- Khmernote Media
- PR
យុវជនរាប់ពាន់នាក់បានចូលលេងកម្មវិធីឌីជីថលរបស់ Cellcard Super Data Race ដែលកម្មវិធីនេះបាន ប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។ ក្រុមការងារCellcard បានបង្ហាញថា ចំនួនអ្នកចូលរូមលេងលើកនេះមានរហូតទៅដល់ 2,257 នាក់ដែលសុទ្ធសឹងតែជាក្មេងៗរស់នៅខេត្តសៀមរាបតែម្តង ។ អ្វីដែលទាក់ទាញពួកគាត់ចូលរួមលេងច្រើនកុះករ គឺដោយសារពួកគាត់ចង់សាកល្បងតើវាមានភាពខុសគ្នាយ៉ាងដូចម្តេចពីកម្មវិធីវគ្គមុន ហើយបានទទួលច្រើនសន្ធឹកសន្ធាប់ទៀត។ ក្នុងនោះដែរពួកគាត់ក៏បានជួប អាយដលរបស់ពួកគាត់មាន លោកថេណា ក្រុមតន្រ្តីMustache Band និង Bunleng ផងដែរ។ នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super
June 20, 2019 - សិល្បៈ
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលលោក ថៃ នរៈសត្យា បង្ហាញមុខភរិយាស្រស់ស្អាតឈ្មោះ ទេព សុធីតា ដោយឯកឧត្តមបានរៀបចំពិធីសំពះផ្ទឹមនាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡាថ្មី។ ក្នុងនោះក្រោយពីមិនបានប៉ុន្មានថ្ងៃផង ក៏មានការបើកកកាយពីសំណាក់អ្នកស្រី ងិន ម៉ានីយ៉ា ជាអតីតភរិយា ថាលោកថៃ នរៈសត្យា បានផិតក្បត់ជាមួយនឹងភរិយាថ្មីអស់រយៈពេល១២ឆ្នាំ ខណៈដែលលែងលះគ្នាបានត្រឹមរយៈពេល៩ឆ្នាំ។ យ៉ាងណាមិញក្រោយពីមានការបើកអាក្រាតពីសំណាក់អតីតភរិយា លោក ថៃ នរៈសត្យា ក៏បានធ្វើការឆ្លើយតប និងបកស្រាយបានរៀបរាប់នូវរឿងហេតុជាច្រើនរហូតបានបង្ហើបនូវរឿងផិតក្បត់របស់អតីតភរិយា។ ដោយខាងក្រោមនេះជាការរៀបរាប់របស់លោក ថៃ នរ:សត្យា ពាក់ព័ន្ធរឿងរ៉ាវគ្រួសាររបស់គាត់៖ “អាណិតកូនៗណាស់ Silence is over ប៉ុន្មានថ្ងៃនេះខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហំង្កាបានប្តឹងសុំលែងលះខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរជាងដប់ឆ្នាំហើយ
June 20, 2019 - បច្ចេកវិទ្យា
កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Oppo បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីបច្ចេកវិទ្យាថ្មីមួយ ដោយបង្កប់កាមេរ៉ានៅក្នុងអេក្រង់តែម្តង ដោយមិនមានក្បាលឆក មិនចាំបាច់ចោះប្រហោងអេក្រង់ដើម្បីដាក់កាមេរ៉ា និងមិនចាំបាច់ប្រើម៉ូទ័រ ហូតកាមេរ៉ាចេញ-ចូលដូចម៉ូដែលមុនៗឡើយ គឺផ្ទៃខាងមុខជាអេក្រង់ពេញលាតដល់គែមតែម្តង។ បច្ចេកវិទ្យាថ្មីនេះ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង និងដឹងចង់ថា តើកាមេរ៉ា ដែលបង្កប់នៅក្រោមអេក្រង់នោះ ដំណើរយ៉ាងដូចម្តេច? ហើយវាអាចចាប់យករូបភាពបានល្អកំរិតណា? បន្ទាប់ពីបញ្ចេញវីដេអូខ្លីនោះរួចមក ថ្មីៗនេះ ក្រុមហ៊ុន Oppo បានបញ្ចេញផ្ទាំងរូបភាពថ្មីមួយទៀត ដែលបង្ហាញពីទំរង់កាមេរ៉ាបង្កប់ក្រោមអេក្រង់ ជាមួយនឹងកាលបរិច្ឆេទថ្ងៃដាក់បង្ហាញស្មាតហ្វូនថ្មី គឺនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ យើងនៅមិនទាន់ទទួលបានព័ត៌មានលំអិតណាមួយ ទាក់ទងនឹងស្មាតហ្វូនថ្មីនេះទេ មានតែរងចាំមើលការធ្វើបទបង្ហាញនៅថ្ងៃពុធ ទី២៦ ខែមិថុនា នៅក្នុងពិពណ៌ MWC
June 20, 2019 - សិល្បៈ
អតីតអ្នកនិពន្ធបទចម្រៀងអ្នកស្រី ងិន ម៉ានីយ៉ា បានប្រកាសថា ចង់ធ្វើសន្និសីទកាសែត បើកកកាយរឿងរ៉ាវរបស់លោក ថៃ នរៈសត្យា និង អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea ជាភរិយាក្រោយ។ ដោយអ្នកស្រីបាននិយាយថាប្រសិនបើការបកអាក្រាតនេះខុសពីការពិតអ្នកស្រីសុខចិត្តប្រឈមមុខចំពោះមុខច្បាប់។ អ្នកស្រីបានសង្កត់ធ្ងន់ថាអ្នកស្រីមានសាក្សីច្បាស់លាស់ថាបានលែងលះជាមួយនឹងលោក ថៃ នរៈសត្យា អស់រយៈពេល៩ឆ្នាំ ប៉ុន្តែភរិយាក្រោយបានសរសេរសារនៅលើហ្វេសប៊ុកថា បានទាក់ទងរស់នៅជាមួយនឹងលោក ថៃ នរៈសត្យា បានរយៈពេល១២ឆ្នាំ។ ដោយអ្នកស្រី ងិន ម៉ានីយ៉ា បានសរសេររៀបរាប់ថា៖ “ប្រហែលជាត្រូវធ្វើសន្និសីទកាសែត កកាយរឿងពិតនេះហើយអស់ហើយដើម្បីកុំឲ្យប្រុសចាស់ព្រើលងប់ងុលជាមួយនឹងស្រីក្មេងហ្នឹងវាបំប៉ោងបំភ្លៃពេក រឿងនេះបើខ្ញុំខុស ខ្ញុំសុខចិត្តដើរចូលគុក
June 20, 2019 - បច្ចេកវិទ្យា
បើទោះជាកំពុងរងសម្ពាធពីក្រុមហ៊ុនអាមេរិកក្តី តែក្រុមហ៊ុន Huawei បានប្រកាសថា នឹងបញ្ចេញលក់នូវរថយន្តទំនើបគ្មានមនុស្សបើក (បើកបរដោយស្វ័យប្រវត្តិ) ជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំទៀត។ រថយន្តទំនើបគ្មានមនុស្សបើកដំបូងរបស់ Huawei ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍រវាងក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តធំៗពីរផ្សេងទៀតគឺក្រុមហ៊ុន Audi និង Toyota។ តាមគម្រោងរថយន្តគ្មានមនុស្សបើករបស់ Huawei នឹងត្រូវបញ្ចេញលក់នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២១ ខាងមុខនេះ ហើយបន្ទាប់មកទៀតគេនឹងពង្រីកទីផ្សាររថយន្តនេះទៅកាន់បរទេសផងដែរ។ សេចក្តីប្រកាសមួយនេះបានបង្ហាញថា Huawei ពិតជារឹងមាំមិនចុះញ៉មនឹងការដាក់សម្ពាធរបស់រដ្ឋាភិបាលអាមេរិកឡើយ។ គេសង្ឃឹមថារថយន្តទំនើបគ្មានមនុស្សបើកដំបូងរបស់ Huawei នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ព្រោះ Huawei នឹងលក់រថយន្តនេះក្នុងតម្លៃសមរម្យ ខណៈវាមានបច្ចេកវិទ្យាខ្ពស់មិនចាញ់រថយន្តទំនើបផ្សេងទៀតឡើយ៕ អត្ថបទ៖
June 20, 2019 - សង្គម
កាលពីពេលថ្មីៗនេះ យោងតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខា ដោយព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោតម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានធ្វើការត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តម ថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ អត្ថបទ៖ សេម
June 20, 2019 - សង្គម
រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន២០រូបនៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយសារមូលហេតុបោះបង់ចោលការងារ។ ការបណ្តេញនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ មិថុនា ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីប្រកាស មន្ត្រីនគរបាលទាំង២០រូបដែលបានបណ្តេញនោះ រួមថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
June 20, 2019 - សង្គម
កាលពីពេលថ្មីៗនេះមានករណី ផ្ទុះជំងឺគ្រុនឈាម ហើយក្នុង ១ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផា ទទួលកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរជិត៦០០នាក់ ដូច្នេះហើយសុំម្តាយឪពុកទាំងអស់មានការប្រុងប្រយ័ត្ន ហើយមុននេះបន្តិចមានបងស្រីម្នាក់ដែលមានឈ្មោះក្នុងករណីហ្វេសបុក Chhoun Sinoun បានធ្វើការចែករំលែកពីវិធីបណ្តេញមូស ដែលគាត់សាកល្បងទៅ ឃើញថាមានប្រសិទ្ធិភាពចែករំលែកជូនប្រិយមិត្តទាំងអស់ឲ្យបានដឹង៖ “សួស្ដីម៉ាក់ៗទាំងអស់គ្នា ថ្ងៃនេះចង់ណែនាំអ្វីថ្មីៗជូនម៉ាក់ៗបន្តិច ខែនេះល្បីរឿងជំងឺគ្រុនឈាមណាស់ឈឺមិនថាចាស់ឬក្មេងទេ តាមមន្ទីពេទ្យណែនៗសុតតែជំងឺហ្នឹង តោះៗសាកល្បងវិធីនេះមើលឃើញបានផលពិតៗ ?ក្បាលដុយនិងដបបណ្ដេញមូលដែលប្រើអស់ទឹកចាស់ហើយសាកដាក់ប្រើទឹកបែបធម្មជាតិផ្សំុខ្លួនឯងងាយៗ មិនប៉ះពាល់សុខភាពកូនតូចៗ *ទឹកក្រូចឆ្មាគៀបយកទឹក *ផ្កាក្លាំពូ 1ខាំតែ 8000៛ទេ (ប្រើបាន10-20ដង)ទិញតាមហាងថ្នាំចិនសែ លាយចូលគ្នាជ្រកចូលដប ហើយមួលអោយជិតរួចដោតដុយទុកចោល ក្លិនចាប់ផ្ដើមភាយប្រហើរ ហើយប្រើបានយូរទៀត បើទំហំបន្ទប់ឬផ្ទះធំ ដាក់ដោតប្រើ2ទៅ វាបានផលលឿនៗ ?ស៊ែផងម៉ាក់ៗដើម្បីចែករំលែកដល់មិត្តហ្វេកប៑ុក ប្រើចឹងចំនេញលុយសម្រាប់ទិញទឹកដោះកូន១ចំណែកដែរ៕”
June 19, 2019 - ព័ត៌មានជាតិ
ទាក់ទងនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំមួយទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញ ដោយក្នុងនោះឃាត់ខ្លួនមនុស្សបានប្រមាណ៤០០នាក់ ដែលភាគច្រើនជាជនជាតិចិន និងវៀតណាម នៅក្នុងចំណុចក្លឹបកំសាន្ត Luxurious ខណ្ឌដូនពេញ។ ព័ត៌មានដ៏កក្រើកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់ករណីបង្ក្រាបគ្រឿងញៀននៅក្លឹបកំសាន្ត រ៉ុក របស់អ្នកឧកញ៉ា គិត ធៀង នោះទេ។ មិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ ដោយរួមមាន ហួន ទូច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួន នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាអង្គរក្សនៅក្លឹបលុច្សសារី និង បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង
June 19, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានគណនីហ្វេសប៊ុកឈ្មោះ នួន ឈិន បានបង្ហាញការសោកស្តាយក្រោយពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួសពីដៃស្បូនភរិយាខ្លួនឆ្លងទន្លេ បណ្ដាលឲ្យភរិយាខ្លួនចុកពោះហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាមិញខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានធ្វើការបកស្រាយផងដែរថា ស្ត្រី ដែលសម្រាលកូនរូបនោះបានលួចរត់ទៅមុន ដោយសន្យាថា នឹងរកពេទ្យឆ្មបមកសំអាតតាមក្រោយ តែផ្ទុយទៅវិញគាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ដោយយកបានកុំប្រេស២ដុំ។ ក្រុមគ្រួសារអ្នកជម្ងឺបានទុកអ្នកជម្ងឺរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអាការៈចុកពោះខ្លាំងទើបរត់រកពេទ្យ។ ជុំវិញករណីនេះផងដែរ សាមីខ្លួនឈ្មោះ នួន ឈិន បានធ្វើការបកស្រាយវិញថា៖ “ជំរាបសួរ បងប្អូន ពុកម៉ែ អ៊ុំពូមីង លោកយាយលោកតា ដែលបានតាមដានប្រព័ន្ធបណ្តាញហ្វេសបុកទាំងអស់ ខ្ញុំបាទ នួន ឈិន
June 19, 2019









