- Khmernote Media
- PR
បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅ ថាជាទូរស័ព្ទដែលមានពណ៌សំបុរទាក់ទាញ និង ស៊ីវីល័យ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។ ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO
June 11, 2019 - PR
អ្វីដែលអ្នកពិសារចង់បានបន្ទាប់ពីទទួលទាននោះសុខភាព ដូចនេះសូមមកទទួលយកនៅមុខម្ហូបថ្មី គឺស៊ុបទឹកដូងជំនួយដល់សុខភាព ជាមុខម្ហូបថ្មី ពីហាងសុ៊បចង្កាក់ Volcano គ្រប់សាខាទាំងអស់ នឹងមានតែមួយគត់នៅប្រទេសកម្ពុជា ជាមួយនិងរសជាតិឆ្ងាញ់ប្លែកមាត់។ ដូចដែលលោកអ្នកដឹងស្រាប់ហើយថាការទទួលទានទឹកដូង ពិតជាមានអត្ថប្រយោជន៏ខ្លាំងសម្រាប់សុខភាពរបស់យើង ដូចនេះពីហាង សុ៊បចង្កាក់ Volcano បានធ្វើការច្នៃបន្ថែមដោយយកទឹកដូងធ្វើទៅជាទឹកស៊ុបមួយដ៏មានរសជាតិឆ្ងាញ់ បូកផ្សំជាមួយសាច់ គ្រឿងសមុទ្រស្រស់ និងបន្លែស្រស់ ថ្មីៗ ពិតជាធ្វើអោយអ្នកពិសារទទួលបាននៅរសជាតិប្លែក ថែមទាំងជំនួយដល់សុខភាពថែមទៀតផង។ សម្រាប់មុខម្ហូបថ្មី ស៊ុបទឹកដូងសុខភាព របស់ហាងស៊ុបចង្កាក់ Volcano គឺមានគ្រប់សាខាតែម្តង លោកអ្នកអាចទៅពិសារបាននៅគ្រប់សាខាទាំងអស់ដែលនៅជិតផ្ទះលោកអ្នក ចំពោះអ្នកចូលចិត្តការពិសារស៊ុប ហើយគិតដល់សុខភាពអាចមកទទួលយករសជាតិថ្មី មុខម្ហូបថ្មី ស៊ុបទឹកដូងសុខភាព ។ ហាង ស៊ុបចង្កាក់
June 11, 2019 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។ បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿងបានហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ
June 11, 2019 - សេដ្ឋកិច្ច
សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួល កំណើនអ្នកវិនិយោគកាន់តែច្រើន បូករួមប្រទេសយើងជាប្រទេសដែលមានទីផ្សារសេរី បើកទូលាយក្នុងការប្រកួតប្រជែងផងនោះ ធ្វើអោយអាជីវកម្មមួយចំនួន មានការធ្លាក់ចុះ ខណៈដែលអាជីវកម្មថ្មីៗមកក្រោយមានសន្ទុះយ៉ាងខ្លាំង ជាក់ស្តែងដូចផ្សារសុវណ្ណា នេះជាដើមនឹងធ្វើការផ្អាកដំណើរការនៅចុងខែសីហា នេះដោយគណៈគ្រប់គ្រងផ្សារ បាននិយាយថា ពួកគេនឹងធ្វើការកែលម្អផ្សារនេះឡើងវិញ។ ស្របពេលដែលផ្សារទំនើបជាច្រើនកំពុងធ្វើការសាងសង់ជាបណ្តើរៗ ហើយផ្សារទំនើប Aeon របស់ជប៉ុនកំពុងតែមានសន្ទុះខ្លាំងផងដែរ ក្រុមហ៊ុន (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលកំពុងកាន់កាប់ផ្សារទំនើបល្បីៗជាច្រើន ប្រមាណ១០ឆ្នាំមកនេះ បានធ្វើការកំណែទម្រង់ និងកែលម្អសោភ័ណភាពផ្សារឡើងវិញ ដូចជាផ្សារទំនើបសូរិយាជាដើម ហើយថ្មីៗផ្សារទំនើបសុវណ្ណា ក៏ត្រៀមផ្អាកដំណើរការ ដើម្បីធ្វើការលម្អដូចគ្នា។ ចំពោះការផ្អាកដំណើរការផ្សារទំនើបសុវណ្ណា នេះដែរ អាជីវករជាច្រើននៅក្នុងផ្សារទំនើបមួយនេះ ចាប់ផ្តើមប្រកាសលក់បញ្ចុះតំលៃទំនិញគ្រប់មុខ ដើម្បីលាងស្តុកមុនផ្សារត្រូវបានបិទទ្វារ
June 11, 2019 - សង្គម
បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី៩ ចំនួន៦០ នាក់ សិក្សារយៈពេល២ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖
June 11, 2019 - PR
ភ្នំពេញ ថ្ងៃទី 10 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ 2 លើពិភពលោក បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មាននានា កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅពេលថ្មីៗនេះមានព័ត៍មានជាច្រើនបានលើកឡើងថា ស្មាតហ្វូនរបស់ Huawei នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន
June 11, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ស្ត្រីម្នាក់ខឹងប្តីមិនប្រឹងជួយធ្វើការ ឧស្សាហ៍យកលុយទៅផឹកស៊ី បានបង្ហូរសាំងពីម៉ូតូដាក់ដបយកទៅស្រោចពីលើ រួចដុតបណ្តាលឲ្យឆេះរងរបួសធ្ងន់ ខណៈបុរសជាប្តីកំពុងផឹកស៊ីជាមួយមិត្តភក្តិ ។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង២០នាទី ត្រង់ចំណុចរោងស្នាក់នៅ ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ដែន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ជនដៃដល់ត្រូវជាប្រពន្ធឈ្មោះ រ៉ន សុភា
June 11, 2019 - បច្ចេកវិទ្យា
ចិនបានបេ្តជ្ញាថា នឹងប្រឆាំងជាមួយនឹងការហាមឃាត់របស់អាមេរិកមកលើក្រុមហ៊ុន Huawei ដោយប្រើគ្រប់មធ្យោបាយទាំងអស់ រួមទាំងការព្រមានទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដែលបានសហការជាមួយនឹងអាមេរិកក្នុងការអនុវត្តការហាមឃាត់នេះផងដែរ។ សូម្បីតែមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនក៏ត្រូវបានការសែត New York Times រាយការណ៍ថា ប្រសិនបើពួកគេហ៊ានទៅសហការជាមួយនឹងអាមេរិក នោះពួកគេនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មក្នុងរយៈពេលវែងពីសំណាក់រដ្ឋាភិបាលផងដែរ។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ENGADGET វិញ បានឲ្យដឹងថា ទន្ទឹមនឹងការព្យាយាមបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួន ចិនក៏បានព្យាយាមបញ្ចុះបញ្ចូលមន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីឲ្យមានការសម្របសម្រួលជុំវិញបញ្ហានេះផងដែរ។ ប្រភពដដែលនេះបានបន្តថា ចិនហាក់មានការព្រួយបារម្ភខ្លាំងចំពោះការកាត់ផ្តាច់ទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនជាមួយនឹងក្រុមហ៊ុន Huawei ព្រោះថាការបាត់បង់ដៃគូធ្វើអាជីវកម្មជាមួយគ្នានេះ វាពិបាកជាងការព្យាយាមបង្កើតប្រ័ពន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនទៅទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ engadget
June 11, 2019 - សង្គម
យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្ហោះប្រកាសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើការណែនាំ “ស្តីពីការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ”។ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុ ដែលអាចកើតមានជាយថាហេតុចំពោះក្មេង នៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្រសួងការងារ សូមឲ្យលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ទាំងអស់ ចុះធ្វើការណែនាំដល់ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋានរបស់ខ្លួនអនុវត្ត៥ចំណុចដូចខាងក្រោម៖ ១៖ រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញ ដូចជា ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម, ជនណាដែលនៅក្មេងចូលទៅក្នុងបរិវេណ ខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ, ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។ ២៖ ហាមឃាត់ដាច់ខាតការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ។ ៣៖ ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម
June 11, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយជាច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសតែម្តង ហើយបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនឹងនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។ ចំណែកបណ្តាលខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ រីឯបណ្តាខេត្តភាគខាងលើឥសាន្តជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ចំណែកបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន៕ អត្ថបទ៖ សេម
June 11, 2019









