Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ- អ្នកភូមិអោយដឹងថា មានក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងគ្រោះធ្ងន់ធ្ងរដល់ជីវិត ដែលអ្នកភូមិសង្សយ័ថាមានឃាតករ រំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះ ស្ថិតនៅតំបន់ជិតវត្តអូរត្រេះ ក្នុងភូមិសាស្ត្រឃុំបិតត្រាងស្រុកព្រៃនប់ នាល្ងាចថ្ងៃ២៩ឧសភា២០១៩នេះ ។ បើតាមស្ត្រីជាម្តាយថា កូនគាត់ទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ លក្ខ័ និងម្នាក់ឈ្មោះសុខ លី ហើយថាហេតុការណ៍នេះ កើតឡើងពេលដែលមិនមានមនុស្សចាស់ជាសាច់ញាតិនៅជាមួយដោយជាប់រវល់ទៅធ្វើការ មានតែក្មេងៗនៅក្នុងផ្ទះ ។ សេចក្តីរាយការណ៏អោយដឹងបន្តថា ក្រៅពីក្មេងប្រុសដែលស្លាប់ទៅហើយនោះ ក្មេងស្រីមិនទាន់ស្លាប់ទេ នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចអោយដឹងបន្ថែមថា ក្មេងស្រីដែលរងគ្រោះសង្សយ័ថា ជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុ ក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ទេ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញហើយ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក

    May 29, 2019
  • PR

    [ទីក្រុង Shenzhen ប្រទេសចិនថ្ងៃទី 29 ខែឧសភាឆ្នាំ 2019] ក្រុមហ៊ុន Huawei ថ្ងៃនេះបានដាក់សំណើមួយសម្រាប់ការវិនិច្ឆ័យជាសង្ខេប ដែលជាផ្នែកមួយនៃដំណើរការដើម្បីតស៊ូមតិនឹងធម្មនុញ្ញមាត្រា 889 នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ 2019 (NDAA 2019) ហើយវាក៏ជាការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់យុទ្ធនាការរបស់ខ្លួនក្នុងការប្រឆាំងនឹងក្រុមហ៊ុន Huawei ដោយសារតែវាមិនអាចជួយក្នុងការដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិតនោះទេ។ លោក Song Liuping ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុន Huawei ដោយយកបញ្ហាសន្តិសុខអ៊ីនធឺណិតគឺជាលេស «វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះកាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដដែលយើងកំពុងប្រឈម» ។ លោកសុង បានកត់សម្គាល់ថា

    May 29, 2019
  • សង្គម

    នៅក្នុងសិក្ខាសាលាស្ដីអំពី ” បរិយាកាសវិនិយោគនៅកម្ពុជា” ដែលបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ឧសភា ២០១៩ ព្រឹកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកចេញនូវ “ពន្ធកាត់ទុក” (១%) ដែលបានតម្រូវអោយពាណិជ្ជករបង់មុន ទោះបីចំណេញ ឬខាតក៏ដោយ។ “ពន្ធកាត់ទុក” នេះគឺនឹងត្រូវលុបចោល ព្រោះវាជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុនឯកជនមកទុក។ ដូច្នេះការបញ្ចប់ពន្ធកាត់ទុកនេះ គឺវានឹងបញ្ចប់នូវបំណុលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនចំនួន (១%) ដែលនឹងកាន់តែជួយជំរុញដល់ការប្រកួតប្រជែងក្នុងការឈានឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នឹងជួយដល់ផ្នែកឯកជនក្នុងការរក្សាបាននូវទុនបន្ថែម ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ ។ ចំពោះពេលវេលានៃការអនុវត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សិក្សាផ្ដល់យោបល់។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន

    May 29, 2019
  • សង្គម

    នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ តូបលក់គ្រឿងសមុទ្រស្រស់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន ៨០គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។ ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់

    May 29, 2019
  • PR បច្ចេកវិទ្យា

    រូបភាពវីដេអូនៃការផ្លាស់ប្តូរ Logo ថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO ពិតជាឡូយខ្លាំងណាស់ ! ហើយការផ្លាស់ប្តូរ Logo ថ្មីនេះ ស្របពេលដែលពួកគេបានត្រៀមបញ្ចេញនូវផលិតផលថ្មីចុងក្រោយរបស់ខ្លួននោះគឺ OPPO Reno នៅលើទីផ្សារអាស៊ីផងដែរ ។ យោងតាមរូបភាព វីដេអូនៅលើ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថាឆ្នាំ២០១៩គឺជាការចាប់ផ្តើមទសវត្សរ៍ទី2នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO។ Logo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិច ប៉ុន្តែចាប់ពីពេលនេះទៅ Logo OPPO ថ្មី បានរចនាចេញមកជា Font អក្សរមូល

    May 29, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញការសាកថ្មប្រភេទថ្មី អាចមានសមត្ថភាពបញ្ចូលថាមពលថ្មបានរហូតដល់ទៅ 100 W (20V / 5A) ដែលជាប្រភេទ SE8A និង MM101។ បច្ចេកវិទ្យាសាកថ្មប្រភេទថ្មីនេះ ត្រូវបន្ថែមនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលនឹងកាត់ផ្តាច់ចរន្ត នៅពេលដែលអ្នកប្រើប្រាស់ឆក់ចរន្តអគ្គិសនី ហើយថែមទាំងការពារការឡើងតង់ស្យុងខ្លាំងពេកផងដែរ។ មិនតែមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ឧបករណ៍សាកថ្មថ្មីនេះនឹងជួយឲ្យការបញ្ចូលថាមពលថ្មកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុន Samsung មិនបានបង្ហាញពីថេរវេលានៅការសាកថ្មមួយពេញឡើយ ប៉ុន្តែក្រុមហ៊ុន Xiaomi ធ្លាប់ប្រកាសកាលពីដើមឆ្នាំនេះ ពីបច្ចេកវិទ្យាសាកថ្មលឿន “Super Charge Turbo” កម្លាំង 100W របស់ខ្លួនផងដែរ

    May 29, 2019
  • អន្តរជាតិ

    ចិន៖ ស្ត្រីម្នាក់ទៅទិញរថយន្ត Volkswagen Passat មួយគ្រឿងដោយប្រើកាក់ និងធ្វើឲ្យបុគ្គលិកក្រុមហ៊ុនលក់រថយន្តត្រូវប្រើពេល​ ៣ ថ្ងៃ ដើម្បីរាប់កាក់របស់នាងអស់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Hebei ប្រទេសចិន ហើយស្រ្តីជាអ្នកទិញរថយន្តរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយដោយគេគ្រាន់តែបញ្ជាក់ថា​ នាងជាម្ចាស់ហាងលក់ចំណីអាហារមួយកន្លែង។ រថយន្ត Volkswagen Passat ដែលនាងទិញនោះ មានតម្លៃ ១៩០,០០០ យន់ (២៧,៥០០ ដុល្លារអាមេរិក)។ ការទូទាត់ថ្លៃរថយន្តចំនួន ១៣០,០០០ យន់ (១៨,៨០០ ដុល្លារអាមេរិក) ត្រូវបានផ្តល់ជាកាក់សុទ្ធ ហើយបុគ្គលិកចំនួន ១៧ នាក់នៅក្នុងក្រុមហ៊ុនលក់រថយន្តបានចំណាយពេល ៣ ថ្ងៃ ដើម្បីរាប់លុយទាំងនេះ។

    May 29, 2019
  • អន្តរជាតិ

    មានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយមានករណីក្រុមអ្នកកាសែត ឈ្លោះជាមួយនឹងមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និងបានស្រែករិះគន់ខ្លាំងៗទៅលើមន្ត្រី២រូបនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត។ យោងតាមប្រភពបានឲ្យដឹងថាមានអ្នកយកព័ត៌មានមួយក្រុម បានចុះទៅយកព័ត៌មាននិងlive វីដេអូពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ដោយគ្មានការអនុញ្ញាតហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ទើបបង្កជាជម្លោះតែម្តង។ ជាមួយនឹងករណីនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា តាមច្បាប់មន្ត្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន។ ករណីនេះត្រូវបានប្រធានការិយាល័យគយ និងរដ្ឋាករខេត្តកំពត លោក ហេង សំបូរ បានបញ្ជាក់ថាអ្នកកាសែតប្រមាណ១០នាក់នោះបានចូលទៅក្នុងបរិវេណប៉ុស្ដិ៍ព្រែកចាក

    May 29, 2019
  • កីឡា

    ក្លឹបអធិរាជស Real Madrid ត្រូវបានរាយការណ៍ថាបានយល់ព្រមនូវសំណើរមួយដ៏ធំលើកីឡាករដែលក្លឹបចាប់អារម្មណ៍អស់រយៈពេលជាយូរណាស់មកហើយ ហើយនិងត្រូវចំនាយលុយ ១១៥លានផោនដើម្បីអោយការដោះដូរនេះកើតឡើងនៅក្នុងរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់កាសែតបរទេស The Sun បានអោយដឹងថាលក្ខខ័ណ្ឌទាំងអស់ត្រូវបានយល់ព្រមរវាងក្លឹប Chelsea និង Real Madrid ទៅលើកីឡាករខ្សែប្រយុទ្ធសញ្ចាតិប៊ែលស្សុីក  ហើយការព្រមព្រៀងនេះគឺមានទឹកប្រាក់ច្រើនលើសលុបផងដែរ។ គួរបញ្ជាក់ផងដែរថា លុយ ១១៥លានផោនគឺសម្រាប់តែក្លឹបតែប៉ុណ្ណោះ ហើយចំណែកឯកីឡាករខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីកវិញយល់ព្រមជាមួយលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយប្រាក់ពលកម្ម ៤០០,០០០ផោនក្នុងមួយសប្តាហ៍ផងដែរ ដែលធ្វើអោយការដោះដូរនៅក្នុងរដូវកាលនេះកើតឡើង។ កីឡាករ Hazard ត្រូវបានគេដឹងថាជាគោលដៅរបស់ក្លឹប Real Madrid ជាយូរណាស់មកហើយ ហើយនៅពេលនេះក្តីបំណងរបស់ក្លឹបបានសម្រេចហើយ ហើយនឹងក្លាយជាកូនក្រុមរបស់លោក Zidane នៅក្នុងរដូវកាលក្រោយដើម្បីចូលរួមដណ្តើមពាននៅក្នុងស្រុក នឹងពាននៅក្នុងទ្វីបអឺរ៉ុប ដែលបានអាក់ខានអស់មួយរដូវកាលក្រោយ

    May 29, 2019
  • កីឡា

    កាលពីប៉ុន្មានម៉ោងនេះក្នុងកំឡុងពេលហ្វឹកហាត់របស់ក្រុមតោខៀវ Chelsea ដើម្បីត្រៀមខ្លួនលេងវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានលំដាប់ទីពីររបស់អឺរ៉ុបជាមួយក្រុម Arsenal មានការប៉ះទង្គិចគ្នានៅក្នុងក្រុមរវាងកីឡាករខ្សែការពារ David Luiz និងខ្សែប្រយុទ្ធ Gonzala Higuain ដែលធ្វើអោយលោកគ្រូបង្វឹក Sarri បានខឹងសម្បារយ៉ាងខ្លាំង ហើយបានដើរចេញពីទីលានហ្វឹកហាត់ភ្លាមតែម្តង។ បើយោងទៅតាមវីដេអូរបស់ BT Sport យើងអាចឃើញយ៉ាងច្បាស់ថាកីឡាករទាំងពីររូបនេះពិតជាមិនសប្បាយចិត្តនឹងគ្នាដែលធ្វើអោយប៉ះគ្នាបន្តិចផងដែរក្នុងពេលហ្វឹកហាត់ ដែលធ្វើអោយលោក Sarri មើលទៅពិតជាមិនសប្បាយចិត្តនូវអ្វីដែលកូនក្រុមទាំងពីរកំពុងតែបង្ហាញនោះឡើយ ខណៈដែរការប្រកួតខិតជិតចូលមកដល់ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា លោក Sarri ត្រូវបានព័ត៌មានមួយចំនួនលើកឡើងថាលោកនឹងអាចចាកចេញ ហើយទៅដឹកនាំក្លឹបសេះបង្កង់ Juventus បន្តនៅក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹប Juventus បានបញ្ជប់ផ្លូវគ្នាជាមួយលោក Massimiliano Allegri

    May 29, 2019