- Khmernote Media
- PR
ភ្នំពេញ ថ្ងៃទី 12 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei នៅតែបន្តស្វែងរកអតិថិជនដែលមានសំណាង ពីការចាប់រង្វាន់ប្រូម៉ូសិន ទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 ដែលកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនបានរៀបចំកម្មវិធីចាប់រង្វាន់លើកទី 7 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV។ អតិថិជនដែលមានសំណាងទាំងបីរូបក្នុងការចាប់រង្វាន់លើកនេះ មានដូចជា៖ អតិថិជនឈ្នះម៉ូតូ Zoomer X មួយរង្វាន់
June 12, 2019 - កីឡា
កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិប៉ាគីស្ថាន បានបើកទ្វារកីឡដ្ឋាន Al-Ahli Club ទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួត Fifa World Cup Qatar 2022 និង Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។ ជាលទ្ធផលកម្ពុជាកម្ពុជាបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើង ក្នុងលទ្ធផល បាគីស្ថាន ១:២ កម្ពុជា ដោយកីឡាករ សេត រ៉ស៊ីប ស៊ុតបញ្ចូលទីគ្រាប់ទី១
June 12, 2019 - សេដ្ឋកិច្ច
ហ្វីលីពីន៖ ថ្មីៗនេះ ប្រទេសហ្វីលីពីនកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមមួយគឺធ្វើយ៉ាងណាត្រូវលក់ផ្លែស្វាយស្រស់ប្រមាណជា ២ លានគីឡូក្រាមឲ្យអស់ បើមិនដូចនោះទេស្វាយទាំងអស់នោះនឹងទុំហើយត្រូវរលួយអស់ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ទៀត។ យោងតាមមន្ទីរកសិកម្មហ្វីលីពីនបានឲ្យដឹងថា នៅក្នុងឆ្នាំនេះមានរឿងចៃដន្យមួយបានកើតឡើងគឺស្វាយដែលកសិករដាំស្ទើរតែគ្រប់ដើមបានចេញផ្កា និងផ្លែក្នុងពេលដំណាលគ្នា ពោលគឺមិនបានឲ្យផលបណ្តាក់គ្នាដូចរដូវមុនៗឡើយ។ កក្តានេះហើយទើបធ្វើឲ្យហ្វីលីពីន មានផ្លែស្វាយទុំច្រើនសន្ធឹកសន្ធាប់លើសពីតម្រូវការក្នុងទីផ្សារ។ ដើម្បីជួយកសិករលក់ផ្លែស្វាយទាំងនោះ រដ្ឋាភិបាលបានសម្រេចបង្កើតស្ដង់លក់ផ្លែស្វាយជាពិសេសមួយ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយទិញផ្លែស្វាយទាំងនោះក្នុងតម្លៃពិសេសគឺត្រឹមតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ក្រៅពីនេះរដ្ឋាភិបាលនឹងជួយនាំយកផ្លែស្វាយទាំងនេះទៅលក់នៅប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្សី និងទីក្រុងឌូបៃផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ straitstimes
June 12, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនបានប្រកាសថានឹងបញ្ចេញលក់នូវទូរស័ព្ទ ដែលអាចបត់អេក្រង់បានរបស់ខ្លួននៅក្នុងឆ្នាំនេះ ហើយក៏មានអតិថិជនរាប់លាននាក់នៅជុំវិញពិភពលោកកំពុងរង់ចាំវត្តមានរបស់ទូរស័ព្ទដ៏ទំនើបនេះផងដែរ។ ក្រុមហ៊ុន Samsung បានប្រកាសពន្យាពេលនៃការចេញលក់ប្រភេទទូរស័ព្ទដែលអាចបត់អេក្រង់បានរបស់ខ្លួន និងខណៈដែលក្រុមហ៊ុន Huawei កំពុងមានបញ្ហាជាមួយនឹងក្រុមហ៊ុនអាមេរិកនោះ ស្រាប់តែពេលថ្មីៗនេះគេបានឃើញ ទូរស័ព្ទអាចបត់អេក្រង់បានរបស់ក្រុមហ៊ុន OPPO បានបង្ហាញខ្លួននៅក្នុងប័ណ្ណប៉ាតង់ និងត្រៀមចេញលក់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GSMARENA បានបង្ហាញថាទូរស័ព្ទ OPPO ម៉ូឌែលនេះមានពណ៌ខ្មៅ និងបំពាក់ដោយកាមេរ៉ាបង្កប់នៅក្នុងតួខ្លួន ហើយវានឹងហូតចេញពីតួខ្លួននៅពេលប្រើប្រាស់ ស្រដៀងគ្នានឹងកាមេរ៉ារបស់ OnePlus 7 Pro ដែរ។ ខាងក្រោមនេះគឺជារូបភាពគំរូនៃទូរស័ព្ទ OPPO អាចបត់អេក្រង់បានដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ gsmarena
June 12, 2019 - ព័ត៌មានជាតិ
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុនៃការសម្លាប់នេះ ដោយសារតែជនរងគ្រោះបានទារលុយជំពាក់ចំនួន ៧០០$ ហើយជនសង្ស័យ សុំសងត្រឹម 350$ តែជនរងគ្រោះមិនព្រម ហើយគំរាមឲ្យអ្នកចងការផ្សេងៗទៀតឲ្យស្គាល់ផ្ទះជនសង្ស័យ ទើបជនសង្ស័យឃើញជនរងគ្រោះចូលបន្ទប់ទឹកក៏ច្របាច់ក សម្លាប់តែម្តង បន្ទាប់មកទៀតជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។ ថ្ងៃបន្ទាប់ជនសង្ស័យបានដាក់ថ្នាំងងុយដេកឲ្យប្តី ដេកលក់សិន កុំឲ្យប្តីដឹងរឿងនេះ ទើបយកសពចេញពីទូក្លាសេកក រួចធ្វើសកម្មភាពលើសពជនរងគ្រោះដោយ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ជនសង្ស័យបាននិយាយអួតថាខ្លួនឯងឆ្លាត ត្រង់ថាបន្ថយម៉ាស៊ីនកក
June 11, 2019 - អន្តរជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសព័ត៌មានជូនដល់ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅក្នុងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។ មូលហេតុដោយសារ រដ្ឋាករស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មីទំហំ២២៥សម នៅលើចិញ្ចើមផ្លូវលេខ២៧cc ហើយត្រូវផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅលើផ្លូវ២៧cc ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖ អត្ថបទ៖ ណារ៉ែន
June 11, 2019 - ព័ត៌មានជាតិ
ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបករណីអំពើអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ដោយឃាត់ខ្លួនជនសង្ស័យក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះទាំង៥មានដូចតទៅ ១.ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ ភេទស្រី អាយុ ១៥ឆ្នាំ, ២.ឈ្មោះ រិទ្ធ ស្រីពេជ្រ ភេទស្រី អាយុ
June 11, 2019 - សង្គម
ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមអបអរសារទរពិធីសម្ពោធនេះ។ សាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្វីដែលគួរឲ្យរំភើបនោះគឺការចូលរៀននៅសាលានេះមិនតម្រូវឲ្យបង់ប្រាក់ឡើយ។ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ ដែលនាំឲ្យក្មេងៗក្លាយជាទំពាំងស្នងឬស្សីដ៏ល្អ និងក្លាយជាអ្នកដឹកនាំដ៏ប្រសើរក្នុងថ្ងៃអនាគត។
June 11, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានករណីមន្ដ្រីនគរបាលពាក់ស័ក្តិ៣ឈ្មោះ សឹម ប៊ុនធឿន នៅខណ្ឌមានជ័យ បានចាប់ផាកពិន័យពលរដ្ឋ ព្រមទាំងមិនបានចេញបង្កាន់ដៃត្រឹមត្រូវ វីដេអូនោះត្រូវបានបែកធ្លាយមានអ្នកចូលមើល និងចែករំលែករាប់ម៉ឺននាក់ នៅលើបណ្តាញសង្គម ហើយទីតាំងចាប់ផាកពិន័យធ្វើឡើងនៅជិតផ្សារ ស្ទឹងមានជ័យថ្មី។ ក្រោយពីមានរឿងរ៉ាវបែបនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមូលហេតុផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់។ នៅក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕ ប្រភព៖ លោក ស៊ន
June 11, 2019 - អន្តរជាតិ
មនុស្សចំនួន ១១ នាក់ត្រូវបានប៉ូលិសអេស្ប៉ាញចាប់ខ្លួនជុំវិញករណីរត់ពន្ធគ្រឿងញៀនចូលក្នុងប្រទេសអេស្ប៉ាញតាមរយៈការបង្កប់គ្រឿងញៀនទាំងនោះនៅក្នុងថ្មក្លែងក្លាយ។ តាមការបកស្រាយរបស់របស់មន្ត្រីប៉ូលិសអេស្ប៉ាញបានឲ្យដឹងថា មនុស្សទាំង ១១ នាក់នោះគឺជាជនជាតិកូឡុំប៊ី និងវេណេហ្ស៊ុអេឡា ហើយជនខិលខូចបានព្យាយាមនាំយកថ្មចំនួន ១៨៨,០០០ គីឡូមកលក់ក្នុងប្រទេសអេស្ប៉ាញដោយប្រាប់ថា ថ្មទាំងនោះសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់។ យ៉ាងណាក្តី ក្រោយការពិនិត្យគេបានរកឃើញថា ថ្មមួយចំនួនជាថ្មក្លែងក្លាយហើយពេលគេបំបែកថ្មក្លែងក្លាយទាំងនោះទៅ គេបានរកឃើញគ្រឿងញៀនប្រភេទកាកូអ៊ីនចំនួន ៧៨៥ កញ្ចប់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 11, 2019









