- Khmernote Media
- កីឡា
មុនពេលបើករដូវកាលថ្មីនេះ ក្លឹប Manchester United កំពុងតែបង្កើនកំលាំងសម្រាប់ការដោះដូរកីឡាករនៅរដូវក្តៅនេះហើយពួកគេបានសម្លឹងឃើញខ្សែប្រយុទ្ធមួយរូបដែរកំពុងលេងនៅក្នុងលីគកំពូលរបស់អាឡឺម៉ង់ដើម្បីយកមកជំនួសការចាកចេញរបស់ Romelu Lukaku ដែលអាចនឹងចាកចេញទៅចូលរួមជាមួយក្លឹប Inter Milan របស់ប្រទេសអុីតាលីនៅរដូកាលក្រោយ។ កីឡាករដែលក្លឹបបិសាចក្រហមកំពុងតែសម្លឹងឃើញនោះគឺ Sebastien Haller ដែលបច្ចុប្បន្នលេងអោយក្លឹប Eintracht Frankfurt ប៉ុន្តែកីឡាកររូបនេះមានជម្រើសច្រើនព្រោះមានក្លឹបមួយចំនួនចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កីឡាករ Hallerនៅរដូវកាលនេះធ្វើបានល្អនឹងជោគជ័យផងដែរ ដែលអាចរកគ្រាប់បាល់បាន១៥គ្រាប់ នៅក្នុងការបង្ហាញខ្លួន ២៣ដងនៅក្នុងលីគ ហើយនេះជាសមត្ថផលដែលធ្វើអោយក្លឹបបិសាចក្រហមចាប់អារម្មណ៍លើរូបគេដើម្បីរកគ្រាប់បាល់នៅក្នុងរដូវកាលក្តៅនេះ។ តាមរយៈការរាយការណ៍របស់ ESPn បានអោយដឹងថា Hallerគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បិសាចក្រហមប្រសិនបើ Lukaku លក់បាន ៨០លានផោនអោយទៅក្លឹប Inter Milan
June 5, 2019 - កីឡា
កីឡាករ Ronaldo ចង់អោយក្លឹបសេះបង្កង់ចុះកុងត្រាជាមួយនឹងកីឡាករ Matthijs de Ligt របស់ Ajax នេះបើតាមការរាយការណ៍របស់ Diario Gol។ តារាបាល់ទាត់របស់ Ajax មួយរូបនេះត្រូវបានគេតាមញ៉ែញ៉មជាច្រើន ហើយនឹងអាចចាកចាញពីក្លឹបចាស់របស់គាត់ផងដែរ។ នៅក្នុងនោះដែរគេឃើញមានក្លឹបជាច្រើនដូចជា បិសាចក្រហម Manchester United, Barcelon, Liverpool និងក្លឹប Juventus ដែលសុទ្ធតែចង់បានខ្សែការពាររូបនេះដើម្បីចូលរួមនៅក្នុងរដូវកាលថ្មីខាងមុខនេះ ប៉ុន្តែកីឡាករ Ronaldo ចង់បានគាត់មកចូលរួមដើម្បីជួយក្រុមនៅក្នុងរដូវកាលក្រោយខាងមុខនេះ។ ជាមួយគ្នានេះផងដែរមានគេរាយការណ៍ថាប្រសិនបើចង់អោយរឿងនេះកើតឡើងលុះត្រាតែក្លឹប Juventus ហ៊ានចំណាយប្រហែល ៨៥លានអឺរ៉ូ ដូចនេះក្លឹប Barcelona នឹងមិនចំណាយលុយដ៏ច្រើនបែបនេះទៅលើកីឡាករវ័យក្មេងនោះទេ។
June 5, 2019 - កីឡា
នាថ្មីៗនេះក្លឹបអធិរាជស Real Madrid បានព្យាយាមប្រមាញ់តារាបាល់ទាត់ជាច្រើនដើម្បីពង្រឹងក្លឹបឡើងវិញបន្ទាប់ពីមិនបានជោគជ័យនៅក្នុងរដូវកាលចាស់ ដែលទើបនឹងបញ្ជប់ថ្មីៗនេះ។ មានព័ត៌មានមួយបានអោយដឹងថា កីឡាករដែរក្លឹប Real Madrid ជិតនាំយកមកបានសម្រេចនោះជាកីឡាករ Ferland Mendy គឺបច្ចុប្បន្នកំពុងលេងក្នុងក្លឹប Lyon របស់ Ligue 1។ បើតាមការរាយការណ៍របស់ Marca បានអោយដឹងថាក្លឹបអធិរាជស នឹងប្រកាសពីការចុះកុងត្រានេះនាពេលឆាប់ៗនេះ បន្ទាប់ពីក្លឹបទើបនឹងចុះកុងត្រាជាផ្លូវការជាមួយខ្សែប្រយុទ្ធវ័យក្មេង Luka Jovic របស់ក្លឹប Frankfurt។ ក្នុងចំណុចនេះដែរ Real Madrid អាចយកកីឡាករ Mendy មួយនេះដើម្បីយកមកជំនួសតំណែងរបស់ Marcelo ហើយជាពិសេសនេះកីឡាករសញ្ជាតិប្រេសុីលរូបនេះបានលេចលឺថានឹងចាកចេញពីទឹកដី
June 5, 2019 - PR
កាលពីថ្ងៃអង្គារទី ០៤ ខែមិថុនា ម្សិលមិញនេះ ក្រុមហ៊ុន Oppo បានដាក់សម្ភោធជាផ្លូវការនូវស្មាតហ្វូនកំពូលរបស់ខ្លួនថ្មីមួយទៀត គឺ OPPO Reno Series នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ ថែមទៀតផង។ OPPO Reno Series មាន ២ម៉ូឌែលសម្រាប់ទីផ្សារកម្ពុជាគឺ OPPO Reno និង OPPO Reno 10X Zoom ដែលម៉ូឌែលទាំង២
June 5, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួននៅឯសន្និសិទ្ធប្រចាំឆ្នាំ Developer’s Conference កាលពីដើមសប្តាហ៍នេះ ដែលមានផលិតផលមួយចំនួនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជននៅជុំវិញពិភពលោក។ ផលិតផលថ្មីមួយរបស់ Apple ដែលកំពុងតែក្លាយជាប្រធានបទក្តៅនៅតាមបណ្តាញសារព័ត៌មាននោះគឺ កុំព្យូទ័រ Mac Pro មួយឈុត ដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ។ តាមការចុះផ្សាយរបស់សារព័ត៌មាន DAILYMAIL បានបង្ហាញថាម៉ាស៊ីនកុំព្យូទ័រ Mac Pro ស៊េរីថ្មីមានតម្លៃ ៥,៩៩៩ ដុល្លារ រីឯ Monitor របស់វាមានតម្លៃ ៤,៩៩៩០ ដុល្លារ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺគ្រាន់តែជើងទ្រ Monitor ក៏មានតម្លៃរហូតដល់ ៩៩៩
June 5, 2019 - PR
ក្រុមហ៊ុន វីតាល់បានចួលរួម អបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណ ៤០០០នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាភ្ជាប់ជាមួយនឹង សារអបអរសាទរ យ៉ាង ស្រស់ស្អាត ដល់និស្សិត ក្នុងកម្មវិធីកម្មវិធីទទួសសញ្ញាបត្រថ្នាក់ជាតិ នៅព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៩។ និសិ្សតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រ ជាង៣០០០នាក់បានសម្តែងភាពភ្ញាក់ផ្អើល និង សប្បាយរីករាយនៅពេលដែលទទួលបាន វត្ថុអនុស្សាវរីយ៍ដែលអត្ថន័យ ផ្តល់ជាអនុស្សាវរីយ៍ដ៏ល្អមួយដល់ពួកគេ។ យុវតីម្នាក់ឈ្មោះ វត្តីដែលទទួលបានដបវីតាល់ពាក់ពូកបញ្ចប់ការសិក្សាបានសរសើរដល់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនវីតាល់ ដែលបានច្នៃផលិតផលឲ្យទៅជាគួរឲ្យស្រឡាញ់នឹងមានតម្លៃ ចំពេលវេលាមួយដ៏ល្អសម្រាប់អនុស្សាវរីយ៍មួយដ៏ប្រពៃ។ និស្សិតជាច្រើនបានបង្ហោះរូបភាពវីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមាន និងស្ងើចសរសើរផ្សេងៗគ្នា ព្រមទាំងសារអគុណដល់វីតាល់ដែលបានចែករំលែកក្តីស្រឡាញ់ដល់ពួកគេ។ ក្រុមហ៊ុនវីតាល់ ដែលល្បីល្បាញលើការងារសង្គម
June 5, 2019 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា អ្នកដែលរស់នៅក្បែរតំបន់មានដើមឈើច្រើននឹងមានអាយុវែង និងមានភាពសប្បាយរីករាយខ្ពស់ បើធៀបទៅនឹងអ្នកដែលរស់នៅឆ្ងាយពីតំបន់ព្រៃឈើ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងបានចុះផ្សាយជាសាធារណៈក្នុងគេហទំព័រសារព័ត៌មាន Wakeup-World ផងដែរ។ ការសិក្សាបានរកឃើញចំណុចវិជ្ជមាននៃការរស់នៅក្បែរតំបន់ព្រៃឈើជាច្រើនដូចជា៖ + គុណប្រយោជន៍សម្រាប់ខួរក្បាល៖ ការសិក្សាទៅលើមនុស្ស ៣១៤ នាក់បានបង្ហាញថា អ្នករស់នៅក្បែរតំបន់ព្រៃឈើមានលំហូរឈាមល្អ ខួរក្បាលដំណើរការបានល្អប្រសើរ ការចងចាំបានល្អ និងការគិតបានយ៉ាងឆាប់រហ័សផងដែរ។ + គុណប្រយោជន៍សម្រាប់អារម្មណ៍៖ ការរស់នៅក្បែរតំបន់ព្រៃឈើនឹងជួយជំរុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយបញ្ហាស្រេ្តស ថប់អារម្មណ៍ មួម៉ៅផ្សេងៗ ដែលជាហេតុធ្វើឲ្យលោកអ្នកអាចមានអារម្មណ៍រីករាយច្រើន។ + គុណប្រយោជន៍សម្រាប់រាងកាយ៖ ឥទ្ធិពលធម្មជាតិនៃព្រៃឈើនឹងជំរុញឲ្យរាងកាយមានសុខភាពល្អ អាចការពារបាននូវជំងឺជាច្រើនប្រភេទដូចជា ជំងឺក្រលានបាន ៤១% ជំងឺផ្លូវដង្ហើម ៣៤% និងមហារីកបាន
June 5, 2019 - បច្ចេកវិទ្យា
មួយរយះកន្លងទៅនេះព័ត៌មានលេចធ្លាយជាច្រើនចេញពីរូបរាង ក៏ដូចជាកម្លាំងម៉ាស៊ីនដែលមានបំពាក់លើស្មាតហ្វូន Flagship របស់ Samsung នោះគឺ Galaxy Note 10 Series។ ប្រភពពីបរទេសបានបង្ហាញពីពិន្ទុនៅលើ Benchmark របស់ Galaxy Note 10 5G បានបង្ហាញពិន្ទុ២ ផ្សេងគ្នាដែលមួយមានលេខកូដម៉ូឌែល SM-N976V និង SM-N976B។ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាគ្រប់ម៉ូឌែលរបស់ Samsung ត្រកូល Flagship តែងតែប្រើបន្ទះឈីបផ្សេងគ្នាដោយទូទាំងពិភពលោកគឺ ប្រើប្រាស់បន្ទះឈីប Exynos ដែលផលិតដោយ Samsung ផ្ទាល់លើកលែងតែ សហរដ្ឋអាមេរិក កាណាដា ប្រទេសចិន ប្រទេសជប៉ុន និងអាមេរិកឡាទីន
June 5, 2019 - អន្តរជាតិ
ការពត់ធ្មេញគឺជាវិធីសាស្ត្រដ៏ពេញនិយម ដែលជួយកែខៃបញ្ហាមាត់ធ្មេញ និងជួយឲ្យលោកអ្នកអាចទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាតមួយតាមក្តីស្រមៃរបស់លោកអ្នក។ យ៉ាងណាក្តី ការដាក់ដែកពត់ធ្មេញមិនមែនងាយស្រួលដូចដែរលោកអ្នកគិតនោះទេ ពោលគឺវាអាចបង្កឲ្យមានការរំខាន និងបញ្ហាមួយចំនួនផងដែរ។ ដើម្បីកុំឲ្យមានការខកបំណង ឬសោកស្តាយក្រោយពេកដាក់ដែកពត់ធ្មេញ លោកអ្នកគួរសួរខ្លួនឯង ១១ សំណួរនេះសិន មុននឹងសម្រេចប្រើប្រាស់សេវាកម្មពត់ធ្មេញ៖ ១.តើការពត់ធ្មេញអាចធ្វើឲ្យខូចធ្មេញ ឬមានដង្កូវស៊ីដែរឬទេ? + ក្រោយប្រើដែកសម្រាប់ពត់ធ្មេញ កាកសំណល់ជាច្រើនអាចជាប់នៅនឹងធ្មេញលោកអ្នកច្រើនជាងធម្មតា។ ដូចនេះដើម្បីការពារធ្មេញឲ្យបានរឹងមាំ លោកអ្នកត្រូវសម្អាតធ្មេញឲ្យបានច្រើនដង ជាពិសេសរាល់ពេល ញ៉ាំអាហាររួច។ លោកអ្នកអាចនឹងត្រូវប្រើច្រាស់ដុសធ្មេញច្រើនប្រភេទ ដើម្បីសម្អាតកន្លែងផ្សេងៗគ្នាលើធ្មេញផងដែរ។ ២.តើការដាក់ដែកពត់ធ្មេញត្រូវការរយៈយូរប៉ុណ្ណា? + ជាធម្មតាត្រូវការពេល ១ឆ្នាំកន្លះ ឬ ២ ឆ្នាំ ដោយឡែកករណីខ្លះអាចឈានដល់ ៤ ឆ្នាំ
June 5, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហន-លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា២០១៩នេះ សម្រេចចោទប្រកាន់ ឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួចបានសម្លាប់ចោលទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀតនៅភូមិគគីឃុំបិតត្រាង ស្រុកព្រៃនប់ ចំនួន២បទល្មើសដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។ បើតាមលោក លឹម ប៊ុនហេង អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបាន ចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទ ឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅនិងរំលោភសេពសន្ថវៈ
June 4, 2019









