Khmernote Media
  • អន្តរជាតិ

    សាស្ត្រាចារ្យ ភឹង តុន ជាសាកលវិទ្យាធិការទី១ លោកត្រូវបានក្រុមប៉ុលពតសម្លាប់ក្នុងមន្ទីរឃុំឃាំង ស២១ ទួលស្លែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧។ ក្នុងនោះផងដែលដើម្បីជាការដឹងគុណខាងសាកលវិទ្យាល័យបានធ្វើរូបចម្លាក់ដើម្បីឲ្យសិស្សានុសិស្សបានស្គាល់។ យ៉ាងណាមិញថ្មីៗនេះក្រោយពីបានធ្វើរូបចម្លាក់ជិតរួចរាល់ ភរិយារបស់លោកសាស្ត្រាចារ្យ ភឹង តុន បានមកពិនិត្យរូបចម្លាក់ស្វាមីពោរពេញដោយអារម្មណ៍ក្តុកក្តួល គាត់ដើរពីម្ខាងទៅម្ខាង ដៃអង្អែលទងត្រចៀក អង្អែលថ្ពាល់ អង្អែលបបូរមាត់ អង្អែលអាវនៃរូបចម្លាក់ស្វាមី រៀបរាប់ពីជីវិតដ៏កំសត់ក្នុងនាមជាប្តីប្រពន្ធដែលរួមរស់ជាមួយគ្នាបានរយៈពេល២០ឆ្នាំ​ មុនពេលស្វាមីត្រូវបានគេសម្លាប់។ នេះបើយោងតាមប្រភពឈ្មោះ Chet Chealy បានសរសេរយ៉ាងដូច្នេះថា៖ “គាត់បានឃើញរូបស្វាមីរបស់គាត់ឡើងវិញ។ អារម្មណ៍គាត់ក្តុកក្តួលពេលឃើញផ្នែកនៃរូបចម្លាក់ដែលដូចរូបស្វាមីគាត់បំផុត។ អ្នកណាយល់ពីអារម្មណ៍មួយនេះ”។ គួររំលឹកថាខាងសាកលវិទ្យាល័យកំពុងតែរៀបចំធ្វើរូបចម្លាក់សាកលវិទ្យាធិការរបស់ RUPP ៣រូបដែលស្លាប់បាត់បង់ជីវិត គឺមាន

    June 19, 2019
  • PR

    ភ្នំពេញ៖ ម្តងនេះពិតជាអស្ចារ្យ ក្រុមហ៊ុន Rf3 World បានទទួលពានរង្វាន់សហគ្រិនឆ្នើមលើកទី១៧នៃវេទិកាអាស៊ីប៉ាស៊ីភិចអន្តរជាតិឆ្នាំ២០១៩ទាំង៦ប្រភេទ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានសមាជិកសហគ្រាទាំង១៥ប្រទេសចូលរួម។ ក្រុមហ៊ុន Rf3 World ដែលមានផលិតផល គ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ទទួលការគាំទ្រនិងលក់ដាច់យ៉ាងខ្លាំងនោះ ទទួលបានពានរង្វាន់ជាថ្មីទៀតហើយសម្រាប់វេទិកា 17th ASIA Pacific International 2019 គឺឆ្នាំនេះទទួលម្តងបានពានសហគ្រិនឆ្នើមទាំង៦ប្រភេទ។ The 17th Asia Pasific

    June 19, 2019
  • សិល្បៈ

    កាលពីកន្លងទៅថ្មីៗនេះអ្នកនិពន្ធវ័យក្មេងប្រចាំផលិតកម្មថោនលោក សោម ដូរ៉េ បានបង្ហើបពីស្នាដៃចម្រៀងថ្មីរបស់ខ្លួនដែលនឹងចាប់ដៃគូកំពូលតារាចម្រៀងស្រីពីរដួងមកច្រៀងរួមគ្នាជាលើកដំបូងនោះគឺ មាស សុខសោភា និង យក់ ថិតរដ្ឋា។ គួររំលឹកឲ្យដឹងដែរថាតារាចម្រៀងស្រីពីរនាក់នេះគឺសុទ្ធសឹងតែជាជើងខ្លាំងក្នុងពិភពសិល្បៈ ជាពិសេសមានដើមកំណើតមកពីផលិតកម្មរស្មីស្ទឹងសង្កែដូចគ្នា។ ពេលនេះអ្វីដែលបងប្អូនជាពិសេសប្រិយមិត្តកំពុងរង់ចាំបានបង្ហាញរូបរាងហើយ ដោយមុននេះបន្តិចផលិតកម្មថោន បានបញ្ចេញវីដេអូខ្លីនៃចម្រៀងមួយបទដែលកំពូលតារាចម្រៀងស្រីទាំងពីរច្រៀងរួមគ្នាហើយ។ បទនេះមានចំណងជើងថា “មិត្ត​អាលែកហ្ស៊ី” សាច់រឿងកាច់កុងគ្នាខ្លាំងរវាងមិត្តភក្តិជំនាន់ថ្មី ដោយរៀបរាប់ចំៗសាច់រឿងពិតៗដែលកើតមានឡើងក្នុងសង្គមតែម្តង។ តោះទស្សនាវីដេអូខ្លីៗទាំងអស់គ្នា៖

    June 19, 2019
  • សិល្បៈ

    សុខ ស្រីនាង តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសដែលត្រូវបានមហាជនលើកកោតសរសើរថាជាស្រីស្អាតពូកែថែសម្ផស្ស និងរូបរាង។ តាំងពីប្រឡូកសិល្បៈដំបូងរហូតមកទល់បច្ចុប្បន្ននេះតារាស្រីរូបនេះហាក់នៅតែស្រស់ស្អាត មិនប្រែប្រួលបន្តិចសោះឡើយ។ បើនិយាយពីអាជីពសិល្បៈវិញ ក្រោយពេលដែលនាងបោះជំហានចូលផលិតកម្មយក្សគឺក្រុមហ៊ុនហង្សមាសរួចមក កេរ្តិ៍ឈ្មោះហាក់រឹតតែត្រសែតអណ្តែតជាពិសេសគឺបទដែលផ្ទះខ្លាំងរបស់នាង “ហត់ទេស្រលាញ់គេម្នាក់ឯង” តែម្តង។ មុននេះបន្តិច សុខ ស្រីនាង ក៏មិនឲ្យប្រិយមិត្តខកចិត្តឡើយដោយនាងបានត្រលប់មកចម្រៀងថ្មីមួយបទចំណងជើងថា “ស្រលាញ់គេតែមិនហ៊ានប្រាប់” ជាមួយសាច់រឿងបែបក្រមិចក្រមើម និយាយពីចិត្តមនុស្សដែលលួចស្រលាញ់គេ លួចមើលគេមិនឲ្យគេដឹងខ្លួន។ សាច់រឿងក្នុង MV បទថ្មីនេះ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយជាស្នាដៃដឹកនាំដោយ ខេមរៈ ដារ៉ា និពន្ធទំនុកច្រៀង នី សុគន្ធា និពន្ធបទភ្លេង និង សម្រួសតន្ត្រី សាន់ សុវណ្ណឌីន៕ អត្ថបទ៖

    June 19, 2019
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United ទើបនឹងបានចុះកុងត្រាបានកីឡាករតែមួយរូបប៉ុណ្ណោះនៅក្នុងរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែក្លឹបមួយនេះកំពុងតែទាក់ទងជាមួយកីឡាករមួយចំនួនទៀតដើម្បីយកមកចូលរួមនៅក្នុងរដូវក្តៅនេះ។ ហើយអ្វីដែរសំខាន់បំផុតនោះគឹក្លឹបបិសាចក្រហមបានទាក់ទងជាមួយខ្សែការពារកណ្តាលកីឡាករ Aaron Wan-Bissaka របស់ក្លឹប Crystal Palace។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបហាក់ដូចជាពិបាកក្នុងការចរចារនាំយកកីឡាកររូបនេះពីក្លឹប Crystal Palace ដូច្នេះហើយបានជាក្លឹប Manchester បានបង្កើជម្រើសជាច្រើនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ បើយោងទៅតាមសារព័ត៌មានរបស់ Gianluca Di Marzio ហើយនឹង Sky Italy បានអោយដឹងថាលោក Ole Gunnar Solskjear ហើយនិងក្រុមការងារបានសម្លឹងឃើញកីឡាករខ្សែការពារ Elseid Hysaj របស់ក្លឹប Napoli។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអាបានៀររូបនេះដែលអាចលេងការពារតំបន់កណ្តាលក៏បាន

    June 19, 2019
  • អន្តរជាតិ

    សារព័ត៌មានរបស់ម៉ាឡេស៊ីបានរាយការណ៍ថា មន្ទីរឃុំឃាំង Selangor និង Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ីកំពុងតែជួបប្រទះនឹងបញ្ហាគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់អ្នកទោស។ បើយោងតាមលោក​ Abd Kadir Rais នាយកគ្រប់គ្រងពន្ធនាគារខាងលើនេះបានឲ្យដឹងថា តាមស្តង់ដារមន្ទីរឃុំឃាំងអាចផ្ទុកអ្នកទោសបានត្រឹមតែ ៨,២០០ នាក់ប៉ុណ្ណោះ តែរហូតមកទល់នឹងពេលនេះអ្នកទោសមានចំនួនកើនដល់ ១១,៩០០ នាក់បាត់ទៅហើយ ដែលមានន័យថាមន្ទីរឃុំឃាំងបានផ្ទុកអ្នកទោសលើសចំនួន ៣,៧០០ នាក់។ នាយកគ្រប់គ្រងពន្ធនាគារលើនេះបានអំពាវនាវឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយជាបន្ទាន់ជុំវិញបញ្ហានេះ អាចជាការសាងសង់ពន្ធនាគារបន្ថែម ឬព្យាយាមបង្វែរការកាត់ទោសឧក្រិដ្ឋជនដែលត្រូវជាប់គុកឲ្យទៅជាការទទួលទោសផ្សេងជំនួសវិញ។ នេះជាករណីដំបូងហើយដែលមន្ទីរឃុំឃាំងខាងលើនេះ ជួបប្រទះនឹងបញ្ហាដូចនេះ៕ អត្ថបទ៖ ភក្តី

    June 19, 2019
  • សង្គម

    ពិតជាគួរឲ្យអានិតអាសូរដោយកុមារី កងចំប៉ាផាវុី មុន្នីនាថ អាយុ៨ឆ្នាំ មានទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ បានកើតមហារីកសាច់កាចរហូតដល់កាត់ដៃចោល ប៉ុន្តែទោះបីជាកាត់ចោលយ៉ាងណាក៏មហារីកនៅតែតាមញាញីគួរឲ្យខ្លោចចិត្តពេកក្រៃ។ ក្នុងនោះផងដែលនៅថ្ងៃនេះ កុមារី ស្រីនាថ បានទទួលមរណភាពដោយសារជម្ងឺមហារីកដំណាក់កាលធ្ងន់ នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ១០និង៣០នាទីព្រឹក។ ដោយយោងតាមប្រភពឈ្មោះ ធន ម៉េងហ៊ាង បានសរសេរទាំងការសោកស្តាយយ៉ាងដូច្នេះថា៖ “ស្រីនាថ បានលាចាកលោកហើយ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩ RIP សោកស្តាយណាស់ដែលពួកយើងជួបគ្នាយឺតពេល។ សូមវិញ្ញាណក័្ខនប្អូនស្រី ធ្វើដំណើរទៅកាន់

    June 19, 2019
  • កីឡា

    នាពេលថ្មីនេះ យើងឃើញថាទំនាក់ទំនងរបស់ Neymar ជាមួយក្លឹបយក្សប្រទេសបារាំងហាក់ដូចជាមិនសូវល្អ និងអាចដើរដល់ផ្លូវបញ្ចប់ ហើយត្រូវបានគេរាយការណ៍ថាអាចនឹងត្រឡប់មកក្លឹប Barcelona វិញ។ ជាមួយគ្នានេះដែរតាមរយៈការរាយការណ៍ជាច្រើនបានអោយដឹងថាកីឡាករ Luis Surez ចង់បានកីឡាករសញ្ជាតិប្រេសុីលជាងកីឡាករ Antoine Griezman ហើយ Lionel Messi ក៍បានចូលរួមគាំទ្រមិត្តរួមក្រុមក្នុងការគាំទ្រ Neymar អោយត្រឡប់មកវិញផងដែរ។ បើយោងទៅតាមការកាសែតអេស្ប៉ាញ El Mundo បានលើកឡើងថាតារាឆ្នើម និងជាបុគ្គលដែលមានឥត្ធិពលម្នាក់នៅក្នុងក្លឹប Barcelona ចង់អោយ Neymar មកវិញ ហើយមិនគាំទ្រអោយកីឡាករសញ្ជាតិបារាំង Antoine Griezman ផ្លាស់ប្តូរមកពហុកីឡាដ្ឋាន Camp

    June 19, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាល ទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។ ជនសង្ស័យម្នាក់នេះ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ ស័ក្តិ២ ឋានៈប្រធានផ្នែកអន្តរាគមន៍ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់ បានកាលពី ថ្ងៃទី១៦ ខែមិថុនា តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់

    June 19, 2019
  • កីឡា

    កាលពីសប្តាហ៍មុន កីឡាករ Paul Pogba របស់បិសាចក្រហម Manchester United បានប្រកាសជាសាធារណៈថា ខ្លួនចង់រកការប្រកួតប្រជែងថ្មី ហើយកំពុងរកចាកចេញពីក្លឹប Manchester ហើយនៅក្នុងនោះដែរមានក្លឹបពីរដែលកីឡាកររូបនេះមិនទាន់សម្រេចនៅឡើយគឹក្លឹប Juventus និងក្លឹប Real Madrid។ គួររំលឹកផងដែរថា អ្នកដឹកនាំក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេជឿជាក់ថាជាអ្នកដែលសរសើរលើកីឡាករ Pogba និងចង់បានកីឡាកររូបនេះមកចូលរួមនៅក្នុងទឹកដី Santiago Bernabeu នៅក្នុងតំលៃណាមួយ តែទោះបីជាយ៉ាងនេះក្តី តាមការរាយការណ៍មកយើងឃើញថាកីឡាកររូបនេះហាក់ដូចជាចង់ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញ ពោលគឺក្លឹប Juventus ប្រទេសអុីតាលី។

    June 19, 2019