- Khmernote Media
- ព័ត៌មានជាតិ
ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពី លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយឯក ជា ពៅ បានអនុញ្ញាតឱ្យធ្វើការសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ចុះធ្វើការបង្ក្រាបជាក់ស្តែង បានជនសង្ស័យចំនួន៣នាក់នៅរសៀល ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។ ជនសង្ស័យទី១ ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ១៩ឆ្នាំ
June 8, 2019 - ព័ត៌មានជាតិ
ក្រោយពេលដែលកម្លាំងសមត្ថកិច្ចបានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀត។ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មនុស្សទាំងជាង៤០០នាក់ ដែលឃាត់ខ្លួនបានកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងធ្វើតេស្ដរកសារធាតុញៀន។ ដោយមនុស្សជាង៤០០នាក់ (ស្រី១៨៧នាក់) មានជនជាតិខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និងវៀតណាម ដែលភាគច្រើនជាយុវជន យុវតី។ គួររំលឹកផងដែរថាកាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាតថ្ងៃទី០៨ ខែមិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយឯក ស ថេត បានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង។ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឡើងនៅចំនុច ក្លឹបកម្សាន្ត «លុច្សសារី»
June 8, 2019 - អន្តរជាតិ
ចិន៖ ការប្រលងថ្នាក់ជាតិ ដើម្បីជ្រើសរើសបេក្ខជនចូលរៀនថ្នាក់សាកលវិទ្យាល័យ ឬហៅថាការប្រលង “Gaokao” ក្នុងប្រទេសចិននឹងត្រូវបានគេរៀបចំឡើងនៅថ្ងៃស្អែកនេះ ខណៈដែលការប្រលងនេះជាទូទៅមានបេក្ខជនចូលរួមប្រលងរាប់លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រលងនេះពិតជាសំខាន់ណាស់សម្រាប់បេក្ខជនម្នាក់ៗ ព្រោះថាលទ្ធផលជាប់ ឬធ្លាក់នៃការប្រលងនេះគឺជាកត្តាកំណត់ប្រភេទការងារដែលបេក្ខជននឹងត្រូវធ្វើពេញមួយជីវិតរបស់ពួកគេ។ ដោយសារតែការប្រលងសំខាន់ដូចនេះហើយ ទើបទាំងបេក្ខជន និងម្តាយឪពុករបស់ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការប្រលងនេះ។ សកម្មភាពមួយដែលត្រូវបានគេកត់សម្គាល់នោះគឺថា មុនថ្ងៃប្រលងមួយថ្ងៃ គេឃើញមានម្តាយឪពុករបស់បេក្ខជនជាច្រើននាក់បាននាំគ្នាទៅដុតក្រដាសសែននៅមុខមណ្ឌលប្រលង ដើម្បីបួងសួងសុំសេចក្តីសុខ និងសុំឲ្យកូនពួកគាត់ប្រលងជាប់ ប៉ុន្តែការដុតនេះបង្កឲ្យភ្លើងឆេះយ៉ាងខ្លាំងរហូតដល់ប្រធានមណ្ឌលប្រលងត្រូវហៅសន្តិសុខឲ្យមកជួយធ្វើអន្តរាគមន៍បញ្ឈប់សកម្មភាពនេះទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ថា ក្រដាសសែនគេប្រើសម្រាប់ដុតឧទ្ទិសដល់ព្រលឹងដូនតា ដែលបានស្លាប់ មិនមែនប្រើសម្រាប់ដុតឧទ្ទិសដល់បេក្ខជនប្រលងនោះឡើយ៕ អត្ថបទ៖ភក្តី ប្រភព៖shanghai
June 8, 2019 - សង្គម
យោងតាមការបង្ហោះរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា យុវជនកម្ពុជាមួយរូបឈ្មោះ នូ ច័ន្ទយុទ្ធា ដែលបានបញ្ចប់ការសិក្សាថា្នក់ទី១២ ទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលអាមេរិក ទៅសិក្សានៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក រយៈពេល៤ឆ្នាំ លើមុខជំនាញវិស្វកម្មយន្តហោះ ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ។ ដោយកាលពីថ្ងៃទី០៦ ខែមិថុនា ស្ថានទូតបានរៀបចំពិធីជូនដំណើរសិស្សសាលាបណ្ឌិតសភាយោធា ឈ្មោះ នូ ច័ន្ទយុទ្ធា ដែលត្រូវធ្វើដំណើរទៅចូលរៀននៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក នៅខែក្រោយ។ ក្នុងនោះស្ថានទូតក៏បានប្រកាសបន្ថែមទៀតថា ការិយាល័យសហប្រតិបត្តិការយោធា ក្នុងស្ថានទូតអាមេរិកនៅកម្ពុជា មានសេចក្តីរីករាយ សូមអញ្ជើញយុវជនកម្ពុជា ចូលរួមប្រលងដើម្បីចូលរៀន នៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក (បណ្ឌិតសភាយោធានៅ West Point បណ្ឌិតសភាកងទ័ពជើងទឹកនៅ
June 8, 2019 - សង្គម
ក្រោយការចេញស្នាដៃបោះពុម្ពលើកទី១ប្រហែល៣ខែ អ្នកនិពន្ធរតនាប្រកាសអស់ស្តុកសៀវភៅប្រលោមលោកវិថីជីវិតពីក្នុងដៃអ្នកនិពន្ធ។ ដោយមានការគាំទ្រយ៉ាងខ្លាំង ហាងសៀវភៅខ្លះបានដាក់តាំងលក់សៀវភៅប្រលោមលោកនេះក្នុងរយៈពេលខ្លះ ហាងខ្លះទៀតក៏មិនទាន់បានលក់ផង។ ប្រលោមលោកវិថីជីវិតរបស់អ្នកនិពន្ធរតនាឮថាបានអន្ទងចិត្តរបស់អ្នកអានមិនធម្មតា អ្នកខ្លះអានហើយចង់ដើរតួជីវិតខ្លួនឯងដូចតួឯកស្រីទៀតផង។ ក្រោមការបង្ហោះរបស់ Page អ្នកនិពន្ធរតនា យើងសង្កេតឃើញថាសៀវភៅតូចមួយក្បាលនេះទទួលបានការស្រលាញ់ថ្នាក់ថ្នមពីអ្នកអានយ៉ាងខ្លាំង តាមរយៈការសរសេរ feedback និងរូបថតស្អាតៗជាច្រើន។
June 8, 2019 - PR
អគារព្រីនស៍ហូលឌីងគ្រុបបានបញ្ចប់ការសាងសង់ដោយជោគជ័យនៅថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃដដែរនោះលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោកLI MIN នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhao Lixing តំណាងក្រុមហ៊ុនShenzhen Neiguan Space Design Co.,Ltdលោក Liu Xiaofeng តំណាងក្រុមហ៊ុនShenzhen DF Architectural Design Co.,Ltd.លោកZhu Chenតំណាងក្រុមហ៊ុន Shenzhen
June 8, 2019 - សង្គម
យោងតាមសេចក្តីចេញផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ នាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ សពរបស់លោកយាយ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តី នឹងដង្ហែចេញពីវត្តបទុមវត្តី នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីយកទៅបញ្ចុះនៅក្នុងបរិវេណវត្តព្រះសុគន្ធមានបុណ្យ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។ គួរបញ្ចាក់ថា លោកជំទាវ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ចាប់ពីទសវត្សទី៦០-៧០ និងជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ១៩៧៩រហូតដល់ឆ្នាំ ១៩៩២
June 8, 2019 - PR
នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក។ លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក RUAN BIN នាយករងប្រតិបត្តិ លោកTANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd លោក
June 8, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ ស្រីស្អាតរូបស្រស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយដកកាំភ្លើងខ្លីមួយដើមតាមបាញ់លោកសង្ឃដល់កុដិ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកុដិលេខ ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្រីជើងខ្លាំងរូបនោះមានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយកាំភ្លើងខ្លី ដែលជនសង្ស័យធ្វើការបាញ់ប្រហារនោះ គឺជាអាវុធខ្លីម៉ាក ZORAKI M906 លេខ០០០១២៦។ ចំណែកជនរងគ្រោះ ឈ្មោះសឿន
June 8, 2019 - សង្គម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយឯក ស ថេត បានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង។ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ2រំលងអាធ្រាតថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2019 នៅចំនុច ក្លឹបកម្សាន្ត «លុច្សសារី» តាមបណ្តោយផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នមនុស្សប្រុសស្រីប្រមាណ 400នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាបន្តដូចករណីក្លឹបកំសាន្ត Rock ផងដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ បែបនេះធ្វើអោយមហាជនមានការរីករាយសាទរយ៉ាងខ្លាំង និងសំណូមពរអោយអាជ្ញាធរ បន្តសកម្មភាពបែបនេះតទៅទៀត៕
June 8, 2019









