- Khmernote Media
- អន្តរជាតិ
មនុស្សជាច្រើនបានបរាជ័យក្នុងការសន្សំលុយ ដោយពួកគេតែងកុហកខ្លួនឯងថា ចាំថ្ងៃនេះចាំថ្ងៃនោះចាំសន្សំលុយ ពេលខ្លះប្រាប់ខ្លួនឯងថាប្រាក់ខែនៅតិចនៅឡើយមិនទាន់ដល់ពេលត្រូវសន្សំលុយនោះទេ ឬអ្នកខ្លះតែងចាយវាយខ្ជះខ្ជាយលើសប្រាក់ចំណូលរាល់ខែទើបចុងខែគ្មានឃើញប្រាក់នៅសល់ទាល់តែសោះ។ តាមការពិតអ្នកណាក៏អាចសន្សំលុយបានដែរគ្រាន់តែខុសគ្នាត្រង់ថា អ្នកមានចំណូលច្រើនអាចសន្សំបានច្រើន ខណៈដែលអ្នកមានចំណូលតិចអាចសន្សំបានតិចតួចដែរ តែកុំមើលងាយលុយតិចតួចនេះឲ្យសោះព្រោះពេលលោកអ្នកបន្តសន្សំវាក្នុងរយៈពេលយូរវានឹងក្លាយជាចំនួនដ៏ច្រើនមួយ។ ផ្ទុយទៅវិញបើលោកអ្នកមិនព្រមចាប់ផ្ដើមសន្សំលុយពីតិចតួចទៅទេ លោកអ្នកនឹងគ្មាននៅសល់អ្វីទាំងអស់។ ដើម្បីជួយជំរុញទឹកចិត្តឲ្យលោកអ្នកអាចសន្សំលុយបាន លោកអ្នកគួរសាកល្បងអនុវត្តវិធីខាងក្រោមនេះ៖ ១. ចាប់ផ្ដើមដកលុយចេញពីប្រាក់ចំណូលរបស់លោកអ្នកខ្លះយកទៅសន្សំទុក ដោយមិនចាំបាច់ខ្វល់ថាត្រូវចំណាយអ្វីនោះទេ ហើយត្រូវរៀនរស់នៅជាមួយនឹងលុយដែលនៅសល់។ ការបង្កើតទម្លាប់ថ្មីក្នុងការរស់នៅអាចនឹងពិបាកនៅក្នុងពេលចាប់ផ្ដើម តែក្រោយអនុវត្តបាន ៩០ ថ្ងៃវានឹងក្លាយជាទម្លាប់ដ៏ល្អមួយសម្រាប់លោកអ្នក។ ២. នៅពេលដែលលោកអ្នកមានទម្លាប់សន្សំប្រាក់ហើយ លោកអ្នកអាចសាកល្បងបន្ថែមនូវចំនួនដែលត្រូវសន្សំបន្តិចម្តងៗ រហូតដល់ចំនួនមួយដែលលោកអ្នកគិតថា មានតុល្យភាពរវាងប្រាក់ចំណូល ការចំណាយ និងប្រាក់ត្រូវសន្សំ។ ៣. ព្យាយាមកាត់បន្ថយការចំណាយមិនចាំបាច់ផ្សេងៗទោះបីក្នុងបរិមាណតិចតួចក៏ដោយ ដូចជាការញ៉ាំអាហារនៅខាងក្រៅ ឬសេវាកម្មបោកគក់ ហើយព្យាយាមធ្វើវាដោយខ្លួនឯង។ ៤.
June 6, 2019 - អន្តរជាតិ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប្រទូស្ដកេរខ្មាស និងគំរាមថាសម្លាប់(ប្រើកាំបិតបុ័ងតោគំរាមកាប់សមត្ថកិច្ច) នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានអោយដឹងថាយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ថ ស ន អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯប្ដីធ្វើការជាងដែក។ ជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស
June 6, 2019 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះវីឡាគំរូលើកទី 4 នៅថ្ងៃទី 08-09 ខែ មិថុនា ឆ្នាំ2019 ខាងមុខនេះ ដែលមានទីតាំងនៅក្នុងគម្រោង លែន ម៉ាក 271 ស្ថិតនៅលើផ្លូវ 271 កែងនឹង 371។ ក្នុងថ្ងៃកម្មវិធីផងដែរ ក្រុមហ៊ុនក៏ធ្វើការបើកលក់ Unit ថ្មីបន្ថែមទៀតនៅគម្រោង ផាក លែន ខុនដូ ធីខេ ជាមួយនឹងការផ្តល់ជូនប័ណ្ណបញ្ចុះតម្លៃ និង កាដូពិសេសៗជាច្រើន។ កម្មវិធីទស្សនាផ្ទះវីឡាគំរូនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនទាំងអស់បានទស្សនានឹងស្វែងយល់បន្ថែមអំពីភាពល្អប្រណិតនៃរចនាបថរបស់ប្រភេទផ្ទះនីមួយៗ ក៏ដូចជាស្វែងយល់អំពីបច្ចេកទេសផ្សេងៗក្នុងការសាងសង់លំនៅឋានដែលមានគុណភាពយ៉ាងរឹងមាំរបស់ក្រុមហ៊ុន
June 5, 2019 - អន្តរជាតិ
ថៃ៖ ខណៈរដូវភ្លៀងធ្លាក់បានចូលមកដល់ប្រជាពលរដ្ឋមួយចំនួនក៏កំពុងតែប្រឈមនឹងការកើតមានបញ្ហាសុខភាពដែរ ព្រោះបរិយាកាសក្នុងរដូវនេះហាក់ជួយជំរុញឲ្យមានជំងឺ ឬបាក់តេរីផ្សេងៗកើតមានឡើង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានចេញសេចក្តីព្រមានមួយឲ្យប្រជាពលរដ្ឋខ្លួនជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលត្រូវចេះការពារខ្លួនពីការឆ្លងបាក់តេរីម្យ៉ាង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ បាក់តេរីដ៏កាចសាហាវនោះមានឈ្មោះថា leptospirosis បង្កឡើងដោយទឹកនោមសត្វឆ្កែ ឆ្មា កណ្តុរ គោ និងថនិកសត្វផ្សេងទៀត ដែលបាននោមពាសវាលពាលកាល ហើយពេលមានភ្លៀងធ្លាក់មកវាក៏បង្កើតឲ្យមានបាក់តេរីនេះតែម្តង។ ជាធម្មតាបាក់តេរីនេះមាននៅក្នុងទឹកថ្លុក ឬកន្លែងដែលមានទឹកដក់ផ្សេងៗក្រោយមានភ្លៀងធ្លាក់។ រោគសញ្ញានៃការឆ្លងបាក់តេរីនេះមានដូចជា ក្អួត ក្តៅខ្លួន ឈឺក្បាល វិលមុខ រាគ ឈឺចាប់តាមសាច់ដុំ មានកន្តួលរមាស់ និងក្រហមភ្នែក។ ដើម្បីចៀសវាងការឆ្លងបាក់តេរីនេះ លោកអ្នកមិនត្រូវដើរកាត់ទឹកថ្លុក ឬកន្លែងដែលមានទឹកដក់ដោយជើងទទេ ឬទៅប៉ះពាល់ជាមួយប្រភពទឹកកខ្វក់ទាំងនេះដោយផ្ទាល់នោះទេ។ ក្នុងករណីដែលលោកអ្នកសង្ស័យថា ខ្លួនបានឆ្លងនូវបាក់តេរីប្រភេទនេះ សុំប្រញាប់ទៅកាន់មណ្ឌលសុខភាពជាបន្ទាន់ មុនពេលវាធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់ដល់ជីវិត។
June 5, 2019 - PR
ពាក្យថា “ត្រលប់ទៅផ្ទះវិញ” ជាពាក្យពោរពេញទៅដោយភាពកក់ក្តៅ។ យើងតែងមានអារម្មណ៍ថាមានសុភមង្គល នៅពេលដែលគេហដ្ឋានរបស់ខ្លួនបានសម្រេច និងលេចរូបរាងជាស្ថាពរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រគល់ខុនដូជូនម្ចាស់ផ្ទះទាំងអស់ដោយជោគជ័យ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ដោយបាននាំមកនូវភាពសោមនស្សរីករាយ សម្រាប់ម្ចាស់ផ្ទះទាំងអស់។ ព្រឹត្ដិការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម “ភ្នំពេញ ស៊ីប៊ីឌី” ខណៈដែលព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាផ្នែកមួយយ៉ាងសំខាន់នៃ “ភ្នំពេញ ស៊ីប៊ីឌី”។ ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី ទិដ្ឋភាពនៃទីតាំងប្រគល់ខុនដូ នាព្រឹកថ្ងៃទី
June 5, 2019 - សង្គម
អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។ អគារមជ្ឈមណ្ឌលសូត្រខ្មែរនេះត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom
June 5, 2019 - Nissan Auto Tech
បន្ទាប់ពីឱ្យគំរូរបស់ខ្លួនទៅម៉ាក Renault Alaskan របស់បារាំង និងម៉ូដែល X-Class របស់ Mercedes-Benz ខ្ចីមួយរយៈ ពេលនេះ Nissan បានស្វាគមន៍ចំពោះការបង្កើនថ្មីផ្ទាល់ខ្លួន នោះគឺ Nissan Navara ស៊េរីឆ្នាំ 2020 ។ យ៉ាងណាក៏ដោយរថយន្តភីកអាប់ប្រភេទផ្ទុកមួយតោននេះ នៅតែប្រើម៉ាស៊ីនម៉ាស៊ូតទំហំ 2.5លីត្រ ជាមួយនឹងកម្លាំង 161សេះ (163PS/120kW) ដដែល ប៉ុន្តែវាត្រូវបានបំពាក់ដោយម៉ាស៊ីន turbocharger ចំនួន 2 ដែលធ្វើឱ្យមានការកើនឡើងនូវកម្លាំងបង្វិលរហូតដល់ 22Nm (16 lb-ft) ។
June 5, 2019 - សង្គម
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ពីបទលួចតាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ គួររំលឹកថាក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីមហាជននៅលើបណ្តាញសង្គម ករណីដែលលោកប៉ូលិសស័ក្ដិ៣ បន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ហើយថាជាករណីច្រឡំនោះ នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់៕
June 5, 2019 - PR
កាលពីប៉ុន្មានសប្តាហ៌មុននេះក្រុមហ៊ុន vivo បានធ្វើការប្រកាសចំពោះការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លូនមួយម៉ូឌែលនៃត្រកូល Y ម៉ូឌែល vivo Y15 ហើយក៏បានដាក់ឲ្យធ្វើការ Pre-order។ ពេលនេះត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ! ចំពោះ Y15 នេះវិញបើនិយាយទៅកាន់ការចនាគឺមានលក្ខណៈសម្បត្តិនិងចំណុចពិសេសៗជាច្រើនមិនថាទៅលើផ្នែករូបរាងខាងក្រៅ ហើយនិងប្រព័ន្ធប្រតិបត្តិការផ្នែកខាងក្នុងគឺត្រូវបានផ្លាស់ប្តូរច្រើនខុសប្លែកពីស៊េរី Y មុនៗ។ ដោយវាត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo Fullview™Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទូលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 16MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y15 បានបំពាក់មកជាមួយនូវ AI
June 5, 2019 - អន្តរជាតិ
កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) ពាក់ព័ន្ធសំណុំរឿងញុះញង់ឲ្យមានការរើសអើង។ បន្ទាប់ពីសាកសួរដេញដោលអស់ជាច្រើនម៉ោង តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ នៅចំពោះមុខតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លងមក។ គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ ឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ)
June 5, 2019









