- Khmernote Media
- អន្តរជាតិ
មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរូបគាត់ត្រូវបានលោក គីម ជុងអ៊ុន ធ្វើការចោទប្រកាន់ថា មានបំណងចង់ធ្វើរដ្ឋប្រហារដ្ឋាភិបាលកូរ៉េខាងជើងតាមរយៈការលួចរុញលោក គីម ជុងអ៊ុន ចូលទៅក្នុងអាងចិញ្ចឹមត្រី Piranha ។ សូមបញ្ជាក់ថា ត្រី Piranha ជាប្រភេទត្រីស៊ីសាច់ស្រស់ត្រូវបានគេនាំចូលមកពីប្រទេសប្រេស៊ីល ហើយនៅក្នុងផ្ទះរបស់លោក គីម ជុងអ៊ុន នៅឯទីក្រុងព្យុងយ៉ាងគឺមានអាងចិញ្ចឹមត្រីប្រភេទនេះមួយកន្លែង។ មន្ត្រីជាន់ខ្ពស់ដែលត្រូវបានប្រហារជីវិតនោះ មិនត្រូវបានគេបង្ហាញឈ្មោះឡើយ ហើយព័ត៌មានលំអិតជុំវិញការសម្រេចប្រហារជីវិតរបស់គាត់ក៏មិនត្រូវបង្ហាញជាសាធារណៈដែរ ក្រៅតែពីការចោទប្រកាន់ថា គាត់មានបំណងចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលកូរ៉េខាងជើង។ បើតាមសារព័ត៌មាន DAILYMAIL បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានគេកាត់ដៃចោលទាំងសងខាងរួចក៏បោះចូលទៅក្នុងអាងត្រី Piranha ដើម្បីឲ្យត្រីស៊ីទាំងរស់តែម្តង។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា គ្មាននណាម្នាក់ហ៊ានទៅរុញលោក គីម ជុងអ៊ុន
June 11, 2019 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ មានករណីរថយន្ដដឹកស៊ីម៉ង់ត៍បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង៦និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់នេះធ្វើឲ្យរបួសមនុស្ស១៦នាក់ របួសស្រាល០៦នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ២នាក់ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ១៤នាក់។ ចំណែករថយន្តទាំង២រងការខូចខាតធ្ងន់ ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់ត៍ ក្រោយកើតហេតុអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍បានចុះរត់គេចខ្លួនពីកន្លែងកើតហេតុ នគរបាលជំនាញកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕ ប្រភព៖ sorn sopheak-ស៊ន សុភក្រ្ត ដោយ៖ ណារ៉ែន
June 11, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូក្រោយពីប្រាប់ក្រុមគ្រួសារថាទៅដកលុយថ្លៃលក់ដីពីគណនី នៅធនាគាររួចមក ក៏បាត់ដំណឹងមិនអាចទំនាក់ទំនងបានដោយគ្មានមូលហេតុ ចាប់តាំងពីពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។ ប្តីប្រពន្ធដែលបាត់ខ្លួនមានឈ្មោះ ហ៊ិន ភានិត ភេទប្រុស អាយុ២៥ឆ្នាំ(ប្តី) ប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ អង្គភាព នាយកដ្ឋានសរុបផែនការ មានទីលំនៅផ្ទះលេខ១១៧E3Z ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងស្ត្រីជាប្រពន្ធឈ្មោះ លី ចន្ធូ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ តាមប្រភពពីក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩
June 10, 2019 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ តាមរយៈព័ត៌មានបឋម នៅវេលាម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ហេតុការណ៍ផ្ទុះគ្រាប់នេះបានបណ្តាលឲ្យស្លាប់ចំនួន២នាក់ ជីដូន និងចៅប្រុសម្នាក់។ ដោយឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ ឆ្នាំ និងឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ ១០ ឆ្នាំអ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ។ មូលហេតុដែលបង្កឲ្យមានករណីនេះគឺជនរងគ្រោះបានយកគ្រាប់បែកក្រសាំងមកដុំលក់អេតចាយ បណ្តាលឱ្យផ្ទុះស្លាប់ទាំងពីរនាក់យាយចៅ៕ ប្រភព៖ អាជ្ញាធរមីន ដោយ៖
June 10, 2019 - ព័ត៌មានជាតិ
បន្ទាប់ពីធ្វើការស៊ើបសួរចប់ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសម្រេចចិត្តចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ សំណុំរឿងនេះក៏នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរជាបន្ត។ គួររំលឹកថាហេតុការណ៍បាញ់បោះនេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកុដិលេខ ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនបង្កមានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា
June 10, 2019 - PR
ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូតទាន់សម័យ ពេញនិយម និងសុទ្ធ១០០% នាំចូលពីអឺរ៉ុប សហរដ្ឋអាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណិតមួយ ឈ្មោះថា ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដើម្បីផ្តល់ជូនប័ណ្ណវីអាយភី ជូនដល់អតិថិជន ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រតាំងពីការបើកឲ្យដំណើរការលើកដំបូងរហូតដល់អស់រយៈពេលជាងពីរឆ្នាំមកនេះ។ លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ម៉ូដស្ទ័រ (Modestore) បានមានប្រសាសន៍ថា៖ ដើម្បីជាការតបស្នងចំពោះ ភក្តីភាព និង ការជឿទុកចិត្តរបស់អតិថិជន មកលើម៉ូដស្ទ័រ
June 10, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ រថយន្តធំដឹកឥដ្ឋមួយគ្រឿងដែលព្យាយាមបើកបំបុករនាំងបាំងផ្លូវបេតុងវត្តលើ ដែលអជ្ញាធរដាក់បិទហាមឃាត់មិនអោយរថយន្តធំបើកបរឆ្លងកាត់ ត្រូវបាននគរបាលឃាត់ចាប់ភ្លាមៗ រួចប្រគល់ទៅអោយមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីចាត់ការបន្ត វេលាម៉ោង២កន្លះរសៀលថ្ងៃ១០មិថុនា២០១៩នេះ៕ ប្រភព៖ Huy Bunleng ដោយ៖ ណារ៉ែន
June 10, 2019 - PR
ភ្នំពេញថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩៖ ដូចយើងដឹងហើយថាបច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងខណៈពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិកកំពុងក្លាយជាឧបករណ៍ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះជាពិសេសសម្រាប់កូនៗជាទីស្រឡាញ់ទាំងអស់តែម្តង! យ៉ាងណាមិញឳពុកម្តាយ ឬអាណាព្យាបាលស្ទើរតែទាំងអស់ក៏កំពុងតែមានការព្រួយបារម្ភផងដែរជាមួយនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់នោះ! ព្រោះពួកគាត់មិនអាចគ្រប់គ្រង និងដឹងថាតើកូនៗរបស់ពួកគាត់ប្រើប្រាស់វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណានោះទេដោយខ្លាចក្រែងថាកូនៗនឹងអាចប្រើប្រាស់វាខុសបែបបទ។ ប៉ុន្តែចាប់ពីពេលនេះទៅលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មានសុវត្ថិភាពជូនបុត្រធីតារបស់លោកអ្នកផងដែរ! ជាពិសេសមុខងារ Kids Home នេះអាចធ្វើឱ្យកូនលោកអ្នកមានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែកឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្តរបស់ពួកគាត់បន្ទាប់ពីការសិក្សាស្ទើរតែពេញមួយថ្ងៃនោះ។ សរុបសេចក្តីមកកម្មវិធីមុខងារ Kids
June 10, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យនៅតាមបណ្ដោយផ្លូវលេខ៩៣ ផ្លូវលេខ៦៨ ផ្លូវលេខ៨៨តីរវិថីស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ និង សង្កាត់វត្តភ្នំ ។ ជាលទ្ធផលនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបាន ដកហូតសម្ភារៈមួយចំនួនមានដូចជា ស្ទួចរថយន្ដ ចំនួន០៤គ្រឿង រទេះមីឆាមួយដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរំលោភយកផ្លូវថ្នល់សាធារណៈ មកប្រកបអាជីវកម្មផ្ទាល់ខ្លួនត្រូវប្រកបអាជីវកម្ម តាមគំនូសដែលរដ្ឋបាលខណ្ឌដូនពេញ បានកំណត់ជូន ក្នុងករណីប្រសិនបើបងប្អូនប្រជាពរដ្ឋមិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អាជ្ញាធរខណ្ឌ និងប្រើប្រាស់វិធានការរដ្ឋបាលដោយដកហូតសម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។
June 10, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ- មន្ត្រីសាលាក្រុងអោយដឹងថា រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០មិថុនា២០១៩នេះ បានចុះធ្វើសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅមុខផ្សារពាណិជ្ជកម្ម ស្ថិតក្នុងភូមិ២ សង្កាត់២ ក្នុងនោះក៏បានចាប់យកម៉ូតូចំនួន០៦គ្រឿង ដែលអាជ្ញាធរអះអាងថាចតប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមគោលការណ៍របស់គណបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ៕ ប្រភព៖ លោក Huy Bunleng
June 10, 2019









