Khmernote Media
  • អន្តរជាតិ

    បើទោះជាករណីឆក់ខ្សែភ្លើងស្លាប់ដោយសារតែប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបញ្ចូលថ្មបានកើតមានជារឿយៗក្តី តែមនុស្សមួយចំនួននៅតែមិនខ្លាច ឬមិនចាប់អារម្មណ៍ការពារខ្លួនពីគ្រោះថ្នាក់នេះដដែល។ តួយ៉ាងកាលពីពេលថ្មីៗនេះ ករណីក្មេងស្រីម្នាក់អាយុ ៤ ឆ្នាំ ត្រូវឆក់ខ្សែភ្លើងស្លាប់ ព្រោះតែប្រើប្រាស់ទូរស័ព្ទកំពុងបញ្ចូលថ្មបានកើតមានជាថ្មីម្តងទៀត ហើយរឿងនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ខណៈអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះមិនត្រូវបានគេបង្ហាញនោះទេ។ បើតាមសារព្រមានមួយដែលឪពុករបស់ក្មេងស្រីរងគ្រោះបានបង្ហោះតាមបណ្តាញសង្គម WhatsApp បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុកូនស្រីរបស់គាត់បានទៅចុចលេងទូរស័ព្ទដែលកំពុងបញ្ចូលថ្មទាំងដៃរបស់នាងនៅសើមនៅឡើយ ហើយពេលនោះគាត់ក៏បានហាមកូនស្រីដែរតែនាងមិនព្រមធ្វើតាម ហើយបន្តិចក្រោយមកនាងក៏ត្រូវឆក់ខ្សែភ្លើងស្លាប់តែម្តង។ ឪពុកក្មេងស្រីរងគ្រោះបានធ្វើការព្រមានថា សូមប្រិយមិត្តទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីនេះឲ្យបានខ្ពស់បំផុត ព្រោះការធ្វេសប្រហែសតែបន្តិចអាចធ្វើឲ្យមនុស្សស្លាប់បាន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    June 4, 2019
  • PR

    ភ្នំពេញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩៖ តើលក្ខណៈអ្វីខ្លះដែលធ្វើឲ្យស្មាតហ្វូនថ្នាក់កណ្តាល Samsung Galaxy A50 ទទួលបានពាក្យថា “ លើសពីអ្វីដែលលោកអ្នករំពឹងទុក ”? ជាការពិតណាស់ Samsung Galaxy A50 ជាស្មាតហ្វូនថ្នាក់កណ្តាលមួយក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលភ្ជាប់មកជាមួយមុខងារ លេចធ្លោទំនើបទាន់សម័យ ឡូយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនទទួលបាននូវបទពិសោធន៏ដ៏អស្ចារ្យ និងស័ក្តិសមបំផុតសម្រាប់លោកអ្នក។ តើចំណុចលើសគេអ្វីខ្លះ ដែលធ្វើឲ្យលោកអ្នកអាចសម្រេចចិត្តដ៏ឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូនដែលសាកសមសម្រាប់ខ្លួនឯង? តោះមកមើលត្រួសៗទាំងអស់គ្នា!!! • បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint) ដែលជាចំណុចពិសេសបំផុត ធ្វើឱ្យស្មាតហ្វូន Samsung ម៉ូឌែលនេះ ឈ្នះលើគូប្រកួតប្រជែងរបស់ខ្លួនទាំងឡាយដែលកំពុងដាក់លក់នៅក្នុងតម្លៃចន្លោះពី

    June 4, 2019
  • បច្ចេកវិទ្យា

    កាលពីប៉ុន្មានម៉ោងមុននេះ Apple បានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ ទី១៣ របស់ខ្លួនជាមួយនឹងមុខងារជាច្រើន ដែលវានឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ខាងមុខនេះ។ ខាងក្រោមនេះជាមុខងារសំខាន់ៗធំមួយចំនួនដែលត្រូវបានអភិវឌ្ឍន៍ ហើយវានឹងធ្វើឱ្យ iOS ជំនាន់ ទី១៣ នេះទទួលបានការចាប់អារម្មណ៍ពីអ្នកស្នេហាឧបករណ៍ Apple ៖ – Dark Mode ៖  ជាការពិតណាស់សព្វថ្ងៃនេះ Dark Mode គឺពិតជាពេញនិយមមែនទែន ព្រោះវាជួយបានច្រើនក្នុងការសន្សំសំចៃថាមពលថ្ម ក៏ដូចជាការពារភ្នែក កុំឱ្យត្រូវពន្លឺចេញពីទូរស័ព្ទជះចូលមកក្នុងភ្នែកខ្លាំងពេក។ មុខងារនេះស្មាតហ្វូនមួយចំនួនធំធ្លាប់មានប្រើប្រាស់រាងយូរគួរសមហើយដែរ តែសម្រាប់ Apple នេះជា Version ដំបូងហើយ។

    June 4, 2019
  • អន្តរជាតិ

    បុរសម្នាក់បានដួលសន្លប់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយគាត់បានខំប្រឹងធ្វើការងាររហូតដល់យប់ជ្រៅ និងចូលគេងក្រោយម៉ោង ១២ យប់ ចំនួនជាង ១០ ថ្ងៃជាប់ៗគ្នា។ បុរសជាជនរងគ្រោះមានឈ្មោះថា Xu ធ្វើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងក្រុង Nanjing ប្រទេសចិន។ គាត់ជាមនុស្សដែលមានបញ្ហាក្រពះស្រាប់ និងត្រូវលេបថ្នាំជាប្រចាំផងដែរ។ យ៉ាងណាក្តី មុនពេលគាត់សន្លប់និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ គាត់បានប្រឹងធ្វើការងារបន្ថែមម៉ោងរហូតដល់ម៉ោង ១២ យប់ជាង ១០ ថ្ងៃជាប់ៗគ្នា ធ្វើឲ្យគាត់មានបញ្ហាគេងមិនបានគ្រប់គ្រាន់ថែមមួយករណីទៀតទៅលើបញ្ហាសុខភាពដែលគាត់កំពុងតែមានស្រាប់។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបារកឃើញថា នៅក្នុងប្រព័ន្ធរំលាយអាហាររបស់គាត់មានហូរឈាមយ៉ាងច្រើន រាងកាយរបស់គាត់ត្រូវខ្វះឈាម ខ្វះជាតិស្ករ ហើយសូម្បីតែអុកស៊ីសែននៅក្នុងខ្លួនក៏មានមិនគ្រប់ដែរ ទើបធ្វើឲ្យគាត់សម្លប់ដូចនេះ។ ខាងវេជ្ជបណ្ឌិតបានព្រមានថា ការគេងឲ្យបានគ្រប់គ្រាន់គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សទូទៅ ហើយបើសម្រាប់អ្នកដែលមានបញ្ហាសុខភាពស្រាប់ទៀតនោះគឺវារឹតតែសំខាន់ថែមទៀត ដូចនេះលោកអ្នកគួរគេងឲ្យបានគ្រប់គ្រាន់

    June 4, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានផ្តួចផ្តើមគំនិតក្រោមកម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង ដែលជាកម្មវិធីសង្គមរបស់ខ្លួននៅកម្ពុជា ធ្វើឡើងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ គោលដៅសំខាន់របស់កម្មវិធីនេះ គឺការដាំកូនឈើចំនួន ៥០០ដើម ដោយមានការចូលរួមដ៏សកម្មពីសហគមន៍ និងជួយបង្កើនដល់ការយល់ដឹងឱ្យកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការដាំដើមឈើឡើងវិញ ស្របពេលជាមួយគ្នានេះផងដែរ គឺដើម្បីបង្កើតឱ្យមានបរិយាកាសល្អក្នុងសហគមន៍ និងបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចែកជូនសម្ភារៈប្រើប្រាស់ចាំបាច់ខ្លះៗដល់ក្រុមគ្រួសារចំនួន ៥០ គ្រួសារដែលរស់នៅក្នុងសហគមន៍ថែមទៀតផង។ កម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់នៃនិរន្តភាពរបស់ក្រុមហ៊ុន អ៊ីដតខូ ដែលបែងចែកជាពីរមូលដ្នានគឺ ការពង្រឹងសហគមន៍ និងទំនួលខុសត្រូវផ្នែកបរិស្ថាន។ ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០៣០ (SDGs)

    June 4, 2019
  • សង្គម

    កុមារ និង យុវជនមកពីបណ្តាខេត្តចំនួន ១៣ បានមកជួបជុំគ្នានៅទីក្រុងភ្មំពេញ ដើម្បីធ្វើការពិភាក្សា និងស្វែងរងដំណោះស្រាយ ជុំវិញការបញ្ចប់អំពើហិង្សា លើកុមារនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទនេះផងដែរ មានតំណាងមកពីខាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលនឹងចូលរួមពិនិត្យលើវឌ្ឍនភាពលើ ការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ (ឆ្នាំ ២០១៧ – ឆ្នាំ ២០២១)។ ហើយទន្ទឹមនឹងគ្នានេះ សន្និសីទនឹងផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធ វិភាគពីបញ្ហាប្រឈម និងស្វែងរកដំណោះដើម្បីពន្លឿននូវ ការអនុវត្តផែនការ។ កាលពី ៦ឆ្នាំកន្លងទៅ យុវជនវ័យក្មេងកម្ពុជាទាំងនេះ បានចូលរួមក្នុងការសិក្សាស្រាវជ្រាវថ្នាក់ជាតិលើកដំបូងបំផុតមួយស្តីអំពី អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ លទ្ធផលនៃការស្រាវជ្រាវនេះបាននាំឲ្យឈានទៅដល់ការបង្កើតនិងប្រកាសឲ្យប្រើប្រាស់នូវផែនការសកម្មភាព កាលពីខែ

    June 4, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយបុរសជនជាតិចិនម្នាក់បានបើករថយន្តបុកនឹងរ៉ឺម៉កកង់៣ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការឆែកឆេរ បែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ។ តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយរថយន្តម៉ាក LEXUS RX 350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរដោយបុរសជនជាតិចិន ឈ្មោះ អៅ មីង អាយុ៣០ឆ្នាំ បានបើកទៅបុករ៉ឺម៉កកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច តែភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កភ្លាមៗតែម្តង។ ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានកាបូបយួរមួយ ។

    June 4, 2019
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាប ដែលកំពុងតែអូសបន្លាយលើកម្ពុជាយើងភាគខាងលើគួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផងល្អ ហើយចាប់ពីថ្ងៃទី ០៥-១១ ខែមិថុនា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់ រីឯភាពរាយប៉ាយក៏កាន់តែបានធំទូលាយ។ នៅក្នុងឆ្នាំ២០១៩ ជាឆ្នាំ El Nino (El Nino Years) ដែលកម្ពុជាយើងក៏បាននឹងកំពុងទទួលឥទ្ធិពលនេះផងដែរ ហើយរហូតដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ ដែលលក្ខណៈបែបនេះធ្វើឲ្យបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន៕ អត្ថបទ៖ សេម

    June 4, 2019
  • អន្តរជាតិ

    អាមេរិក៖ អាមេរិកទើបតែបានបង្កើតច្បាប់ថ្មីមួយដោយតម្រូវឲ្យអ្នកស្នើសុំទិដ្ឋាការទៅកាន់អាមេរិកស្ទើរតែទាំងអស់ត្រូវតែដាក់បង្ហាញព័ត៌មានលំអិតអំពីគណនីបណ្តាញសង្គមរបស់ពួកគេ។ បើយោងតាមក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ព័ត៌មានលំអិតអំពីគណនីបណ្តាញសង្គមនោះរួមមាន ឈ្មោះគណនីបណ្តាញសង្គម អាសយដ្ឋានអ៊ីមែលប្រើប្រាស់ ៥ ឆ្នាំចុងក្រោយ និងលេខទូរស័ព្ទជាដើម។ តាមការប៉ាន់ស្មាន ច្បាប់ថ្មីនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដែលមានបំណងចង់ធ្វើដំណើរទៅអាមេរិកប្រមាណជា ១៤,៧ លាននាក់នៅជុំវិញពិភពលោករៀងរាល់ឆ្នាំ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការអនុវត្តច្បាប់ថ្មីនេះមានគោលបំណងចង់ត្រួតពិនិត្យ និងវិនិច្ឆ័យបេក្ខជនម្នាក់ៗឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឲ្យពួកគេទៅកាន់អាមេរិក ដែលនិន្នាការនេះនឹងជួយការពារប្រជាជនអាមេរិកឲ្យមានសុវត្ថិភាពខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump គឺមានការរឹតបន្ដឹងចំពោះជនភៀសខ្លួនទៅកាន់អាមេរិកយ៉ាងខ្លាំង តួយ៉ាងកន្លងមកអាមេរិកបានសម្រេចសាងសង់ជញ្ជាំងព្រំដែនជាមួយមិចស៊ីកូដើម្បីទប់ស្កាត់ជនភៀសខ្លួនដោយខុសច្បាប់ និងបង្កើតប្រព័ន្ធសន្តិសុខថ្មីៗជាច្រើនទៀតក្នុងគោលបំណងទប់ស្កាត់ជនភៀសខ្លួនទៅកាន់អាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ bbc

    June 4, 2019
  • សង្គម

    មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបង្កឡើងដោយរថយន្តដឹកគ្រឿងចក្រ ធ្វើឲ្យខូចខាតរថយន្ត៤គ្រឿងនិងម៉ូតូមួយគ្រឿង ព្រមទាំងជ្រុលទៅបុកចូលការស្ថានសំណង់ក្បែរនោះតាមផ្លូវមុខសាលាបឋមសិក្សាហ៊ុនសែនក្រុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ ព័ត៌មានជាបឋមករណីនេះបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់រងរបួស យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៏នេះនាំបង្កដោយរថយន្តដឹកគ្រឿងចក្រ ក្រុមសង្គ្រោះនិងសមត្ថកិច្ចកំពុងជួយគាស់យកតៃកុងដឹកគ្រឿងចក្រចេញពីក្នុងរថយន្ត៕ < ប្រភព៖ huy bunleng

    June 3, 2019