Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសថា ម៉ាឡេស៊ីនឹងនៅតែបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន បើទោះជាអាមេរិកបានធ្វើការហាមឃាត់លើក្រុមហ៊ុនចិនមួយនេះក៏ដោយ។ ថ្លែងនៅក្នុងវេទិការស្តីពីអនាគតរបស់អាស៊ី (Future of Asia forum) ដែលបានរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសប្រទេសជប៉ុន លោក Mahathir Mohamad បានបញ្ជាក់ថា៖ លោកយល់ស្របថាករណីលួចយកការសម្ងាត់តាមរយៈក្រុមហ៊ុន Huawei អាចកើតមានឡើងតែមិនទាំងអស់នោះទេ ហើយសម្រាប់ម៉ាឡេស៊ីវិញគឺវាមិនមែនជាបញ្ហាទេ ព្រោះម៉ាឡេស៊ីជាប្រទេសបើកចំហអស់រយៈពេល ៩៣ ឆ្នាំមកហើយ ម៉ាឡេស៊ីគ្មានអ្វីត្រូវលាក់បាំងគេនោះទេ គេអាចសិក្សាអំពីម៉ាឡេស៊ីបានយ៉ាងងាយដោយមិនបាច់ហត់ទៅលួចយកការសម្ងាត់អ្វីនោះទេ ដូចនេះហើយម៉ាឡេស៊ីនៅតែបន្តប្រើប្រាស់ Huawei ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ លោកបានបន្តថា Huawei​ បានអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនបានយ៉ាងល្អ

    May 31, 2019
  • សេដ្ឋកិច្ច

    កាលពីពេលថ្មីៗនេះដែរ អាគារការិយាល័យថ្មីមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបញ្ចប់ជាស្ថាពរ ដែលអាគារការិយាល័យថ្មីនេះបានចំណាយថវិការប្រមាណ 70 លានដុល្លារសហរដ្ឋអាមេរិក ជាមួយផ្ទៃដីទំហំ ២៤៨០០ ម៉ែត្រការ៉េ។ អាគារការិយាល័យដ៏ប្រណិតនេះដែរ ក៏បានប្រមូលផ្តុំនយោជិក ពីបណ្តា ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទាំងអស់មកធ្វើការនៅក្នុងអាគារទីស្នាក់ការកណ្តាល ជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបន្តបណ្តាក់ ទុនយ៉ាង តិចចំនួន ១០ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាចំនុចមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ

    May 31, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យុវជនម្នាក់នេះឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១

    May 31, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ កម្លាំងប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានធ្វើការរឹបអូសរថយន្តប្រណិតចំនួន ១០ គ្រឿង ដែលជនខិលខូចបានបន្លំឯកសារ ដើម្បីនាំរថយន្តទាំងនេះចូលមកក្នុងប្រទេសថៃ។ បើតាមឧត្តមសេនីយ៍ Jirabhop Bhuridej ប្រធានការិយាល័យបង្ក្រាបឧក្រិដ្ឋកម្មបានប្រាប់អ្នកសារព័ត៌មានថា ជនខិលខូចបានបន្លំឯកសារអំពីតម្លៃ និងស្ថានភាពរថយន្តដោយចុះក្នុងបញ្ជីថា រថយន្តមានតម្លៃថោកហួសហេតុ ឬរថយន្តខ្លះជាប្រភេទរថយន្តរងនូវការខូចខាតយ៉ាងខ្លាំង ដើម្បីទទួលបានការអនុគ្រោះពន្ធ ឬបង់ពន្ធថោកជាងតម្លៃដែលត្រូវបង់ជាក់ស្តែង ដែលការពិតរថយន្តទាំងអស់សុទ្ធតែជារថយន្តប្រណិតល្អៗ និងមានតម្លៃថ្លៃ។ លោកបានបន្តថា​ រថយន្តប្រណិតទាំង ១០ គ្រឿងនេះមានតម្លៃសរុបប្រមាណជា ១២០ លានបាត (៣,៧៧៥,៨០០ ដុល្លារអាមេរិក)។ នេះជាករណីកម្រមួយ ដែលប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មរបស់ថៃបានបំបែកនូវរឿងក្តីនាំចូលរថយន្តប្រណិតខុសប្រក្រតីដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    May 31, 2019
  • PR

    ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែផ្តល់ជូនប្រូម៉ូសិនថ្មីៗជាច្រើនជូនអតិថិជន មានដូចជា ទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរ ថង់លាភ ការបញ្ចុះតម្លៃពេលចាយលុយ ការផ្ញើលុយឥតគិតថ្លៃ២ដងរាល់ខែ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ តើការផ្តល់ជូនអ្វីដែលបែកធ្លាយថ្មីឆាប់ៗខាងមុខនេះ? កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនបានបង្ហើប ដោយបង្ហោះលេខ 50% ដោយមិនបានបញ្ចាក់ពីការផ្តល់ជូនថាជាអ្វីនោះទេ នៅលើទំព័របណ្តាញហ្វេកប៊ុករបស់ខ្លួន។ មិនបានមួយថ្ងៃផង ស្រាប់តែមានការចោទសួរជាច្រើនចំពោះសារបែកធ្លាយក្នុងបណ្តាញតេឡេក្រាម បញ្ជាក់យ៉ាងច្បាស់ថាជា ការផ្តល់ជូនលុយមកវិញពេលបញ្ចូលុយទូរសព្ទ តាមការបាញ់លុយ។ តាមការបញ្ជាក់ឲ្យដឹងពីលោកនាយកទីផ្សារ លោក ឈន់ សកល បានឲ្យដឹងថា នេះជាការផ្តល់ជូនថ្មីមួយទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នីនឹងផ្តល់ជូន គឺពិតជាការឲ្យលុយត្រលប់មកវិញ 50% រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង មែន ។ លោកបញ្ជាក់ថា សារបែកធ្លាយនោះ និយាយពីការតម្លើងស្លាកប៉ាណូផ្សព្វផ្សាយ

    May 31, 2019
  • សង្គម

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលបានកកើតកន្លងមក នៅតែស្ថិតនៅលើតំបន់អាងទន្លេមេគង្គចំណុចព្រំប្រទល់ប្រទេសថៃ និងប្រទេសឡាវ ដោយឡែកព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលចំណែកពីប្រព័ន្ធសម្ពាធទាបនេះផងដែរ គួបផ្សំនិងខ្យល់មូសុងនិរតីខ្សោយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា នឹមានភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម។ ហើយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ភ្លៀងនឹងចុះខ្សោយស្ទើរទូទាំងប្រទេស រួចភ្លៀងនឹងបន្តធ្លាក់ និងមានសភាពរាយប៉ាយល្អឡើងវិញចាប់ពីថ្ងៃទី០៥ ខែមិថុនា ទៅ៕

    May 31, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃនគរបាលខណ្ឌពោធិ៍សែនជ័យបានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ខណះប្រដេញជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវនិងឃាត់ជនសង្ស័យពីរនាក់ចំណែកបក្សពួក២នាក់ទៀតកំពុងគេចខ្លួន។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩​ នៅផ្លូវបេតុង​ សង្កាត់កាកាបទី១​ខណ្ឌពោធិ៍សែនជ័យ​។ តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ បានចុះល្បាតពួនស្ទាក់បទល្មេីសក្នុងមូលដ្ឋានដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌ​ ដោយល្បាតតំបន់ងាយរងគ្រោះនៅលេីដងផ្លូវជាតិលេខ៤​ ​ស្រាប់តែជួបជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងទេីបបោះដៃតាមវិទ្យុទាក់ទងកម្លាំងទូទាំងខណ្ឌនិងប្រដេញស្ទេីតែពេញមួយខណ្ឌអស់រយះពេលជិតមួយម៉ោងទេីបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាលបណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់ស្រាល២នាក់និងឃាត់បានជនសង្ស័យ២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។ ក្រោយកេីតហេតុជនរងគ្រោះជាកម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែកជនសង្ស័យត្រូវបាននាំទៅសាកសួរបន្ត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    May 31, 2019
  • កីឡា

    ក្លឹបយក្សរបស់ប្រទេសអេស៉្បាញ FC Barcelona កំពុងតែរៀបចំផ្លាស់ប្តូរយ៉ាងធំនៅក្នុងរដូវក្តៅនេះជាមួយនឹងការមកដល់ និងចាកចេញរបស់កីឡាករមួយចំនួនផងដែរ ហើយកីឡាករឆ្នើមមួយរូបក៏កំពុងត្រៀមនឹងចាកចេញនាពេលឆាប់ៗនេះផងដែរ។ តាមរយៈសារព័ត៌មានបរទេសមួយបានអោយដឹងផងដែរថា Philippe Coutinho បានបង្ហាញអារម្មណ៍ថាខ្លួនមានបំណងចាកចេញពីទឹកដី Camp Nou។ បន្ថែមពីនេះទៅទៀត មូលហេតុដែលគាត់មិនសប្បាយចិត្តនៅក្នុងទឹកដីពហុកីឡាដា្ននមួយនេះដោយសារតែពេលដែលលេងនៅជើងទីពីរនៅក្នុងពាន UEFA Champion League ជាមួយនឹងក្រុមបិសាចក្រហមក្នុងទឹកដី Camp Nou រូបលោកត្រូវបានអ្នកគាំទ្ររបស់ក្លឹបបានស្រែកច្រៀងដោយការមិនពេញចិត្តលើរូបគាត់ផងដែរ។ ជាមួយគ្នានេះផងដែរ កីឡាករ Coutinho បានធ្វើអោយអ្នកគាំទ្រមិនសូវពេញចិត្តនៅពេលដែលគាត់បានចាកចេញពីក្លឹបហង្សក្រហម Liverpool នៅពេលដែលគាត់ទទួលបានប្រាក់យ៉ាងច្រើន ហើយអាចនឹងត្រឡប់ទៅប្រទេសអង់គ្លេសវិញជាមួយក្លឹបបិសាចក្រហម ឬក្លឹបតោខៀវ Chelsea នៅក្នុងចំណោមក្លឹបទាំងអស់ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេសុីលរូបនេះ។ មិនតែប៉ុណ្ណោះ ក្លឹបអ្នកមានរបស់បារាំង PSG

    May 30, 2019
  • PR បច្ចេកវិទ្យា

    ធ្លាប់តែឃើញរូបភាពវីដេអូ Reno 10X Hybrid Zoom របស់ OPPO ធ្វើការថតរូប Zoom តាមរយៈព័ត៌មានបែកធ្លាយនៅលើបណ្តាញ សង្គម ប៉ុន្តែនៅពេលនេះ OPPO Reno 10X Hybrid Zoom បានបញ្ចេញបច្ចេកវិទ្យា Power Zoom របស់ខ្លួនដល់ទៅ 60X ហើយ មិនត្រឹមតែថត Zoom ចំពោះទីកន្លែងដែលមានទេសភាពស្រស់ស្អាតនៅតំបន់ល្បីៗជុំវិញពិភពលោក ដូចជាតំបន់សមុទ្រ តំបន់ប្រាសាទបុរាណ តំបន់វាលខ្សាច់ និងព្រៃភ្នំប៉ុណ្ណោះទេ ថ្ងៃនេះ OPPO Reno 10X

    May 30, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ-ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ និងសម្ភារៈមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា លើជនជាតិចិនដូចគ្នា នៅក្នុងសណ្ឋាគារ ដឺ ផាម ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យក្រោយពេលធ្វើសកម្មភាពចាក់ដោយកាំបិតមុតស្រួចលើជនរងគ្រោះ បណ្តាលឱ្យឈ្មោះ​ សេន យូ

    May 30, 2019