ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលនាំគ្នាតម្រង់ជួររាប់ម៉ោងចាំថតរូប ជណ្តើរឡើងទៅឋានសួគ៌ របស់កាហ្វេមួយទើបនឹងបើកនៅកូរ៉េ

    BY Khmernote Media May 30, 2019
    ផ្អើលនាំគ្នាតម្រង់ជួររាប់ម៉ោងចាំថតរូប ជណ្តើរឡើងទៅឋានសួគ៌ របស់កាហ្វេមួយទើបនឹងបើកនៅកូរ៉េ

    កូរ៉េ៖ ហាងលក់កាហ្វេមួយកន្លែង ដែលបានរចនានូវជណ្ដើរពិសេសមួយសម្រាប់ឡើងទៅកាន់ឋានសួគ៌ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានភ្ញៀវយ៉ាងច្រើនលើសពីការរំពឹងទុក។ ហាងកាហ្វេមួយនេះមានឈ្មោះថា Cielo957 ស្ថិតនៅក្នុងខេត្ត  Jeollanam-do ប្រទេសកូរ៉េខាងត្បូង។ ក្រៅតែមានបម្រើនូវនំបុ័ងជាច្រើនប្រភេទ និងកាហ្វេឈ្ងុយឆ្ងាញ់គ្រប់រសជាតិហើយនោះ​ ហាងកាហ្វេមួយនេះមានការរៀបចំ និងតុបតែងគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

    ការរចនាដ៏ពិសេសមួយរបស់ហាងនេះគឺ ការសាងសង់ជណ្តើរមួយនៅខាងក្រៅហាង ហើយនៅពេលដែរគេឡើងទៅថតនៅលើជណ្ដើរនោះគឺវាដូចជារូបភាពដើរឡើងនៅកាន់ឋានសួគ៌ដែលមាននៅក្នុងខ្សែភាពយន្តអីចឹង។ ជណ្ដើរនេះត្រូវបានគេដាក់ឈ្មោះថា ជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌។ លោកអ្នកអាចទស្សនារូបភាពនៃ​ជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌ដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay