អន្តរជាតិ
ប្រធានផ្សារដើមគ ឈឺក្បាលនឹងអ្នកបើកកង់បីឥណ្ឌាមួយចំនួនចតឥតសណ្តាប់ធ្នាប់នៅមុខផ្សារ
BY Khmernote Media
June 14, 2019
លោក ឈួន ឆាយារិទ្ឋ ប្រធានគណកម្មការផ្សារដើមគ បានសម្តែងការមិនពេញចិត្តចំពោះអ្នកបើកកង់បីឥណ្ឌាមួយចំនួនដែលមិនសហការជាមួយ ដោយលោកធ្វើការហាមប្រាមមិនឲ្យចតមុខផ្សារជាច្រើនដងប៉ុន្តែនៅតែឃើញមានអ្នកចចេសរឹងរូស។ ដោយប្រធានផ្សាររូបនេះបានព្រមានថា លើកក្រោយនឹងមានកម្លាំងកងកំលាំងសន្តិសុខផ្សារចុះចាប់ឃាត់ទុកនៅទីស្នាក់ការផ្សារជាក់ជាមិនខាន។
ប្រធានគណកម្មការផ្សារដើមគ លោក ឈួន ឆាយារិទ្ឋ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូចេ្នះថា៖ “តើអោយខ្ញុំត្រូវដេញយ៉ាងម៉េចទៅ បើមិនស្តាប់គ្នាសោះចឹង ល្មមៗបានហើយអធិរាជលើដងផ្លូវ នេះគឺនៅមុខផ្សារដើមគ លើកក្រោយខ្ញុំនឹងដឹកនាំកំលាំងចុះចាប់ ហើយចាំមើលអ្នកណាមកឡូឡានៅ ទីស្នាក់ការផ្សារ សុំម្នាក់មួយម៉ាត់មក”៕



