សង្គម
នគរបាល២០រូបត្រូវបានបណ្ដេញចេញពីក្របខណ្ឌ
BY Khmernote Media
June 20, 2019
រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន២០រូបនៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយសារមូលហេតុបោះបង់ចោលការងារ។ ការបណ្តេញនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ មិថុនា ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីប្រកាស មន្ត្រីនគរបាលទាំង២០រូបដែលបានបណ្តេញនោះ រួមថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
