- Khmernote Media
- កីឡា
កាលពីពេលថ្មីៗនេះមានគេបញ្ជាក់ថា កីឡាករខ្សែបម្រើ Ivan Rakitic និងកីឡាករ Ante Rebic អាក់ខានមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាតនៅក្នុងវគ្គជម្រុះពានប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ ២០២០ជាមួយនឹងក្រុមជម្រើសជាតិវែឡស៍។ គួរបញ្ជាក់ផងដែរថាកីឡាករ Rakitic ដែលជាខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹប Barcelona ហើយនិង Rebicដែលជាកីឡាកររបស់ក្លឹប Frnakfurt មិនអាចចូលរួមបានដោយសារតែរបួសជើង និងជង្គង់ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់របស់ប្រទេសក្រូអាត។ ជាមួយគ្នានេះដែរម្ចាស់រងជើងឯក World Cup នៅក្នុងឆ្នាំ២០១៨នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវប្រទេសវែឡស៍នៅក្នុងថ្ងៃទី៨ខែមិថុនាខាងមុខនេះ មុននឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទុយនេសុីនៅពេល៣ថ្ងៃបន្ទាប់។ ទន្ទឹមនឹងនេះផងដែរ លោកគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត Zlatko Dalic បានលើកឡើងនៅក្នុងថ្ងៃពុធមុននេះថា ”ពួកយើងបានសម្រេចចិត្តថាកីឡាករ Rakitic និងអវត្តមាននៅក្នុងការប្រកួតជាមួយប្រទេសវែឡស៍ និងក្រុមជម្រើសជាតិទុយនេសុីនាពេលខាងមុខនេះ ដោយសាររូបគាត់មានបញ្ហារបួសជើងនៅពេលដែលលេងអោយ
May 30, 2019 - កីឡា
កាលពីយប់មិញនេះមានការប្រកួតធំប្រចាំទ្វីបអឺរ៉ុបដែលជាពានធំលំដាប់ទីពីរ UEFA Europa League រវាងក្លឹបធំទាំងពីររបស់អង់គ្លេសគឺក្រុមតោខៀវ Chelsea និងក្រុម Arsenal នៅក្នុងពហុកីឡាដា្នន Baki Olimpiya។ គួរបញ្ជាក់ផងដែរថា ជាលទ្ធផលផ្លូវការរវាងក្រុមទាំងពីរគឺក្រុមកាំភ្លើងធំចាញ់យ៉ាងចាស់ដៃដោយក្រុមតោខៀវ Chelsea បានយកឈ្នះក្នុងលទ្ធផល៤ទល់នឹង១ ហើយបានក្លាយជាជើងឯកពាន UEFA Eroupa League ដែលជាពានធំលំដាប់ទី២របស់ទ្វីបអឺរ៉ុប។ ជាមួយគ្នានេះដែរនៅក្នុងតង់ទីមួយក្រុមទាំងពីរអាចរក្សាលទ្ធផលសូន្យស្មើរហូតដល់បញ្ចប់តង់។ ដោយឡែកនៅក្នុងតង់ទី២ឯណោះវិញ មានគ្រាប់បាល់ជាច្រើនបានកើតឡើងរវាងក្រុមទាំងពីរដោយនៅដើមតង់ទី២កីឡាករ Olivier Giroud អ្នកបើកឆាកគ្រាប់បាល់ដំបូងនៅក្នុងការប្រកួត ហើយក្រោយមកកីឡាករ Pedro រកបាន១គ្រាប់និងកីឡាករ Hazard រកបានមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រ។ ប៉ុន្តែនៅក្នុងនាទីទី ៦៩ក្រុមកាំភ្លើងធំ Arsenal
May 30, 2019 - PR
ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បេីក សម្ពោធ សាខាទីបី សាខា តាមបណ្តោយផ្លូវជាតិលេខ១។ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបេីកសម្ពោធ ពីរ សាខា កន្លង មក រួមមាន សាខាកៀនស្វាយ សាខា ខេត្ត ស្វាយរៀង ហេីយ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩
May 30, 2019 - រថយន្ត
មុននេះបន្តិចព័ត៌មានផ្លូវការមួយរបស់ក្រុមហ៊ុន Lexus បានបង្ហាញនូវរូបរាងថ្មីសន្លាងរបស់រថយន្តត្រកូល RX ស៊េរីឆ្នាំ 2020 ដែលក្នុងនោះរួមមាន RX 350 និង RX 450L ។ រថយន្តដ៏ពេញនិយមប្រភេទនេះដែរត្រូវបានក្រុមហ៊ុន Lexus កែខាត់ផ្នែកខាងមុខទាំងស្រុង ដោយមើលទៅកាចជាងម៉ូដែល 2019 ទៅទៀត ហើយគេក៏បានកែប្រែបន្ថែមទៀតទៅលើប្រព័ន្ធសុវត្ថិភាពផ្សេងៗ។ ជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនរបស់ Lexus នោះគឺរថយន្ត RX នេះដែរមានទាំងប្រភេទកៅអី 2 ជួរ និង កៅអី 3 ជួរ ដោយក្នុងនោះសម្រាប់ម៉ូដែល RX 350
May 30, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ- ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនដែលជាប់សង្សយ័ខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាង ស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។ បើតាមសមត្ថកិច្ចដដែលថា ជនជាប់សង្ស័យរូបនេះឈ្មោះ ឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ និងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឬអ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរបន្ថែម។ សូមបញ្ជាក់ថា ល្ងាចម្សិលមិញនេះ(29.05.2019) មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ ទី១-ឈ្មោះ ផា សុខលី
May 30, 2019 - សង្គម
យោងតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់សម្តេចតេជោបានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៩ ខែ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអំពីការសម្រេចដកចេញនូវ “ពន្ធកាត់ទុក ១% គឺបានចូលជាធរមានហើយ នៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ដំណឹងល្អនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani,
May 30, 2019 - អន្តរជាតិ
សឹង្ហបុរី៖ បុរសម្នាក់ត្រូវបានគេធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ៣០០ ដុល្លារសិង្ហបុរី (២១៧ ដុល្លារអាមេរិក) បន្ទាប់ពីគាត់បានបាញ់កៅស៊ូកងចំនួន ២ ទៅលើផ្លូវថ្នល់សាធារណៈ។ យោងតាមភ្នាក់ងារបរិស្ថានជាតិរបស់សឹង្ហបុរីបានបញ្ជាក់ថា សកម្មភាពរបស់បុរសរូបនេះគឺស្មើនឹងការបោះសំរាមចោលនៅទីសាធារណៈ ដែលត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលមានជាធរមាន។ ក្រោយធ្វើការផាកពិន័យ ភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរី ថែមទាំងបានបង្ហោះបង្កាន់ដៃនៃការបង់ប្រាក់ពិន័យជាសាធារណៈទៀតផង ដើម្បីទុកជាដាស់តឿនដល់ប្រជាពលរដ្ឋផ្សេងទៀតកុំឲ្យភ្លេចខ្លួនប្រព្រឹត្តិករណីនេះជាថ្មីម្តងទៀត។ សូមបញ្ជាក់ថា សិង្ហបុរីជាប្រទេសដែលអនុវត្តច្បាប់គ្រប់គ្រងលើបញ្ហាសំរាមតឹងរឹងបំផុត តួយ៉ាងកាលពីពេលថ្មីៗនេះមានបុរសម្នាក់ បានទុកចោលកំប៉ុងភេសជ្ជៈ ដែលគាត់ញ៉ាំហើយនៅស្ថានីយ៍រថភ្លើង ក៏ត្រូវភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីតាមស្វែងរកគាត់ និងធ្វើការផាកពិន័យជាប្រាក់ ៣០០ ដុល្លារសិង្ហបុរី (២១៧ ដុល្លារអាមេរិក) ផងដែរ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្រោយពេលដែលគាត់បានប្រព្រឹត្តិកំហុសមួយនេះ៕ អត្ថបទ៖ ភក្តី
May 30, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ- (របាយការណ៏បន្ថែមពីសមត្ថកិច្ច) ក្មេងស្រីឈ្មោះផា ស្រីលក្ខ័ ដែលរងគ្រោះ ដោយសារអំពើរំលោភសម្លាប់នៅឃុំបិតត្រាង ស្រុកព្រៃនប់ បានស្លាប់បាត់បង់ជីវិតហើយនៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ កាលពីម៉ោងជិត១២យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ នេះជាសោកនាដកម្មមួយទៅលើគ្រួសារជនរងគ្រោះ ដែលមានកូនតូច២នាក់ ប្រុសម្នាក់ស្រីម្នាក់បានស្លាប់ដោយសារជនល្មើសសម្លាប់ ក្រោមការសន្និដ្ឋានថាជាអំពើរំលោភសម្លាប់។ គួរបញ្ជាក់ផងដែរថា ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ និងក្មេងស្រីម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅភ្នំពេញ៕ ប្រភព៖ លោក
May 30, 2019 - អន្តរជាតិ
កូរ៉េ៖ ហាងលក់កាហ្វេមួយកន្លែង ដែលបានរចនានូវជណ្ដើរពិសេសមួយសម្រាប់ឡើងទៅកាន់ឋានសួគ៌ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានភ្ញៀវយ៉ាងច្រើនលើសពីការរំពឹងទុក។ ហាងកាហ្វេមួយនេះមានឈ្មោះថា Cielo957 ស្ថិតនៅក្នុងខេត្ត Jeollanam-do ប្រទេសកូរ៉េខាងត្បូង។ ក្រៅតែមានបម្រើនូវនំបុ័ងជាច្រើនប្រភេទ និងកាហ្វេឈ្ងុយឆ្ងាញ់គ្រប់រសជាតិហើយនោះ ហាងកាហ្វេមួយនេះមានការរៀបចំ និងតុបតែងគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។ ការរចនាដ៏ពិសេសមួយរបស់ហាងនេះគឺ ការសាងសង់ជណ្តើរមួយនៅខាងក្រៅហាង ហើយនៅពេលដែរគេឡើងទៅថតនៅលើជណ្ដើរនោះគឺវាដូចជារូបភាពដើរឡើងនៅកាន់ឋានសួគ៌ដែលមាននៅក្នុងខ្សែភាពយន្តអីចឹង។ ជណ្ដើរនេះត្រូវបានគេដាក់ឈ្មោះថា ជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌។ លោកអ្នកអាចទស្សនារូបភាពនៃជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌ដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 30, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១៦និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។ ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
May 30, 2019









