- Khmernote Media
- PR
ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ ដ៏ធំមហិមាប្រចាំឆ្នាំ ដែលមិនធ្លាប់មានពីមុនមក នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប៊ូសស្រ្តង។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះនឹងមានការរៀបចំសន្និសីទសារព័ត៌មាន និងចាប់ផ្តើមការប្រកួតជម្រុះ នៅព្រឹកម៉ោង ៨ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ តទៅ នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៏។ ពិតជាដំណឹងដ៏អស្ចារ្យ ហើយក៏ជាមោទនភាពសម្រាប់បណ្តាអ្នកស្នេហាវិស័យកីឡាប្រដាល់ ព្រមទាំងកម្ពុជាទាំងមូល ចំពោះវិស័យកីឡាប្រដាល់គុនខ្មែរ ដែលប៊ូសស្រ្តងបាននាំយកព្រឹត្តិការណ៍ដ៍អស្ចារ្យដែលមានកីឡាករសរុប ១៦នាក់ ផ្សងព្រេងមកជាច្រើនប្រទេស ព្រមទាំងឆ្លងទ្វីប, ក្នុងនោះមានកីឡាករកម្ពុជា ៨នាក់ និងកីឡាករអន្តរជាតិ ៨នាក់ ដូចជា៖ ថៃ ជប៉ុន អូស្រ្តាលី និងអឺរ៉ុង មកជួបគ្នាក្នុងទឹកដីអច្ឆរិយ
June 17, 2019 - អន្តរជាតិឃាត់ខ្លួនជនជាតិចិន បើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប
ទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាបបង្ក្រាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងករណីនេះចំនួន១៤នាក់ ស្រី០១។ តាមការអោយដឹងពីមន្ត្រីនគរបាលជំនាញបានអោយដឹងថា ទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណែត នៅក្នុងទីតាំងប៊ូទិច THE ONE GARDENING ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ (ប្រុស) ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង រួមទាំងវត្ថុតាំងមួយចំនួន រួមមាន កំព្យួទ័រយួរដែចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន១៥គ្រឿង និងសម្ភារៈមួយចំនួនទៀត និងបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។ ក្រោយពីបានសាកសួរជនជាតិចិន៧នាក់រួចមក សមត្ថកិច្ចបានបន្តចុះចាប់នៅចំណុចខុនដូរ ក្នុងបុរីភើហ្វិក ស្ថិតនៅភូមិគ្រោះ សង្កាត់ស្វាយដង្គំ
June 17, 2019 - PR
ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដែលបានរកឃើញក្រុមជើងឯកគឺ ក្រុមទទួលបានជើងឯក Mister ដែលទទួលបានប្រាក់រង្វាន់25 លានរៀល ចំណែកក្រុមជើងឯករង Warrior ទទួលបានប្រាក់រង្វាន់20លានរៀល ហើយ ក្រុមលេខ៣គឺ U.P ទទួលបានប្រាក់រង្វាន់10 លានរៀល ក្រុមលេខ៤គឺ NRX ទទួលបានប្រាក់រង្វាន់7 លានរៀល និងក្រុមលេខ៥គឺ KNOCK ទទួលបានប្រាក់រង្វាន់6 លានរៀល។ គួររំលឹកផងដែរថា ការប្រកួតហ្គេម
June 17, 2019 - សង្គម
ពិតជាគួរឲ្យអានិតអាសូរដោយកុមារីម្នាក់ មានទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ បានកើតមហារីករហូតដល់កាត់ដៃចោល ប៉ុន្តែទោះបីជាកាត់ចោលយ៉ាងណាក៏មហារីកនៅតែតាមញាញីគួរឲ្យខ្លោចចិត្តពេកក្រៃ។ ក្នុងនោះផងដែលក៏មានសប្បុរសជនបានចុះសួរសុខទុក្ខ និងផ្តល់អំណោយមួយចំនួនផងដែរ។ ដោយគណនីហ្វេសប៊ុក Chan Nary បានសរសេររៀបរាប់ថា៖ “អាណិតក្មួយណាស់ វ័យក្មួយត្រូវការរត់លេងសប្បាយ មិនគួរណាជម្ងីដ៏កាចសាហាវនេះមកបំផ្លាញអនាគតក្មួយ ទោះបីខំកាត់ដៃចោលហើយក៏ជម្ងឺនេះ នៅតាមព្យាបាទដល់រាងកាយដ៍សែនធ្ងន់ធ្ងរ។ អ៊ុំជូនពរក្មួយឆាប់ជាសះស្បើយ ពិសេសអរគុណលោកស្រី ចន គន្ធា ប្រធានសមាគមន៍ នារីខណ្ឌមានជ័យ ជាឧត្តមភរិយា លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ធមានជ័យ បានដឹកនាំក្រុមការងារសមាគមន៍នារី ចុះសួរសុខទុក្ខកុមារី ម្នាក់កំពុងកើតជម្ងឺ មហារីកដ៏សែនធ្ងន់ធ្ងរ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១
June 17, 2019 - PR
(ភ្នំពេញ,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២យ៉ាងដូច្នេះថា៖ “ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ”។ ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ ក្នុងកម្មវិធីនេះផងដែរគឺមានការចូលរួមឧបត្ថមដ៏ធំពីក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនរបស់ជនជាតិខ្មែរតែមួយគត់ ដែលតែងតែចូលរួមគាំទ្រកម្មវិធីដើម្បីបន្តលើកកំពស់លើវិស័យអប់រំ និងបណ្តុះបណ្តាលលើវជ្ជាជីវៈ។
June 17, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាតិស្បែកខ្មៅម្នាក់ រួមជាមួយស្រីស្នេហ៍ ជាជនជាតិខ្មែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ឆបោក តាមរយៈការទំនាក់ទំនង ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ជនសង្ស័យឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និង ស្រីស្នេហ៍ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានបង្កើតអាខោន ហ្វេសប៊ុកក្លែងបន្លំ ទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្តនិងសន្យា ផ្ញើលុយមកជនរងគ្រោះ បន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវានិងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន០៣លើក (លើកទី១ចំនួន ៥៥០$,
June 16, 2019 - សិល្បៈ
កាលពីពេលថ្មីៗនេះ នាយពែកមី ដែលជាតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា បានចុះទៅដល់ទឹកដីខេត្តព្រៃវែង ដើម្បីធ្វើការដាំកូនឈើ ជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាយុវជនជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះដែរ តារាកំប្លែងល្បីឈ្មោះ បានសំដីរូបនេះក៏បានបង្ហោះសារចាក់ដោតមួយធ្វើអោយផ្អើលពេញបណ្តាញសង្គម Facebook តែម្តង ដោយលោកថាខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើជាឧកញ៉ា ដូចគេនោះទេនៅក្នុងជាតិនេះ ព្រោះព្រៃទាំងនោះត្រូវគេកាប់បំផ្លាញអស់ហើយ ចំណែកឯលោកទើបតែដាំ មិនដឹងថ្ងៃណាដើមឈើនោះធំ នឹងបានកាប់នោះឡើយ។ នាយពែកមី បានរៀបរាប់ថា៖ “គេកាប់ព្រៃធ្វេីឧកញ៉ាអស់ហេីយ យេីងទេីបនឹងចាប់ផ្តេីមដាំ ដឹងកាលណាបានកាប់ មេីលទៅជាតិនឹងគ្មានវាសនាបានបំផ្លាញព្រៃឈេីនឹងគេទេមេីលទៅ”៕
June 16, 2019 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ ជនល្មោភកាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួ ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រី ដែលត្រូវជាក្មួយ បានសម្រេចជាច្រើនដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ ឡូញ អុីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ្រោយ ចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកឯក្មេងស្រីជនរងគ្រោះ ឈ្មោះជ.ស.ផ.ន ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាក្មួយខាងប្រពន្ធរស់នៅផ្ទះជិតគ្នា។ បើតាមការរៀបរាប់ពីសាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា បានមកទាន់ឃេីញជនសង្ស័យរុញទ្វារចូលបន្ទប់ទឹកខ្ទាស់គន្លឹះទ្វារ ហើយធ្វើសកម្មភាពបៀតបៀន និងរំលោភក្មេងស្រីតែម្តង។
June 16, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលមានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានបង្ហាញថាភាគីអ្នកជម្ងឺបានឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀតដែលជាគ្រូពេទ្យ មូលហេតុដែលនាំឲ្យមានជម្លោះនេះគឺភាគីខាងអ្នកជម្ងឺមិនសុខចិត្តចំពោះតម្លៃព្យាបាលជម្ងឺគ្រុនឈាមចំនួន៩ថ្ងៃ ប៉ុន្តែខាងមន្ទីរពេទ្យចេញវិក័យប័ត្រអស់ ៥២០០$។ នៅក្នុងវិដេអូលោកវេជ្ជបណ្ឌិត បាននិយាយថាកុមារពីរនាក់ដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងន់ មិនមែនតែម្នាក់ទេ ហើយអាការៈវិញគឺរហូតដល់ក្អួតឈាមទៀត ពេលដែលឪពុកម្តាយយកមកដល់ពេទ្យ ម្តាយឪពុកបានប្រាប់ថាអស់ប៉ុន្មានឲ្យតែកូនជា ទើបលោកវេជ្ជបណ្ឌិតបានប្រើប្រាស់ថ្នាំថ្លៃៗ និងយកចិត្តទុកដាក់ខ្ពស់ព្យាបាលរហូតដល់ជា ទាំងពីរនាក់ តែដល់ពេលគិតលុយអស់ច្រើនពេករហូតដល់ទៅ ៥២០០$ ទើបក្រុមគ្រួសារបែរជាប្រាប់ថាគ្មានលទ្ធភាពឲ្យ ធ្វើឲ្យមានការប្រកែកគ្នា រហូតបង្ហោះវិដេអូក្នុងហ្វេសបុក។ កំឡុងពេលឈ្លោះគ្នាក្នុងវិដេអូ ដែលឪពុកកុមារទាំងពីរលួចថត ក៏បានឃើញលោកវេជ្ជបណ្ឌិត ប្រាប់ដែរថា គាត់ប្រើប្រាស់ថ្នាំថ្លៃៗដើម្បីសង្គ្រោះកុមារទាំងពីរ និងភរិយាវេជ្ជបណ្ឌិតបាននិយាយទៀតថាជំងឺនេះ បើទៅសាំងហ្គារពួរក៏អស់ 20 , 30 ម៉ឺនដុល្លារដែរ។ បន្ទាប់ពីភ្ញាក់ផ្អើលនៅល់ើបណ្តាញសង្គម លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី
June 16, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលមានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានបង្ហាញថាភាគីអ្នកជម្ងឺបានឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀតដែលជាគ្រូពេទ្យ មូលហេតុដែលនាំឲ្យមានជម្លោះនេះគឺភាគីខាងអ្នកជម្ងឺមិនសុខចិត្តចំពោះតម្លៃព្យាបាលជម្ងឺគ្រុនឈាមចំនួន៩ថ្ងៃ ប៉ុន្តែខាងមន្ទីរពេទ្យចេញវិក័យប័ត្រអស់ ៥២០០$។ បន្ទាប់ពីភ្ញាក់ផ្អើលនៅល់ើបណ្តាញសង្គម លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានធ្វើការ Comment នៅក្នុងហ្វេសបុកថា៖ “ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅដោះស្រាយរួចរាល់ហើយ កាលពីរសៀលថ្ងៃសុក្រទី ១៤ ខែមិថុនា ២០១៩ ចប់សព្វគ្រប់នៅម៉ោង ប្រមាណ ១៥:៣០ ។ មាតាបិតាក្មេង និងគ្រូពេទ្យបានស្ម័គ្រព្រមព្រៀងគ្នា។” តាមរយៈកិច្ចសន្យាដែលចែកចាយនៅលើហ្វេសបុកបានបង្ហាញថា ក្រោយពីសម្របសម្រួលទៅ ខាងគ្លីនិកព្យាបាលជំងឺ ដែលមានវេជ្ជបណ្ឌិតឈ្មោះ ហម ឡុង បានធ្វើការព្រមព្រៀងបង់ថ្លៃព្យាបាលត្រឹមតែ ២០០០$ ប៉ុណ្ណោះ
June 16, 2019









