ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃច្នៃកំប្លោក និងស្លឹកឈើក្រៀមទៅជាចានប្រើប្រាស់សម្រាប់ដាក់ម្ហូបអាហារ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងចានស្នោ

    BY Khmernote Media June 14, 2019
    ថៃច្នៃកំប្លោក និងស្លឹកឈើក្រៀមទៅជាចានប្រើប្រាស់សម្រាប់ដាក់ម្ហូបអាហារ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងចានស្នោ

    ថៃ៖ ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយមានការរុករកឃើញចាន ដែលច្នៃចេញពីដើមកំប្លោក។ គួររំលឹកឲ្យដឹងថាប្រទេសថៃធ្លាប់បានទទួលការកោតសរសើររួចម្តងទៀតហើយ កាលពីថ្មីៗនេះដោយបានកែច្នៃសំបកដើមចេកមកប្រើប្រាស់ជាចាន ថាស និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

    ជាថ្មីម្តងទៀតថៃបានរកឃើញចាន ដែលច្នៃចេញពីស្លឹកកំប្លោក ព្រមទាំងកម្ទេចស្លឹកឈើក្រៀម ដោយអ្នករកឃើញត្រូវបានគេស្គាល់ឈ្មោះអ្នកស្រី ណាថឡាដា ខេមថង ដែលជាប្រធានក្រុមសិក្សាស្រាវជ្រាវ រុក្ខជាតិមានជីវិត និងជីវចម្រុះ នៃសាលាអាំភើផាឈី។ ចានកំប្លោក និងស្លឹកឈើក្រៀមនេះត្រូវបានច្នៃចេញជាពីរប្រភេទគឺចានរាបសម្រាប់ញ៉ាំបាយ និងជាចានគោម ដែលអាចដាក់សម្ល ឬរបស់ញ៉ាំផ្សេងៗដូចជានំបញ្ចុក មី គុយទាវជាដើម។

    គោលបំណងនៃការរុករកនេះគឺធ្វើឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងស្នោរ ដោយការប្រើប្រាស់ចាននេះគឺដើម្បីជួយស្រោចស្រង់បរិស្ថាន ហើយវាក៏អាចជួយលុបបំបាត់កាកសំណល់ក្រៀមស្វិតរបស់ស្លឹកឈើ ព្រមទាំងដើមកំប្លោកដែលអណ្តែតពេញទន្លេបឹងផងដែរ។ តម្លៃនៃចានទាំងពីរនេះគឺ ៦០បាត ក្នុងមួយឡូ សម្រាប់ចានរាប និង ១២០បាត សម្រាប់ចានគោម។ អ្នកស្រី ណាថឡាដា ខេមថង បន្ថែមថាតម្លៃនេះអាចនឹងថ្លៃបន្តិច តែវាអាចនឹងធ្លាក់ចុះប្រសិនបើមានការកុម៉្មង់ច្រើន៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay