ខ្មែរណូត

ស្វែងរក

  • សង្គម

    កុមារ និងយុវជន ជួបជុំគ្នាក្នុងសន្និសីទមួយ ពិភាក្សារកដំណោះស្រាយ ទប់ស្កាត់អំពើហិង្សាលើកុមារ

    BY Khmernote Media June 4, 2019
    កុមារ និងយុវជន ជួបជុំគ្នាក្នុងសន្និសីទមួយ ពិភាក្សារកដំណោះស្រាយ ទប់ស្កាត់អំពើហិង្សាលើកុមារ

    កុមារ និង យុវជនមកពីបណ្តាខេត្តចំនួន ១៣ បានមកជួបជុំគ្នានៅទីក្រុងភ្មំពេញ ដើម្បីធ្វើការពិភាក្សា និងស្វែងរងដំណោះស្រាយ ជុំវិញការបញ្ចប់អំពើហិង្សា លើកុមារនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទនេះផងដែរ មានតំណាងមកពីខាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលនឹងចូលរួមពិនិត្យលើវឌ្ឍនភាពលើ ការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ (ឆ្នាំ ២០១៧ – ឆ្នាំ ២០២១)។ ហើយទន្ទឹមនឹងគ្នានេះ សន្និសីទនឹងផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធ វិភាគពីបញ្ហាប្រឈម និងស្វែងរកដំណោះដើម្បីពន្លឿននូវ ការអនុវត្តផែនការ។

    កាលពី ៦ឆ្នាំកន្លងទៅ យុវជនវ័យក្មេងកម្ពុជាទាំងនេះ បានចូលរួមក្នុងការសិក្សាស្រាវជ្រាវថ្នាក់ជាតិលើកដំបូងបំផុតមួយស្តីអំពី អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ លទ្ធផលនៃការស្រាវជ្រាវនេះបាននាំឲ្យឈានទៅដល់ការបង្កើតនិងប្រកាសឲ្យប្រើប្រាស់នូវផែនការសកម្មភាព កាលពីខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ។ ការអនុម័តផែនការសកម្មភាពនេះ គឺជាបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការអនុញ្ញាតិឲ្យគ្រប់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារអន្តរជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិល អាចចូលរួមឆ្លើយតបក្រោមក្របខណ្ឌតែមួយ ដើម្បីបង្កើតឲ្យបាននូវវិធីសាស្ត្រ ដ៏មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយមួយ ក្នុងការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។

    មួយឆ្នាំក្រោយការអនុម័តផែនការសកម្មភាពនេះ កម្ពុជាទទួលបាននូវវឌ្ឍនភាពល្អប្រសើរមួយចំនួន ដូចជាការអនុម័តគោលនយោបាយនិងផែនការសកម្មភាពស្តីពីកិច្ចការពារកុមារនៅសាលារៀន និងការបង្កើតយុទ្ធសាស្រ្តទំនាក់ទំនងដើម្បីការអភិវឌ្ឍ មានឈ្មោះថា Cambodia PROTECT ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល លើបញ្ហាអំពើហិង្សាលើកុមារ និងបញ្ហាការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ ព្រមគ្នានោះដែរ ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូសង្គមស៊ីវិលមួយចំនួន ក្រោមការគាំទ្រពីដៃគូអភិវឌ្ឍ ក៏បានសម្ពោធនិងសាកល្បងគម្រោងជាច្រើនទៀតដែលរួមចំណែកដល់ផែនការនេះផងដែរ។

    រាជរដ្ឋាភិបាលកម្ពុជាទើបបានសម្រេចជាផ្លូវការក្នុងការដាក់ប្រទេសកម្ពុជា ជាប្រទេសសមាជិក ក្នុងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (Global Partnership to End Violence Against Children)។ ហើយនេះគឺជាការបោះជំហាន ថ្មីមួយរបស់កម្ពុជា ដែលសមនឹងទទួលបានការអបអរសាទរ បើយោងទៅតាមសមិទ្ធផលដែលសម្រេចបានកន្លងមក។ ប៉ុន្តែដំណើរការថ្មីនេះក៏ផ្តល់ឱកាសឲ្យកម្ពុជាស្វែងយល់ អំពីបញ្ហាប្រឈមនានា ដែលពន្យឺតនូវវឌ្ឍនភាពកាន់តែច្រើនជាងនេះ ក្នុងការឈានទៅដល់ការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុងប្រទេស ក៏ដូចជាការ ស្វែងរកនូវដំណោះស្រាយថ្មីៗ និងជំហានបន្តសម្រាប់ផែនការនៅឆ្នាំខាងមុខ។ តាមរយៈសន្និសីទនេះ ភាគីពាក់ព័ន្ធទាំងអស់ដែលរួមបញ្ចូលទាំងកុមារ និងយុវជន នឹងទទួលបានឱកាសក្នុងការស្វែងយល់ពីទស្សនៈគ្នាទៅវិញទៅមក។

    តាមរយៈសន្និសីទនេះ ភាគីពាក់ព័ន្ធដែលរួមបញ្ចូលទាំងកុមារ និងយុវជន នឹងទទួលបានឱកាសក្នុងការសិក្សា អំពីគ្នាទៅវិញទៅមក។ សន្និសីទកុមារ និងយុវជនផ្តល់ឱកាស ឲ្យអ្នកចូលរួមទាំងអស់អាចចូលរួមចំនែកដើម្បីមើលឃើញពីភាពជោគជ័យក្នុងដំណើរការនៃគម្រោងកន្លងមក និងដើម្បីរំលឹក ដល់ពួកគាត់នូវកិច្ចការសំខាន់ដែលត្រូវធ្វើបន្តទៀតដើម្បីបញ្ឃប់អំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជា។ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តព្រោះ សន្និសីទនេះបានផ្តល់ឱកាសអោយខ្ញុំដែលជាតំណាងកុមារបានជួបដោយផ្ទាល់ជាមួយតំណាងរាជរដ្ឋាភិបាល និង សង្គមស៊ីវិល ដើម្បីរួមគ្នាពិភាក្សក្នុងន័យចើអោយប្រសើរនូវការអនុវត្តសិទ្ទិកុមារនៅកម្ពុជា។» កញ្ញា ជា លីដា បានមានមតិថា៖ «ខណៈពេលដែលកម្ពុជាកំពុងតែចាប់ផ្តើមនូវជំហានថ្មីមួយ ដើម្បីបញ្ឃប់អំពើហិង្សាលើកុមារនៅក្នុងប្រទេស សន្និសីទនេះនឹងពាំនាំនូវសារដ៏សំខាន់ដែលបង្ហាញថាកុមារ និងយុវជនគឺជាផ្នែកមួយនៃមធ្យោបាយ។» «អ្វីដែលជាការរំពឹងទុករបស់ខ្ញុំពេលដែលបញ្ជប់សន្និសិទកុមារនេះរួច ខ្ញុំសង្ឃឹមថាទាំងរាជរដ្ឋាភិបាលក្តី សង្គមស៊ីវិលក្តីនិងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តផែនការសកម្មភាពដើប្បីទប់ស្កាត់ និងបំបាត់នូវអំពើហិង្សាលើកុមារ ប្រកបដោយប្រសីទ្ធិភាព និង សង្ឃឹមថាការអនុវត្តអភិបាលកិច្ចសិទ្ទិកុមារទាំងថ្នាក់ និង ថ្នាក់ក្រោមជាតិ នឹងមានភាពល្អប្រសើរបន្ថែមទៀត»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay