- Khmernote Media
- PR
ក្រុមហ៊ុន DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់លើទី្វបអាស៊ី រួមជាមួយក្រុមហ៊ុន WIPRO Consumer Care បានណែនំាផលិតផលថ្មី អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀបថ្លែងអំណរគុណជូនដល់អតិថិជនរបស់ខ្លួន។ រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ -ក្រុមហ៊ុន DKSH Cambodia ដោយបានទទួលការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន WIPRO CONSUMER CARE បានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់អតិថិជនរបស់ខ្លួនឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ ក្រុមហ៊ុន WIPRO CONSUMER CARE ចាប់ផ្តើម អាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា
May 28, 2019 - អន្តរជាតិ
មនុស្សជាច្រើនតែងគិតថា ដើម្បីទទួលបានសុខភាពល្អពួកគេនឹងត្រូវការពេលវេលាច្រើនសម្រាប់ថែទាំរាងកាយ ហាត់ប្រាណ និងរៀបចំអាហារសុខភាពជាដើម។ តាមការពិតទៅ គុណប្រយោជន៍សម្រាប់សុខភាព និងរាងកាយមួយចំនួនមិនត្រូវការពេលវេលាច្រើន និងត្រូវតែធ្វើការងារលំបាកៗនោះទេ ព្រោះចំណុចខ្លះ គឺប្រើតែសកម្មភាពធម្មតាក៏អាចជួយលោកអ្នកបានដែរ គ្រាន់តែលោកអ្នកមិនធ្លាប់ដឹងតែប៉ុណ្ណោះ។ តួយ៉ាងបញ្ហាសុខភាពចំនួន ៩ អាចត្រូវបានដោះស្រាយដោយប្រើវិធីងាយៗដូចខាងក្រោម៖ ១.ញ៉ាំទឹកទំពាំងបាយជូស្រស់មួយកែវ ដើម្បីព្យាបាលបញ្ហាឈឺក្បាលប្រកាំង ២.ញ៉ាំត្រីសាម៉ុងដើម្បីជួយឲ្យសក់មានសុខភាពល្អ និងភ្លឺស្រស់ស្អាតបែបធម្មជាតិ ៣.សម្រក់ទង្ងន់ខ្លួនតាមរយៈការញ៉ាំទឹកក្រូចឆ្មា លាយជាមួយអំបិលបន្តិច។ ភេសជ្ជៈប្រភេទនេះនឹងជួយការរំលាយអាហារ ទប់ស្កាត់បញ្ហាទល់លាមក និងជួយដុតបំផ្លាញការឡូរីក្នុងរាងកាយ ៤.យកថ្នាំដុសធ្មេញលាងសម្អាតលើក្រចក ដើម្បីឲ្យក្រចកស្អាត និងរឹងមាំ ៥.យកប្រេងដូង ឬប្រេងផ្លែបឺរ មកលាបនៅលើសក់ ដើម្បីឲ្យសក់ឆាប់ដុះលឿន ៦.ញ៉ាំអាហារពេលព្រឹកបន្ទាប់ពីលោកអ្នកក្រោកពីគេងបាន ៣០ នាទី បើទោះបីជាលោកអ្នកមិនឃ្លានក៏ដោយ។
May 28, 2019 - កីឡា
ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញចង់ទិញកីឡាករជួរមុខបីរូបដូចជាកីឡាករ Kylian Mbappe Eden Hazard របស់ Chelsea និងកីឡាករថ្លៃជាងគេលើលោក Neymar នៅរដូវកាលក្រោយ ហើយនឹងត្រៀមលុយ ៤៥០លានអឺរ៉ូដើម្បីសម្រេចគោលដៅមួយនេះ។ តាមរយៈសារព័ត៌មាន Don Balon បានលាតត្រដាងថា ក្លឹប Real Madrid ត្រៀមនឹងអោយកីឡាករ១០រូបចេញពីក្លឹបនៅរដូវកាលក្រោយនេះ ហើយនេះប្រហែលជាមានន័យថាដើម្បីរៀបគម្រោងថវិការដើម្បីសម្រាប់ទិញកីឡាករលំដាប់កំពូលទាំងបីរូបនេះក្នុងពេលតែមួយដែលបានរៀបរាប់ខាងលើ។ គួរបញ្ជាក់់ផងដែរថា មានកីឡាករដូចជា James Rodriguez, Sergio Reguilón, Keylor Navas, Marcos Llorente, Martin Odegaard, Gareth Bale,
May 28, 2019 - កីឡា
ការរាយការណ៍មួយបានអោយដឹងថាក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញ FC Barcelona បានកំពុងតែពិចារណាលក់ចេញកីឡារដល់ទៅ៦រូបនៅក្នុងរដូវក្តៅនេះបន្ទាប់ពីបរាជ័យនៅក្នុង Champion League និងនៅពានក្នុងស្រុក The Copa del Rey។ គួរបញ្ជាក់ផងដែរថាក្រុម Barcelona ហាក់ដូចជាធ្វើមិនបានល្អសោះនៅក្នុងរដូវកាលនេះ បើទោះបីជាជោគជ័យ និងបានលើកពាននៅក្នុងលីគ La Liga ក៏ដោយ ហើយត្រូវបានគេរំពឹងថាអាចនឹងលើកពាន Champion League នឹង ពាន Copa del Rey ផងដែរ។ តែអ្វីដែលនឹងស្មានមិនដល់ក្រុមយក្សអេស្ប៉ាញមួយនេះបែរជាធ្លាក់នៅក្រោមជើងរបស់ហង្សក្រហម Liverpool នៅជើងទីពីរនៅក្នុងលទ្ធផលមួយដែលស្មានមិនដល់នៅក្នុងលទ្ធផល៤ទល់នឹង០នៅក្នុងទឹកដី Anfield ប្រទេសអង់គ្លេស។ រឿងមួយនេះមិនទាន់នឹងរលត់បានប៉ុន្មានផង
May 28, 2019 - កីឡា
នាពេលថ្មីៗនេះ មានការរាយការណ៍ជាច្រើនទាក់ទិននឹងការដោះដូរកីឡាកររបស់ក្លឹប Manchester Untied ដែលថាអាចនឹងផ្ទេរទៅកាន់ប្រទេសអាស្ប៉ាញក្លឹបអធិរាជស Real Madrid។ ប៉ុន្តែឥឡូវនេះ ត្រូវបានការគេរាយការណ៍ថា Real Madrid បានបោះបង់ការចង់បានកីឡាករ Paul Pogba របស់ក្លឹបបិសាចក្រហម ហើយប្តូរទិសដៅនឹងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប PSG ទៅវិញគឺកីឡាករ Giovani Lo Celso ដែលគេរំពឹងថាអាចនឹងយកមកពង្រឹងតំបន់កណ្តាលរបស់ក្លឹបឡើងវិញ។ កាសែត Don Balon រាយការណ៍បន្ថែមមកថា ក្លឹបបិសាចក្រហម Manchester United បានបដិសេដលុយ ១៦០លានអឺរ៉ូនសម្រាប់ Paul Pogba ហើយក្លឹប
May 28, 2019 - សង្គម
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ដ៏សកម្ម នៅរាជធានីភ្នំពេញ។ ក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនបានមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ជនសង្ស័យទី១ឈ្មោះ ហុីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ36H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ ហុីម ជុ អាយុ៣១ឆ្នាំ
May 28, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ OnePlus បានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្មថ្មីមួយរបស់ខ្លួន ដែលនិយាយអំពី OnePlus 7 Pro របស់ ដែលនៅក្នុងវីដេអូនោះផងដែរ OnePlus បាញ់ចំៗតែម្តងទាំង Apple និង Samsung។ តាមរយៈវីដេអូផ្សាយពាណិជ្ជកម្ម OnePlus ចង់បង្អួតពីអេក្រង់កោងពេញលាតដល់គែមរបស់ OnePlus 7 Pro ដែលមិនមានក្បាលឆកធំដូច Apple ហើយមិនមែនក្បាលឆកតូចដូចស្មាតហ្វូនដទៃ ថែមទាំងមិនមែនប្រជ្រុយក្បាលដូច Samsung Galaxy S10 ផងដែរ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OnePlus បានប្រើបច្ចេកវិទ្យាបង្កប់កាមេរ៉ានៅក្នុងតួខ្លួន ដើម្បីធ្វើឲ្យអេក្រង់ពេញលាតដល់គែម ដែលមានទំហំរហូតដល់
May 28, 2019 - បច្ចេកវិទ្យា
ក្តីសង្ឃឹមរបស់ក្រុមអ្នកប្រើប្រាស់ទូរស័ព្ទ HUAWEI ហាក់មិនទាន់អស់នៅឡើយទេ ក្រោយអគ្គនាយកក្រុមហ៊ុនមួយនេះបានប្រកាសជាសាធារណៈថា ប្រព័ន្ធប្រតិបត្តិការណ៍ OS ថ្មីរបស់ HUAWEI នឹងល្អជាង ហើយដើរលឿនជាងប្រព័ន្ធប្រតិបត្តិការណ៍ Android រហូត ៦០% ទៀតផង។ តាមការរំពឹងទុក ប្រព័ន្ធប្រតិបត្តិការណ៍ OS របស់ HUAWEI នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងខែ តុលា ខាងមុខនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន GOODYFEED បានឲ្យដឹងថា ដ្បិតតែ Google បានសម្រេចចែកផ្លូវគ្នាជាមួយនឹង HUAWEI ក៏ពិតមែន តែ Google នៅមិនទាន់ធ្វើការហាមឃាត់ទូរស័ព្ទ HUAWEI
May 28, 2019 - អន្តរជាតិ
កាណាដាទទួលបានចំណាត់ថ្នាក់លេខមួយជាប្រទេស ដែលប្រជាពលរដ្ឋមានគុណភាពជីវិតរស់នៅខ្ពស់បំផុតក្នុងពិភពលោក។ ចំណាត់ថ្នាក់កំពូលនេះត្រូវបានផ្តល់ជូនក្រោយមានការសិក្សាយ៉ាងច្បាស់ល្អិតល្អន់ និងមានការទទួលស្គាល់ជាលក្ខណៈផ្លូវការផងដែរ។ ការកំណត់អំពី “គុណភាពជីវិត” គឺត្រូវបានគេបូកបញ្ចូលកត្តាជាច្រើនដូចជា ការងារសន្តិសុខ ស្ថេរភាពនយោបាយ សេរីភាពបុគ្គល គុណភាពបរិស្ថាន ស្ថេរភាពសេដ្ឋកិច្ច ទំនាក់ទំនងក្នុងគ្រួសារ គុណភាពនៃប្រាក់ចំណូល សុវត្ថិភាព ការអភិវឌ្ឍន៍លើវិស័យអប់រំ និងការអភិវឌ្ឍន៍លើវិស័យសុខភាពសាធារណៈក្នុងប្រទេសនីមួយៗ។ លទ្ធផលនៃការស្ទង់មតិលើកត្តាទាំងអស់នេះបានបង្ហាញថា កាណាដាទទួលបានពិន្ទុខ្ពស់ជាងគេ តាមពីក្រោយដោយប្រទេសមួយចំនួនទៀតទៀតដូចជា៖ ១. កាណាដា ២. ស៊ុយអែត ៣. ដាណឺម៉ាក ៤. ន័រវែស ៥. ស្វីស ៦. ហ្វាំងឡង់ ៧. អូស្ត្រាលី
May 28, 2019 - បច្ចេកវិទ្យា
កុំព្យួទ័រ Samsung ស៊េរីចាស់មួយគ្រឿងត្រូវបានគេដាក់លក់ក្នុងតម្លៃជាង ១ លានដុល្លារអាមេរិក ក្រោយកុំព្យួទ័រមួយគឿងនេះមានផ្ទុកនូវមេរោគដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកចំនួន ៦ ប្រភេទផ្សេងគ្នាហើយ តែវានៅអាចដំណើរការបានជាធម្មតា។ កុំព្យូទ័រ Samsung មួយគ្រឿងនេះជាកុំព្យូទ័រម៉ូដែល NC10-14GB មានទំហំអេក្រង់ ១០,២ អ៊ីញ។ បើធ្វើការប្រៀបធៀបជាមួយកុំព្យួទ័រថ្មីៗនាពេលបច្ចុប្បន្ននេះ គ្រាន់តែមានផ្ទុកមេរោគតែមួយក្នុងចំណោមមេរោគទាំង ៦ ខាងនេះ គឺវាខូចលែងដំណើរការបាត់ទៅហើយ។ ចំពោះ Samsung NC10-14GB វិញ មានផ្ទុកមេរោគដល់ទៅ ៦ ប្រភេទផ្សេងគ្នា តែវានៅតែអាចប្រើប្រាស់បានជាធម្មតាក្នុងករណីដែលមិនភ្ជាប់អ៊ីនធឺណិត និងដោយ USB។ ដូចនេះវាបានក្លាយទៅជាកុំព្យួទ័រតែមួយគ្រឿងគត់ដែលធន់ជាងគេនៅក្នុងពិភពលោក។ តម្លៃជាក់ស្តែងរបស់កុំព្យួទ័រមួយគ្រឿងនេះដែលត្រូវបានបង្ហោះលក់តាមបណ្តាញសង្គមគឺ ១,២
May 28, 2019









