- Khmernote Media
- សង្គម
ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកាលពីពេលថ្មីៗនេះ បានចុះសម្អាតស្លែក្នុងកសិន្ធុអង្គរវត្តក្នុងបំណងលើកសម្រស់សោភ័ណភាពនៃទឹកកសិន្ធុអង្គរវត្ត។ ទឹកកសិន្ធុជាផ្នែកដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយវាត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ដោយបញ្ចូលទឹកខួបប្រាំងខួបវស្សា។ សម្រស់នៃទឹកកសិន្ធុអង្គរវត្តមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការចូលរួមសម្អាតពីក្រុមការងារផ្នែកសម្អាតបរិស្ថាននៃអាជ្ញាធរជាតិអប្សរា៕ សូមទស្សនាសកម្មភាពចុះបារស្លែនិងសម្អាតទឹកកសិន្ធុអង្គរវត្តដូចខាងក្រោមនេះ៖ ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
May 31, 2019 - អន្តរជាតិ
ខាងក្រោមនេះ គឺជាវីដេអូនៃការប្រកួតគ្នារវាងអ្នកហាត់ក្បាច់គុន Wing Chun ម្នាក់ជាមួយនឹងកីឡាករប្រដាល់ក្នុងទ្រុង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ដែលវីដេអូនោះបានបង្ហាញថា កីឡាករប្រដាល់ក្នុងទ្រុងបានប្រើពេលត្រឹមតែ ៦ វីនាទីប៉ុណ្ណោះ ដើម្បីផ្តួលអ្នកហាត់ក្បាច់គុន Wing Chun ឲ្យសន្លប់លើសង្វៀន។ មុនពេលឈានដល់ការប្រកួតគ្នាជាលក្ខណៈក្រៅផ្លូវការនេះ មានបុរសម្នាក់បានថតវីដេអូសម្តែងក្បាច់គុន Wing Chun របស់ខ្លួនបង្ហោះអួតក្អេងក្អាងពេញបណ្តាញសង្គម Tik Tok ហើយក្រោយមកគាត់ថែមទាំងបានសុំកីឡាករប្រដាល់ក្នុងទ្រុងប្រកួតគ្នាទៀតផង ដើម្បីសាកល្បងក្បាច់គុនរបស់គាត់។ ដំណឹងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម និងជំរុញទឹកចិត្តឲ្យកីឡាករប្រដាល់ក្នុងទ្រុងម្នាក់ ដែលមានឈ្មោះថា Li Jinhong ព្រមប្រកួតជាមួយផងដែរ។ ការប្រកួតបានរៀបចំឡើងនៅក្លឹបប្រដាល់មួយកន្លែងក្នុងក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ លោកអ្នកអាចទស្សនាវីដេអូនៃការប្រកួតនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖
May 31, 2019 - PR បច្ចេកវិទ្យា
ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y15 ពេលនេះយើងបានធ្វើការបើកឲ្យ Pre-Order ចាប់ពីថ្ងៃនេះតទៅហើយ។ ជាមួយនឹងស្មាតហ្វូននេះដែរ ត្រូវបានបង្ហាញមកជាមួយនឹងកញ្ចប់តម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ។ បើនិយាយទៅកាន់ពណ៍របស់ Y15 នេះវិញគឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសថ្មី 2ពណ៍ផងដែរនោះគឺ ៖ Aqua Blue / Burgundy Red ដែលជាជម្រើសពណ៍ដ៏សាកសមផងដែរសម្រាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ន ដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ ហើយរាល់អតិថិជនដែលធ្វើការ Pre-Order ទៅលើស្មាតហ្វូន vivoY15 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម Power Bank ដ៏ស្រស់ស្អាត មិនតែប៉ុណ្ណោះព្រមទាំងទទួលបាននូវឆ្នោតកោស 1សន្លឹកភ្លាមៗ។
May 31, 2019 - សង្គម
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នឹងមានការចល័តកម្លាំងកងរាជអាវុធហត្ថ និងរថពាសដែកពីបន្ទាយកងអន្តរាគមន៍ (បឹងតាមោក) រាជធានីភ្នំពេញ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។ ការចល័តនេះផងដែរនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការការពារជាតិមាតុភូមិ ហើយការហ្វឹកហ្វឺននឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩៕ អត្ថបទ៖ សេម
May 31, 2019 - PR
ភ្នំពេញថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងអេឡិចត្រូនិក សាមសុង នៅតែអស្ចារ្យ និងនៅតែខ្លាំងក្នុងការបន្តផ្តល់នូវផលិតផលអេឡិចត្រូនិកដ៏ទំនើបទាន់សម័យ និងវៃឆ្លាតបំផុតជូនដល់អតិថិជនរបស់ខ្លួនទាំងអស់! ជាក់ស្តែងបច្ចុប្បន្ននេះទូរទស្សន៍ Samsung QLED 2019 ជាមួយនឹងរចនាបទថ្មី មុខងារថ្មីៗ និងរូបរាងដ៏គួរឱ្យទាក់ទាញបំផុតនោះកំពុងតែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើនជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង! ជាមួយនឹងទូរទស្សន៍ Samsung QLED 2019 នេះខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាទទួលបាននូវគុណភាពជីវិតក្នុងការរស់នៅកាន់តែស៊ីវីល័យក៏ដូចជាបទពិសោធន៍ដ៏អស្ចារ្យនៃការទស្សនា និងការកម្សាន្តគ្មានដែនកំណត់ជាច្រើនទៀត ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះទូរទស្សន៍ Samsung QLED 2019 នេះគឺជាទូរទស្សន៍ដែលមានរាងស្តើងស្អាតទំនើបទាន់សម័យបំផុតដោយអាចបង្ហាញកម្រិតរូបភាពបានច្បាស់ម៉ដ្ឋយ៉ាងល្អឥតខ្ចោះពីគ្រប់ជ្រុងទាំងអស់ជាមួយនឹងពណ៌ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ។ ជាពិសេសលោកអ្នកក៏អាចទទួលបាននូវសោភ័ណភាពនៃផ្ទាំងគំនូរដ៏ទាក់ទាញ និងស្រស់ស្អាតបំផុតពីមុខងាររបស់ Ambient Mode
May 31, 2019 - អន្តរជាតិ
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួច (លួចធុងបាស់) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៩១E1 ផ្លូវលេខ១២៨ ក្រុមទី ២៧ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣០ ខែឧសភា ឆ្មាំ២០១៩ វេលាម៉ោងប្រហែល១៩និង២១នាទី។ ជនសង្ស័យ ឈ្មោះ ស៊ុប តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់ផ្ទះជួល (ប្លុកបូរីកីឡា) សង្កាត់វាលវង់ ខណ្ឌ៧មករា ។ វត្ថុតាងចាប់យករួមមាន ៖ ធុងបាស់ចំនួន
May 31, 2019 - កីឡា
ថ្មីៗមានព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបតោខៀវ Chelsea នៅក្នុងក្របខ័ណ្ឌ English Premier League បានត្រៀមខ្លួនរូចរាល់ក្នុងការនាំខ្លួនកីឡាករ Coutinho មកកាន់ទឹកដីប្រទេសអង់គ្លេសវិញ បើទោះបីជាក្លឹបបិសាចក្រមនៅតែបន្តចង់បានកីឡាកររូបនេះក៏ដោយ។ តារាបាល់ទាត់របស់ក្លឹប Chelsea លោក Eden Hazard ត្រូវបានប្រកាសរួចារាល់ហើយថារូបគាត់នឹងចាកចេញពីក្លឹបឆាប់ៗនេះ។ បើយោងទៅតាមសារព័ត៌មាន Metro កីឡាករ Coutinho ប្រហែលជាយកជំនួសតំណែងរបស់ Eden Hazard ដែលត្រូវបានរំពឹងថានឹងប្តូរទៅក្លឹប Real Madrid នៅក្នុងរដូវកាលនេះផងដែរ។ គួរបញ្ជាក់ផងដែរថាតំលៃខ្លួនរបស់កីឡាកររូបនេះគឺមានតំលៃរហូតដល់ ១៤០លានផោន ដោយឡែក Coutinho មើលទៅហាក់ដូចជាមិនសូរមានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Barcelonaនោះទេ
May 31, 2019 - កីឡា
ការប្រកួតពានធំជាងគេនៅក្នុងទ្វីបអឺរ៉ុប UEFA Champion League ខិតជិតមកដល់ហើយគឺជាវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសទាំងពីរ ក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottenham Hotspurs នៅយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារ៍ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលចង់បង្កើតប្រវតិ្តសាស្រ្តថ្មីដូចគ្នាដោយក្រុម Liverpool ខកខានក្នុងការលើកពាន និងឡើងមកវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Champion League ហើយចំណែកឯក្រុម Spurs ជាក្រុមដែលមិនបានលើកពានទាល់តែសោះនៅក្នុងពានលំដាប់កំពូលមួយនេះ និងជាលើកទី១ដូចគ្នាដែលបានឡើងមកវគ្គផ្តាច់ព្រ័ត្រនៃ Champion League ដូចគ្នា។ ជាមួយគ្នានេះផងដែរ ក្លឹប Liverpool បានទំលាក់ក្រុម Barcelona នៅក្នុងជើងទី២ទឹកដី Anfield កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយចំណែកឯ
May 31, 2019 - រថយន្ត
កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនយក្សខាងផលិតរថយន្តរបស់ជប៉ុន គឺក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត minivan លក្ខណៈគ្រួសារទំនើប ម៉ូដែល Sienna ឆ្នាំ 2020 ដើម្បីធ្វើការប្រកួតប្រជែងគ្នានៅលើទីផ្សារក៏ដូចជាផ្គាប់ចិត្តអតិថិជនរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក្តី Toyota Sienna ឆ្នាំ 2020 មិនសូវជាខុសគ្នាច្រើនប៉ុន្មានទេជាមួយនឹងម៉ូដែលមុនៗ ដោយរូបរាងវានៅតែដដែល គ្រាន់តែផ្លាស់ប្តូរចំនុចខ្លះៗតែប៉ុណ្ណោះ វាខុសពីគូប្រជែងរបស់ខ្លួនគឺ Honda Odyssey និង Crysler Pacifica គឺបានផ្លាស់ប្តូររូបរាងទាំងស្រុង ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ហើយជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាពតែម្តង។ បើយើងនិយាយពី Toyota Sienna ឆ្នាំ 2020
May 31, 2019 - កីឡា
ក្លឹបមេឃខៀវ Manchester City ទើបអាចយកឈ្នះសង្គ្រាមក្នុងការទុកកីឡាករដ៏សំខាន់របស់ពួកគេ បន្ទាប់ពីក្លឹប Bayern Munich បរាជ័យក្នុងការចុះកុងត្រាកីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ។ ហើយសំនួរនេះមិនបាច់សួរទេថាជាអ្នកណា កីឡាករនេះគឺ Leroy Sane បន្ទាប់ពីក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានទាក់ទងយកកីឡាករនេះទៅចូលរួមនៅក្នុងក្របខ័ណ្ឌ Bundesliga ជាមួយក្លឹប Bayern Munich។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍របស់ Sky Deutschland បានអោយដឹងថា Sane មិនមានចំនាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់អាឡឺម៉ង់វិញនោះទេ ហើយអាចនឹងបន្តលេងនៅក្នុងក្លឹប Manchester City។ តួយ៉ាងប្រសិនបើរឿងនេះអាចកើតឡើងមែននោះវាជារឿងមួយដ៏ប្រសើរសំរាបក្លឹប Bayern Munich ខណៈដែរក្លឹបមួយនេះបានចែកផ្លូវជាមួយតារាបាល់ទាត់ឆ្នើមប្រចាំក្លឹបនៅរដូវក្តៅនេះគឺកីឡាករ Frank Ribery និងកីឡាករ
May 31, 2019









