Khmernote Media
  • PR

    ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ក្រុមចុងក្រោយចំនួន 4 នឹងត្រូវប្រកួតគ្នាជាសាធារណៈដើម្បីទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន100លានរៀល (ឬ 25,000ដុល្លារ)។ គួររំលឹកផងដែរថា ការប្រកួតហ្គេម ROS KH Cup ក្នុងរដូវកាលទី1 បានរៀបចំការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីខែមីនានៅកោះពេជ្រ ហើយវាជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ការប្រកូតនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុន Cellcard

    June 13, 2019
  • PR

    ភ្នំពេញ៖ គម្រោង លែន រីច ចំការដូងរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាគម្រោងលំនៅឋានប្រភេទផ្ទះហ្សប ហៅស៍ ដែលស័ក្តសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។ អ្វីដែលកាន់តែពិសេសនោះ គឺគម្រោងនេះមានតម្លៃសមរម្យមែនទែន ក៏ដូចជាការបង់រំលស់យ៉ាងងាយស្រួល។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ ២ ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាម៉ូតបែបទាន់សម័យ យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ 30 ម៉ែត្រ(ផ្លូវទួលពង្រ),

    June 13, 2019
  • PR

    កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។ ក្រុមការងារCellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរៀបចំកម្មវិធីប្រកួត ក៏ដូចជាជួយរៀបចំដំណើរការចុះឈ្មោះការប្រកួតនេះផងដែរ។ នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយរវាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ បេក្ខជនរាប់រយនាក់ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតនៅចុងសប្តាហ៍នេះ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ (App)។ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន

    June 13, 2019
  • កីឡា

    ជនសង្ស័យជាឃាតក ឈ្មោះ ស៊ិន សុផល ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយឃាតកឈាមត្រជាក់នេះបានសារភាពថាខ្លួនបានសម្លាប់មិត្តភក្តិ ឈ្មោះ គឹម យ៉ានាង យ៉ាងសាហាវឃោឃៅ។ គួររំលឹកថាជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល

    June 13, 2019
  • សេដ្ឋកិច្ច

    ធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង គឺធនាគារ ANZ Royal នឹងត្រូវបាត់ឈ្មោះពីកម្ពុជា ដោយសារតែបានលក់ភាគហ៊ុនទៅអោយធនាគារជប៉ុន ហើយក៏ត្រៀមផ្លាស់ប្តូរឈ្មោះទៅជាធនាគារ J TRUST នៅក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ធនាគារ ANZ Royal ដែលមាន 23 សាខា នៅកម្ពុជា បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅអោយធនាគារជប៉ុន អស់រយៈពេលប្រមាណមួយឆ្នាំកន្លងទៅនេះ នឹងធ្វើការផ្លាស់ប្តូរឈ្មោះទាំងស្រុង ហើយឈ្មោះថា ANZ Royal ក៏មិនមានទៀតឡើយនៅកម្ពុជា។

    June 13, 2019
  • កីឡា

    នៅពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា ក្លឹបយក្សនៅអេស្ប៉ាញ Barcelona ចង់បានកីឡាករ Neymar ត្រឡប់មកវិញ ហើយថាពួកគេនឹងអោយកីឡាករ Philippe Coutinho ទៅក្លឹប Paris Saint Germain វិញជាមួយនឹងលុយបន្ថែម​៨០លានអឺរ៉ូ។ បើយោងទៅតាមសារព័ត៌មាន Diario Gol បានលើកឡើងថា តារាឆ្នើមរបស់ Barcelona កីឡាករ Lionel Messi មានការភ្ងាក់ផ្អើលជាមួយនឹងការទិញកីឡាកររបស់ក្លឹប Real Madridn នៅរដូវកាលនេះ ដោយកាលពីពីរអាទិត្យមុន Real Madrid បានសម្រេចចុះកុងត្រាជាមួយខ្សែប្រយុទ្ធវ័យក្មេងមកពីក្លឹប Franksfurt  កីឡាករ

    June 13, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ លោក Dominic Wilcox ដែលជាអ្នកច្នៃម៉ូតដ៏ល្បីម្នាក់របស់ប្រទេសអង់គ្លេសបានបញ្ចេញនូវវ៉ែនតាពិសេសថ្មីមួយ ដែលអាចជួយធ្វើឲ្យអ្នកទាបៗអាចមើលឃើញពិភពខាងក្រៅខ្ពស់ជាងកម្ពស់ធម្មជាតិរបស់ពួកគេ។ វ៉ែនតាពិសេសនេះត្រូវបានច្នៃឡើងដោយការបន្ថែមនូវដងមួយជាមួយនឹងកញ្ចក់ពិសេស ដែលអាចមើលឃើញក្នុងមុំ ៤៥ ដឺក្រ ហើយកញ្ចក់នេះនឹងបញ្ជូនរូបភាពមកកាន់វ៉ែនតា ដែលលោកអ្នកកំពុងពាក់ជាប់នឹងភ្នែក ហើយវានឹងអនុញ្ញាតឲ្យលោកអ្នកបានមើលឃើញខ្ពស់ជាងកម្ពស់ធម្មជាតិរបស់លោកអ្នកបាន ៣០,៥ សង់ទីម៉ែត្របន្ថែមទៀត។ លោកអ្នកអាចពាក់វ៉ែនតានេះពេលទៅមើលការប្រគំតន្រ្តី ឬពេលដែលលោកអ្នកអង្គុយទស្សនាកម្មវិធីផ្សេងៗ ដែលមានមនុស្សខ្ពស់ៗអង្គុយនៅពីមុខលោកអ្នក។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពនៃវ៉ែនតាពិសេសនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី

    June 13, 2019
  • កីឡា

    ក្លឹប Manchester Uited ត្រូវបានរៀបចំចំនាយ ៩៦លានផោន ហើយនឹងបំបែកកំណត់ត្រារបស់ក្លឹបក្នុងការលួចយក Antoine Griezman ពីក្លឹបយក្សនៅអេស៉្បាញ Barcelona។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន SUN បានលើកឡើងថាបិសាចក្រហម Manchester United បានព្យាយាមដាក់គំលាតក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona និងព្យាយាមឆក់យកកីឡាកររូបនេះនៅរដូវក្តៅនេះមកទឹកដីអង់គ្លេស។ ជាមួយគ្នានេះផងដែរក្លឹបយក្សនៅបារាំងក៏សម្លឹងឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំងបន្ទាប់ពីកីឡាកររូបនេះបានប្រកាសថាគាត់អាចនឹងចាកចេញក្លឹប Atletico Madrid នៅក្នុងរដូវក្តៅនេះ ហើយធ្វើអោយក្លឹប Manchester United មានសង្ឃឹមក្នុងការដណ្តើមជាមួយ Barcelona។ គួរបញ្ជាក់ផងដែរថា កីឡាករ Griezman បាននិយាយផ្ទាល់បន្ទាប់បារាំងឈ្នះ៤ទល់នឹង០នៅក្នុងវគ្គជម្រុះ  Euro ២០២២ ពេលប៉ះ

    June 13, 2019
  • កីឡា

    នាពេលថ្មីៗនេះ ក្លឹបយក្សនៅអង់គ្លេសបិសាចក្រហម Manchester Untied បានចាប់ផ្តើមពងង្រឹងក្លឹបឡើងវិញនៅក្នុងរដូវក្តៅនេះ បន្ទាប់ពីក្លឹបមិនសូវបានជោគជ័យនៅក្នុងរដូវកាល ២០១៨-២០១៩ មុននេះ។ គួរបញ្ជាក់ផងដែរថា ក្លឹប Manchester United បានបញ្ជប់នៅក្នុងត្រឹមលេខ៦នៃតារាងក្របខ័ណ្ឌ English Premier League ហើយអស់ឱកាសក្នុងការដណ្តើមពានធំជាងគេនៅក្នុងទ្វីបអឺរ៉ុប Champion League សម្រាប់រដូវកាលក្រោយ។ ទន្ទឹមនឹងនេះផងដែរ គ្រូបង្វឹកសញ្ជាតិណូវែរ បានព្យាយាមពង្រឹងតំបន់កណ្តាលរបស់ក្លឹបឡើងវិញ ហើយរូបគាត់បានសម្លឹងឃើញខ្សែបម្រើ Ivan  Rakiticរបស់ក្លឹប Barcelona ក្នុងរយៈពេលចុងក្រោយនេះ។ តែទោះជាយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន Don Balon បានអោយដឹងថា ខ្សែបម្រើសញ្ជាតិក្រូអ៉ាតរូនេះនៅចង់បន្តជាមួយក្លឹបយក្សអេស្ប៉ាញទៀត។

    June 13, 2019
  • អន្តរជាតិ

    លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ​បានឱ្យដឹងថា​ ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ​។ នៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​នៅតាមដងផ្លូវ​ និងសម្រួលចរាចរជូនគណប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ​ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ រេចង្កូតពេញផ្លូវ​ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត​ តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួន​អ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ​។ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនា ខណ្ឌសែនសុខ​។ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញឱ្យឃេីញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន៕ ប្រភព៖ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ៖ ណារ៉ែន

    June 13, 2019