- Khmernote Media
- PR
នៅទីបំផុតតួឯកខាង Zoom កប់ពពក ដែលមានឈ្មោះថា 60X Digital Zoom របស់ OPPO Reno 10X បានប្រកាសបង្ហាញខ្លួនហើយ តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាកាលពីព្រឹកមិញនេះ ដោយ Page នេះបានបង្ហោះរូបភាព៣សន្លឹកជាប់គ្នា រយៈពេលបីថ្ងៃដោយការរាប់ថយក្រោយ(Count Down)របស់ខ្លួនឈានទៅរកថ្ងៃសម្ពោធជាផ្លូវការ ឬ Launching Event នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នេះហើយ នៅសណ្ឋាគារលំដាប់ខ្ពស់ Sofitel Phnom Penh ផងដែរ។
June 3, 2019 - អន្តរជាតិ
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នេះ មន្ត្រីយោធា ដែលផឹកស្រវឹង ហើយដកកាំភ្លើងបាញ់៤គ្រាប់នៅខារ៉ាអូខេ B Gold ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់មិញ បានយល់ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ហើយនារសៀលថ្ងៃទី០៣ ខែមិថុនា នេះផងដែរ មន្ត្រីយោធារូបនោះត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការបញ្ជូនខ្លួនទៅកាន់តុលាការខេត្តហើយ។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធមួយបានបង្កឡើងដោយឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនសង្ស័យបានចូលទៅផឹកស៊ីនៅក្នុងខារ៉ាអូខេ
June 3, 2019 - PR
ភ្នំពេញថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩៖ ពិតជាឡូយ និងអស្ចារ្យខ្លាំងណាស់សម្រាប់ ដៃគូសហការផ្នែកលក់គ្រឿងអេឡិចត្រូនិក សាមសុង ទាំងអស់សម្រាប់ឆមាសទីមួយនេះ! ក្រុមហ៊ុន សាមសុង មិនគ្រាន់តែគិតគូរដល់ផលិតផលដ៏គួរជាទីទុកចិត្ត និងមានគុណភាពល្អជូនអតិថិជនទាំងអស់របស់ខ្លួនប៉ុណ្ណោះទេតែក្រុមហ៊ុនថែមទាំងគិតគួរ និងយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់ដៃគូសហការ របស់ខ្លួនដែលបានខិតខំប្រឹងប្រែងផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះផ្នែកម៉ាស៊ីនត្រជាក់ ជូនអតិថិជនមិនឱ្យទាស់ចិត្តឡើយនាពេលកន្លងមកនេះ។ ដូច្នេះដើម្បីជាការតបស្នងក្រុមហ៊ុនក៏បានរៀបចំកម្មវិធីដ៏ពិសេស និងរីករាយមួយដែលមានឈ្មោះថា “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” ដែលឆ្ពោះទៅកាន់ “កោះឋានសួគ៌” រយៈពេល 03 ថ្ងៃ ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 03
June 3, 2019 - PR
ភ្នំពេញថ្ងៃទី ៣១ ឧសភា ២០១៩ កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានចូលរួមចំណែកយកចិត្តទុកដាក់ដល់ប្អូនៗកុមារ ដោយបានចែកមួកសុវត្ថិភាព ចំនួន ១៥០ មួក ដល់សិស្សានុសិស្សាដែលកំពុងសិក្សាក្នុងសាលាបឋមសិក្សា ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ កម្មវិធីចែកមួកសុវត្ថិភាពដល់ប្អូនៗកុមារនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ ក៏ដូចជាផ្តល់ចំណេះដឹងទាក់ទងនឹងការការពារ និងសារៈសំខាន់ក្នុងការពាក់មួកសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសគឺដើម្បីបំផុសគំនិតឲ្យប្រជាជនខ្មែរទាំងអស់ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុវត្ថិភាពរបស់កុមារតូចៗនៅពេលធ្វើដំណើរ។ កន្លងទៅនេះក្រុមហ៊ុន អាយ អេស អាយ
June 3, 2019 - សង្គម
ដើម្បីឱ្យសាធារណជនកាន់តែច្រើនថែមទៀតបានជ្រាបពីវត្តមាន និងស្គាល់កាន់តែច្បាស់ពី មូលនិធិគន្ធបុប្ផា-កម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព, លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនដំណឹងពីការដាក់ដំណើរការជាផ្លូវការនូវគេហទំព័ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានអាសយដ្ឋាន “www.ckf.org.kh” បន្ថែមពីលើទំព័រ Facebook ផ្លូវការរបស់មូលនិធិដែលមានស្រាប់។ គេហទំព័រនេះមានពីរភាសាគឺភាសាខ្មែរ និងអង់គ្លេស ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសារបាន, ប្រភេទ និងចំនួនសមាជិក, ព័ត៌មាន និងសកម្មភាពផ្សេងៗ, មធ្យោបាយទំនាក់ទំនង ក៏ដូចជាមធ្យោបាយចូលរួមបរិច្ចាគដើម្បីក្លាយជាសមាជិក, និងឯកសារផ្សព្វផ្សាយនានា ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលទាំងនៅលើទូរសព្ទដៃ, កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។ លើសពីនេះ សាធារណជនក៏នឹងអាចចូលទៅពិនិត្យមើលឈ្មោះ, ចំនួនថវិកាបរិច្ចាគ, ប្រភេទសមាជិក,
June 3, 2019 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះយើងសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនជាច្រើនខំប្រឹងបង្កើតភាពច្នៃប្រឌិត ដើម្បីបានអេក្រង់ធំពេញលាតដល់គែម និងគេចចេញពីក្បាលឆក ដូចជាការប្រើប្រាស់កាមេរ៉ាបង្កប់នៅក្នុងតួខ្លួនទូរស័ព្ទជាដើម។ ជាក់ស្តែងយើងឃើញក្រុមហ៊ុនជាច្រើនដូចជា OPPO, OnePlus, Xiaomi, vivo ជាដើមបានប្រើប្រាស់កាមេរ៉ាហូតចេញពីតួខ្លួន ដើម្បីដោះដូរយកអេក្រង់ធំពេញភ្នែក និងមិនមានក្បាលឆក ចំណែកឯ Samsung និង ASUS វិញប្រើប្រាស់កាមេរ៉ាក្រោយត្រលប់មកមុខ សម្រាប់ថត selife។ ប៉ុន្តែនាពេលថ្មីៗនេះ OPPO បានរកឃើញវិធីសាស្ត្រថ្មីមួយគឺមិនចាំបាច់ប្រើកាមេរ៉ាហូតចេញពីតួខ្លួនទៀតឡើយ ដោយបង្កប់កាមេរ៉ានៅក្នុងអេក្រង់យកតែម្តង។ យោងតាមទំព័រ Twitter ផ្លូវការរបស់ OPPO បានបង្ហាញឲ្យឃើញពីវីដេអូខ្លីមួយអំពីគំរូបច្ចេកវិទ្យាថ្មី បង្កប់កាមេរ៉ាមុខនៅក្នុងអេក្រង់តែម្តង ដែលការបង្កប់នេះមិនមែនជាការចោះប្រហោងអេក្រង់សម្រាប់ដាក់កាមេរ៉ាដូច Galaxy S10 របស់ Samsung
June 3, 2019 - បច្ចេកវិទ្យា
ទោះបីជាអាមេរិក ទុកពេលអោយ Huawei បន្តការរកស៊ីជាមួយក្រុមហ៊ុនអាមេរិក រយះពេល៩០ថ្ងៃក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក Trump នៅតែមិនទុកចិត្តនៅក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ក៏ដោយសារតែអាមេរិកចោទថាក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយនឹងរដ្ឋាភិបាលកុម្មុយនីសចិន។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Shanahan បានមានប្រសាសន៍ថា លោកមិនអាចទុកចិត្តបានទេថាប្រព័ន្ធ 5G របស់ Huawei មានសុវត្ថិភាពនោះទេ ទើបជាហេតុធ្វើអោយពួកយើងការកំហិតក្នុងការនាំចូលបច្ចេកវិទ្យាមួយនេះចូលប្រទេសអាមេរិក។ ហើយថ្មីនេះផងដែរ ចិនក៏បានប្រកាសទៅវិញថា ចិន នឹងបង្កើតបញ្ជីខ្មៅទូកសម្រាប់ដាក់កំហិតទៅលើក្រុមហ៊ុនបរទេសណា ដែលមិនសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនជាពិសេសក្រុមហ៊ុន Huawei ជាហេតុធ្វើអោយមានចម្ងល់កើតឡើងថាតែ Apple នឹងជាប់នៅក្នុងបញ្ជីខ្មៅរបស់ចិនដែរឬទេ? កុំរំពឹងទុកថា Apple នឹងជាប់ក្នុងបញ្ជីខ្មៅរបស់ចិន នោះព្រោះថាបើធ្វើបែបនេះគឺវាបញ្ជាក់យ៉ាងច្បាស់ថា ចិនកំពុងព្យាយាមសងសឹកនឹងអាមេរិក ច្បាស់ក្រឡែតតែម្តង មួយវិញទៀត
June 3, 2019 - កីឡា
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមជះលុយលើកីឡាករខ្សែប្រយុទ្ធ Neymar របស់ក្លឹប PSG ដើម្បីយកពង្រឹងក្លឹបបន្ទាប់ពីឈ្នះពាន UEFA Champion League។ តាមរយៈសារព័ត៌មាន Don Balon រាយការណ៍ថាក្លឹប Liverpool នឹងបំបែកធនាគាររបស់ខ្លួនដើម្បីនាំយកកីឡាករ Neymarពីក្លឹប PSG ជាកាដូសម្រាប់លោក Jurden Klopp ដែលនាំជ័យជំនះនៅក្នុងពាន Champion League។ ជាមួយគ្នានេះដែរ កីឡាករ Neymar បាននិយាយថារូបគេចាប់អារម្មណ៍លេងនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំល្អជាងគេលើលោកម្នាក់ ហើយត្រូវបានចាប់អារម្មណ៍ផងដែរបន្ទាប់ពីក្លឹប Liverpool ទទួលបានជើងឯកប្រចាំពានធំជាងគេនៅទ្វីបអឺរ៉ុប។ តាមរយៈការរាយការណ៍បានអោយដឹងថា ក្លឹប Liverpool
June 3, 2019 - សង្គម
នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពេលនេះរដូវប្រាំងបានបញ្ចប់ ហើរដូវវស្សាវបានចូលមកក្នុងរយៈពេលជាង ២សប្តាបហ៍កន្លងមកហើយ យើងផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ដែលពីមុនមានការកង្វក់ខ្លាំងណាស់ ប៉ុន្តែយើងបានដោះស្រាយបញ្ហានោះតាមរយៈការខិតខំនៅតាមទីកន្លែងខ្លះខ្វះទឹកបានជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបានធ្វើឲ្យការខ្វះទឹកសម្រាប់ការប្រើប្រាស់លែងព្រួយបារម្ភហើយ។ ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិននឹងការខ្វះខាត់ទឹកផ្តល់ឲ្យទំនប់វារីអគ្គិសនីដែលធ្វើឲ្យអគ្គិសនីរបស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់។ ឆ្នាំនេះបានផ្តល់បទពិសោធន៍ឲ្យយើងច្រើនដែលយើងត្រូវរកវិធីដោះស្រាយដើម្បីជៀសវាងបញ្ហាច្រំដែលនៅឆ្នាំខាងមុខ។ ជាក់ស្តែងថាមពលរវារីអគ្គិសនីរបស់យើងអាចផលិតថាមពលអគ្គីសនីបានប្រមាណជិត ១,៤០០មេហ្គាវ៉ាត់ ដែលមានទំនប់វារីអគ្គិសនី
June 3, 2019 - អន្តរជាតិ
យុវតីវ័យ ១៦ឆ្នាំមួយរូប ដែលជាសិស្សស្រីនៃវិទ្យាល័យមួយក្នុងទីក្រុង ILOILO ប្រទេសភីលីពីន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ផ្លែក្រខុបអាចព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ បើយោងតាមប្រភពពត៌មានពីប្រទេសភីលីពីនបានប្រាប់ឲ្យដឹងថា ក្មេងស្រីដែលជាម្ចាស់ពានរង្វាន់វិទ្យាសាស្រ្ត 2019 National Science and Technology Fair ( NSTF) មានឈ្មោះថា Maria Isabel layson ដែលជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាព ១២រូប ដែលត្រូវបានចូលរួមការប្រកួតស្រាវជ្រាវវិទ្យាសាស្រ្តតំណាងឲ្យប្រទេសភីលីពីន នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរនាងក៏បានទទួលបានពានរង្វាន់អ្នកវិទ្យាសាស្រ្តវ័យក្មេង ពីអង្គការ Gokongwei
June 3, 2019









