- Khmernote Media
- កីឡា
គ្មានអ្វីជាចំងល់នោះទេដែរថា អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ Jurgen Klopp គឺជាហេតុផលដែរធ្វើអោយក្លឹបហង្សក្រហមលើកពានយក្សនៅអឺរ៉ុបសារជាថ្មីកាលពីថ្ងៃទី២មុននេះ ហើយតាមការរាយការណ៍បានអោយដឹងថាម្ចាស់ក្លឹប Liverpool បានទទួលស្គាល់ពីការខិតខំរបស់លោក Klopp និងបន្តកុងត្រាជាមួយនឹងប្រាក់សម្រាប់នឿយហត់ថ្មីផងដែរ។ បច្ចុប្បន្នកុងត្រារបស់លោក Klopp នឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ខែឧសភា ហើយគាត់បានពន្យល់ប្រាប់ផងដែរថាគាត់មានហេតុផលមួយចំនួនដែរគាត់នឹងមិនចាកចេញពី Anfield មុនកុត្រា។ ហើយបើយោងទៅតាមសារព័ត៌មាន BBC ម្ចាស់ក្លឹប Liverpool ចង់បន្តជាមួយគ្រូបង្វឹកវ័យ៥១ឆ្នាំក្នុងរយៈពេលយូរជាងនេះទៅទៀត។ បើយោងទៅតាមការរាយការណ៍ BBC ដ៏ដែរ ក្លឹបនឹងបន្តកុងត្រាជាមួយលោក Klopp ហើយគាត់នឹងបន្ថែមរង្វាន់មួយចំនួននៅក្នុងកុងត្រាថ្មីនោះ ដើម្បីជាការដឹងគុណលើសមត្ថផលដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះផ្តល់អោយក្លឹប។ គួរបញ្ជាក់ផងដែរថា Klopp បានចូលរួមជាមួយ Liverpoolនៅក្នុងឆ្នាំ ២០១៥ នៅពេលដែរក្លឹបបានធ្លាក់ទៅពាក់កណ្តាលតារាងនៃលីគ
June 3, 2019 - អន្តរជាតិ
រថយន្តដឹកស្រាបៀរមួយគ្រឿង ក្រឡាប់នៅតាមផ្លូវបេតុងចុះពីសង្កាត់លេខ១មករោងចក្រអូរ២ វេលាម៉ោង១១កន្លះថ្ងៃត្រង់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ យោងតាមព័ត៌មានជាបឋមពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏ផ្ទាល់បានរាយការណ៏មកថា មានជនជាតិចិនម្នាក់រងរបួស និងក្រោយហេតុការណ៏ គេឃើញមានពលរដ្ឋមួយចំនួនចូលទៅដណ្តើមយកស្រាបៀរដែលកំពប់ធ្លាក់ពីរថយន្តក្រឡាប់នេះផងដែរ៕ ប្រភព៖ HUY BUNLENG
June 3, 2019 - កីឡា
បើយើងទៅតាមការរាយការណ៍បានអោយដឹងថា តារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលបានលេចលឺថាអាចនឹងចាកចេញពីប្រទេសអុីតាលីដើម្បីចូលរូបក្លឹបចាស់ Manchester United នៅរដូវក្តៅនេះ ប៉ុន្តែ Ronaldo ផ្ទាល់បានបដិសេធនូវសំណើរមួយនេះ ដោយសារតែ បិសាចក្រហមមិនអាចលេងនៅក្នុង Champion League នៅរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo កំពុងតែសម្លឹងទៅកាន់ពានយក្សនៅអឺរ៉ុប Champion League ហើយរូបគាត់តែងតែបង្ហាញភាពអស្ចារ្យរបស់គាត់នៅក្នុងព្រឹត្តិការណ៍ធំជាងគេនៅក្នុងពិភពបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ។ ជាមួយគ្នានេះដែរនៅក្នុងរដូវកាល ២០១៨-២០១៩ក៏ដូចគ្នា អតីតតារាបាល់ទាត់របស់ Real Madrid បានលេងដល់កំរិតកំពូលរបស់គាត់នៅក្នុង UCL ប៉ុន្តែជាអកុសល ក្រុមរបស់គាត់ Juventus បានធ្លាក់នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ តារាបាល់ទាត់វ័យ ៣៤ឆ្នាំរូបនេះបានជួយអោយក្លឹបចាស់ទាំងពីររបស់គាត់ ក្លឹប Manchester
June 3, 2019 - បច្ចេកវិទ្យាSamsung S10 5G ជាប់ជាស្មាតហ្វូនដែលនៅសល់គែមតិចបំផុត ដោយមានផ្ទៃអេក្រង់ដល់ទៅ 89.37% នៃផ្ទៃខាងមុខទាំងមូល
ពីមួយឆ្នាំទៅមួយឆ្នាំ ការវិវត្តន៍នៃអេក្រង់ទូរស័ព្ទកាន់តែឈានទៅមុខជាលំដាប់ ទាំងកម្រិតនៃភាពច្បាស់ ក៏ដូចជាទំហំជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនខិតខំគ្រប់វិធីសាស្រ្តទាំងអស់ធ្វើយ៉ាងណាអោយអេក្រង់នៅស្មាតហ្វូនរបស់ខ្លួនមានទំហំធំ នឹងសល់គែមតិចបំផុតតាមតែអាចធ្វើទៅបាន ដោយមានទាំង Design បែបក្បាលឆក បែបតំណក់ទឹក និង Len Camera ទំលុះអេក្រង់។ សម្រាប់ក្នុងឆ្នាំ ២០១៩ នេះផងដែរ ស្មាតហ្វូនដែលមានទំហំ screen to body ratio ដែលធំជាងគេបានធ្លាក់ទៅលើស្មាតហ្វូន Samsung Galaxy S10 5G។ ហើយខាងក្រោមនេះជាតារាងអ្នកដែលគ្រងតំណែង screen to body ratio ធំបំផុតពីមួយឆ្នាំទៅមួយឆ្នាំ៖ Year
June 3, 2019 - អន្តរជាតិ
ហ្វីលីពីនបានប្រកាសថានឹងផ្ញើសំរាមប្រមាណជា ១,៥០០ តោន ត្រលប់ទៅកាន់ប្រទេសកាណាដាវិញ ក្រោយមានជនខិលខូចបាននាំសំរាមទាំងនេះចូលមកកាន់ប្រទេសហ្វីលីពីន។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានចុះផ្សាយថា សំរាមទាំងនោះត្រូវបានជនខិលខូចនាំចូលក្រោមហេតុផលថា វាជាសំរាមដែលអាចកែច្នៃឲ្យក្លាយជាថាមពលសម្រាប់ប្រើប្រាស់បាន តែជាក់ស្តែងសំរាមទាំងនោះជាប្រភេទប្លាស្ទិចដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ សំរាមទាំងអស់ត្រូវបានគេរាយការណ៍ថា មានចំនួន ៦៩ កុងទីន័រ ហើយសំរាមទាំងនេះនឹងត្រូវផ្ញើទៅកាន់កាណាវិញតាមកប៉ាល់បន្តិចម្តងៗរហូតដល់ចុងខែមិថុនាទើបអស់។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះម៉ាឡេស៊ីក៏ទើបតែបានសម្រេចផ្ញើសំរាមប្រមាណជា ៤០០ តោន ត្រលប់ទៅកាន់ប្រទេសដើមវិញផងដែរ ក្រោយមានជនខិលខូចបានបន្លំនាំចូលម៉ាឡេស៊ីក្រោមហេតុផលដូចគ្នានេះ ហើយប្រទេសដែលជាម្ចាស់សំរាមទាំងនោះមានដូចជា អាមេរិក អារ៉ាប៊ីសាអូឌីត និងបង់ក្លាដេសជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 3, 2019 - PR
ភ្នំពេញ៖ Food Republic ភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BreadTalk គ្រុប ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានប្រារព្ធពិធីសម្ពោធហាងដំបូងនៅកម្ពុជាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ។ នៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរការដំបូងក្នុងប្រទេសសឹង្ហបុរី ភោជនីយដ្ឋាន Food Republic បានប្តេជ្ញាផ្តល់ជូននូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ដ៏ពិតប្រាកដដល់អតិថិជនរបស់ខ្លួន។ តាមរយៈគំនិតច្នៃប្រឌិតនៃរៀបចំផ្ទះបាយជាលក្ខណៈបើកចំហ Food Republic បានប្រមូលផ្តុំទៅដោយតូបលក់ម្ហូបអាហារជាច្រើនប្រភេទផ្សេងៗគ្នា។ ក្នុងទម្រង់បែបមុខជំនួញ ភោជនីយដ្ឋាន Food Republic បានពង្រីកសក្តានុពលរបស់ខ្លួនក្លាយហាងម្ហូបអាហារដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ន ភោជនីយដ្ឋាន Food
June 3, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីនេះ Samsung ត្រកូល A បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ដោយសារតែបច្ចេកវិទ្យារបស់វាក៏ដូចជាតម្លៃទើបធ្វើអោយស្មាតហ្វូនមួយនេះលក់បានរហូតដល់ទៅ ៥លានគ្រឿងក្នុងរយះពេលត្រឹមតែ ៣០ថ្ងៃតែប៉ុណ្ណោះ។ ទាំងអស់នេះហើយទើបធ្វើអោយ Samsung ទទួលបានចំនូលរហូតដល់ទៅ ១ពាន់លានដុល្លារសម្រាប់ការលក់ស្មាតហ្វូនធន់កណ្តាលរបស់ខ្លួន។ កាលពីខែមេសាកន្លងទៅនេះយើងក៏បានដឹងដំណឹងថាស្មាតហ្វូនធន់កណ្តាលរបស់ Samsung នឹងមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក ដោយក្នុងនោះមានដូចជា Galaxy A20 Galaxy A50 និង Galaxy A70។ ស្មាតហ្វូនទាំងបីម៉ូឌែលនេះនឹងមានវត្តមានលើកដំបូងលើទឹកដីអាមេរិកក្នុងថ្ងៃទី ២១ ខែមិថុនា ខាងមុខនេះដោយនឹងមានដាក់លក់នៅលើ Verizon និង Sprint។ ដោយការ Update នៅលើ Samsung Pay
June 3, 2019 - អន្តរជាតិ
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០៨ និង៣០យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចហាងខារ៉ាអូខេ យីហោ (B-Gold) ស្ថិតតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីផ្ទុះអាវុធមួយបង្កឡើងដោយមន្ត្រីយោធាម្នាក់ បានផឹកស្រវឹងហើយដកកាំភ្លើងបាញ់ចំនួន៤គ្រាប់ផ្អើលប្រជាពលរដ្ឋតែម្តង។ មន្ត្រីយោធារូបនោះមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាង ដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ មានដូចជា ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម។ ជនរូបនេះ បានប្រើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤
June 3, 2019 - បច្ចេកវិទ្យា
កាលពីឆ្នាំមុន Samsung បានបញ្ចេញនូវស្មាតហ្វូនត្រកូល Note របស់ខ្លួនជាមួយនឹងថាមពលថ្ម 4000 mah ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 15W តែប៉ុណ្ណោះ ហើយសម្រាប់ខែសីហា ឆ្នាំនេះ Galaxy Note 10 នឹងមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។ កាលពីពេលថ្មីកន្លងទៅនេះយើងបានឃើញរួចមកហើយនូវ Galaxy A70 និង Galaxy A80 បានបំពាក់មកជាមួយនឹងមុខងារសាកថ្មលឿន 45W ដែលនេះជាតម្រុយមួយអាចអោយយើងដឹងបានថា Galaxy Note 10 នៅពេលអនាគតនឹងអាចមានវត្តមានបច្ចេកវិទ្យាមួយនេះមកជាមួយផងដែរ៕ ប្រភព៖ GSM អត្ថបទ៖ សំរិទ្ធ
June 3, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ លេចធ្លាយរូបរាងស្រោមទូរស័ព្ទរបស់ iPhone 11 ចេញពីប្រទេសចិន ដែលមានរហូតដល់ទៅ៣ប្រភេទផ្សេងគ្នាឯណោះ។ iPhone ជំនាន់ថ្មីនៅក្នុងឆ្នាំនេះ អាចនឹងមាន iPhone 11, iPhone 11 Max និង iPhone 11R ហើយស្មាតហ្វូនទាំង៣នេះអាចនឹងមានបំពាក់កាមេរ៉ាក្រោយចំនួន៣គ្រាប់ នេះបើយោងតាមប្រភពព័ត៌មានបែកធ្លាយជាច្រើននៅបរទេស។ ខាងក្រោមនេះគឺជាការប្រៀបធៀបស្រោមរបស់ iPhone 11 ជាមួយនឹង iPhone XS Max និង iPhone XR។ ប្រសិនបើរូបរាងរបស់ iPhone 11 ពិតជាដូចនឹងព័ត៌មានលេចធ្លាយមែន នោះស្មាតហ្វូនទាំង៣របស់
June 3, 2019









