ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យរបួស៣នាក់ ខណៈដេញមុខសញ្ញាចោរឆក់

    BY Khmernote Media May 31, 2019
    កម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យរបួស៣នាក់ ខណៈដេញមុខសញ្ញាចោរឆក់

    រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃនគរបាលខណ្ឌពោធិ៍សែនជ័យបានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ខណះប្រដេញជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវនិងឃាត់ជនសង្ស័យពីរនាក់ចំណែកបក្សពួក២នាក់ទៀតកំពុងគេចខ្លួន។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩​ នៅផ្លូវបេតុង​ សង្កាត់កាកាបទី១​ខណ្ឌពោធិ៍សែនជ័យ​។

    តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ បានចុះល្បាតពួនស្ទាក់បទល្មេីសក្នុងមូលដ្ឋានដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌ​ ដោយល្បាតតំបន់ងាយរងគ្រោះនៅលេីដងផ្លូវជាតិលេខ៤​ ​ស្រាប់តែជួបជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងទេីបបោះដៃតាមវិទ្យុទាក់ទងកម្លាំងទូទាំងខណ្ឌនិងប្រដេញស្ទេីតែពេញមួយខណ្ឌអស់រយះពេលជិតមួយម៉ោងទេីបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាលបណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់ស្រាល២នាក់និងឃាត់បានជនសង្ស័យ២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។

    ក្រោយកេីតហេតុជនរងគ្រោះជាកម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែកជនសង្ស័យត្រូវបាននាំទៅសាកសួរបន្ត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay