Khmernote Media
  • សិល្បៈ

    ណាក់ ស្រីណា តារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ដោយនាងត្រូវបានបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ជាច្រើនតាមទំនាក់ទំនងថតមិនដាច់។ ថ្មីៗនេះ ណាក់ ស្រីណា បានសាងចំណាប់អារម្មណ៍ជាខ្លាំងដល់មហាជនក្រោយពេលដែលនាងចូលរួមថតបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងជាតួឯកស្រីក្នុងរឿង “ភរិយាសម័យថ្មី”។ មុននេះបន្តិចតារាស្រីរូបនេះធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់សារជាថ្មីដោយនាងបានតុបតែងខ្លួនជាទេពអប្សរា និងជានាងនាគ យ៉ាងស្រស់ទន់ភ្លន់ ថតនៅឯទីតាំងប្រាសាទក្នុងទឹកដីអង្គរ។ សម្រស់ដ៏ស្រស់ស្អាតប្រៀបដូចជាស្រីសួគ៌ធ្វើឲ្យយើងចំណាំសឹងតែពុំបានថាតាមពិតជាតារាស្រីរាងតូចច្រឡឹងរូបនេះ។ ចង់ដឹងថាស្អាត និងទន់ភ្លន់កម្រិតណានោះ សូមមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា! អត្ថបទ៖ មេសា

    June 20, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ តុលាការបានប្រកាសសាលក្រម ដោយផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ​ យិ​ន​ ហេង​ (​ហៅ​ ចំប៉ី​ខ្មៅ​)​ ដែលពាក់ព័ន្ធពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង អោយជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល តែអនុវត្តទោសនេះតែ១ឆ្នាំ។ ការប្រកាសសាលក្រមនេះ មានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ។ ​គួរ​រម្លឹក​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ ឈ្មោះ​ យិ​ន​ ហេង​ (​ហៅ​ ចំប៉ី​ខ្មៅ​)​ នៅ​ក្នុង​ខណ្ឌដូនពេញ​ កាលពី​យប់​ថ្ងៃ​ទី​៥​

    June 20, 2019
  • កីឡា

    ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez មានគម្រោងចង់ឆក់យកកីឡាករ Neymar ពីក្លឹប Barcelona ខណៈដែរមានព័ត៌មានជាច្រើនបានចុះផ្សាយថាកីឡាកររូបនេះអាចនឹងត្រឡប់ទៅ Barcelon វិញ។ តាមរយៈសារព័ត៌មាន Don Balonn បានរាយការណ៍ថា Real Madrid ចង់ចុះកុងត្រាជាមួយ Neymar ហើយអ្វីដែរសំខាន់នោះគឺចង់រារាំង Neymar មិនអោយចូលរួមជាមួយក្លឹបប្រកួតប្រជែង Barcelona ដោយហ៊ានចំណាយលុយ និងធ្វើយ៉ាងណាចរចាជាមួយក្លឹប PSG។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សរបស់ប្រទេសបារំាងមួយនេះត្រូវការលុយ ២៥០លានអឺរ៉ូសម្រាប់ Neymar ខណៈដែរមើលទៅប្រហែលជាយ៉ាប់បន្តិចសម្រាប់ក្លឹប Real

    June 20, 2019
  • អន្តរជាតិ

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញប្រទេសថៃក្រោយមានការបង្ហោះរូបអ្នកលក់ពងមាន់សម័យ២០១៩ ដោយប្រើរថយន្ត Mercedes Benz E400 ស៊េរីទំនើប។ រូបភាពរថយន្ត​ និងស្ត្រីពីររូបដែលឈរក្បែររថយន្តជាមួយតម្លៃពងមាន់ច្បាស់ៗបានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយនេះគឺជាលើកដំបូងហើយដែលគេឃើញការលក់ពងមាន់ដោយប្រើរថយន្តទំនើបបែបនេះ។ តាមរយៈប្រភពអ្នកផុសបានភ្ជាប់ជាមួយសារថា «លក់ពងសម័យថ្មី២០១៩! ដោយប្រើរថយន្ត Mercedes Benz E400 ដើម្បីបង្ហាញពិភពលោកឲ្យដឹងពីភាពអស្ចារ្យនៃប្រទេសថៃ។ ធុញនឹងការជិះបង្អួតបែបធម្មតាៗ ប្តូរមកប្រើប្រាស់រថយន្តឲ្យមានប្រយោជន៍ដោយការលក់ពងមាន់ទទួលបានប្រាក់កម្រៃ ថែមទាំងមើលទៅឡូយស៊ីវីល័យ»។ យ៉ាងណាមិញគេពុំទាន់ដឹងច្បាស់នោះទេ ថាអ្នកលក់ពងមាន់សម័យទំនើបនេះស្ថិតនៅក្នុងតំបន់ណាមួយនៃប្រទេសថៃ ដោយមហាជនភាគច្រើនគឺចាប់អារម្មណ៍នឹងការប្រើប្រាស់រថយន្តទំនើបនេះតែប៉ុណ្ណោះ៕ អត្ថបទ៖ មេសា

    June 20, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅឯប្រទេសថៃ ក្រោយបុរសម្នាក់ និងភរិយាខ្លួនស្ទើរបាត់បង់ជីវិតភ្លាមៗព្រោះតែបំពង់ដែលធ្លាក់ចេញពីឡានដឹកទំនិញធុនធំទំលុះចូលកញ្ចក់រថយន្តខ្លួនខណៈពេលកំពុងបើកបរ។ ហេតុការណ៍កើតឡើងនេះគឺមិនមែនជាការសម្តែងភាពយន្តនោះទេ គឺកើតឡើងពិតៗដែលធ្វើឲ្យអ្នកបើកបរដែលមានវ័យ៥៩ឆ្នាំឲ្យភ័យលួសព្រលឹងជាខ្លាំង។ តាមការរាយការណ៍បានបញ្ជាក់ឲ្យដឹងថាលោក មន្តទ្រី ហ្វាកឡ័ត ដែលមានវ័យ៥៩ឆ្នាំ កំពុងបើកបរជាមួយភរិយាខ្លួនតាមដងផ្លូវលេខ៥២ ដែលជាចំណុចកើតហេតុ ខណៈពេលនោះមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកមកទន្ទឹមនៅខាងឆ្វេងដៃ ស្រាប់តែបំពង់ដែកមួយបានធ្លាក់ចេញពីឡាននោះទំលុះកញ្ចក់ឡានបណ្តាលឲ្យភរិយាលោកត្រូវរងរបួសដោយដែកបុកចំដើមទ្រូង បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុប៉ូលីសបានឃាត់ខ្លួនបុរសអ្នកបើករថយន្តរូបនោះដែលមានវ័យ៣២ឆ្នាំ និងពិនិត្យមើលរថយន្តសង្កេតឃើញមានឧបករណ៍ជាច្រើនបានផ្ទុកនៅផ្នែកខាងស្តាំក្រោមរថយន្ត ដោយពុំមានការបិទបាំង និងការពារឲ្យបានត្រឹមត្រូវ ទើបបង្ករឲ្យមានហេតុការណ៍បែបនេះកើតឡើង។ សមត្ថកិច្ចសម្រេចបញ្ជូនខ្លួនអ្នកបើកបររថយន្តដឹកទំនិញធុនធំរូបនោះទៅ ការិយាល័យដើម្បីបំពេញសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា

    June 20, 2019
  • PR

    រង្វាន់ពិតៗ ឈ្នះពិតៗ ឈ្នះរៀងរាល់សប្តាហ៏ ចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់១៩ ខែសីហា រាល់ការជាវទូរទស្សន៍សាមសុង!!! ភ្នំពេញថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩៖ កម្មវិធីប្រូម៉ូសិនលក់ជូនយ៉ាងពិសេសជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ធំសម្បើម ដែលមិនធ្លាប់មានពីមុនមកពីក្រុមហ៊ុន សាមសុង បានមកដល់ហើយ! គឺរាល់ការជាវទូរទស្សន៍ សាមសុង ចាប់ពីថ្ងៃទី ២០ ខែមិថុនា រហូតដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដែលធ្វើការផ្សាយផ្ទាល់ (Live) លើទំព័រ

    June 20, 2019
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន បាន​ដឹកនាំ​កិច្ចប្រជុំ​ដក​ពិសោធន៍ និង​ពង្រឹង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កំសាន្ត និង​កន្លែង​សប្បាយដ្ឋាន ដែលមាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។​ ​ ​គួរ​ជម្រាប​ថា គេ​សង្កេតឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ក​រ​ណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​បណ្ដា​ក្លឹប​កម្សាន្ដ និង​ខារ៉ាអូខេ​ធំ​ជា​បន្ដបន្ទាប់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន ហើយ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏បាន​ដកហូត​គ្រឿងញៀន​ជាច្រើន ព្រមទាំង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ជា​បន្ដបន្ទាប់​ផងដែរ​។​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​ក្នុង​របាយការណ៍​ថា

    June 20, 2019
  • កីឡា

    កាលពីម្សិលមិញនេះនៅថ្ងៃទី១៩ មិថុនាដែលត្រូវនឹងថ្ងៃពុធ មានក្រុម Futsal កម្ពុជា Down Town Sport បានចូលរួមព្រឹត្តិការណ៍ធំប្រចាំអាសុីគឺជាការប្រកួតក្នុងពាន AFF Futsal Clup Championship 2019 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ហើយបានយកឈ្នះ Melaka United របស់ប្រទេសម៉ាឡេសុី ដោយលទ្ធផល ៥ទល់នឹង៤ ជំនួបពូល B។ ដូច្នេះពួកយើងមានកៅអីសំរាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ ទោះបើថ្ងៃបន្ទាប់ពួកយើងចាញ់ក៏ដោយ អរគុណប្អូនៗយ៉ាងខ្លាំងដែលបានបង្កើតប្រវិត្តសាស្រ្តថ្មីសំរាប់ក្រុមហ្វុតសាលកម្ពុជាដំបូងគេដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ។ គួរបញ្ជាក់ផងដែរថា ក្រុម Down Town Sport នឹងត្រូវប៉ះ Myanmar Imperial University

    June 20, 2019
  • សិល្បៈ

    អតីតបេក្ខភាពប្រឡង The Voice Kids Cambodia ឆ្នាំ២០១៧ កុមារី ញិល អែនជិលរិកា និងប្អូនប្រុសឈ្មោះ ញិល ដាញ៉ែល ត្រូវបានបាត់ខ្លួនពីផ្ទះធ្វើឲ្យសាច់ញាតិមានការព្រួយបារម្ភជាខ្លាំង។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Cheng Tima បានសរសរររៀបរាប់ថា៖ “ខ្ញុំបាទឈ្មោះ ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូប​បេីបងប្អូនណាបានឃេីញ សូមមេត្តាជួយផ្ដល់ដំណឹងអោយផង លេខទូរសព្ទ័ខ្ញុំបាទ 0969233184 093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់អោយផងព្រោះគ្រួសារកំពុងរង់ចាំកូន

    June 20, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានពីបរទេសបានឲ្យដឹងថា តាមការរំពឹងទុក ក្រុមហ៊ុន Samsung តែងតែរៀបចំកម្មវិធី Unpacked បើកបង្ហាញផលិតថ្មីរបស់ខ្លួននៅថ្ងៃទី០៧ ខែសីហា នៅមជ្ឈមណ្ឌល Barclays នៅ Brooklyn សហរដ្ឋអាមេរិក។ ហើយអ្វីដែលគ្រប់គ្នារំពឹងទុកជាមុននោះគឺ ការបង្ហាញខ្លួនរបស់ Galaxy Note 10 ដែលស្មាតហ្វូននេះនឹងចេញមកជួយពង្រឹងទីផ្សាររបស់ Samsung។ Galaxy Note 10 នៅឆ្នាំនេះ លែងមានទៀតហើយរន្ធដោយកាស 3.5mm ហើយវាក៏មិនមានប៊ូតុង Bixby ផងដែរ ចំណែកឯអេក្រង់វិញ Samsung ប្រើអេក្រង់ Infinity-O

    June 20, 2019