អន្តរជាតិ
បុរសម្នាក់បើករថយន្តទៅទារលុយជំពាក់២០ដុល្លារ មិនបានលុយហើយ ត្រូវខាងអ្នកជំពាក់លុយវាយទៀត
BY Khmernote Media
May 27, 2019
រាជធានីភ្នំពេញ៖ មានការចែករំលែកពេញបណ្តាញសង្គមនូវករណីបុរសម្នាក់បេីករថយន្ត PRIUS អត់ស្លាកលេខ ចូលទារលុយពីអ្នកជំពាក់លុយ ២០ដុល្លារ តែអ្នកជំពាក់មិននៅ នៅតែមិត្តភក្តិអ្នកជំពាក់កំពុងផឹកស៊ី ស្រាប់តែទាស់សម្ដីគ្នា ព្រួតវាយបុរសជាអ្នកមកទារលុយនោះ បណ្តាលឲ្យបែកមុខហូរឈាម ហេីយក្រុមដែលបានព្រួតវាយបម្រុងរត់គេច តែត្រូវបានម្ចាស់រថយន្ត PRIUS ដែលកំពុងរងរបួស បេីករថយន្តបំបុកម៉ូតូ PCX ខ្ទេចកៀបជាប់រថយន្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ១០៥ កែងផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕





រូបភាព៖ ABC
អត្ថបទ៖ ណារ៉ែន