាចាប់អារម្មណ៍ទៅនឹងស្បែកជើងកែងខ្ពស់របស់នាង ដោយគិតថាដោយសារតែនាងពាក់ស្បែកជើងកែងខ្ពស់ដូចនោះហើយទើបបានជានាងជ្រុលជើងបញ្ជារថយន្តដូចនេះ៕   អត្ថបទ៖ភក្តី ប្រភព៖shanghaiist

    May 25, 2019
  • សង្គម

    មានករណីគួរឲ្យរន្ធត់និងតក់ស្លុត បានកើតឡើងក្រោយមានមនុស្ស៣នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅឯចម្ការដំឡូង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ជនរងគ្រោះទី១ជាប្តីមានឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ, ជនរងគ្រោះទី២ ជាប្រពន្ធមានឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ និងកូនប្រុសឈ្មោះ ឡេង ឆេងលិ អាយុ៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ យោងតាមសម្តីឈ្មោះ ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣

    May 25, 2019
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានរកឃើញថា ការដំឡើងថ្លៃពន្ធរបស់ផលិតផលចិនសម្រាប់នាំចូលកាន់សហរដ្ឋអាមេរិកនោះ បានជំរុញឲ្យប្រទេសថៃមានលទ្ធភាពអាចទទួលបានផ្តល់ប្រយោជន៍យ៉ាងច្រើន។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រសួងផែនការរបស់ថៃ និងត្រូវបានចុះផ្សាយជាសាធារណៈតាមរយៈសារព័ត៌មានអេឡិចត្រូនិច BANGKOKPOST។ ការសិក្សាបានឲ្យដឹងថា ប្រសិនបើអាមេរិកដំឡើងថ្លៃពន្ធនាំចូល ២៥% ចំពោះផលិតផលចិននោះ វាគឺជាឱកាសល្អសម្រាប់ថៃក្នុងការនាំយកផលិតផលខ្លួនទៅកាន់ទីផ្សារអាមេរិកជាមួយនឹងតម្លៃពន្ធថោកជាងផលិតផលចិន។ ​លោកស្រី Pimchanok Vonkorpon អគ្គនាយកការិយាល័យនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃ បានពន្យល់ថា ផលិតផលចិនដែលត្រូវបានអាមេរិកដំឡើងថ្លៃពន្ធ ២៥% នោះភាគច្រើនជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលផលិតផលទាំងនោះថៃក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផងដែរ។ ខណៈដែលពន្ធលើផលិតចិនឡើងថ្លៃ ផលិតផលថៃនឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់នាំចូលជំនួស។ ផលិតផលដែលថៃគ្រោងនឹងនាំចូលទៅអាមេរិកនោះមានដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស ឱសថបុរាណ សំលៀកបំពាក់ ស្បែកជើង ប្រេងផ្កាឈូករ័ត្ន ប្រេងដូង សណ្ដែកដី គ្រាប់ស្រល់

    May 25, 2019
  • អន្តរជាតិ

    នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឃាតកម្ម (ទំនាស់ប្រើកាំបិតកាប់ចាក់សំលាប់) នៅចំណុចក្នុងបន្ទប់ជួល (ផ្ទះសង់ថ្មី) ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ ។ ជនសង្ស័យ០២នាក់ ទី១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ង៉ូយ

    May 25, 2019
  • PR

    ភ្នំពេញ ថ្ងៃទី​​ 24 ឧសភា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី 6 ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង​ MYTV កាលពីព្រឹកថ្ងៃសុក្រ 24 ​ឧសភា នេះ។ ក្នុងចំណោមអ្នកឈ្នះទាំងបីរូប នៃការចាប់រង្វាន់លើកនេះ មានអតិថិជនដល់ទៅពីររូប​

    May 25, 2019
  • PR

    ក្រុមហ៊ុន N.C.X. ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិតម្លើង និងចែកចាយម៉ូតូម៉ាក ហុងដា ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ដែលមានការរចនាម៉ូដបែបសម័យទំនើប នឹងស្ទាយយ៉ាងប្លែកបែបឌីជីថល ហើយជាពិសេសនោះគឺសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ! លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា នេះគឺជាលើកតំបូងដែល N. C. X. នាំយកមកនូវការរចនាម៉ូតផ្ដាច់មុខសម្រាប់តែប្រទេសកម្ពុជាដោយមានប្រើប្រាស់រូបរាង “ Hexagon” ដែលជាតែមរចនានៅ SCOOPYi ប្រភេទ Prestige

    May 25, 2019
  • អន្តរជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបគួបផ្សំនឹង ខ្យល់មូសុងនិរតី បាន នឹងកំពុងបន្តបង្កើនឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ដែលបង្កឲ្យអាកាសធាតុប្រែប្រួល គឺចាប់ពីថ្ងៃទី២៥ – ៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយតំបន់មួយចំនួននឹងមានភ្លៀងខ្លាំង ជាពិសេសរាជធានី និងបណ្តាខេត្តស្ថិតនៅភាគខាងក្រោមប្រទេស។ ចំណែកឯសីតុណ្ហភាពវិញអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី ៣៣-៣៥អង្សា ហើយរហូតដល់ដំណាច់ខែឧសភា បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តការគំរាមកំហែងដដែល៕ អត្ថបទ៖ សេម

    May 25, 2019
  • PR

    ភ្នំពេញថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៩៖ ពិតជារំភើប និងអស្ចារ្យមែនទែន! មកទល់ពេលនេះចំនួនអ្នកនិយមប្រើប្រាស់ថេប្លេតរបស់ សាមសុង នៅតែហក់ឡើងកាន់តែខ្លាំង! ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនក៏បានដាក់លក់ជាផ្លូវការនូវ Samsung Galaxy Tab A 2019 ។ គួរំឭកថា Samsung Galaxy Tab A 2019 នេះគឺជាថេប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនទាំងអស់រង់ចាំយ៉ាងតក់ក្រហល់បំផុតដោយពួកគាត់តែងតែធ្វើការសាកសួរ ដល់ក្រុមហ៊ុនថាតើពេលណាដែលម៉ូឌែលនេះនឹងមកដល់ និងដាក់លក់ក្នុងប្រទេសកម្ពុជាយើង។ ដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនទាំងអស់ក្រុមហ៊ុនក៏មិនបង្អង់យូរដោយធ្វើការដាក់លក់ជូនអតិថិជននៅថ្ងៃនេះតែម្តងក្នុងតម្លៃត្រឹមតែ 319 ដុល្លារប៉ុណ្ណោះ!! ចំពោះតម្លៃនេះផងដែរអតិថិជនទាំងអស់ពិតជាមានចម្ងល់ថាតើ Samsung Galaxy

    May 25, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ នៅក្នុងប្រទេសឥណ្ឌាអាកាសធាតុហាក់កើនឡើងខ្ពស់ដោយតំបន់ខ្លះសីតុណ្ហភាពបានឡើងដល់ ៤៥ អង្សាសេឯណោះ។ ស្ថិតក្នុងបរិយាកាសនេះប្រជាជនឥណ្ឌាមួយចំនួន បានបង្កើតគំនិតថ្មីៗ និងប្លែកៗជាច្រើន ដើម្បីការពារខ្លួន និងទ្រព្យសម្បត្តិរបស់ពួកគេពីកម្ដៅព្រះអាទិត្យ។ តួយ៉ាងស្រ្តីម្នាក់បានសម្រចយកលាមកគោទៅលាប ពេញលើរថយន្តជាទីស្រលាញ់របស់គាត់ ដើម្បីការពារកុំឲ្យកម្ដៅព្រះអាទិត្យធ្វើឲ្យខូចខាតដល់រថយន្ត។ ស្ត្រីរូបនេះមានឈ្មោះថា Sejal Shah រស់នៅក្នុងក្រុង Ahmedabad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ ក្រោយបានយកលាមកគោទៅលាបពេញរថយន្តហើយ គាត់ថែមទាំងបានថតរូបរថយន្តនោះ និងបង្ហោះពេញបណ្តាញសង្គមទៀតផង។ ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ រហូតដល់មានសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោកយកទៅចុះផ្សាយទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    May 25, 2019