ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រីរបស់ខ្លួនយ៉ាងសាហាវ ដោយកាត់ដៃទាំងសងខាង ហើយបោះចូលក្នុងអាងឲ្យត្រីស៊ីទាំងរស់

    BY Khmernote Media June 11, 2019
    គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រីរបស់ខ្លួនយ៉ាងសាហាវ ដោយកាត់ដៃទាំងសងខាង ហើយបោះចូលក្នុងអាងឲ្យត្រីស៊ីទាំងរស់

    មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរូបគាត់ត្រូវបានលោក គីម ជុងអ៊ុន ធ្វើការចោទប្រកាន់ថា មានបំណងចង់ធ្វើរដ្ឋប្រហារដ្ឋាភិបាលកូរ៉េខាងជើងតាមរយៈការលួចរុញលោក គីម ជុងអ៊ុន ចូលទៅក្នុងអាងចិញ្ចឹមត្រី Piranha ។ សូមបញ្ជាក់ថា ត្រី Piranha ជាប្រភេទត្រីស៊ីសាច់ស្រស់ត្រូវបានគេនាំចូលមកពីប្រទេសប្រេស៊ីល ហើយនៅក្នុងផ្ទះរបស់លោក គីម ជុងអ៊ុន នៅឯទីក្រុងព្យុងយ៉ាងគឺមានអាងចិញ្ចឹមត្រីប្រភេទនេះមួយកន្លែង។

    មន្ត្រីជាន់ខ្ពស់ដែលត្រូវបានប្រហារជីវិតនោះ មិនត្រូវបានគេបង្ហាញឈ្មោះឡើយ ហើយព័ត៌មានលំអិតជុំវិញការសម្រេចប្រហារជីវិតរបស់គាត់ក៏មិនត្រូវបង្ហាញជាសាធារណៈដែរ ក្រៅតែពីការចោទប្រកាន់ថា​ គាត់មានបំណងចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលកូរ៉េខាងជើង។ បើតាមសារព័ត៌មាន DAILYMAIL បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានគេកាត់ដៃចោលទាំងសងខាងរួចក៏បោះចូលទៅក្នុងអាងត្រី Piranha ដើម្បីឲ្យត្រីស៊ីទាំងរស់តែម្តង។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា គ្មាននណាម្នាក់ហ៊ានទៅរុញលោក គីម ជុងអ៊ុន ចូលក្នុងអាងទឹកនៅក្នុងផ្ទះគាត់នោះទេ ហើយករណីប្រហារជីវិតខាងលើនេះអាចជាករណីធ្វើឲ្យបែកការសម្ងាត់របស់កូរ៉េខាងជើងច្រើនជាង៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ DAILYMAIL

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay