- Khmernote Media
- អន្តរជាតិ
នាពេលថ្មីៗនេះ ដោយទទួលបានការណែនាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ចំនួន២ទីតាំង ដែលទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា»។ ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បន្ទាប់ពីបានពិនិត្យឃើញថាហាងទាំងពីរនេះ បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលបានមកពីការបកប្រែភាសាអង់គ្លេស របស់ជនជាតិចិនដែលជាម្ចាស់ហាង និងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ
May 27, 2019 - PR
រាជធានីភ្នំពេញ (ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩)៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះហើយ ដែលក្នុងនោះមាន 4 ក្រុម ដែលនឹងចូលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ នៅ Exchange Square។ ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះនឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។ កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ
May 27, 2019 - PR
បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួន គឺ 359 $ មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និង ស៊ីវីល័យ ដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB
May 27, 2019 - PR
សៀមរាបៈ កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ ប្រមូលបានថវិការហូតដល់ប្រមាណ ២ម៉ឺនដុល្លារអាមេរិកបរិច្ចាគទាំងស្រុងដល់ មន្ទីរពេទ្យគុន្ធបុប្ផាខេត្តសៀមរាប។ មានការចូលរួមពីអ្នកជិះកង់ប្រមាណជាង ១០០០នាក់ កម្មវិធីជិះកង់ដើម្បីសហគមន៍ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៩ ក្រោមការរៀបចំដោយសមាគមន៍អ្នកជិះកង់ខេត្តសៀមរាប ឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកពិសា វីតាល់។ លោក អ៊ុំ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងទីផ្សារនៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ហើយដែលវីតាល់បានចូលរួមឧបត្ថម្ភដល់កម្មវិធីជិះកង់នេះ។ ផ្អែកលើទស្សនវិស្ស័យ រួមគ្នាគឺការជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌ វីតាល់ រីករាយនឹងបន្ត និងគាំទ្រដល់ សមាគមន៍ជិះកង់កម្ពុជាក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងត្រូវការជាចាំបាច់ក្នុងការជួយសង្គ្រោះជីវីតកុមាររាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។ ពីក្រោយភាពជោគជ័យរបស់កម្មវិធី វីតាល់ មើលឃើញថា ក្រុមការងារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រារព្ធកម្មវិធីមួយដ៏ល្អ
May 27, 2019 - PR
Think Nature គឺជាម៉ាកផលិតផលធម្មជាតិ រួមមានផលិតផលថែរក្សាសក់ដែលជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ព្រមទាំងផលិតផលថែរក្សាស្បែកដែលជួយឲ្យស្បែកសម៉ដ្ឋរលោងតាមបែបធម្មជាតិ និងកាត់បន្ថយស្នាមជជ្រីវជ្រួញ។ឥឡូវនេះផលិតផលគ្រឿងសម្អាងធម្មជាតិរបស់ប្រទេសកូរ៉េដែលល្បីល្បាញនៅប្រទេសកូរ៉េ ចិន និងតៃវ៉ាន់រួចមកហើយមួយនេះបានបើកដំណើរការហាងទី១ របស់ខ្លួននៅផ្សារទំនើប Midtown។ ជាពិសេសក្នុងដំណើរការនៃការបើកសម្ពោធហាងសាកល្បង។ Think Nature នឹងផ្តល់នូវកម្មវិធីពិសេសៗដូចជា ទិញ១ថែម១ ព្រមទាំងទទួលកាដូផ្សេងៗជាច្រើនរាល់ការចំណាយចាប់ពី ១០ដុល្លារ ដល់ ៥០ដុល្លារ។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៩។ ផលិតផល Think Nature ជាផលិតផលថែរក្សាសក់ និងរាងកាយដែលមានសុវត្ថិភាពបំផុតសម្រាប់ទារក ស្រ្តីមានផ្ទៃពោះ
May 27, 2019 - PR
ហ្គេមសប្បាយៗ ថ្មី ប្លែកអារម្មណ៍ បែបឌីជីថល នៅក្នុងកម្មវិធី Roar and Win របស់ស្រាបៀរ សិង្ហ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន និងហ្វេនៗរបស់ក្រុមបាល់ទាត់តោខៀវ Chelsea។ ហ្គេមនេះបានតម្រូវឲ្យអ្នកចូលរួមទាំងអស់បង្កើតជាវីដេអូដោយប្រើ AR effect ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា អាវក្រុមបាល់ទាត់ Chelsea ដែលមានហត្ថលេខា មួក អាវ Polo និងរង្វាន់ជាស្រាបៀរ សិង្ហ ជាច្រើនទៀត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងអស្ចារ្យបំផុតនោះ គឺវីដេអូដោយប្រើ AR effect របស់អ្នកចូលរួមប្រកួតទាំងអស់ត្រូវបានកាត់តបញ្ចូលគ្នា រួចយកទៅចាក់ផ្សាយនៅលើ Screen
May 27, 2019 - អន្តរជាតិ
ចិន៖ ទីក្រុង Shenzhen ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបំពាក់នូវកាមេរ៉ាសម្រាប់ស្កេនមុខអ្នកដំណើរគ្រប់រូបនៅតាមកន្លែង ដែលមានភ្លើងស្តុប ហើយកាមេរ៉ានេះនឹងធ្វើការកត់សម្គាល់យ៉ាងច្បាស់នូវមុខមាត់អ្នកដែលដើរឆ្លងថ្នល់នៅពេលមានភ្លើងស្តុបពណ៌ក្រហម។ តាមការពន្យល់របស់ប៉ូលិសចរាចរណ៍នៅក្នុងទីក្រុងមួយនេះបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដ៏ទំនើបនេះ គឺក្នុងគោលបំណងកាត់បន្ថយករណីបទល្មើសផ្សេងៗ ជាពិសេសគឺការដើរឆ្លងថ្នល់ខណៈមានភ្លើងស្តុបពណ៌ក្រហមតែម្តង។ សម្រាប់អ្នកដែលបានប្រព្រឹត្តិបទល្មើស គឺកាមេរ៉ានឹងថតជាប់មុខ ហើយយករូបថតនោះទៅដាក់បង្ហាញជាសាធារណៈនៅលើផ្ទាំងអេក្រង់ដ៏ធំតាមភ្លើងស្តុបតែម្តង ហើយគេអាចថែមទាំងកត់ចំណាំឈ្នោះ និងចំនួនករណីដែលមនុស្សម្នាក់ៗបានប្រព្រឹត្តិខុសទៀតផង។ រូបថតរបស់អ្នកដើរឆ្លងថ្នល់បំពានច្បាប់ទាំងនោះ ត្រូវបានដាក់បង្ហាញជាសាធារណៈរហូតទល់តែអ្នកប្រព្រឹត្តខុសនោះធ្វើការបង់ពិន័យ ទើបរូបភាពនោះលុបចេញវិញ។ យ៉ាងណាក្តី គេសង្ឃឹមថាករណីមានអ្នកដើរឆ្លងថ្នល់ពេលមានភ្លើងក្រហមនឹងថយចុះ ក្រោយការបំពាក់បច្ចេកវិទ្យាស្កេនមុខទៅតាមកន្លែងដែលមានភ្លើងស្តុបនេះ៕ អត្ថបទ៖ភក្តី ប្រភព៖dailymail
May 27, 2019 - Nissan Auto Tech
Electronic Brake-force Distribution (EBD) ៖ គឺជាប្រព័ន្ធគ្រប់គ្រងហ្វ្រាំងកង់ខាងក្រោយដោយផ្អែកលើការរាវរក នូវការបាត់បង់ទំនាញកង់រថយន្តទាំងនៅខាងមុខ និងខាងក្រោយនៅពេលចាប់ហ្វ្រាំង។ វាគ្រប់គ្រងការចែកចាយកម្លាំងហ្វ្រាំងទៅកង់ខាងមុខ និងក្រោយ ដោយយោងទៅលើការដឹកជញ្ជូនអ្នកដំណើរ និងឥវ៉ាន់ ហើយមុខងារ EBD នេះវាកាត់បន្ថយភាពកំហុសនៃការអនុវត្តហ្វ្រាំង ទោះបីជាការផ្ទុករបស់រថយន្តមានទម្ងន់ស្រាលឬធ្ងន់ក៏ដោយ។ Off-road Meter ៖ លក្ខណៈពិសេសនៃប្រព័ន្ធមួយនេះគឺវាបង្ហាញពីទិសដៅរយៈបណ្តោយ និងរយៈទទឹង ឬពីម្ខាងទៅម្ខាង ដើម្បីជួយអ្នកបើកបរឱ្យដឹងពីគ្រប់ជ្រុងជ្រោយដែលពួកគេកំពុងដោះស្រាយ នៅពេលបើកបរនៅលើផ្លូវដែលមានលក្ខណៈពិបាកខ្លាំង រឺហៅថា Off-road។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh
May 27, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ មានការចែករំលែកពេញបណ្តាញសង្គមនូវករណីបុរសម្នាក់បេីករថយន្ត PRIUS អត់ស្លាកលេខ ចូលទារលុយពីអ្នកជំពាក់លុយ ២០ដុល្លារ តែអ្នកជំពាក់មិននៅ នៅតែមិត្តភក្តិអ្នកជំពាក់កំពុងផឹកស៊ី ស្រាប់តែទាស់សម្ដីគ្នា ព្រួតវាយបុរសជាអ្នកមកទារលុយនោះ បណ្តាលឲ្យបែកមុខហូរឈាម ហេីយក្រុមដែលបានព្រួតវាយបម្រុងរត់គេច តែត្រូវបានម្ចាស់រថយន្ត PRIUS ដែលកំពុងរងរបួស បេីករថយន្តបំបុកម៉ូតូ PCX ខ្ទេចកៀបជាប់រថយន្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ១០៥ កែងផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ រូបភាព៖ ABC អត្ថបទ៖ ណារ៉ែន
May 27, 2019 - អន្តរជាតិ
ភ្នំពេញ ៖ ល្បែងជល់មាន់តាមអនឡាញដ៏ល្បីល្បាញជាយូរមកហើយ ដែលមានយីហោ កាហ្វេអង្រឹង ដុង ហេងលី ស្ថិតនៅផ្ទះលេខ៧៨ ភូមិកណ្តាល១ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ត្រូវបាន លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះបង្ក្រាប នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ។ លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឱ្យដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣៥គ្រឿង និងទូរទស្សន៍ចំនួន១៤គ្រឿង ព្រមទាំងតុ កៅអី និងអ្នកលេងជាច្រើននាក់ផងដែរ ។ លោកបានបញ្ជាក់ថា ចំពោះអ្នកលេងទាំងនោះ គឺធ្វើការអប់រំ
May 27, 2019









