Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន OPPO ទើបតែដាក់បង្ហាញនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Reno 10x Zoom ដែលបំពាក់សុទ្ធតែកម្លាំងម៉ាស៊ីនកំពូលៗ។ OPPO Reno 10x zoom រត់ដោយបន្ទះឈីប Snapdragon 855 មានអេក្រង់ខាងមុខពេញលាតដល់គែម មិនមានក្បាលឆកឡើយ ទំហំ 6.6 អ៉ីញ FHD+ ហើយបំពាក់ដោយកាមេរ៉ាខាងក្រោយ 3គ្រាប់ ដែលមួយទំហំ 48MP សម្រាប់ថតទូលាយធម្មតា មួយទៀតទំហំ 13MP សម្រាប់ថត telephoto ដែលអាច zoom optical បាន

    June 17, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហុន៖ កាលពីពេលថ្មីៗនះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបងប្អូនប្រជាពលរដ្ឋបានឃើញនូវទូកទេសចរណ៍​មួយគ្រឿងបានលិច ដោយហេតុការណ៍នេះបានកើតឡើងនៅទីតាំងកំពង់ផែ​ ជិត​ម្លប់ជ្រៃប៉ោកី​ ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ។ យ៉ាងណាមិញកញ្ញា ​នួន​ ​ថា​រី​ ​តំណាង​ក្រុមហ៊ុន​ទូកទេសចរណ៍នោះបានឲ្យដឹងថា ការលិចទូកនេះគឺមិនមែនលិចនៅកណ្តាលសមុទ្រឡើយ ពោលគឺទូកលិចនៅមាត់ច្រាំង ហើយក៏មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួស ឬក៏ប៉ះពាល់ដល់អាយុជីវិតឡើយ ព្រោះការលិចនោះផុតម៉ោងធ្វើដំណើរទៅហើយ។ កញ្ញាបានឲ្យដឹងទៀតថា ហេតុការណ៍លិចទូកនោះកើតឡើងតាំងពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ មិនមែនកើតឡើងថ្ងៃនេះទេ ហើយក៏មិនមានអ្នកដំណើរណាម្នាក់នៅលើទូកកម្សាន្តឡើយ មានតែបុគ្គលិកប៉ុន្មាននាក់ដែលទៅបូមទឹកចេញពីក្នុងទូកកម្សាន្ត។ មូលហេតុនៃការលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំងធ្វេីអោយរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក អ្នកបេីកបរ និង បុគ្គលិកចំនួន៤នាក់បាននាំគ្នា ទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះទេីបបណ្តាលអោយទូកនោះលិចតែម្តង៕ ដោយ៖ ណារ៉ែន

    June 17, 2019
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សមត្ថកិច្ចមានទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល​ បានឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ “ម៉ីម៉ី” ដែលកើតមានករណី លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់​ ​របួសបីនាក់ដែលថ្ងៃកើតហេតុនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែកខេត្តកណ្តាល។ ដោយជនរងគ្រោះទាំង៤នាក់ ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី បានស្លាប់។ ចំណែក ឈ្មោះ សន ស្រីនា

    June 17, 2019
  • កីឡា

    បើយោងទៅតាមការរាយការណ៍មួយបានអោយដឹងថា តារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi ចង់បង្កើនកំលាំងនៅក្នុងតំបន់កណ្តាលរបស់ក្រុមនៅក្នុងរដូវក្តៅនេះ ហើយគាត់បានដាក់កីឡាករ Giovani Lo Celso របស់ក្លឹប Real Betis នៅក្នុងបញ្ជីកីឡាកររបស់គាត់ផងដែរ។ គួរបញ្ជាក់ផងដែរថា Lo Celso នាពេលបច្ចុប្បន្នកំពុងលេងអោយក្រុមជម្រើសជាតិអាស្សង់ទីននៅក្នុងពាន Copa America ហើយកីឡាកររូបនេះលេងជាខ្សែបម្រើ ហើយបានសាងកេរ្តិ៍ឈ្មោះនៅពេលលេងអោយក្លឹប PSG ប្រទេសបារាំងកាលពីរដូវកាលមុនមួយ បន្ទាប់មកបានផ្លាស់ប្តូរលេងអោយក្លឹប Real betis នៅក្នុងរដូវកាល ២០១៨-២០១៩។ ជាមួយគ្នានេះផងដែរពេលដែលលេងអោយក្លឹប Real Betis កីឡាករវ័យ២៣ឆ្នាំរូបនេះធ្វើបានកាន់តែល្អ

    June 17, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ ហិង្សាដោយចេតនា (ព្រួតវាយបណ្តាលអោយរបួស) នៅចំណុចមុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួន មានទី១-ឈ្មោះ តាំង លីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះ ជុំ សោភា

    June 17, 2019
  • សិល្បៈ

    តារាសម្តែងពោរពេញដោយទេពកោសល្យ អ្នកនាង ស្វែង សុជាតា ទទួលបានការកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈសម្ដែងជាយូរណាស់មកហើយ។ តារាស្រីរូបនេះ ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាស្រីជើងចាស់មួយរូបដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាជាតួកាចឆ្នាស់ ឬតួស្លូតបូតកម្សត់នោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកនាងអាចឈានជើងចូលសម្ដែងក្នុងវិស័យភាពយន្តហូលីវូដបានយ៉ាងងាយ និងជាពិសេសថ្មីៗនេះអ្នកនាងក៏កំពុងតែធ្វើការថតខ្សែភាពយន្តជាមួយនឹងតារាហុងកុងផងដែរ។​ ក្នុងនោះកាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូនៅក្នុងកម្មវិធីសម្ភាសន៍ 3fun ដែលអ្នកនាង ស្វែង សុជាតា បានបង្ហាញទេពកោសល្យក្នុងការសម្តែងដោយមួយរំពេចសោះតារាជើងចាស់រូបនេះបានផ្លាស់ប្តូរទឹកមុខក្លាយជាតួអង្គផ្សេងៗពីគ្នា។ ក្រោយពីបានបង្ហាញទេពកោសល្យដល់មហាជនបែបនេះ អ្នកគាំទ្ររបស់អ្នកនាងជាច្រើនបានសម្តែងការកោតសរសើរ និងបានលើកឡើងថាកម្ររកបានអ្នកដែលមានទេពកោសល្យដូចអ្នកនាង ស្វែង សុជាតាណាស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ វីដេអូ៖ 3fun/ ousa sin ដោយ៖ ណារ៉ែន

    June 17, 2019
  • កីឡា

    បន្ទាប់ពីតារាបាល់ទាត់ខ្សែបម្រើ Paul Pogba បានបង្ហាញជាសាធារណៈពីការចង់ចាកចេញពីក្លឹប ពេលនេះក្លឹប Manchester United កំពុងកំណត់គោលដៅលើកីឡាករខ្សែបម្រើពីររូបរបស់ក្លឹប Barcelona កីឡាករ Ivan Rabkitic ហើយនឹង Philippe Coutinho ដើម្បីយកមកជំនួសកន្លែងរបស់កីឡាករ Paul Pogba។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងដោះស្រាយបញ្ហាចំពោះមុខ ដែលថាកីឡាករ Paul Pogba នឹងចាកចេញនៅក្នុងរដូវកាលដោះដូរកីឡាករបន្ទាប់ពីគាត់បានប្រកាសជាសាធារណៈថាគាត់កំពុងតែសម្លឹងរកការប្រកួតប្រជែងថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍នេះបានបង្ហាញថាក្លឹបបានកំពុងតែរៀបចំខ្លួនរួចជាស្រេចចាប់តាំងពីរដូវកាល ២០១៨-២០១៩ចាប់ផ្តើមមកម្ល៉េះនៅពេលដែលកីឡាករ Paul Pogba

    June 17, 2019
  • សង្គម

    យោងតាមសេចក្តីណែនាំ ១៨ អយក.សណន ចុះថ្ងៃព្រហស្បតិ៍ ១៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើការហាមឃាត់ចំណីអាហារទាំង០៦ប្រភេទនៅតាមសាលារៀនទូទាំងប្រទេស ដើម្បីធានាបាននូវអនាម័យ និងសុខសុវត្ថិភាពរបស់សិស្ស។ ចំណីអាហារទាំង៦ប្រភេទនោះមានដូចខាងក្រោម៖ អត្ថបទ៖ សេម

    June 17, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៥០០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះមានការថយចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាមានតម្លៃ  ៣,៧៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    June 17, 2019
  • កីឡា

    នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងពិភពបាល់ទាត់បានឃើញការចាប់អារម្មណ៍ការប្រកួតមួយរវាង ឈុតធំរបស់អង់គ្លេស នឹងឈុតធំដែលមកពីជុំវិញពិភពលោក ដោយក្រុមទាំងពីលេងសម្រាប់​អង្គការ UNICEF។ នៅក្នុងពេលប្រកួត កីឡាកររត់ប្រណាំងលឿនជាងគេលើលោក Usain Bolt បានសមត្ថភាពដ៏អស្ចារ្យដើម្បីរកគ្រាប់បាល់ និងបានធ្វើអោយវីរៈបុរសរបស់ក្រុមហង្សក្រហម Liverpool លោក jamie Carragher បាក់ចង្កេះខ្ទេច។ ជាមួយគ្នានេះដែរ ការប្រកួតបានធ្វើឡើងនៅក្នុងពហុកីឡាដ្នាន Stamford Bridge របស់ក្លឹបតោខៀវ Chelsea  ក្នុងគោលបំណងដើម្បីប្រមូលលុយសម្រាប់សប្បុរសធ៌ម។ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនោះដែរមានវីរៈជនកីឡាករបាល់ទាត់ជាច្រើនដូចជា Didier Drogba, john Terry, Jamie Redknapp, Michael Owen

    June 17, 2019