ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៀតហើយ! តណ្ហាដល់កំពូល ស្ទុះទៅបំរុងរំលោភ និងសម្លាប់ប្រពន្ធគេដល់បន្ទប់

    BY Khmernote Media June 6, 2019
    ទៀតហើយ! តណ្ហាដល់កំពូល ស្ទុះទៅបំរុងរំលោភ និងសម្លាប់ប្រពន្ធគេដល់បន្ទប់

    ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ករណី ប្រទូស្ដកេរខ្មាស និងគំរាមថាសម្លាប់(ប្រើកាំបិតបុ័ងតោគំរាមកាប់សមត្ថកិច្ច) នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី ។ លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌបានអោយដឹងថាយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ថ ស​ ន​ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯប្ដីធ្វើការជាងដែក។

    ជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោដងដែកចំនួន០១។

    លោកអធិការបន្តថាមុនពេលកេីតហេតុជនរងគ្រោះកំពុងតែបបោសសំអាតក្នុងបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ បានស្ទុះចូលមកយកដៃឆ្វេង ច្របាច់កជនរងគ្រោះ ហើយដៃស្ដាំរុញខ្ទប់ទ្វាបិត ។

    បន្ទាប់មកជនសង្ស័យបានយកដៃស្ដាំលូកខ្វះប្រដាប់ភេទរបស់ជនរងគ្រោះ តែលូកមិនចូលដោយសារជនរងគ្រោះស្លៀកខោជើងវែងបានត្រឹមតែប៉ះពីលើ ហើយជនរងគ្រោះបានចាប់បេះដៃចេញ រួចជនសង្ស័យក៏បានច្រានជនរងគ្រោះផ្ដួលទៅលើឥដ្ឋការ៉ូ ហើយយកដៃស្ដាំលូកខ្វះប្រដាប់ភេទម្ដងទៀត រួចជនរងគ្រោះរើបម្រះស្រែកអោយអ្នកជិតខាងជួយ ហើយជនសង្ស័យក៏បានទាត់ជនរងគ្រោះមួយជើងត្រូវចំក្បាលផ្នែកខាងក្រោយបណ្ដាលអោយពកមួយកន្លែង ។

    ក្រោយមកក៏មានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុជួយអន្ដរាគមន៍ តែជនសង្ស័យបានទាញកាំបិតបុ័ងតោដងដែកពីចង្កេះខោខាងឆ្វេងស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ចមិនអោយចូលធ្វើអន្ដរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានស្ទុះចូលប្រតាយប្រតប់ជាមួយជនសង្ស័យបណ្ដាលអោយរងរបួសស្រាល ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

    ពេលសាកសួរជនសង្ស័យបានសារភាពថារូបគេ(ជនសង្ស័យ​) ពិតជាបានធ្វើសកម្មភាពច្របាច់ក លូកដៃខ្វះប្រដាប់ភេទបំរុងចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ និងគំរាមកាប់សមត្ថកិច្ច ប្រាកដមែន ទើបជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចំជនសង្ស័យអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង​ ៕

    ប្រភព៖ អគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay