ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ែនតាពិសេសសម្រាប់អ្នកតឿៗស្រួលនិយាយជាមួយអ្នកខ្ពស់ៗ ដោយមិនចាំបាច់ពិបាកងើយឡើងលើឡើយ

    BY Khmernote Media June 13, 2019
    វ៉ែនតាពិសេសសម្រាប់អ្នកតឿៗស្រួលនិយាយជាមួយអ្នកខ្ពស់ៗ ដោយមិនចាំបាច់ពិបាកងើយឡើងលើឡើយ

    កាលពីពេលថ្មីៗនេះ លោក Dominic Wilcox ដែលជាអ្នកច្នៃម៉ូតដ៏ល្បីម្នាក់របស់ប្រទេសអង់គ្លេសបានបញ្ចេញនូវវ៉ែនតាពិសេសថ្មីមួយ ដែលអាចជួយធ្វើឲ្យអ្នកទាបៗអាចមើលឃើញពិភពខាងក្រៅខ្ពស់ជាងកម្ពស់ធម្មជាតិរបស់ពួកគេ។ វ៉ែនតាពិសេសនេះត្រូវបានច្នៃឡើងដោយការបន្ថែមនូវដងមួយជាមួយនឹងកញ្ចក់ពិសេស ដែលអាចមើលឃើញក្នុងមុំ ៤៥ ដឺក្រ ហើយកញ្ចក់នេះនឹងបញ្ជូនរូបភាពមកកាន់វ៉ែនតា ដែលលោកអ្នកកំពុងពាក់ជាប់នឹងភ្នែក ហើយវានឹងអនុញ្ញាតឲ្យលោកអ្នកបានមើលឃើញខ្ពស់ជាងកម្ពស់ធម្មជាតិរបស់លោកអ្នកបាន ៣០,៥ សង់ទីម៉ែត្របន្ថែមទៀត។ លោកអ្នកអាចពាក់វ៉ែនតានេះពេលទៅមើលការប្រគំតន្រ្តី ឬពេលដែលលោកអ្នកអង្គុយទស្សនាកម្មវិធីផ្សេងៗ ដែលមានមនុស្សខ្ពស់ៗអង្គុយនៅពីមុខលោកអ្នក។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពនៃវ៉ែនតាពិសេសនេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay