ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបង្កើតច្បាប់ថ្មីតម្រូវឲ្យអ្នកស្នើសុំទិដ្ឋាការត្រូវតែដាក់បង្ហាញព័ត៌មានលំអិតអំពីបណ្តាញសង្គមរបស់ពួកគេ

    BY Khmernote Media June 4, 2019
    អាមេរិកបង្កើតច្បាប់ថ្មីតម្រូវឲ្យអ្នកស្នើសុំទិដ្ឋាការត្រូវតែដាក់បង្ហាញព័ត៌មានលំអិតអំពីបណ្តាញសង្គមរបស់ពួកគេ

    អាមេរិក៖ អាមេរិកទើបតែបានបង្កើតច្បាប់ថ្មីមួយដោយតម្រូវឲ្យអ្នកស្នើសុំទិដ្ឋាការទៅកាន់អាមេរិកស្ទើរតែទាំងអស់ត្រូវតែដាក់បង្ហាញព័ត៌មានលំអិតអំពីគណនីបណ្តាញសង្គមរបស់ពួកគេ។ បើយោងតាមក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ព័ត៌មានលំអិតអំពីគណនីបណ្តាញសង្គមនោះរួមមាន ឈ្មោះគណនីបណ្តាញសង្គម អាសយដ្ឋានអ៊ីមែលប្រើប្រាស់ ៥ ឆ្នាំចុងក្រោយ និងលេខទូរស័ព្ទជាដើម។ តាមការប៉ាន់ស្មាន ច្បាប់ថ្មីនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដែលមានបំណងចង់ធ្វើដំណើរទៅអាមេរិកប្រមាណជា ១៤,៧ លាននាក់នៅជុំវិញពិភពលោករៀងរាល់ឆ្នាំ។

    ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការអនុវត្តច្បាប់ថ្មីនេះមានគោលបំណងចង់ត្រួតពិនិត្យ និងវិនិច្ឆ័យបេក្ខជនម្នាក់ៗឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឲ្យពួកគេទៅកាន់អាមេរិក ដែលនិន្នាការនេះនឹងជួយការពារប្រជាជនអាមេរិកឲ្យមានសុវត្ថិភាពខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump គឺមានការរឹតបន្ដឹងចំពោះជនភៀសខ្លួនទៅកាន់អាមេរិកយ៉ាងខ្លាំង តួយ៉ាងកន្លងមកអាមេរិកបានសម្រេចសាងសង់ជញ្ជាំងព្រំដែនជាមួយមិចស៊ីកូដើម្បីទប់ស្កាត់ជនភៀសខ្លួនដោយខុសច្បាប់ និងបង្កើតប្រព័ន្ធសន្តិសុខថ្មីៗជាច្រើនទៀតក្នុងគោលបំណងទប់ស្កាត់ជនភៀសខ្លួនទៅកាន់អាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay