Khmernote Media
  • សិល្បៈ

    មុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករខ្មែរបានបង្ហោះសារនិយាយពីការមិនយកកូនជាមួយស្វាមីថ្មី ដរាបណាកូនស្រីតែម្នាក់របស់នាងពុំទាន់មានអនាគតល្អ។ តារាស្រីដែលប្រឡូកសិល្បៈអស់មកជាង២០ឆ្នាំរូបនេះត្រូវមហាជនទទួលស្គាល់ច្បាស់លើសមត្ថភាព និងទេពកោសល្យ ជាពិសេសគឺការគោរព និងឲ្យតម្លៃការងារដែលធ្វើឲ្យនាងបានក្លាយខ្លួនប្រធានសមាគម។ ស្របពេលថ្ងៃកំណើតខ្លួនយ៉ាងរីករាយស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារថា «ប៉ុន្មានឆ្នាំកន្លងមកនេះ ទោះខ្ញុំផុតជីវិតទៅក៏ខ្ញុំបានសន្សំប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងជីវិត ដើម្បីទុកជូនដល់កូនស្រីរបស់ខ្ញុំដែរក្រៅពីប្រឹងរកលុយបង់ថ្លៃសាលារបស់គាត់ ហើយតទៅខ្ញុំនិងប្រឹងរកលុយបញ្ជូនគាត់ទៅរៀននៅក្រៅប្រទេសដោយមិនសុំជំនួយពីអ្នកណាឡើយ។ ស្រីមេម៉ាយម្នាក់នេះស៊ូស្លាប់ដើម្បីកូនមិនដើម្បីអ្នកណាឡើយ ហើយឈប់សួរខ្ញុំថា ហេតុអ្វីខ្ញុំមិនយកកូនជាមួយអ្នកថ្មី? ដរ៉ាបណាកូនស្រីខ្ញុំមិនទាន់មានអនាគតល្អខ្ញុំមិនអាចមានកូនទៀតឡើយ សំខាន់ខ្ញុំផ្តោតតែការយកចិត្តទុកដាក់លើកូនខ្ញុំតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយ»៕ អត្ថបទ៖ មេសា

    June 20, 2019
  • សិល្បៈ

    កាលពីពេលថ្មីៗនេះក្រោយពេលដែលលោក ថៃ នរសត្យា បានធ្វើការបកស្រាយព្រមទាំងរៀបរាប់នូវរឿងរ៉ាវគ្រួសាររបស់ខ្លួន ដោយបានថាលោក ដួង តារា មានទំនាក់ទំនងគ្នាស្អិតរមួតជាមួយនឹងអតីតភរិយារាប់ឆ្នាំមកហើយ ក្នុងនោះលោក ថៃ នរៈសត្យា បានបន្ថែមថា លោកដួង តារា នេះហើយដែលឃុបឃិតជាមួយនឹងអតីតភរិយានាំដល់ការបំផ្លាញ villa របស់កូនៗលោកឲ្យក្លាយជាផ្ទះការ៉ាអូខេ។ ក្នុងនោះផងដែលលោក ដួង តារា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ថៃ នរសត្យា ដោយ លោក ដួង តារា បានបញ្ជាក់នៅខាងក្រោមថា៖ “កាលពីព្រឹកមិញ បងប្រុស ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ បានសរសេរសារលើហ្វេសប៊ុគគាត់ដោយប្រើពាក្យសំដីដែលប្អូនគិតថាមិនសមរម្យ

    June 20, 2019
  • PR

    រង្វាន់ប្រាក់សុទ្ធបួនលានរៀល អាចជារបស់បេក្ខជនក្រុមណាមួយដែលបង្ហាញខ្លួនលើឆាក Family Feud Cambodia ដែលជាហ្គេមទូរទស្សន៍ដ៏ល្បីនៅអាមរិកទើបនឹងមានវត្តមាននៅកម្ពុជា។ដោយស្ថិតនៅលើកំពូលតារាងក្នុងចំណោមកម្មវិធីទូរទស្សន៍ទាំង៥ដែលមានប្រជាប្រិយភាព ជាងគេនៅសហរដ្ឋអាមេរិក Family Feud Cambodia ត្រូវបាននាំយកមកកម្ពុជាហើយ។ ទូរទស្សន៍ភីអិនអិន បាននាំយកកម្មវិធីដែលមានវត្តមានលើទីផ្សារអន្តរជាតិជាង៥០ប្រទេសរួចមកហើយនេះ មកដាក់ជូនទស្សនិកជនចូលរួមកម្សាន្តឈ្នះរង្វាន់ប្រាក់លាន និងបានសាកល្បងសមត្ថភាពជាមួយសំណួរងាយៗដែលមានលក្ខណៈកំប្លុកកំប្លែង បាត់អស់ទុក្ខព្រួយកង្វល់។ បេក្ខជនមិនចាំបាច់មានកម្រិតវប្បធម៌ខ្ពស់ ប្រាជ្ញាវាងវៃក្នុងការមកចូលរួមប្រកួតនោះទេ ប៉ុន្តែត្រូវមានការគិតរហ័ស និងបត់បែនបានតាមការឈ្លេចសួររបស់ពិធីករ។ ដើម្បីចូលរួមលេងកម្សាន្តក្នុងកម្មវិធីនេះទស្សនិកជនគ្រាន់តែស្វែងរកគ្នា៤នាក់ជាក្រុមតែមួយ អាចជាគ្រួសារ ឬជាមិត្តភក្តិ ហើយដាក់ពាក្យប្រជែងយករង្វាន់៤លានរៀល ដោយចូលទៅកាន់ហ្វេសប៊ុក FamilyfeudCambodia ឬផ្ញើសារមកកាន់ Familyfeudcambodia@gmail.com។ ទូរទស្សន៍ភីអិនអិននឹងចាក់ផ្សាយកម្មវិធីនេះចាប់ពីថ្ងៃទី6 ខែកក្កដានេះតទៅ នៅរៀងរាល់យប់ថ្ងៃសោរ៍ ចាប់ពីវេលាម៉ោង៨យប់ដោយកម្មវិធីទាំងមូលទទួលបានការគាំទ្រធំពីស្រាបៀរកម្ពុជា។

    June 20, 2019
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ការខឹងគឺជាមូលហេតុមួយដែលអាចជំរុញឲ្យលោកអ្នកឡើងទម្ងន់។ ការសិក្សាដែលបានចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មាន BRIGHTSIDE បានពន្យល់ថា នៅពេលលោកអ្នកខឹងវាមិនមែនត្រឹមតែជាបញ្ហារបស់អារម្មណ៍ប៉ុណ្ណោះទេ តែរាងកាយរបស់លោកអ្នកក៏បានធ្វើប្រតិកម្មជាគីមីមួយស្របគ្នាផងដែរ។ ពេលមានប្រតិកម្មគីមីនោះគឺរាងកាយបានផលិតអ័រម៉ូនម្យ៉ា​ងដែលមានឈ្មោះថា Adrenaline។ ដំណើរការនៃការផលិតអ័រម៉ូននឹងជំរុញឲ្យរាងកាយនឿយហត់ និងបាត់បង់ថាមពលមួយចំនួន។ បន្ទាប់មកទៀត ពោលគឺនៅពេលដែលលោកអ្នកបាត់ខឹង លោកអ្នកនឹងមានអារម្មណ៍ឃ្លានចំណីអាហារច្រើនដើម្បីបំពេញថាមពលដែលបានបាត់បង់នៅពេលលោកអ្នកខឹងនោះ។ ដូចនេះវាមានន័យថា ក្រោយពេលខឹងលោកអ្នកនឹងញ៉ាំអាហារច្រើន ដែលជាមូលហេតុជំរុញឲ្យលោកអ្នកធាត់។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកជំនាញបានណែនាំឲ្យលោកអ្នកព្យាយាមគ្រប់គ្រងចំណង់អាហារឲ្យបានល្អគ្រប់ពេល ពោលគឺកុំញ៉ាំច្រើនតាមចិត្ត តែត្រូវញ៉ាំក្នុងបរិមាណល្មមដែលរាងកាយត្រូវការបានហើយ។ ជាងនេះទៀត លោកអ្នកគួរស្វែករកភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើនដូចជាចេញក្រៅជាមួយមិត្តភក្តិ ហាត់ប្រាណ ឬដើរលំហែរតាមសួន និងចៀសវាងការខឹង ថប់អារម្មណ៍ និងស្រ្តេស ព្រោះវាសុទ្ធតែជាកត្តាជំរុញឲ្យអ្នកញ៉ាំអាហារច្រើន៕ អត្ថបទ៖ ភក្តី

    June 20, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការលើកឡើងនៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Tor Nimol ដែលបង្ហាញពីចំនួនលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួនរហូតដល់ទៅ ១០០លានដុល្លារអាមេរិកនៅក្នុងគណនីធនាគាររបស់ ឯកឧត្តម ហ៊ុន ម៉ានិត នៅឯសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះផងដែរ នៅមុននេះបន្តិច ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើការបកស្រាយនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម ដោយធ្វើការច្រានចោលការបង្ហោះនោះជាព័ត៌មានមិនពិតប្រាកដ មានចេតនាបង្កាច់បង្ខូចឯកឧត្តម។ ឯកឧត្តម ហ៊ុន ម៉ានិត បានឲ្យដឹងដូច្នេះថា “ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ 100 លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។

    June 20, 2019
  • ព័ត៌មានជាតិ

    កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះធ្វើការត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនហុងថន ខសបេធីក ឯ ក សង្ស័យលួចផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់នៅផ្ទះលេខ៣i ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ ការចុះបង្ក្រាបនេះដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕ ប្រភព៖ លោកឧត្តមសេនីយ៏ ឡុង ស្រេង ដោយ៖ ណារ៉ែន

    June 20, 2019
  • កីឡា

    នាពេលបច្ចុប្បន្ននេះ ក្លឹបបិសាចក្រហម Manchester United កំពុងតែដុតដៃដុតជើងដើម្បីពង្រឹកក្លឹបឡើងវិញ ហើយមានកីឡាករមួយចំនួនបានចាកចេញពីក្លឹបរួចហើយ ដោយក្នុងនោះយើងឃើញមានកីឡាករ Herrera ហើយនឹងខ្សែការពារ Antonio Valencia និងមានកីឡាករមួយចំនួនទៀតគ្រោងចាកចេញដូចគ្នា។ ពេលថ្មីៗនេះ មានការរាយការណ៍មួយចំនួនបានផ្សាយថានឹងមានតារាបាល់ទាត់ម្នាក់ទៀតដែលជិតឈានដល់ការផ្លាស់ប្តូរពីក្លឹបបិសាចក្រហម ទៅកាន់ក្លឹបមួយក្នុងក្របខ័ណ្ឌ Serie A ប្រទេសអុីតាលី។ បើយោងទៅតាមសារព័ត៌មាន Daily Mail តារាបាល់ទាត់សញ្ជាតិប៊ែលស្សុីក Romeo Lukaku របស់ក្លឹប Manchester United បានយល់ព្រមផ្លាស់ទៅកាន់ក្លឹប Inter Milan នៅប៉ុន្មានខែខាងមុខនេះ ហើយមួយរយៈចុងក្រោយជាមួយលោកគ្រូបង្វឹកថ្មី Ole Gunner

    June 20, 2019
  • សិល្បៈ

    អតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើម ពេលនោះគឺលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំង។ យ៉ាងណាមិញលោកក៏បានបាត់មុខពីសិល្បៈមិនឃើញចេញបទចម្រៀងថ្មីធ្វើឲ្យមហាជនស្ទើរតែភ្លេចមុខលោកបាត់ទៅហើយ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោក បូ វិចិត្រ ត្រូវបានអ្នកគាំទ្រប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ អាយ៊ែរឡានអោយគេ។ ឃើញបែបនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jenny Chamroeun បានសរសេររៀបរាប់ថា៖ “បង បូវិចិត្រ ម្ចាស់បទ ប៊ិះស៊យ ដុនដាប ឃើញសភាពគាត់

    June 20, 2019
  • សិល្បៈ

    បងប្អូននៅចាំ ស៊ឹម​ ថៃណា ម្ចាស់បទ “បេះដូងឆ្គួតបាន” ដែរឬទេ? តារាចម្រៀងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីមួយរូបក្នុងប្រទេសកម្ពុជា ជាមួយសម្លេងបែបស្អក ច្រៀងបានពីរោះ និងនិយមលេងខ្លួនសិចស៊ី។ ក្រោយពីបាត់មុខអស់មួយរយៈធំពេលនេះ ស៊ឹម ថៃណា ប្រកាសថានាងនឹងវិលត្រលប់មកវិញឆាប់ៗនេះជាមួយបទចម្រៀងថ្មី។ តាមរយៈសារដែលនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «បទចំរៀងថ្មីនាងខ្ញុំនឹងចេញក្នុងពេលឆាប់ៗនេះ​ ទោះបីខ្ញុំបាត់មុខពីសិល្បៈយូរបន្តិចមែន​សង្ឃឹមថាបងប្អូននឹងបន្តការគាំទ្រដូចដេីម​ សូមអរគុណទុកជាមុន»។ បទថ្មីដែលនាងត្រៀមទុកនឹងបញ្ចេញមានចំណងជើងថា “កុំខ្លាចការបាត់បង់” ដោយចង្វាក់ និងអត្ថន័យបែបណានោះគឺ សាមីខ្លួនមិនទាន់បង្ហើបឲ្យដឹងនោះឡើយ។ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា៕ អត្ថបទ៖ មេសា

    June 20, 2019
  • PR

    ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងប្រទេសកម្ពុជា​បាន​​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន ​A​D​SS ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​ទីក្រុង​ឌូ​បៃ​​នៃសហព័ន្ធ​អា​រ៉ាប់​រួម​ ​ដើម្បី​ស្វែងរកឱកាស​នៃភាពជា​ដៃគូ​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុបន្ថែមទៀត​ ​ជាពិសេសលើ​ការ​ជួញ​ដូរ​ឧបក​រ​ណ៍និស្សន្ទ​នៅ​កម្ពុជា​ ក៏ដូចជា​សហព័ន្ធ​អា​រ៉ាប់​រួម​។​ ​នៅ​ក្នុង​ឱកាស​នោះ​ ​តំណាង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង ​រួម​មាន​លោក​​ ​Law​r​e​nc​e​ Kook ជាអភិបាល ​លោក​ On​yen​ ​Yon​g​ ​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ ​លោក​ Jo​h​n ​H​su ​ជានា​យក​ផ្នែក​គម្រោង​ពិសេស​ ​និង​លោក​ ​M​i​c​h​a​e​l​ ​T​am​

    June 20, 2019