អន្តរជាតិ

គ្រាន់តែទារក១១ខែ លេងគោះតុបង្កសំលេងរំខានបន្តិចបន្តួចសោះ ស្ត្រីចិត្តខ្មៅយកទឹកស៊ុបក្តៅៗជះលើតែម្តង (មានវីដេអូ)

BY
Khmernote Media
June 14, 2019

ចិន៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេស្គាល់ថាមានឈ្មោះ Ren មានការខឹងសម្បានឹងទារកអាយុ១១ខែយ៉ាងខ្លាំង ដោយសារតែទារកនោះយកស្លាបព្រាវាយតុលេង បង្កជាសំលេងរំខាន នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅតំបន់ Xiangchen ខេត្ត Henan ប្រទេសចិន។ ព្រោះតែខឹងនឹងទារករូបនោះបង្កសំលេងរំខានរញ៉េរញ៉ៃខ្លាំងពេក ស្ត្រីបង្ក ដែលត្រូវបានគេដឹងថាកំពុងតែមានផ្ទៃពោះ៦ខែ និងប្តីក៏បានចេញពីភោជនីយដ្ឋាននោះបាត់ទៅ ប៉ុន្តែ១០នាទីក្រោយមក នាងបានត្រលប់មកវិញ រួចក៏បានយកទឹកស៊ុបកំពុងតែពុះក្តៅៗជះមកលើទារករងគ្រោះតែម្តង។

បើគិតថាច្បាប់ស្ត្រីបង្ករូបនោះត្រូវឃុំខ្លួនចំនួន១៥ថ្ងៃ​ និងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួនន ៥០០យ៉ន (ប្រហែល៩៩ដុល្លារ) ប៉ុន្តែដោយសារតែនាងជាស្ត្រីមានផ្ទៃពោះ ទើបនឹងមិនត្រូវបានគេផ្តន្ទាទោសឡើយ ព្រោះនៅប្រទេសចិនមិនអនុញ្ញាតឲ្យមានការឃុំខ្លួន ឬដាក់គុកស្ត្រីមានផ្ទៃពោះនោះទេ។ ចំណែកឯទារករងគ្រោះវិញ បានរងរបួសរលាកពេញខ្លួនប្រាណ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ហើយប៉ូលីសក៏បានបញ្ជាក់ផងដែរថាស្ត្រីបង្កហេតុឈ្មោះ Ren នឹងត្រូវបង់ថ្លៃព្យាបាលរបួសរបស់ទារករងគ្រោះ៕

អត្ថបទ៖ ឌី

Share This Post: