Khmernote Media
  • PR

    ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៩៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតរៀបចំកម្មវិធីគម្រប់ខួប២ឆ្នាំនៅកម្ពុជាក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដែលនឹងមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹង ការពង្រឹងសេវាកម្ម លំដាប់ខ្ពស់។ ឈានចូលឆ្នាំទី៣ ក្នុងការបើកដំណើរការ ការិយាល័យអ៊ែមមឺរឹតនៅភ្នំពេញ អ៊ែមមឺរឹតកំពុងតែពង្រឹងសេវាកម្មថ្មី ដោយការ បើកដំណើរការ ជើងហោះហើរប្រចាំថ្ងៃ ទៅកាន់ទីក្រុងបាងកក ដែលធ្វើឲ្យ កាន់តែងាយស្រួល រវាងប្រទេសពីរ នៅក្នុងអាស៊ីអាគ្នេយ៍ជាមួយនឹងជើងហោះហើរ រយៈពេល១ម៉ោង ៣០នាទី និងផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ដំណើរកម្សាន្តនៅក្នុងតំបន់ តាមរយៈដៃគូសហការ របស់ខ្លួន។ ជើងហោះហើរប្រចាំថ្ងៃរបស់អ៊ែមមឺរឹតពីរាជធានីភ្នំពេញត្រូវបានបើកដំណើរការជាមួយយន្តហោះប៊ូអ៊ីង ៧៧៧ ដោយផ្តល់ជម្រើសច្រើនដល់អ្នកដំណើរ ដែលចង់បាននូវដំណើរកម្សាន្ត លំដាប់កំពូល។ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ែមមឺរឹតក្នុងការផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវការតភ្ជាប់ដែលមានភាពងាយស្រួល

    June 14, 2019
  • កីឡា

    អតីតជើងឯកពានអូឡាំពិច និងជាអ្នកកាន់កំណត់ត្រាពិភពលោកដែលជាអ្នករត់លឿនជាងគេលើលោក Usain Bolt ត្រូវបានគេដឹងថាជាអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ហើយបច្ចុប្បន្ននេះគាត់បានបង្ហើបថាកីឡាកររូបណាដែរ United គួរតែចុះកុងត្រាជាមួយនៅក្នុងរដូវក្តៅនេះ ដើម្បីកីឡាករ Paul Pogba អាចលេងអោយដល់កំរិតរបស់គេ។ បើយោងទៅតាមសារព័ត៌មានរបស់ Mirror លោក Bolt បានមានអារម្មណ៍ថាក្លឹប Manchester គួរតែទុកកីឡាករ Paul Pogba និងចុះកុងត្រាជាមួយកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid លោក Antoine Griezmanនៅក្នុងរដូវក្តៅនេះ។ បន្ថែមពីរនេះទៅទៀត បុរសសញ្ជាតិចាមីការូបនេះមានទំនាក់ទំនងជិតស្និតជាមួយតារាបាល់ទាត់សញ្ជាតិបារាំង និងត្រូវបានជឿជាកថាគាត់នៅតែជាផ្នែកសំខាន់របស់បិសាចក្រហម បើទោះជាមានអ្នកគាំទ្រមួយចំនួនចង់អោយគាត់ចាកចេញយ៉ាងណាក្តី។ នៅក្នុងនោះដែរ

    June 14, 2019
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៧ និង៤០នាទី នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី ១៣ ភូមិដំណាក់​ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​បុរសជាជនសង្សយ័ និងត្រូវជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកើត​ហេតុខាងលើ បានប្រើហិង្សាយកកាំបិតកាប់ជា​ច្រេីនកាំបិតទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់​ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ​ស​ង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី​៥ (​ពេទ្យ​ព២)។ ក្នុងខណៈពេលនោះ ប្ដីស្មានថា​ប្រពន្ធរបស់ខ្លួនស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចយកកាំបិតអាករ​សម្លាប់ខ្លួនឯងតែម្ដងទៅ។ ​លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​

    June 14, 2019
  • កីឡា

    តាមរយៈភ្នាក់ងារ CIES Football Observatory បានកំណត់ពីតំលៃខ្លួនរបស់កីឡាករនៅក្នុងការជួញដូរនៅក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ហើយកីឡាករសញ្ជាតិបារាំង KYlian Mbappe គឺជាកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេ ខណៈដែរកីឡាករ Lionel Messi និងកីឡាករ Christiano Ronaldo ថោកជាងឆ្ងាយ។ យោងតាម CIES Football Observatory ដដែរបានសិក្សានឹងកំនត់ទៅលើកត្តាដូចជាអាយុរបស់កីឡាករ និងស្ថិតិ ហើយទម្រង់លេងនៅក្នុងក្រុមដើម្បីវាយតំលៃលើតំលៃខ្លួនរបស់កីឡាករ។ យោងទៅតាមរូបមន្តនៃការវាយតំលៃនេះ កីឡាកររបស់ក្លឹប PSG Kylian Mbappe ត្រូវបានរកឃើញថារូបគេជាកីឡាករដែរមានតំលៃខ្លួនថ្លៃខ្ពស់ជាងគេនាពេលបច្ចុប្បន្ននេះជាមួយនឹងតំលៃខ្លួន ២៥២លានអឺរ៉ូ។ ដោយឡែកសម្រាប់កីឡាករ Lionel Messi របស់ក្លឹប

    June 14, 2019
  • អន្តរជាតិ

    កាលពីដើមខែឧសភាឆ្នាំ ២០១៩ នេះ ម៉ាឡេស៊ីបានប្រកាសថានឹងបញ្ជូនសំរាមបា្លស្ទិកប្រមាណជា ៣,០០០ តោនត្រលប់ទៅកាន់ប្រទេសដើមវិញ ដែលប្រទេសទាំងនោះរួមមានអាមេរិក បារាំង ជប៉ុន អង់គ្លេស អូស្រ្តាលី និងកាណាដាជាដើម។ ឆ្លើយតបទៅនឹងសេចក្តីប្រកាសនេះ លោក Gabrielle Lamontagne អ្នកនាំពាក្យរបស់ក្រសួងបរិស្ថានកាណាដាបានបញ្ជាក់ថា កាណាដានឹងមិនទទួលយកសំរាម ដែលផ្ញើមកពីប្រទេសម៉ាឡេស៊ីនោះទេ ព្រោះពុំមានលិខិតបញ្ជាក់ថា សំរាមទាំងនោះបានផ្ញើចេញពីកាណាដាទៅកាន់ម៉ាឡេស៊ីឡើយ។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កាណាដានឹងទទួលយកតែសំរាម ដែលផ្ញើត្រលប់មកពីប្រទេសហ្វីលីពីនប៉ុណ្ណោះ ព្រោះសំរាមទាំងនោះមានលិខិតបញ្ជាក់ត្រឹមត្រូវថាពិតជាបានផ្ញើចេញពីប្រទេសកាណាដាប្រាកដមែន។ សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនក៏បានប្រកាសដែរថា នឹងផ្ញើសំរាម ១,៥ លានគីឡូក្រាម ត្រលប់ទៅកាន់ប្រទេសកាណាដាវិញ ក្រោយមានជនខិលខូចបានលួចបន្លំនាំយកសំរាមទាំងនោះចូលមកហ្វីលីពីន ក្រោមហេតុផលថា

    June 14, 2019
  • កីឡា

    ក្លឹប Atletico Madrid កំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ការជំនួសរបស់កីឡាករ Antoine Griezman ហើយមានអារម្មណ៍ថា Paulo Dybala របស់ Juventus អាចយកមកនិយាយគ្នាបាន។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន Don Balon បានរាយការណ៍ថា កីឡាករ Christiano Ronaldo យល់ស្របក្នុងការលក់កីឡាករ Dybala នៅក្នុងរដូវក្តៅនេះប្រសិនបើក្លឹប Juventus អាចទិញបានដូចជាកីឡាករ Federico Chiesa មកពីក្លឹប Fiorentina មកជំនួស។ គួរបញ្ជាក់ផងដែរថា Dybala ដែលធ្លាប់ជាតារាលេចធ្លោនៅក្នុងក្លឹបយក្សអុីតាលីមួយនេះត្រូវបានធ្លាក់ប្រជាប្រិយភាពចាប់តាំងពីមានវត្តមានរបស់តារាឆ្នើមរបស់កីឡាករ Christiano Ronaldo

    June 14, 2019
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍ចុងក្រោយ ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដែល Realestate.com.kh បានធ្វើការចុះផ្សាយបានអោយដឹងថា ទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជា ខ្ចីដើម្បីទិញផ្ទះមានការកើនឡើងដល់​ជិត ៣,២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០១៩ ដោយស្មើនឹងការកើនឡើង ៣៤% បើធៀបនឹងដំណាច់ខែមីនាឆ្នាំ២០១៨ មានត្រឹមតែ ២,៣៦ ពាន់​លាន​ដុល្លារប៉ុណ្ណោះ។ ទំហំទឹកប្រាក់​ជិត ៣,២ ពាន់​លាន​ដុល្លារ​ គឺជាទឹកប្រាក់ដែលប្រជាជនបានខ្ចីពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានានៅកម្ពុជា ដោយមិនរាប់បញ្ចូលការបង់រំលោះនៅតាមបុរីនោះឡើយ។ គួរបញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានការកើនឡើងយ៉ាងសន្ធឹក ខណៈដែលនៅក្នុងទីក្រុងភ្នំពេញ តំបន់សក្តានុពលសេដ្ឋកិច្ចរីកចំរើនខ្លាំង គឺស្ថិតនៅលើទឹកដីខណ្ឌសែនសុខ ផ្ទាល់តែម្តង ដោយមានផ្សារទំនើប អាគារខ្ពស់ៗជាច្រើនកំពុងតែបង្អួតរាងនៅលើទឹកដីនេះ ជាហូរហែរ៕

    June 14, 2019
  • PR

    ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយដំបូងឡើងជាក្រុមហ៊ុននាំចូល ជីធម្មជាតិពីប្រទេសជប៉ុន ក្នុងទិសដៅជួយប្រជាកសិករខ្មែរយើងឲ្យបានប្រើប្រាស់ ជីដែលមានគុណភាពល្អដើម្បីស្តារ និង កែលំអរដីដែលខូចរិចរិល ដោយសារការប្រើប្រាស់ជីផ្សេងៗមិនបានសមស្រប ឲ្យក្លាយជាដីមានជីជាតិស្ថិតស្ថេរឡើងវិញ ធានាសុវត្តិភាពបរិស្ថាន និងសុខភាពរបស់ពួកគាត់ ទទឹមនឹងនេះក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីយើង បានសិក្សាស្រាវជ្រាវនៅបច្ចេកទេសថ្មីតាមលក្ខណះធម្មជាតិ ដើម្បីប្រើប្រាស់អោយបានសមស្របទៅនឹងតំបន់ត្រូពិច ។ បន្ទាប់ពីមានការគាំទ្រ យ៉ាងច្រើនពីកសិករកម្ពុជា ក្រុមហ៊ុននេះក៏បានងាកមកផលិតជីនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ ហើយក៏បានឈានដល់ការនាំចេញទៅកាន់ប្រទេសភូមាជាផ្លូវការផងដែរ ។ នេះជាមោទនភាពនិងភាពរីកចម្រើនមួយរបស់ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ជី កសិកម្មធម្មជាតិ ដល់កសិករ ។ បើតាមលោកចាន់ វណ្ណៈ អគ្គនាយកក្រុមហ៊ុនបាយ័នហេរីធេច បានអោយដឹងថា បើទោះជាមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ចំពោះផលិតផលរបស់យើងដែលកំពុងមានដាក់លក់ក្នុងទីផ្សារយ៉ាងណាក្តី ក៏ក្រុមហ៊ុនបាយ័ន

    June 14, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយមានការរុករកឃើញចាន ដែលច្នៃចេញពីដើមកំប្លោក។ គួររំលឹកឲ្យដឹងថាប្រទេសថៃធ្លាប់បានទទួលការកោតសរសើររួចម្តងទៀតហើយ កាលពីថ្មីៗនេះដោយបានកែច្នៃសំបកដើមចេកមកប្រើប្រាស់ជាចាន ថាស និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ជាថ្មីម្តងទៀតថៃបានរកឃើញចាន ដែលច្នៃចេញពីស្លឹកកំប្លោក ព្រមទាំងកម្ទេចស្លឹកឈើក្រៀម ដោយអ្នករកឃើញត្រូវបានគេស្គាល់ឈ្មោះអ្នកស្រី ណាថឡាដា ខេមថង ដែលជាប្រធានក្រុមសិក្សាស្រាវជ្រាវ រុក្ខជាតិមានជីវិត និងជីវចម្រុះ នៃសាលាអាំភើផាឈី។ ចានកំប្លោក និងស្លឹកឈើក្រៀមនេះត្រូវបានច្នៃចេញជាពីរប្រភេទគឺចានរាបសម្រាប់ញ៉ាំបាយ និងជាចានគោម ដែលអាចដាក់សម្ល ឬរបស់ញ៉ាំផ្សេងៗដូចជានំបញ្ចុក មី គុយទាវជាដើម។ គោលបំណងនៃការរុករកនេះគឺធ្វើឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងស្នោរ ដោយការប្រើប្រាស់ចាននេះគឺដើម្បីជួយស្រោចស្រង់បរិស្ថាន ហើយវាក៏អាចជួយលុបបំបាត់កាកសំណល់ក្រៀមស្វិតរបស់ស្លឹកឈើ ព្រមទាំងដើមកំប្លោកដែលអណ្តែតពេញទន្លេបឹងផងដែរ។ តម្លៃនៃចានទាំងពីរនេះគឺ ៦០បាត ក្នុងមួយឡូ សម្រាប់ចានរាប

    June 14, 2019
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែសម្រុកធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ HongMeng ថ្មីរបស់ខ្លួន ដើម្បីបញ្ចេញប្រតិបត្តិការនេះនៅលើស្មាតហ្វូនរបស់ខ្លួននៅខែតុលា ខាងមុខនេះ។ យោងតាមរបាយការណ៍បានឲ្យដឹងថា Huawei បាននាំចេញទូរស័ព្ទ១លានគ្រឿង សម្រាប់ធ្វើតេស្តសាកល្បង និងកំពុងតែញាប់ដៃញាប់ជើងចុះពាណិជ្ជសញ្ញា (trademark) លើឈ្មោះ HongMeng នៅតាមបណ្តាប្រទេសមួយចំនួននៅទូទាំងពិភពលោក។ ប៉ាតង់ចុងក្រោយបំផុតនៅក្នុងអង្គការទិន្នន័យកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានបង្ហាញថា ការស្នើសុំពាណិជ្ជសញ្ញាឈ្មោះ HongMeng មាននៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសអូស្រ្តាលី កាណាដា កម្ពុជា សហភាពអឺរ៉ុប ឥណ្ឌូណេស៊ីឥណ្ឌា ម៉ិកស៊ិកូ អេស្ប៉ាញស្វ៊ីស និងថៃ។ កាលពីខែមុន ឈ្មោះពាណិជ្ជសញ្ញា HongMeng ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់

    June 14, 2019