- Khmernote Media
- អន្តរជាតិ
យោងតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថាកាលពីពេលថ្មីៗនេះ រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនៅមុខផ្សារលើ ឃាត់ចាប់កង់បីឥណ្ឌាចំនួន៩គ្រឿង រថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿង ដែលអាជ្ញាធរអះអាងថាចតគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកបណ្តោះអាសន្នច្រើនថ្ងៃនៅសាលាក្រុងព្រះសីហនុ ជាការដាក់ពិន័យតាមគោលការណ៏របស់គណបញ្ជាការឯកភាពរដ្ឋបាលក្រុង៕ ប្រភព៖ លោក Huy bunleng
June 12, 2019 - អន្តរជាតិ
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្ណាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវបណ្ឌិតម៉ុង ឫទ្ធី(កែវផុស) ខេត្តព្រះសីហនុ ដោយរថយន្តដឹកថ្ម ដែលបានកែច្នៃពីដឹកបានត្រឹមតែ៥តោន ទៅជា៣០តោន បានរអិលថយក្រោយ នៅម្តុំចំការដូងប្រេង។ ដោយយោងតាមហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា៖ “ព្រលឹមថ្ងៃអង្គារ៍ទី១១ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅតាមបណ្ដោយផ្លូវបណ្ឌិតម៉ុង ឫទ្ធី(កែវផុស) ខេត្តព្រះសីហនុ បេីតាមអ្នកបច្ចេកទេសទៅពិនិត្យមេីលឃេីញថារថយន្តនេះកែច្នៃខុសបច្ចេកទេសដោយសារតែកំណេីតដេីមរបស់រថយន្តដឹកបានតែ ៥តោនតែប៉ុណ្ណោះជាក់ស្ដែងរថយន្ដនេះដឹកថ្មរហូតដល់ទៅ ៣០តោនឯណោះ។ ដល់ពេលឡេីងចំណោតមិនរួចក៏រអិលថយក្រោយវិញ សំណាងល្អណាស់ដែលគ្មានរថយន្ដឬម៉ូតូនៅពីខាងក្រោយកុំអីមិនដឹងជាយ៉ាងណាទេ។ ខ្ញុំសុំអោយស្ថាប័នជំនាញដែលពាក់ព័ន្ធមេត្តាជួយពិនិត្យមេីល ករណីរថយន្តកែច្នៃដូចរថយន្តខាងលេីនេះផង”៕
June 12, 2019 - កីឡា
ក្លឹប Real Madrid ធ្វើបានយ៉ាងល្អនៅដើមរដូវក្តៅនេះ ដោយបានចុះកុងត្រាជាមួយតារាបាល់ទាត់មួយចំនួនដូចជា Rodrygo, Eder Militao, Luka Jovic និង Eden Hazard។ ជាមួយគ្នានេះដែរកីឡាករ Hazard ដែលនាំមកពីក្លឹបតោខៀវ Chelsea ទើបនឹងប្រកាសនៅអាទិត្យមុននេះ និងត្រូវបានរាយការណ៍ថាគាត់នឹងទទួលបានការស្វាគមន៍ធំជាងកីឡាករ Ronaldo កាលពី១០ឆ្នំាមុន។ គួរបញ្ជាក់ផងដែរថា ១០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីកីឡាករ Christiano Ronaldo បានចាកចេញពី Manchester United និងចូលរួមជាមួយក្លឹប Real Madrid ហើយកីឡាករសញ្ជាតិព័រទុយហ្គាលរូបនេះដែលបានផ្លាស់ប្តូរមកទឹកដីអេស្ប៉ាញដែលជាម្ចាស់ពាន Ballon d’Or
June 12, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺទូរស័ព្ទ iPhone XR 2 នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលទូរស័ព្ទថ្មីនេះត្រូវបានគេរំពឹងទុកថា នឹងមានចំណុចពិសេសៗជាច្រើនបើធៀបទៅនឹងទូរស័ព្ទស៊េរីមុនៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា iPhone XR 2 នឹងមានអេក្រង់ទំហំ ៦,១ អ៊ីញ មានកាមេរ៉ាមុខ និងក្រោយទំហំ ១២ មេហ្គាភិចសែល ហើយចំណុចពិសេសគួរចាប់អារម្មណ៍បំផុតនោះគឺកម្លាំងថ្មរបស់វាតែម្តង។ iPhone XR 2 ត្រូវបានគេរាយការណ៍ថាមានកម្លាំងថ្ម ២៩៤២ mAh និងបើធៀបទៅនឹងទូរស័ព្ទ iPhone ស៊េរីមុនៗកម្លាំងថ្មនេះគឺមានការកើនឡើង ៥% ហើយ
June 12, 2019 - អន្តរជាតិ
ចិន៖ ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា មានបញ្ហាមីញ៉ូបភ្នែកយ៉ាងខ្លាំងរហូតដល់ជិត៩០០ដឺក្រេ បន្ទាប់ពីក្មេងស្រីរូបនោះមានទម្លាប់មើលទូរស័ព្ទក្នុងរយៈពេលយូរជាប្រចាំ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Xiao Man រស់នៅក្នុងភាគខាងលិចប្រទេសចិន ហើយនាងមានទម្លាប់មើលទូរស័ព្ទតាំងពីមានអាយុ ១ ឆ្នាំមកម្លះ។ បើតាមសំដីរបស់ឪពុកម្តាយនាងបានឲ្យដឹងថា Xiao Man ជាក្មេងកាច និងយំជាច្រើនដងក្នុងមួយថ្ងៃៗ ហើយរាល់ពេលដែលនាងយំទាល់តែនាងបានមើលទូរស័ព្ទទើបបាត់។ យូរៗទៅសកម្មភាពនេះក៏បានក្លាយជាទម្លាប់ ដែលអនុញ្ញាតឲ្យក្មេងស្រី Xiao Man ត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីមើលទូរស័ព្ទ។ រហូតមកទល់នឹងពេលនេះនាងត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានបញ្ហាមីញ៉ូបភ្នែកជិត ៩០០ ដឺក្រេ ហើយនាងត្រូវពាក់វ៉ែនតាជំនួយភ្នែកជាប្រចាំផងដែរ បើមិនដូច្នោះទេនាងមើលអ្វីមិនឃើញឡើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានក្មេងជាច្រើនប្រឈមនឹងការកើតមានបញ្ហាមីញ៉ូបភ្នែកព្រោះតែទម្លាប់មើលទូរស័ព្ទក្នុងរយៈពេលយូរតាំងពីពួកគេនៅមានអាយុតិចនៅឡើយ។ ដើម្បីបង្ការបញ្ហានេះសូមឪពុកម្តាយទាំងអស់ត្រូវព្យាយាមគ្រប់គ្រងពេលវេលាសម្រាប់កូនតូចៗ មើលទូរស័ព្ទឲ្យបានកាន់តែតិចគឺកាន់តែល្អសម្រាប់សុខភាពភ្នែក។
June 12, 2019 - កីឡា
តាមរយៈការរាយការណ៍ខុសគ្នាជាច្រើនបានអោយដឹងថា អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid លោក Zinedine Zidane រកឃើញថាមើលទៅមិនអាចនាំយកកីឡាករខ្សែបម្រើ Pual Pogba មកបាននោះទេនៅក្នុងរដូវក្តៅនេះ ដូចនេះរូបគាត់បានចាប់អារម្មណ៍នឹងទាក់ទងជាមួយខ្សែបម្រើរបស់ក្លឹប Lyon កីឡាករ Tanguy NDombele ជាជម្រើសបន្ទាប់។ បើតាមភ្នាក់ងារព័ត៌មានរបស់អេស្ប៉ាញបានអោយដឹងថា Real Madrid បានចាប់អារម្មណ៍លើការចុះកុងត្រាជាមួយខែ្សបម្រើសញ្ជាតិបារាំងវ័យ ២២ឆ្នាំ ក្នុងករណីក្លឹបបរាជ័យក្នុងការចរចាជាមួយ Paul Pogba របស់ Manchester United។ ហើយមួយវិញទៀត NDombele បច្ចុប្បន្នស្ថិតនៅក្នុងជម្រើសទី២បន្ទាប់ពីខ្សែបម្រើរបស់ Tottenham Spurs កីឡាករ
June 12, 2019 - កីឡា
ក្លឹបយក្សនៅក្របខ័ណ្ឌ English Premier League បិសាចក្រហម Manchester Unitd ជាក់ស្តែងដូចជាគ្មានការចាប់អារម្មណ៍ក្នុងការទុកខ្សែការពារ Matteo Darmain ហើយឥឡូវនេះពួកគេកំពុងតែនិយាយជាមួយក្លឹបបីផ្សេងគ្នាដែលចង់បានកីឡាកររូបនេះនៅរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់ ESPn បានអោយដឹងថា មានក្លឹប Valencia មកពី La Liga និងក្លឹបពីផ្សេងទៀតដែលលាក់ឈ្មោះមកពី Serie A មានការចាប់អារម្មណ៍ខ្សែការពារសញ្ជាតិអុីតាលី ហើយគាត់បានបញ្ជាក់ច្បាស់ថាគាត់ចង់ចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ។ គួរបញ្ជាក់ផងដែរថា អតីតកីឡាកររបស់ក្លឹប Torino បានចូលរួមជាមួយបិសាចក្រហមនៅក្នុងឆ្នាំ២០១៥ ហើយត្រូវបានអតីតគ្រូបង្វឹកសញ្ជាតិហូឡង់ Louis Van
June 12, 2019 - សង្គម
ករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គមព្រោះតែ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ យ៉ាងណាមិញលោក K01បានចុះទៅសម្ភាសន៍ បងប្រុសជនរងគ្រោះដែលជាយោធា លោកក៏បានរៀបរាប់ទាំងអួលដើមក នូវទង្វើរបស់ឃាតក និងសំណូមពរឲ្យមានការកាត់ទោសឃាតកឈាមត្រជាក់នេះដាក់ពន្ធនាគារមួយជីវិត។ គួររំលឹកផងដែរថាជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ
June 12, 2019 - អន្តរជាតិ
ការចាក់ក្រឡេកឲ្យក្មេងសើចអាចជាឥរិយាបថមួយ ដែលមនុស្សជាច្រើនបានធ្វើឡើង ពេលប្រលែងលេងជាមួយនឹងក្មេងក្នុងគោលបំណងចង់ឲ្យពួកគេទទួលបានភាពសប្បាយរីករាយ។ យ៉ាងណាក្តី ការសិក្សាមួយបានរកឃើញថា ការចាក់ក្រឡេកក្មេងតូចអាចនាំឲ្យមានផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន ព្រោះហេតុផលដូចខាងក្រោមនេះ៖ ១. ការសិក្សាបានបង្ហាញថា រាល់ពេលដែលលោកអ្នកចាក់ក្រឡេកក្មេងពួកគេនឹងរសើប ហើយសើចជាមិនខាននេះជាលក្ខខណ្ឌធម្មជាតិ តែធាតុពិតពួកគេអាចនឹងគ្មានភាពសប្បាយរីករាយនៅខាងក្នុងខ្លួននោះទេ។ ជាក់ស្តែងការស្ទង់មតិមួយបានរកឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានគេចាក់ក្រឡេកទាំងអស់មាន ៣២% ពេញចិត្តនឹងការចាក់ក្រឡេក, ៣២% មានអារម្មណ៍ធម្មតា និង ៣៦% មិនពេញចិត្តនឹងការចាក់ក្រឡេកទាល់តែសោះ។ ២. ការចាក់ក្រឡេកនឹងធ្វើឲ្យក្មេងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយសូម្បីតែគេចង់ប្រាប់ឲ្យលោកអ្នកឈប់ចាក់ក្រឡេកគេក៏មិនបានធ្វើបានដែរ។ ក្នុងស្ថានភាពនេះក្មេងអាចនឹងមានអារម្មណ៍មិនល្អ ឬស្អប់អ្នកចាក់ក្រឡេកគេ។ ៣៖. នៅក្នុងរជ្ជកាលហាន ប្រទេសចិនបានប្រើការចាក់ក្រឡេកសម្រាប់ធ្វើទណ្ឌកម្មអ្នកទោស តែក្រោយមកសកម្មភាពនេះបានក្លាយជាសកម្មភាពកំសាន្តនៅជប៉ុន និងមានប្រជាប្រិយភាពនៅជុំវិញពិភពលោក។ ៤. អ្នកដែលត្រូវគេចាក់ក្រឡេកច្រើនកាលពីក្មេង ពេលធំទៅអាចនឹងក្លាយជាមនុស្សដែលមិនសូវមានស្មារតីរឹងមាំ
June 12, 2019 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យចំនួន១៧នាក់ ក្នុងចំណោមមនុស្សជាង ៤០០នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្លឹបកម្សាន្ត “លុច្សសារី” មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១២នាក់ ដែលរួមមាន ៖ -ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក -ទី២ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ
June 12, 2019









