- Khmernote Media
- អន្តរជាតិសំបកដប និងកំប៉ុងដែល យុវជនសំរាម ប្រកាសរកថ្ងៃមុន ពេលនេះត្រូវបានកែច្នៃចេញជា សួនច្នៃសំរាម យ៉ាងស្រស់ស្អាត
កាលពីថ្មីៗនេះក្រុមយុវជនសំរាមបានប្រកាសស្នើសុំសំបកដបកំប៉ុងដែលបងប្អូនមិនត្រូវការដើម្បីប្រមូលយកទៅកែច្នៃ តែគ្រានោះយើងមិនបានដឹងនៅឡើយទេថាពួកគាត់នឹងកែច្នៃឲ្យក្លាយជាអ្វី។ ពេលនេះបានដឹងច្បាស់ហើយថាកំប៉ុង និងសំបកដបទាំងនោះគឺត្រូវបានកែច្នៃដើម្បីធ្វើជាសួនចេញពីសម្រាមយ៉ាងស្រស់ស្អាត។ តាមរយៈលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានឲ្យដឹងថា «ថ្ងៃទី ១០៥ នៅលូបឹងត្របែក ខ្ញុំ និង ក្រុមបានធ្វើកន្លែង ប្រវត្តិសាស្រ្តមួយទៀត!! អ្នកទាំងអស់គ្នាក៏អាចចូលរួមសាងប្រវត្តិសាស្រ្តជាមួយពួកយើងបានដូចគ្នា!!»។ រូបភាពខ្លះៗនៃសួនច្នៃសំរាមនេះបានឲ្យឃើញថាធុងសាំងចាស់ៗជាច្រើនត្រូវបានយកមកលាបពណ៌គួររូប ដាក់ដីដាក់ជីដើម្បីដាំផ្កា សំបកដប និងគម្របក៏យកច្នៃជារូបនិងរបស់ប្រើប្រាស់ផ្សេងៗប្រកបដោយភាពច្នៃប្រឌិត និងស្រស់ស្អាត៕ អត្ថបទ៖មេសា
June 19, 2019 - ព័ត៌មានជាតិ
មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ប្រចាំថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបង្ហាញថា កុមារមានជំងឺចំនួន ៤ ៣០៥ នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ២៩៩០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងចំណោមកុមារទាំងនោះ មាន ៥៧៧នាក់ ត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង ៨៩នាក់ ត្រូវបានវះកាត់។ ចំណុចដែលគួរកត់សម្គាល់ គឺការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ ដូច្នេះ សូមអាណាព្យាបាលកុមារទាំងអស់មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមតាមរយៈការការពារកុមារកុំឱ្យមូសខ្លាខាំ។ សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ៖ ១). ធនាគារកាណាឌីយ៉ា •
June 19, 2019 - អន្តរជាតិ
៣៧ អង្សារសេ ជាកម្រិតកម្តៅធម្មតានៅក្នុងខ្លួនមនុស្សយើង មិនថា ចាស់ ឬក្មេងនោះទេ តែកាលណាកម្តៅក្នុងខ្លួនលើសពី ៣៧ អង្សារសេ ចាត់ទុកថាក្តៅខ្លួនហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ ក្មេងតូចៗតែងមានអាការៈគ្រុនក្តៅជាញឹកញាប់ តើមកពីមូលហេតុអ្វីខ្លះទៅ? តាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត កូនក្មេងមានប្រព័ន្ធភាពស៊ាំខ្សោយ កាលណាខ្លួនគេមានប្រតិកម្មអ្វីមួយ ធ្វើឲ្យរាងកាយឡើងកម្តៅភ្លាមៗ ដែលការឡើងកម្តៅនេះជាសញ្ញាបញ្ជាក់ថា កូនក្មេងច្បាស់ជាមានការបង្ករោគដោយពពួកបាក់តេរី វីរុស ឬការរលាកអ្វីមួយ។ បញ្ហាទាំងនេះ ធ្វើឲ្យកូនតូចក្តៅខ្លួន បូករួមជាមួយរោគសញ្ញាមួយចំនួនទៀត ហើយម៉ាក់ប៉ាមិនត្រូវបណ្តែតបណ្តោយនោះទេ ត្រូវប្រញាប់នាំកូនទៅពេទ្យ។ ករណីខ្លះ ក្មេងគ្រុនក្តៅមិនមែនជាអាការៈធ្ងន់ធ្ងរនោះទេ វាកើតឡើងដោយសារតែផលរំខានពីការចាក់វ៉ាក់សាំង ឬអាអូនដុះធ្មេញជាដើម។ បើគ្រុនក្តៅដោយបញ្ហាទាំងនេះ ម៉ាក់ប៉ាគ្រាន់តែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ
June 19, 2019 - បច្ចេកវិទ្យា
នៅក្នុងពិពណ៌បច្ចេកវិទ្យាកាលពីខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុន Huawei បានធ្វើការបង្ហាញនូវស្មាតហ្វូត Mate X ដែលអាចបត់បានឲ្យពិភពលោកបានឃើញ។ បើទោះបីជាស្មាតហ្វូននេះមិនទាន់បង្ហាញថ្ងៃដាក់លក់ជាផ្លូវការក៏ដោយ គេលឺដំណឹងថា ក្រុមហ៊ុនចិនមួយនេះកំពុងតែសម្ងំផលិតស្មាតហ្វូនមួយប្រភេទទៀត ដែលអាចបត់បានដល់ទៅ២តង់ឯណោះ។ យោងតាមប័ណ្ណប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ស្មាតហ្វូនបត់របស់ក្រុមហ៊ុន Huawei អាចមានសមត្ថភាពបត់បានដល់ទៅ២តង់ ដោយបត់ម្ខាងមួយចូលគ្នា។ ការដែលអាចបត់អេក្រង់២តង់ចូលគ្នាបែបនេះ អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវមុខងារច្រើនដូចជា អេក្រង់ធំទូលាយជាងមុន និងងាយស្រួលដាក់តាមខ្លួន។ ស្មាតហ្វូនអេក្រង់បត់ដល់ទី២តង់មាន មានលក្ខណៈស្មុកស្មាញខ្លាំងក្នុងការផលិតជាង Mate X ទៅទៀត។ គេនៅមិនទាន់ដឹងថា តើ Huawei អាចផលិតស្មាតហ្វូននេះដោយរបៀបណានោះទេ ខណៈMate X
June 19, 2019 - សិល្បៈ
នាយ ចេក តារាកំប្លែងជើងចាស់ដែលតែងធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយកាយវិការកំប្លុកកំប្លែង និងសំនួនវោហាស័ព្ទមិនចេះរីងស្ងួត។ រយៈពេលក្រោយនេះតារាកំប្លែងជើងចាស់រូបនេះហាក់ឃ្លាតឆ្ងាយខ្លាំងពីអាជីពកំប្លែង ដោយលោកពុំសូវមានការងារសិល្បៈ និងការហៅសម្តែងប៉ុន្មាននោះទេ។ តាមប្រភពហ្វេសប៊ុកបានឲ្យដឹងថា ពេលនេះនាយ ចេក បានទៅរស់នៅឯស្រុកធ្វើចម្ការជាមួយក្រុមគ្រួសារ និងប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយលក់ទឹក។ មុននេះបន្តិចលោកបានបង្ហោះឲ្យដឹងថា «បងប្អូនបានមកលេងគីរីរម្យកុំភ្លេចចូលជួយទិញផ្លែឈើធម្មជាតិខ្ញុំផង» ជាមួយរូបផ្លែឈើហូបផ្លែដែលមានដូចជាទុរេន និងដូង ជាដើម។ សង្ឃឹមថាប្រសិនបើបងប្អូនបានទៅដល់ទឹកដីគីរីរម្យ កុំភ្លេចជួយទិញគាត់ទាំងអស់គ្នាណា៕ អត្ថបទ៖ មេសា
June 19, 2019 - អន្តរជាតិ
ថ្មីៗនេះ ក្រុមហ៊ុន Mozilla បានផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់កម្មវិធី Firefox ធ្វើការអាប់ដេត (update) កម្មវិធីនេះជាបន្ទាន់ នេះបើយោងតាមការផ្សព្វផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់កម្មវិធី Firefox នៅលើប្រព័ន្ធកុំព្យូទ័រ Windows ឬ Mac លោកអ្នកគួរតែអាប់ដេត កម្មវិធីនេះទៅជំនាន់ ៦៧.០.៣ (Version 67.0.3) ជាបន្ទាន់។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Mozilla បានឱ្យដឹងថា នៅពេលដែលលោកអ្នក ប្រើប្រាស់កម្មវិធីជំនាន់មុននេះ hackers អាចបញ្ចូលកម្មវិធីផ្សេងៗតាមរយៈ
June 19, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ មន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល បានចុះល្បាត និងចាប់បានសាឡង់បូមខ្សាច់របស់ដេប៉ូឈ្មោះ ចាន់ណា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើសកម្មភាពលួចបូមខ្សាច់ល្មេីសច្បាប់។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុសម្រេចផ្អាកអាជីវកម្មដេប៉ូខាងលើចំនួន១សប្តាហ៍ លេីសពីនេះទៅទៀតម្ចាស់ដេប៉ូនឹងត្រូវរងការផាកពិន័យនិងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយត្រូវអនុវត្តតាមមាត្រា៣៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការគ្របគ្រងនិងការធ្វេីអាជីវកម្មធនធានរ៉ែ៕ ប្រភព៖ ក្រសួងរ៉ែ និងថាមពល ដោយ៖ ណារ៉ែន
June 19, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនឹងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរនៅបណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ហើយក៏មានផ្នែកខ្លះមានភ្លៀងខ្លាំងផងដែរ។ ចំណែកឯបណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ក៏នឹងមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល៕ អត្ថបទ៖ សេម
June 19, 2019 - សង្គម
កាលពីវេលាម៉ោង១០និង២២នាទីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨រ៉ិកទ័រ បានចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា ក្នុងប្រទេសជប៉ុន ហើយគ្រោះរញ្ជួយដីនេះផងដែរ អាចបង្កឲ្យមានរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa។ ស្ថានភាពបែបនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរ ទាំងអស់ ដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន មេត្តាឋិតនៅឲ្យឆ្ងាយពីតំបន់មាត់សមុទ្រនៃខេត្តទាំងបីខាងលើនេះ។ ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖ – ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy
June 19, 2019 - សង្គម
កោះកុង៖ ខាងក្រោមនេះគឺជាទិដ្ឋភាពនៅក្នុងវិទ្យាល័យមួយនៅលើកោះស្តេច ដែលមានឈ្មោះថា «វិទ្យាល័យកោះស្តេច» ស្ថិតនៅក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ វិទ្យាល័យនេះមានបង្រៀនពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោកគ្រូនាយក ភោគ ហឿន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឯកសណ្ឋានរបស់វិទ្យាល័យនេះមានពណ៍ខៀវ។ វិទ្យាល័យកោះស្តេច ត្បិតតែនៅឆ្ងាយដាច់ស្រយាលបន្តិចមែន តែវិន័យ ការអប់រំ ការបង្រៀន សាលារៀនមួយនេះពិតជាធ្វើបានល្អខ្លាំងណាស់ ដែលធ្វើឲ្យមហាជនជាច្រើនទាំងក្នុង និងក្រៅបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាសរសើរមិនដាច់ពីមាត់គ្រប់គ្នា៕ អត្ថបទ៖ សេម រូបភាព៖ កោះស្តេច ស្អាត_KohSdach
June 18, 2019









