Khmernote Media
  • កីឡា

    ក្លឹបអធិរាជស Real Madrid បានកំពុងព្យាយាមទាក់ទងជាមួយខ្សែបម្រើរបស់ក្លឹប Tottenham Spur កីឡាករ Christian Eriksen ខណៈដែលពិបាកក្នុងការនាំយកកីឡាករខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Paul Pogba។ តាមរយៈការរាយការណ៍ Don Baon បានអោយដឹងថាលោកប្រធានក្លឹប Florentino Perez បានចុះកុងត្រាជាមួយកីឡាករ Luka Jovic ហើយបន្តនាំយកកីឡាករ Eden Hazard ពីChelsea និងមិនតែប៉ុណ្ណោះពួកគេនឹងតាមប្រមាញ់យកខ្សែបម្រើពី Premier League កីឡាករ Christian Eriksen។

    June 7, 2019
  • អន្តរជាតិ

    កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានស្នើឲ្យថៃប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកក។ ការថ្លែងរបស់ UNEP បានធ្វើឡើងនៅក្នុងវេទិកា​ “ថ្ងៃសម្រាប់បរិស្ថានពិភពលោក” ដែលបានរៀបចំឡើងនៅក្នុងប្រទេសថៃ ក្រោមប្រធានបទស្តីអំពី “ផលប៉ះពាល់នៃយានយន្តចំពោះបរិស្ថានទីក្រុង”។ តាមលោក Bert Fabian ប្រធាន UNEP​​ បានអះអាងថា ការប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនីជាដំណោះស្រាយដ៏ល្អបំផុតមួយ ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតមានក្នុងក្រុងបាងកកនាពេលបច្ចុប្បន្ននេះ។ លោកបានបន្តថា នៅក្នុងទីក្រុងបាងកកមានប្រឡាយទឹកជាច្រើនដែលជាសក្តានុពលសម្រាប់ប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរ។ ដូចនេះបើថៃអាចប្រើប្រាស់ទូកដើរដោយថាមពលអគ្គីសនី គេរំពឹងថាអ្នកដំណើរជាច្រើននឹងងាកមកជិះទូកនេះវិញ ខណៈដែលវាគ្មានផលប៉ះពាល់ចំពោះបរិស្ថានច្រើននោះទេ។ សូមបញ្ជាក់ថា ទីក្រុងបាងកកបានប្រឈមនឹងការបំពុលបរិស្ថានយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះដូចជាមានផ្សែងពុល និងខ្យល់កខ្វក់នៅក្នុងបរិយាកាសកម្រិតខ្ពស់ ខណៈដែលបញ្ហានេះត្រូវបានគេរាយការណ៍ថា ៥២% បង្កឡើងដោយការប្រើប្រាស់យានយន្ត៕ អត្ថបទ៖ ភក្តី

    June 7, 2019
  • បច្ចេកវិទ្យា

    គ្រប់គ្នាកំពុងចាំយ៉ាងអន្ទះសារក្នុងការរងចាំមើលវត្តមានរបស់ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung នោះគឺ Galaxy Note 10 ដែលយើង​បានឃើញរូបភាពបែកធ្លាយច្រើនហើយ ដោយអាចសន្មត់ថាវានឹងមានកាមេរ៉ាខាងមុខចោះចំកណ្តាលអេក្រង់ និងផ្នែកខាងក្រោយមានកាមេរ៉ាចំនួន ៣គ្រាប់ ហើយនឹងអាចលែងមានវត្តមានរន្ធកាស 3.5mm។ នៅក្នុងឆ្នាំនេះ Samsung អាចនឹងបញ្ចេញស្មាតហ្វូនត្រកូលចំនួន ៤ ម៉ូឌែល ដែលក្នុងនោះមាន២ ម៉ូឌែលដែលអាច Support ប្រព័ន្ធ 5G បានដែលវាបានលេចចេញពិន្ទុនៅលើ Benchmark រួចរាល់ហើយដែរ។ អ្វីដែលអាចនឹងធ្វើអោយយើងភ្ញាក់ផ្អើលនោះគឺ Galaxy Note 10 មានតម្លៃប្រមាណ១១០០ ដុល្លារ ទៅ ១២០០ ដុល្លារ

    June 7, 2019
  • អន្តរជាតិ

    រុស្ស៊ី៖ សារព័ត៌មាន DAILYMAIL បានរាយការណ៍ថា រុស្សីទើបតែទទួលបានជោគជ័យក្នុងការបាញ់សាកល្បងនូវគ្រាប់មីស៊ីលថ្មីមួយ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបាញ់កម្ទេចអាវុធរបស់ប្រទេសលោកខាងលិច។ វិមានក្រឹមឡាំងមិនបានបញ្ជាក់ទេថាមីស៊ីលថ្មីនេះមានឈ្មោះអ្វី តែបានអះអាងថា វាមានឥទ្ធិពលខ្លាំងជាងមីស៊ីលជំនាន់មុនៗជាច្រើនដង។ ចំណុចពិសេសគួរឲ្យកត់សម្គាល់បំផុតរបស់គ្រាប់មីស៊ីលថ្មីនេះគឺវាអាចបាញ់បានចំងាយរហូតដល់ ៤ គីឡូម៉ែត្រប្រើពេលតែក្នុងមួយវិនាទីប៉ុណ្ណោះ។ បន្ថែមពីនេះទៀតគឺវាត្រូវបានគេអភិវឌ្ឍន៍ឡើងជាពិសេសសម្រាប់បាញ់កម្ទេច គ្រាប់មីស៊ីល និងអាវុធផ្សេងៗដែលផលិតឡើងនៅក្នុងបណ្តាប្រទេសលោកខាងលិចតែម្តង។ សូមបញ្ជាក់ថា ការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីនេះត្រូវបានធ្វើឡើងនៅតំបន់សមយុទ្ធ Sary-Shagan ក្នុងប្រទេសរុស្សី និងត្រូវបានគេថតជាវីដេអូបង្ហោះពេញបណ្តាញសង្គមទៀតផង។ លោកអ្នកអាចទស្សនាវីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 7, 2019
  • សង្គម

    មុននេះបន្តិចយោងតាមការប្រកាសរបស់ឯកឧត្តម គួច ចំរើន ភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនំបញ្ចុកនោះ ត្រូវបានដកចេញពីតំណែងហើយ។ លោក គួច ចំរើន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។

    June 6, 2019
  • អន្តរជាតិ

    លោក ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២រសៀល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីរន្ទះបាញ់មួយបានកើតឡើង នៅចំណុចផ្លូវគ្រួសក្រហមទៅភ្នំក្រោម ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បណ្ដាលឲ្យបុរសចំនួន២នាក់បានស្លាប់ភ្លាម ខណៈដែលជនរងគ្រោះកំពុងដឹកទឹកសុទ្ធដើរលក់ ជួនមេឃភ្លៀង ហើយភ្លាមៗនោះ ជនរងគ្រោះបានចូលទៅជ្រកក្នុងរោងតាមចិញ្ចើមផ្លូវ ក្បែរដើមត្រសេក ។ លោកឆឹង សុភា បានឲ្យដឹងទៀតថា ជនរងគ្រោះទី១ មាន ឈ្មោះ សាយ ប៊ុនតាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់សៀមរាប

    June 6, 2019
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រក្សា​នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ លោក ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ខាងលើ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ និង​អគ្គស្នងការ​រង​ទទួល​ផែន​ កម្លាំង​ជំនាញ​ក្រសួង​ផ្ទៃ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៩៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ ​លោក​ប្រធាន​យក​ដ្ឋា​ន​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ABOURAMAN​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​,​ ទី​២-​ឈ្មោះ​LI​ PEI​

    June 6, 2019
  • បច្ចេកវិទ្យា

    នៅឯសន្និសិទអ្នកអភិវឌ្ឍន៍នៅទូទាំងពិភពលោក WWDC ឆ្នាំ2019 របស់ក្រុមហ៊ុន Apple ពួកគេបានបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មី ដែលជាការអាប់ដេតថ្មី សម្រាប់ស្មាតហ្វូន iPhone ។ លក្ខណៈពិសេស (feature) តួចៗជាច្រើន ក៏ដូចជាលក្ខណៈពិសេសធំៗប្រហែល 1 ឬ 2 ក៏ត្រូវបានបង្ហាញនៅឯសន្និសិទ WWDC នេះផងដែរ។ គួរឱ្យដឹងផងដែរថា OS របស់ឧបករណ៍ Apple គឺបានផ្តាច់ចេញពីគ្នាហើយពេលនេះ ដោយ OS សម្រាប់ឧបករណ៍ iPad ត្រូវបានគេឱ្យឈ្មោះថា iPadOS

    June 6, 2019
  • សេដ្ឋកិច្ច

    លោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូបដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ពូកែ បើទោះបីជារូបលោកបានបោះបង់ចោលការសិក្សាទាំងវ័យក្មេងក៏ដោយ។ មិនតែប៉ុណ្ណោះលោក ក៏ជាសប្បុរសជនម្នាក់ នៅក្នុងចំណោមមហាសេដ្ឋី​ និងបុគ្គលល្បីៗ ជាច្រើននៅជុំវិញពិភពលោក ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាងពាក់កណ្ដាលសម្រាប់ជនក្រីក្រ ការអភិវឌ្ឍផ្នែកសុខភាពសង្គម និងការអប់រំជាច្រើន។ ភាពជោគជ័យជាច្រើននៅក្នុងជីវិត មិនបានធ្វើឱ្យលោកមានភាពអាត្មានិយម និងមោទនៈភាពទេ តែផ្ទុយទៅវិញ លោកបានបំផុសគំនិតជាច្រើនដើម្បីជំរុញឲ្យមនុស្សគ្រប់គ្នាទទួលបានជោគជ័យក្នុងជីវិត ហើយមិនភ្លេចធ្វើការចែករំលែកដល់អ្នកដទៃ។ ខាងក្រោមនេះជាការសម្រង់គំនិត ១០យ៉ាង របស់លោក Bill Gates ដែលជួយឲ្យជីវិតទទួលបានជោគជ័យ៖ ទី១.កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់នៅក្នុងពិភពលោកនេះ ប្រសិនបើអ្នកធ្វើដូច្នោះអ្នកកំពុងតែប្រមាថខ្លួនឯង។ ទី២.ខ្ញុំជ្រើសរើសមនុស្សខ្ជិលច្រអូសដើម្បីធ្វើកិច្ចការលំបាក ដោយសារតែមនុស្សខ្ជិល នឹងរកឃើញវិធីងាយស្រួលក្នុងការធ្វើវា។ ទី៣.កើតមកជាអ្នកក្រមិនមែនជាកំហុស

    June 6, 2019
  • បច្ចេកវិទ្យា

    Galaxy Note 10 របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងរបស់ Galaxy Note 10 ដែលខុសប្លែកជាឆ្នាំមុនៗតែម្តង។ តាមរូបភាពនោះបានបង្ហាញថា Note 10 ក្នុងឆ្នាំនេះ នៅតែរក្សារចនាបទជ្រុងៗដដែល ប៉ុន្តែលើកនេះហាក់មានលក្ខណៈជ្រុងខ្លាំងជាងម៉ូដែលមុនៗ ហើយអេក្រង់វិញ Note 10 បានប្រើប្រាស់អេក្រង់ប្រភេទ Infinity O ដែលមានផ្ទៃលាតពេញអេក្រង់គ្រប់គែម ដោយគ្រាន់តែចោះប្រហោងតូចមួយសម្រាប់បំពាក់កាមេរ៉ាមុខតែប៉ុណ្ណោះ។ Galaxy Note 10 មានទំហំអេក្រង់ 6.3 អ៉ីញ ប្រភេទអេក្រង់កោង AMOLED និងបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្នុងអេក្រង់ផងដែរ។

    June 6, 2019