- Khmernote Media
- អន្តរជាតិ
ព្រះសីហនុ៖ មានករណីមួយបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាន បងប្អូនប្រជាពលរដ្ឋបានឃើញនូវហេតុការណ៍ទូកទេសចរណ៍មួយគ្រឿងបានលិច ហេតុការណ៍នេះបានកើតឡើងនៅទីតាំងកំពង់ផែ ជិតម្លប់ជ្រៃប៉ោកី ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ។ ក្នុងនោះផងដែលហេតុការណ៍នេះក៏មិនទាន់ដឹងថាមានអ្នកដំណើរប៉ុន្មាននាក់ដែលបានជួបគ្រោះថ្នាក់លិចទូក។ ដោយយោងតាមការបង្ហោះរបស់ ផេក តោពីរ ព័ត៌មាន បានបង្ហោះថា៖ “ក្រុងព្រះសីហនុ ដំណឹងបឋម ករណីលិចទូក ទេសចរណ៍មួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងនៅទីតាំងកំពង់ផែ ជិត ម្លប់ជ្រៃប៉ោកី ទល់មុខ កាស៊ីណូឃ្វីនកូ នៅមុននេះបន្តិច”។ សូមអានព័ត៌មានលម្អិតដែលទើបនឹង UPDATE តំណាងទូកទេសចរណ៍ ដែលលិចនៅក្រុងព្រះសីហនុ ធ្វើការបកស្រាយទាក់ទងនឹងការលិចទូកដ៏ភ្ញាក់ផ្អើលនេះ ៕ ប្រភព៖ តោពីរ ព័ត៌មាន ដោយ៖ ណារ៉ែន
June 17, 2019 - អន្តរជាតិ
ប្រិយមិត្តច្បាស់ជាមានការភ្ញាក់ផ្អើលក្រោយពេលដែលឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខភរិយាស្រស់ស្អាតឈ្មោះ ទេព សុធីតា ដោយឯកឧត្តមបានរៀបចំពិធីសំពះផ្ទឹមនាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡាថ្មី នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា។ យ៉ាងណាមិញក្រោយពេលដែលមានព័ត៌មានចុះផ្សាយនូវដំណឹងខាងលើ អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានបង្ហាញការភ្ញាក់ផ្អើល ក្នុងនោះគាប់ជួននៅថ្ងៃនេះក៏ជាថ្ងៃខួបកំណើតកូនស្រី អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានធ្វើការជូនពរ និងរៀបរាប់ពីអារម្មណ៍រហូតដល់បានទម្លាយរឿងរ៉ាវយ៉ាងដូច្នេះថា៖ “កាលពី ២៤ឆ្នាំមុន នៅពេលថ្មើរនេះម៉ាក់បានប្រសូតកូនស្រីម្នាក់ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថាយកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់។ ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត និងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា។ ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឱ្យគោរពជាទីបំផុត។
June 17, 2019 - សង្គម
ប្រិយមិត្តច្បាស់ជ្រាបរួចមកហើយថា ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអតីតអ្នកនិពន្ធចម្រៀង អ្នកស្រី ងិន ម៉ានីយ៉ា បានលែងលះគ្នាជាយូរមកហើយ ប៉ុន្តែពុំដែលលេខឮដំណឹងថា ឯកឧត្តម ថៃ នរៈសត្យា មានទំនាក់ទំនងស្នេហ៍ជាមួយនឹងនារីរូបណាឡើយ។ យ៉ាងណាមិញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខភរិយាស្រស់ស្អាតឈ្មោះ ទេព សុធីតា ដោយឯកឧត្តមបានរៀបចំពិធីសំពះផ្ទឹមនាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡាថ្មី នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ដោយលោកជំទាវ ទេព សុធីតា បានសរសេររៀបរាប់ថា៖
June 17, 2019 - PR
សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី19 ខែសីហា ឆ្នាំ2019 សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee) ។ លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2019 សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ1 ដល់លេខ10 ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ ឬសាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សា
June 17, 2019 - PR
ភ្នំពេញថ្ងៃទី ១៧ ខែមិថុនា ២០១៩៖ តាំងពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមកក្រុមហ៊ុន សាមសុង ទទួលបានរបាយការណ៍ និងការឆ្លើយតបដ៏គួរឱ្យរំភើបរីករាយក្រៃលែងត្រឡប់មកវិញពីសំណាក់អ្នកដែល ប្រើប្រាស់ស្មាតហ្វូតទាំងពីម៉ូដែលនេះដែលបង្ហាញ ពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និងអស្ចារ្យជាច្រើននៃម៉ូឌែលទាំងពីរនេះ! ខាងក្រោមនេះគឺជាសំដីខ្លះៗរបស់ អតិថិជនដែលបានប្រើប្រាស់ស្មាតហ្វូនGalaxy A50៖ លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជនដែលបានប្រើប្រាស់ Samsung Galaxy A50 មានចំណាប់អារម្មណ៏ថា៖ គាត់ពិតជាសរសើរក្រុមហ៊ុនសាមសុងណាស់ដែលតែងតែផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូបរបស់សាមសុងផងដែរ។លោកបានបន្តថា ពេលខ្ញុំបានប្រើប្រាស់
June 17, 2019 - អន្តរជាតិ
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើស្ពានថ្មី ស្ថិតនៅភូមិកំពង់បាយ ស្រុកទឹកឈូ ខេត្តកំពត បណ្តាលអោយខាងម៉ូតូគៀបជាប់រថយន្តដឹកសំរាមរងរបួសធ្ងន់ត្រង់ជើងខាងឆ្វេងយ៉ាងដំណំ។ យោងតាមវីដេអូដែលបានបង្ហោះក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនប៉ុន្តែក៏ត្រូវបានចាប់ខ្លួននៅថ្ងៃដដែល ក្នុងនោះផងដែលជនរងគ្រោះក៏ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែរងរបួសធ្ងន់ត្រង់ជើងខាងឆ្វេង ជនរងគ្រោះប្រហែលជាអាចនឹងត្រូវកាត់ជើងចោល៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភពវីដេអូ៖ Tomorrow ដោយ៖ ណារ៉ែន
June 17, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ លេចព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ Huawei Mate 30 Pro ដែលមានអេក្រង់ 6.71-inch ប្រភេទ AMOLED ហើយយោងតាមព័ត៌មានលេចចេញពីប្រទេសចិនបានឲ្យដឹងថា អេក្រង់របស់ Mate 30 Pro មានល្បឿន refresh rate រហូតដល់ 90Hz ដូចគ្នានឹង OnePlus 7 Pro ដែរ។ យោងតាមរូបភាពលេចធ្លាយបង្ហាញថា Mate 30 Pro មានអេក្រង់កោងសងខាង ថែមទាំងមានប្រជ្រុយធំ១នៅកែងអេក្រង់ សម្រាប់បំពាក់កាមេរ៉ាខាងមុខចំនួន២គ្រាប់។ ចំណែកឯផ្នែកខាងក្រោយវិញ ស្មាតហ្វូននេះមានកាមេរ៉ាចំនួន៤គ្រាប់
June 17, 2019 - អន្តរជាតិ
ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។ សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់វានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ប្រភេទក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងទំនងជាអាចមាននៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីដែរ។ តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ក្បាល
June 17, 2019 - PR
DKSH គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀបចំសន្និសីទស្តីអំពី “សារៈសំខាន់នៃ អាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត” ភ្នំពេញ, ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2019 – ក្រុមហ៊ុន DKSH Cambodia បានរៀបចំសន្និសីទមួយស្តីអំពី “សារៈសំខាន់នៃ អាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ សន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីការយល់ដឹងពីរបកគំហើញថ្មី នៃ 2′-FL HMO ( 2 – អេហ្វ – អិល –
June 17, 2019 - អន្តរជាតិ
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ នេះបើយោងការប្រកាសសាលក្រមលោក ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។ គួរបញ្ចាក់ថាលោក ផែង វណ្ណៈ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៩ ដូច្នេះនៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះលោក ផែង វណ្ណៈនឹងត្រូវបានដោះលែង។ គួររំលឹកថា
June 17, 2019









