- Khmernote Media
- សង្គម
ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ក្រសួងបានចាប់ផ្តើមអនុវត្តយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ នៅគោលដៅ កំពង់ផែស្វយ័តភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងនឹងអនុវត្តត្រួតពិនិត្យមើលថា អ្នកបើកបរធុនធ្ងន់ណាមានប័ណ្ណបើកបរត្រឹមត្រូវឬមិនមាន បើគ្មានទេនឹងមិនអនុញ្ញាតឲ្យចេញឬចូលកំពង់ផែឡើយ។ ក្នុងនោះមិនត្រឹមតែត្រួតពិនិត្យប័ណ្ណបើកបរនោះទេ ក្រសួងនឹងត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ថែមទៀត។ ដូច្នេះហើយឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសូមអំពាវនាវ ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់គឺត្រួតពិនិត្យប័ណ្ណបើកបរ អ្នកបើកបររបស់ខ្លួន និងលក្ខណៈបច្ចេកទេសលើរថយន្តធុនធ្ងន់ កុំឲ្យខាងក្រសួងចុះចាប់ឃាត់ទុក និងដឹកទំនិញចេញមិនរួច៕ ដោយ៖
June 15, 2019 - សេដ្ឋកិច្ច
បើតាមការបង្ហាញលទ្ធផលសរុបនៃការប្រមូលពន្ធប្រចាំ ខែឧសភា ឆ្នាំ២០១៩ នេះបានអោយដឹងថា ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុបប្រមាណជាង ៥៣៤៣ ប៊ីលានរៀល ត្រូវជាប្រមាណជាង ១៣៣៥ លានដុល្លារអាមេរិក ដែលទិន្នន័យមួយនេះវាស្មើនឹង ៥៨,៣៧% នៃផែនការសរុបក្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ បានអោយដឹងថា សម្រាប់ ខែឧសភា នេះចំណូលពន្ធដែលប្រមូលបានមានសរុបជាង ៧៤៣ ប៊ីលានរៀល ត្រូវប្រមាណជាង ១៨៥ លានដុល្លារ អាមេរិក។
June 15, 2019 - អន្តរជាតិ
ជាធម្មតានៅពេលដែលលោកអ្នករលាកភ្លើង ឬរលាកទឹកក្តៅនៅផ្ទះ លោកអ្នកតែងប្រើប្រាស់ថ្នាំដុះធ្មេញលាបនៅលើកន្លែងមានរបួសនោះ ដើម្បីការពារកុំឲ្យវាមានដុំពងបែក។ យ៉ាងណាក្តី ជនរងគ្រោះដោយការរលាកប្រេងក្តៅម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានអនុវត្តវិធីខាងនេះ តែបែរជាមានពងបែងយ៉ាងធំនៅលើដៃរបស់គាត់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ ព្រោះវាជាករណីកម្រមួយ។ វេជ្ជបណ្ឌិតបានពន្យល់អំពីបញ្ហានេះថា ការរលាកមាន ៣ កម្រិត គឺកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ។ ចំពោះករណីស្រាលលោកអ្នកអាចប្រើប្រាស់ឱសថធម្មជាតិ ដែលមាននៅក្នុងផ្ទះស្រាប់មកលាបបានដូចជា ថ្នាំដុសធ្មេញ ជាដើម។ តែក្នុងករណីធ្ងន់ធ្ងរការប្រើប្រាស់ឱសថធម្មជាតិទាំងនេះ អាចនឹងធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរដូចក្នុងករណីខាងលើនេះទៅវិញ ព្រោះស្បែកដែលស្ទើរតែរលួយទៅហើយនោះអាចនឹងមានប្រតិកម្មជាមួយអ្វីដែលលោកអ្នកបានលាបពីលើវា។ វេជ្ជបណ្ឌិតបានណែនាំថា ដើម្បីសុវត្ថិភាពពេលមានបញ្ហារលាកលោកអ្នកគួរធ្វើដូចខាងក្រោមនេះ៖ ១. យកជនរងគ្រោះចេញពីកន្លែងកើតហេតុ (ចេញឲ្យឆ្ងាយពីកន្លែងដែលក្តៅនោះ) ២. ដោះគ្រឿងអលង្ការចេញ (ក្នុងករណីដែលមានរបួសនៅកន្លែងពាក់គ្រឿងអលង្ការ) ៣. អោយជនរងគ្រោះស្ថិតនៅក្នុងបន្ទប់មានអាកាសធាតុត្រជាក់ ១៥-២០
June 15, 2019 - អន្តរជាតិ
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានករណីជនសង្ស័យលួចរថយន្ត Highlander មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2S-4126 ពណ៍ទឹកប្រាក់ ចេញពីម្ដុំអាងទឹកអូឡាំពិក ខណៈដែលម្ចាស់រថយន្ត ឈប់បញ្ឆេះរថយន្តចោល ចុះទិញប្រហិត និងទុកកូន២នាក់លេីរថយន្ត ស្រាប់តែជនសង្ស័យឡេីងរថយន្តបេីកចេញទៅតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង០៨យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំកន្លែងលក់ប្រហិតនិងបុកល្ហុង នៅចំណុចផ្លូវ១៤៣ កែង២៧៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានធ្វេីការទំនាក់ទំនងគ្រប់បណ្តាគោលដៅ ប៉ុស្តិ៍ ខណ្ឌដេីម្បីស្វែងរក និងស្ទាក់ចាប់រថយន្តដែលជនល្មេីសបានលួចចេញពីសង្កាត់អូឡាំពិក ខណ្ឌចំការមន។ លុះក្រោយមកកម្លាំងនគរបាលខណ្ឌមានជ័យបានប្រទះឃេីញនៅតាមបណ្ដោយផ្លូវ២៧១ ទេីបកម្លាំងកងអន្តរាគមន៍ប្រដេញតាមរហូតដល់ផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទល់មុខអតីតក្លឹបកម្សាន្ត Cool ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
June 15, 2019 - ព័ត៌មានជាតិ
ខេត្តកំពត៖ កាលពីពេលកន្លងទៅនេះ មានការចែកចាយជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់ក្រុមយុវជនក្មេងស្ទាវ២នាក់ បានជិះម៉ូតូមួយគ្រឿងយ៉ាងព្រហើនជ្រេចុះឡើងពេញផ្លូវ បង្កភាពអាណាធិបតេយ្យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម។ បន្ទាប់ពីខ្សែវីដេអូនោះត្រូវបានចែកចាយរួចម្នាក់ ឥលូវនេះក្រុមក្មេងទំនើងទាំង២នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា “ផ្លូវស្រួលជិះពេក បានជាគាត់ជិះរបៀបនេះ ! ពួកគាត់ជិះតាមបទភ្លេង ក្រុមក្មេងទំនើងដែលបង្កបញ្ហាក្នុងក្រុងកំពត ម្តងហើយម្តងទៀត ត្រូវបានបង្ក្រាបហើយ”៕ អត្ថបទ៖ ដា
June 14, 2019 - PR
បើយោងតាមព័ត៌មានលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុន LV បានបញ្ចេញស្រោមការពារទូរសព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិត សម្រាប់ Huawei P30 និង P30 Pro ដែលល្បីថាហ្សូមមិនសំចៃ អាច ហ្សូមបានដល់ឋានព្រះច័ន្ទ។ ឡូយដល់ហើយ!គ្រាន់តែឃើញហើយ ស្ទើរតែទប់ចិត្តមិនបានតែម្តង! ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីប ឡូយឆាយ និង ទាន់សម័យ ពីព្រោះតែ Huawei
June 14, 2019 - អន្តរជាតិ
លោក ឈួន ឆាយារិទ្ឋ ប្រធានគណកម្មការផ្សារដើមគ បានសម្តែងការមិនពេញចិត្តចំពោះអ្នកបើកកង់បីឥណ្ឌាមួយចំនួនដែលមិនសហការជាមួយ ដោយលោកធ្វើការហាមប្រាមមិនឲ្យចតមុខផ្សារជាច្រើនដងប៉ុន្តែនៅតែឃើញមានអ្នកចចេសរឹងរូស។ ដោយប្រធានផ្សាររូបនេះបានព្រមានថា លើកក្រោយនឹងមានកម្លាំងកងកំលាំងសន្តិសុខផ្សារចុះចាប់ឃាត់ទុកនៅទីស្នាក់ការផ្សារជាក់ជាមិនខាន។ ប្រធានគណកម្មការផ្សារដើមគ លោក ឈួន ឆាយារិទ្ឋ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូចេ្នះថា៖ “តើអោយខ្ញុំត្រូវដេញយ៉ាងម៉េចទៅ បើមិនស្តាប់គ្នាសោះចឹង ល្មមៗបានហើយអធិរាជលើដងផ្លូវ នេះគឺនៅមុខផ្សារដើមគ លើកក្រោយខ្ញុំនឹងដឹកនាំកំលាំងចុះចាប់ ហើយចាំមើលអ្នកណាមកឡូឡានៅ ទីស្នាក់ការផ្សារ សុំម្នាក់មួយម៉ាត់មក”៕
June 14, 2019 - បច្ចេកវិទ្យា
ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មអាមេរិកកំពុងសម្លឹងរកឱកាសអាជីវកម្ម និងកិច្ចសហប្រតិបត្តិការណ៍មួយក្នុងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតល្បឿន 5G នៅក្នុងប្រទេសថៃ។ បើតាមលោក Supot Tiarawut លេខាធិការ និងជានាយកនៃសមាគមទូរគមនាគមន៍ថៃបានប្រាប់សារព័ត៌មាន BANGKOKPOST ថា រហូតមកទល់នឹងពេលនេះក្រុមការងាររបស់លោករួមជាមួយនឹងនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានជួប និងពិភាក្សាជាមួយគ្នារួចហើយជុំវិញការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតល្បឿន 5G នេះ។ លោកបានបន្តថា គម្រោងមួយនេះបានដើរដល់ដំណាក់កាលសាកល្បងហើយ ដែលក្នុងដំណាក់កាលសាកល្បងនេះ គេនឹងប្រើប្រាស់មជ្ឈមណ្ឌលផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតចំនួនពីរប្រភេទផ្សេងគ្នា មួយគឺស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ និងមួយទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យ Chulalongkorn។ លោក Supot Tiarawut បានបញ្ជាក់ផងដែរថា ថៃបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់វត្តមានរបស់ក្រុមហ៊ុនអាមេរិកលើទឹកដីថៃ ហើយប្រជាជនថៃទាំងអស់នឹងរីករាយប្រើប្រាស់នូវបណ្តាញអ៊ីនធឺណិតល្បឿនលឿននេះនៅពេលដែលវាត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕ អត្ថបទ៖ ភក្តី
June 14, 2019 - សង្គម
សម្រាប់ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើការប្រកាសប្រឡងជ្រើសរសើមន្ត្រីក្របខណ្ឌថ្មី (ក្របខណ្ឌ “ក”) ចំនួន២១នាក់ លើកផ្នែកនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖ អត្ថបទ៖ សេម
June 14, 2019 - អន្តរជាតិ
ចិន៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេស្គាល់ថាមានឈ្មោះ Ren មានការខឹងសម្បានឹងទារកអាយុ១១ខែយ៉ាងខ្លាំង ដោយសារតែទារកនោះយកស្លាបព្រាវាយតុលេង បង្កជាសំលេងរំខាន នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅតំបន់ Xiangchen ខេត្ត Henan ប្រទេសចិន។ ព្រោះតែខឹងនឹងទារករូបនោះបង្កសំលេងរំខានរញ៉េរញ៉ៃខ្លាំងពេក ស្ត្រីបង្ក ដែលត្រូវបានគេដឹងថាកំពុងតែមានផ្ទៃពោះ៦ខែ និងប្តីក៏បានចេញពីភោជនីយដ្ឋាននោះបាត់ទៅ ប៉ុន្តែ១០នាទីក្រោយមក នាងបានត្រលប់មកវិញ រួចក៏បានយកទឹកស៊ុបកំពុងតែពុះក្តៅៗជះមកលើទារករងគ្រោះតែម្តង។ បើគិតថាច្បាប់ស្ត្រីបង្ករូបនោះត្រូវឃុំខ្លួនចំនួន១៥ថ្ងៃ និងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួនន ៥០០យ៉ន (ប្រហែល៩៩ដុល្លារ) ប៉ុន្តែដោយសារតែនាងជាស្ត្រីមានផ្ទៃពោះ ទើបនឹងមិនត្រូវបានគេផ្តន្ទាទោសឡើយ ព្រោះនៅប្រទេសចិនមិនអនុញ្ញាតឲ្យមានការឃុំខ្លួន ឬដាក់គុកស្ត្រីមានផ្ទៃពោះនោះទេ។ ចំណែកឯទារករងគ្រោះវិញ បានរងរបួសរលាកពេញខ្លួនប្រាណ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ហើយប៉ូលីសក៏បានបញ្ជាក់ផងដែរថាស្ត្រីបង្កហេតុឈ្មោះ Ren
June 14, 2019









