Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Kim San បានបង្ហោះរឿងបាត់ម៉ូតូមួយ ដែលម៉ូតូនោះបានដាក់ GPS ហើយក៏បានប្តឹងអាវុធហត្ថទាំងយប់ ក្រោយពេលបានម៉ូតូមកវិញម្ចាស់ម៉ូតូបានយកកាតគ្រីម៉ូតូទៅយក ហើយម្ចាស់ម៉ូតូបានអះអាងថា ព្រមឲ្យលុយ មួយរយដុល្លារទៅអាវុធហត្ថដើម្បីទៅយកម៉ូតូ តែអាវុធហត្ថមិនព្រម ហើយឲ្យ ៣០០ដុល្លារទើបព្រម គាត់បានបង្ហោះហ្វេសបុកឲ្យអ្នកចេះច្បាប់ជួយបំភ្លឺ។ ខាងក្រោមនេះជាខ្លឹមសារដែលគាត់សរសេរលើបណ្តាញសង្គមរបស់គាត់៖ “មានរឿងមួយចង់សួរ នៅពេលយើងបាត់ម៉ូតូ ហើយយើងដេញចាប់បានម៉ូតូ និងចោរវិញតាមរយះGPS ដែលបានភ្ជាប់ ដោយខ្លួនឯង ហើយចូលទៅប្ដឹងអាវុធហត្ថទាំងយប់ លុះព្រឹកឡើងយើងជាម្ចាស់យកកាតគ្រីម៉ូតូទៅយកម៉ូតូវិញ តែអាវុធហត្ថ មិនអោយ ហើយយកម៉ូតូ និងចោរ ឡើងតុលាការ បន្ទាប់មកសុំលុយពីម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូព្រមអោយលុយ ១០០ដុល្លា តែខាងអាវុធហត្ថមិនព្រម បន្ទាប់មកក៏អោយ៣០០ដុល្លា

    June 15, 2019
  • អន្តរជាតិ

    អបអរសាទរ សិស្សវិទ្យាល័យកម្ពុជាដែលដណ្តើមបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូកបី លើកទី៨ ក្នុងចំណោមបេក្ខជនចំនួន៨០នាក់ មកពីបណ្តាប្រទេសនៅប្រទេសអាស៊ាន កូរ៉េ ចិន និងស៊ុយអ៊ែត។ សិស្សកម្ពុជាទាំង៤ មានទី១ឈ្មោះ យុវសិស្ស ផន ស៊ីភាវ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធិ២គ្រឿង, ទី២ ឈ្មោះ ក្រូច ថាវរៈ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធិ ២គ្រឿង, ទី៣ ចូវ យូអ៊ី ភេទស្រី មកពីវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរឹទ្ធិ ២គ្រឿង និង

    June 15, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលមានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានបង្ហាញថាភាគីអ្នកជម្ងឺបានឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀតដែលជាគ្រូពេទ្យ មូលហេតុដែលនាំឲ្យមានជម្លោះនេះគឺភាគីខាងអ្នកជម្ងឺមិនសុខចិត្តចំពោះតម្លៃព្យាបាលជម្ងឺគ្រុនឈាមចំនួន៩ថ្ងៃ ប៉ុន្តែខាងមន្ទីរពេទ្យចេញវិក័យប័ត្រអស់ ៥២០០$។ ដោយយោងតាមប្រភពឈ្មោះថា ខេមរា គូប៉ូតា បានឲ្យដឹងថា  «ដេកពេទ្យ៩ថ្ងៃ ចេញវិក័យប័ត្រ ៥២០០$ ជំងឺគ្រុនឈាមជួយអោយគាត់ល្បីផងបងប្អូន​​​ ជិតផ្សារឌុយមិច»។ ជាមួយគ្នានេះភាគីជាពេទ្យខាងលើមិនទាន់បានចេញមុខបកស្រាយចំពោះតម្លៃព្យាបាល ដូច្នេះមហាជនជាច្រើនបានធ្វើការដាក់បន្ទុកខ្លាំងទៅលើគ្លីនីកខាងលើ និងសំណូមពរឲ្យមានការត្រួតពិនិត្យឡើងវិញផងដែរ៕

    June 15, 2019
  • អន្តរជាតិ

    ជប៉ុន៖ ហាងកាហ្វេស្រាបៀរមួយឈ្មោះ iBEER LE SUN PALM កំពុងផ្តល់ជូននូវវិធីយ៉ាងប្លែកភ្នែក សម្រាប់ប្រជាជនជប៉ុនក្នុងការរក្សាភាពត្រជាក់នារដូវក្តៅនេះ ជាមួយនឹងស្រាបៀរដ៏ពិសេសម៉្យាង។ ដោយការផ្តល់ជូននោះគឺ ស្រាបៀរដែលមានដាក់គុជនៅខាងក្នុង ឈ្មោះពេញថា ( Tapioca the Next, Tapioca Beer ) ដែលវាជាការរួមបញ្ចូលគ្នានូវគ្រាប់គុជផ្សំពីដំឡូងឈើ (ម្សៅក្ដួច) ជាមួយស្រាបៀរ ដែលមានមូលដ្ឋានដូចជាតែគុជ ដែលការបញ្ចូលគ្នានេះនឹងផ្តល់ជូននូវរសជាតិថ្មីប្លែកដល់អតិថិជន។ ស្រាបៀរដាក់គុជ (Tapioca Beer) នេះក៏ជាការយកគំនិតបំផុសចេញពី panaché cocktail ផងដែរ។ Tapioca Beer មានរសជាតិដូចជា៖

    June 15, 2019
  • សង្គម

    ថៃ៖ មានករណីបុរសម្នាក់កម្រោលចូលខ្លួនដាល់លោកយាយវ័យជរាមួយដៃបណ្តាលឲ្យដួលសន្លប់នៅក្នុងទីវត្តអារាម។ ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច ដោយបុរសម្នាក់នោះបានមកស្នើសុំធ្វើបុណ្យសពម្តាយខ្លួននៅទីវត្ត ស្របពេលដែលមានកម្មវិធីសប្បុរសធម៌ដែលតម្រូវឲ្យមានការបិទផ្លូវពិបាកចតឡាន។ ដោយពិភាក្សាតវ៉ាគ្នាជាមួយព្រះសង្ឃ គាប់ជួនជាស្ត្រីចំណាស់ម្នាក់ដែលជាអ្នកមើលសម្អាតវត្ត និងបម្រើការក្នុងវត្តដើរមកស្រែកសួរកូនចៅខ្លួនពីការងារ។ បុរសខាងលើមានការយល់ច្រឡំក៏ដើរមកសួរគាត់ថា «តើមានបញ្ហាអ្វី?» ស្រ្តីរូបនោះក៏បានតបបដិសេធទៅវិញថា «ខ្ញុំមិនមែននិយាយសម្តៅទៅកាន់លោកទេ»។ ស្រាប់តែបុរសរូបនោះប្រែជាកម្រោលចូលខ្លួន ដាល់លោកយាយដែលមានអាយុ៦៤ឆ្នាំមួយដៃពេញទំហឹង ដួលផ្ងារក្រោយ និងបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយទទួលការពិនិត្យគ្រូពេទ្យបានប្រាប់ថា ស្ត្រីរងគ្រោះប៉ះពាល់ភ្នែកព្រោះតែក្បាលខាងក្រោយទង្គិចខ្លាំង ព្រមទាំងបាក់ដៃខាងឆ្វេងព្រោះឆ្អឹងខ្សោយ។ ចំណែកបុរសជាជនបង្កត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីបំពេញសំណុំរឿងតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា

    June 15, 2019
  • សិល្បៈ

    កាលពីថ្មីៗនេះតន្ត្រីករ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះលោក សួន ពិសិដ្ឋ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយពីប្រកាសចាប់ដៃគ្នាជាមួយសមាគមសិល្បករខ្មែរបើកផលិតកម្មចម្រៀង។ គេសង្កេតឃើញថាលោក សួន ពិសិដ្ឋ ហាក់មមាញឹកជាខ្លាំងដោយត្រូវធ្វើបទភ្លេង និងទំនុកច្រៀងជាច្រើនដើម្បីត្រៀមសម្រាប់បំពេរអារម្មណ៍បងប្អុនក្នុងផលិតកម្មចម្រៀងរបស់ខ្លួន។ ស្រាប់តែមុននេះបន្តិចលោក សួន ពិសិដ្ឋ បានធ្វើឲ្យមហាជនខ្វល់ព្រួយបារម្ភក្រោយពីបង្ហោះរូបចូលសម្រាកពេទ្យដៃព្យួរសេរ៉ូម ជាមួយសារថា៖ «មួយសូន្យលទ្ធផលប្រឹងខ្លាំងពេកមិនគិតខ្លួន! បាក់កម្លាំងទន់លោម គ្រុនផ្ដាសាយធំ! ជាឧទាហរណ៍បណ្ដាំរបស់ខ្ញុំជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងនាមជាសិល្បករខ្មែរ១រូបនិងជាពលរដ្ឋម្នាក់ បើថ្ងៃខាងមុខខ្ញុំឈឺធ្ងន់ធ្ងរដល់ថ្នាក់ងើបមិនរួចនៅនឹងកន្ទេល សូមមិត្តភក្កិបងប្អូនហ្វេនទាំងអស់រួមទាំងសមាគមសិល្បករខ្មែរសូមកុំរៃអង្គាសលុយសប្បុរសធម៌ដើម្បីជួយខ្ញុំអី! តែបើនៅតែរៃអង្គាសលុយសប្បុរសធម៌ទាំងអស់នោះសូមយកទៅជួយដល់កុមារកំព្រា ជនពិការ ចាស់ជរា ទូទាំងប្រទេសនិងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង កាកបាទក្រហមកម្ពុជា មួយសេនក៏មិនទុកដើម្បីជួយខ្ញុំដែរ! ទើបខ្ញុំផុតស្ងប់ចិត្តស្ងប់សុខ! ពីខ្ញុំបាទ សួន ពិសិដ្ឋ»៕ អត្ថបទ៖ មេសា

    June 15, 2019
  • សិល្បៈ

    កាលពីកន្លងទៅប៉ុន្មានថ្ងៃមុននេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសអំពាវនាវឲ្យបងប្អូនសិល្បករ សិល្បការិនី ព្រមទាំងមហាជនទាំងអស់ចូលរួមឲ្យបានច្រើនកុះករក្នុងកម្មវិធីដាំដើមឈើ២៥០០ដើម នៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ដោយកម្មវិធីនេះធ្វើឡងដើម្បីលុបបំបាត់ការកាប់ព្រៃឈើ និងជួយថែរក្សាបរិស្ថាន។ មុននេះបន្តិចតារាសម្តែងស្រី សូ ដានីតា ក៏បានបង្ហោះថានាងនឹងចូលរួមក្នុងកម្មវិធីនេះផងដែរជាមួយសិល្បករ សិល្បការិនីជាច្រើននាក់ទៀត។ ដោយនាងបានសរសេររៀបរាប់ថា «តោះ ស្អែកទៅដាំដើមឈើ ២៥០០ដើម នៅខេត្តព្រៃវែង ដើម្បីព្យាបាលដំបៅផែនដី រួបរួមគ្នាថែរក្សាព្រៃឈើ ដើម្បីកុំអោយមានគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះនិងទឹកជំនន់ ចូលកុំភ្លេចថា (កម្ពុជាជាប្រទេសបៃតង)»៕ អត្ថបទ៖ មេសា

    June 15, 2019
  • អន្តរជាតិ

    ទីតាំងផលិតដាវសាម៉ូរៃ ដាវ កាំបិតសង្ស័យគ្មានច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ត្រូវបានកម្លាំងមានសមត្ថកិច្ចក្រោមការដឹកនាំរបស់ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅត្រួតពិនិត្យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។ ការចុះត្រួតពិនិត្យនេះក្រោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ ទីតាំងខាងលើ ផលិតដាវសម្រាប់លក់ ទើបសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យជាក់ស្តែង ដោយខាងអ្នកធ្វើការនៅទីនោះមិនបាននិយាយថាមានច្បាប់ឬយ៉ាងណាគ្រាន់តែដឹងថា ដាវ កាំបិត ទាំងនេះផលិតបានហើយនាំចេញទៅលក់នៅក្រៅប្រទេស។ តែបើតាមអាជ្ញាធរ បានឲ្យដឹងថា ទីតាំងសិប្បកម្មផលិតដាវ កាំបិតខាងលើ គ្មានច្បាប់ អាជ្ញាធរ មិនបានដឹងឡើយ។ ក្នុងប្រតិបត្តិការខាងលើ ដកហូត និងរឹបអូសដាវ កាំបិត បានរាប់រយដើម យកទៅរក្សាទុក ជាបណ្តោះអាសន្ន និងនាំខ្លួន

    June 15, 2019
  • រថយន្ត

    វៀតណាម៖ នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងហក់ឈានចូលទីផ្សាររថយន្តជាមួយម៉ាកយីហោផ្ទាល់របស់ខ្លួនដំបូងបំផុត។ លោក Nguyen Kieu Giang និង John Boudreau បានរាយការណ៍នៅលើ Bloomberg ថា VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup បានបញ្ចេញរថយន្តរបស់ខ្លួនជាលើកដំបូងចេញពីរោងចក្រកាលពីថ្ងៃសុក្រ កន្លងទៅនេះ ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្លួនអាចមានសមត្ថភាពប្រឡូកក្នុងវិស័យផលិតរថយន្តនេះផងដែរ។ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍នៅក្នុងសុន្ទរកថា៖ «វាបានបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជន គឺពិតជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់បំផុត។ ខ្ញុំចង់ឱ្យ VinFast ឈានចូលទៅកាន់ទីផ្សារក្នុងតំបន់ និងនៅលើពិភពលោក»។ ក្រុមហ៊ុន VinFast

    June 15, 2019
  • អន្តរជាតិ

    មានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសចំពោះអ្នកគាំទ្រកម្ពុជា ដែលលេចលឺជាព័ត៌មានថា កម្ពុជា ទើបតែទិញសិទ្ធិចូលរួមប្រកួតបវរកញ្ញាពិភពលោក (Miss World) បានសម្រេច និងត្រៀមរៀបចំជ្រើសរើសអ្នកតំណាង Miss Cambodia World នៅខែតុលាខាងមុខនេះ។​ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Miss Cambodia បវរកញ្ញាកម្ពុជា បានសរសេររៀបរាប់ថា៖ “អបអរសាទរដល់កម្ពុជា ដែលទើបនឹងទិញសិទ្ធិប្រកួត Miss World បានសម្រេច ខែតុលា ខាងមុខនេះនឹងមានព្រឹត្តិការណ៍លើកដំបូងសម្រាប់កម្ពុជា ក្នុងការប្រកួត Miss Cambodia World ជំនាន់ទីមួយ ដើម្បីជ្រើសរើស ជ័យលាភី ឈ្នះមកុដ Miss Cambodia

    June 15, 2019