- Khmernote Media
- អន្តរជាតិ
ចិន៖ ករណីអ្នកដំណើរបោះកាក់ប្រាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខនិងសំណាងល្អមុនពេលដែលយន្តហោះចេញដំណើរបានកើតឡើងជារឿយៗនៅក្នុងប្រទេសចិន រហូតមកដល់ពេលនេះមានព្រលានយន្តហោះមួយកន្លែងបានសម្រេចដាក់បញ្ចូលសកម្មភាពនេះជាអំពើខុសច្បាប់តែម្តងក្នុងគោលបំណងលុបបំបាត់សកម្មភាព និងធានាឲ្យបាននូវសុវត្ថិភាព ១០០% សម្រាប់ការហោះហើរ។ ព្រលានយន្តហោះដែលបានអនុវត្តវិធានការនេះមុខគេនៅក្នុងប្រទេសចិនគឺព្រលានយន្តហោះអន្តរជាតិ Sanya Phoenix International Airport ដែលស្ថិតនៅក្នុងក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ ព្រលានយន្តហោះមួយនេះបានសម្រេចសរសេរអក្សរធំៗទាំងជាភាសាចិន និងអង់គ្លេស ដែលមានអត្ថន័យថា “ការបោះកាក់ចូលក្នុងម៉ាស៊ីនយន្តហោះដើម្បីសុំសំណាងល្អគឺជាសកម្មភាពខុសច្បាប់” និងដាក់បង្ហាញសេចក្តីព្រមានមួយនេះនៅពេញព្រលានយន្តហោះ ដើម្បីឲ្យអ្នកដំណើរគ្រប់រូបបានឃើញ និងអនុវត្តតាម៕ អត្ថបទ៖ភក្តី ប្រភព៖shanghai
June 10, 2019 - កីឡា
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល Christiano Ronaldo បានដឹកនាំក្រុមព័រទុយហ្គាលយកឈ្នះក្រុមជម្រើសជាតិហូឡង់នៅក្នុងលទ្ធផល១ទល់នឹង០នៅក្នុងពាន UEFA Naions League វគ្គផ្តាច់ព្រ័ត្រប៉ុន្តែមិនមែនមានការលើកឡើងណាមួយដែលនិយាយអំពីរពាន Ballon d’Or បន្ទាប់ពីការប្រកួតបញ្ចប់នោះទេ។ គួរបញ្ជាក់ផងដែរថា គ្រាប់បាល់មួយគ្រាប់របស់ Goncalo Guedeសគ្រប់គ្រាន់ក្នុងការឃើញព័រទុយហ្គាលលើកពាន UEFA Nation League ពេលប៉ះជាមួយហូឡង់។ ទន្ទឹមនឹងនេះដែរ តារាឆ្នើម និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាលបានធ្វើការឆ្លើយសំនួរមួយចំនួនពីអ្នកសារព័ត៌មានអំពីការប្រកួត និងអនាគតរបស់ក្រុមជម្រើសជាតិ ប៉ុន្តែកីឡាកររូបនេះមិននិយាយអ្វីទាំងអស់ដែលទាក់ទិននឹងពានផ្ទាល់ខ្លួន Ballon d’Or នោះទេ។ គ្រានោះដែរ ពេលដែលអ្នកសារព័ត៌មានបានលើកសំនួរសួរថាបន្ទាប់ពីឈ្នះពាន UEFA Nations League ហើយតើអាចជាឱកាសអោយគាត់អាចដណ្តើមពាន Ballon
June 10, 2019 - កីឡា
តាមរយៈការរាយការណ៍ចុងក្រោយបានអោយដឹងថា ក្លឹបយក្សក្នុង Premier League បិសាចក្រហម Manchester Untied នឹងបោះលុយ ៦០លានផោនសម្រាប់ខ្សែការពាររបស់ Crystal Palace Aaron Wan Bissaka បន្ទាប់ពីការស្នើរលើកមុនត្រឹមតែ ៤០លានផោនត្រូវបានបដិសេធ។ គួរបញ្ជាក់ផងដែរថា ខ្សែការពារស្លាបស្តាំរបស់ Crystal Palace ដែលទើបតែមានអាយុ ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងរដូវកាល២០១៨-២០១៩ ដោយបានបង្ហាញខ្លួនចំនួន៣៩ប្រកួត នៅក្នុងនោះលេងក្នុង English Premier League 35លើក ហើយ Assists បាល់បាន៤គ្រាប់ផងដែរនៅក្នុងរដូវកាលនេះ។ បន្ថែមពីនេះទៅទៀតកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះបានធ្វើអោយក្លឹបបិសាចក្រហមកំណត់គោលដៅក្នុងការនាំយកនៅក្នុងរដូវក្តៅនេះដោយសារតែការលេងឡើងជើងគួរអោយកត់សម្គាល់។ នៅក្នុងដើមខែនេះផងដែរ មេរបស់ក្រុមបិសាចក្រហមលោក
June 10, 2019 - កីឡា
កាលពីយប់មិញនេះមានការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិព័រទុយហ្គាល និងក្រុមជម្រើសជាតិហូឡង់នៅក្នុងពាន UEFA Nations League នៅក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល។ គួរបញ្ជាក់ផងដែរថានេះគឺជាពានថ្មីដែលបានបង្កើតឡើងដោយ FIFA ដែលជាការប្រកួតនៅក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប។ ជាក់ស្តែងក្រុមជម្រើសជាតិព័រទុយហ្គាលបានយកឈ្នះក្រុមជម្រើសជាតិស្វីសនៅក្នុងលទ្ធផល៣ទល់នឹង០ដោយការស៊ុតបាន Hattrick ពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល Christiano Ronaldo នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយចំណែកឯក្រុមជម្រើសជាតិហូឡង់បានយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ៣ទល់នឹង១ដូចគ្នានៅក្នុងវគ្គ៤ក្រុមចុងក្រោយ។ ដោយឡែកនៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះគឺជាការប្រកួតរវាងក្រុមព័រទុយហ្គាល និងហូឡង់ ដោយសរុបលទ្ធផលជាផ្លូវការ ក្រុមជម្រើសជាតិព័រទុយហ្គាលបានក្លាយជាម្ចាស់ជើងឯកពាន UEFA Nations League ជាលើកដំបូង។ គួររំលឹកផងដែរថា នៅក្នុងតង់ទីមួយលទ្ធផលរវាងក្រុមទាំងពីរពុំមានការប្រែប្រួលអ្វីនោះទេ ដោយរក្សាលទ្ធផលសូន្យស្មើរហូតដល់ចប់តង់តែម្តង បន្ទាប់មកនៅក្នុងតង់ទីពីរលទ្ធផលក្រុមទាំងពីក៏បានផ្លាស់ប្តូរ ដោយក្រុមព័រទុយហ្គាលបាននាំមុខក្រុមជម្រើសជាតិហូឡង់នៅក្នុងនាទីទី ៦០ ដោយកីឡាករ
June 10, 2019 - PR
កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល The Premier Sen Sok Center រាជធានីភ្នំពេញ ក្រុមហ៊ុន Professional Trader (Cambodia) រួមសហការជាមួយក្រុមហ៊ុន JX Nippon Oil & Energy (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation បានរៀបចំសិក្ខាសាលា និងពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ
June 10, 2019 - អន្តរជាតិ
ថៃ៖ មន្ទីរពាណិជ្ជកម្មរបស់ថៃបានជំរុញឲ្យមន្ត្រីសន្តិសុខ និងគយនៅតាមព្រំដែនត្រូវយកចិត្តទុកដាក់ និងបង្ក្រាបករណីនាំចូលនូវអង្ករដំណើបក្នុងតម្លៃថ្លៃចូលមកក្នុងប្រទេសថៃ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃអង្ករដំណើបនៅក្នុងទីផ្សារប្រទេសថៃ។ លោក Whichai Phochanakij ប្រធានមន្ទីរខាងលើបានឲ្យដឹងថា នៅក្នុងរដូវផ្លែទុរេន និងផ្លែស្វាយទុំនេះ តម្រូវការនៃការបញ្ជាទិញអង្ករដំណើបមានការកើនឡើងខ្ពស់ ហើយក្នុងពេលវេលាអំណោយផលនេះមានឈ្មួញជាច្រើនបាននាំអង្ករដំណើបពីប្រទេសវៀតណាមកាត់តាមកម្ពុជា ដើម្បីយកទៅលក់ក្នុងប្រទេសថៃ ដែលធ្វើអោយអង្ករដំណើបថៃឡើងថ្លៃ (៩០០ ដុល្លារក្នុង ១ តោន) ខណៈអង្ករដំណើបវៀតណាម មានតម្លៃថោកជាង (៥០០ ដុល្លារក្នុង ១ តោន)។ ជាទូទៅឈ្មួញទាំងនេះតែងលក់អង្ករដំណើបថ្លៃជាងតម្លៃទីផ្សារហើយនិន្នាការនេះក៏បានជំរុញឲ្យប្រជាកសិករថៃព្យាយាមលក់អង្ករដំណើបរបស់ពួកគេឡើងថ្លៃតាមពួកឈ្មួញផងដែរ។ ប្រធានមន្ទីររូបនេះបានបន្តថា ការកើនឡើងនូវតម្លៃអង្ករដំណើបអាចជារឿងល្អមួយសម្រាប់ប្រជាកសិករថៃ តែវាបានប៉ះពាល់ដល់តម្លៃទីផ្សារ និងប៉ះពាល់ដល់អ្នកទិញអង្ករនេះយកទៅប្រើប្រាស់ផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះ ទើបរដ្ឋាភិបាលថៃបានសម្រេចត្រូវតែធ្វើការត្រួតពិនិត្យជាពិសេសលើតម្លៃអង្ករដំណើប ដែលត្រូវនាំចូលទៅក្នុងប្រទេសថៃ ទាល់តែមានតម្លៃស្របតាមទីផ្សារទើបអាចនាំចូលបាន៕
June 10, 2019 - PR
កាលពីថ្ងៃសៅរ៍ ទី ០៨ ខែមិថុនាកន្លងទៅនេះ ក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃការបើកសម្ពោធហាងលក់កាបូប និងស្បែកជើងម៉ាកល្បី Charles & Keith សាខា Aeon សែនសុខ ក្រុមហ៊ុនបានអញ្ជើញតារាសម្តែងថៃដ៏ល្បីឈ្មោះនោះគឺ Mint Chalida ដែលគ្រប់គ្នាបានឃើញគាត់សម្តែងក្នុងរឿងជាច្រើនជាពិសេសទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរឿង Two Spirit Love ដែលកញ្ញាបានចាប់ដៃគូសម្តែងជាមួយលោក Mario។ ក្នុងឱកាសនេះផងដែរ Charles & Keith ក៏បានអនុញ្ញាតិអោយអ្នកគាំទ្រថតរូបជាអនុស្សាវរីយ៍ជាមួយកញ្ញាថែមទៀតផង។ លើសពីនេះក៏មានការរៀបចំពិធីខួបកំណើតអោយកញ្ញា Mint Chalida ដែលធ្វើអោយកញ្ញាមានអារម្មណ៍រំភើបនឹងកក់ក្តៅពេលបានជួបអ្នកគាំទ្រនៅកម្ពុជាលើកទី១។ ជាមួយគ្នានេះផងដែរក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៅការបើកលក់នៅ Charles & Keith សាខា
June 10, 2019 - PR
Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! បច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។ ការបង្ហាញជូននៃម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី “Isuzu D-MAX” ដែលជាម៉ាស៊ីនស្តង់ដារដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនិងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ពរ័ពិតជា ទាក់ទាញគ្រប់ក្រសែលភ្នែក។ សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri
June 10, 2019 - សង្គម
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាគ្មានការពុលនំបញ្ចុកនៅក្នុងមហាព្រឹត្តិការណ៍ទទួលទាននំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ហើយរហូតមកទល់នឹងព្រឹកនេះ មិនមានករណីប្រជាពលរដ្ឋណាម្នាក់ ពុល រាគក្អូត ដោយសារពិសានំបញ្ចុកនោះឡើយ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល យើងបានត្រៀមរួចជាស្រេច ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ តែមកទល់នឹងពេលនេះ គ្មានប្រជាពលរដ្ឋយើងមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យយើងទូទាំងប្រទេស។ គួររំលឹកថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក
June 10, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Google បានព្រមានថា ប្រសិនបើរដ្ឋបាលអាមេរិកនៅតែបន្តធ្វើការហាមឃាត់លើផលិតផល Huawei វានឹងជំរុញឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិជាមិនខាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Google ជាច្រើនរូបក៏បានស្នើឲ្យមន្ត្រីអាមេរិកជួយសម្របសម្រួលលើកលែងការហាមឃាត់នេះដោយគ្មានការអនុម័តពីរដ្ឋាភិបាលអាមេរិកផងដែរ។ តាមការលើកឡើងរបស់ក្រុមហ៊ុន Google បានព្រមានថា ការហាមឃាត់នេះគឺបានដាក់សម្ពាធដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងខ្លាំងក្នុងរយៈពេលខ្លី ដែលសម្ពាធនេះនឹងជំរុញឲ្យ Huawei ខិតខំបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនដើម្បីប្រជែងនឹងក្រុមហ៊ុនអាមេរិក ហើយក្នុងរយៈពេលវែងទៅមុខនៅពេលដែល Huawei មានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនវាអាចនឹងមានឥទ្ធិពលលុបលើក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Google ជាដើម។ ក្រុមហ៊ុន Google បានបន្តថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ទូរស័ព្ទ Huawei រាប់លានគ្រឿងនៅជុំវិញពិភពលោក រួមទាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដូចនេះប្រសិនបើនៅពេល Huawei មានប្រតិបត្តិការណ៍ផ្ទាល់ខ្លួន ពួកគេនឹងឈប់ប្រើប្រព័ន្ធប្រតិបត្តិការណ៍របស់ Google
June 10, 2019









