ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយរកឃើញថា ខឹងច្រើនធ្វើឲ្យយើងឆាប់ធាត់ឡើងទម្ងន់

    BY Khmernote Media June 20, 2019
    ការសិក្សាមួយរកឃើញថា ខឹងច្រើនធ្វើឲ្យយើងឆាប់ធាត់ឡើងទម្ងន់

    ការសិក្សាមួយបានរកឃើញថា ការខឹងគឺជាមូលហេតុមួយដែលអាចជំរុញឲ្យលោកអ្នកឡើងទម្ងន់។ ការសិក្សាដែលបានចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មាន BRIGHTSIDE បានពន្យល់ថា នៅពេលលោកអ្នកខឹងវាមិនមែនត្រឹមតែជាបញ្ហារបស់អារម្មណ៍ប៉ុណ្ណោះទេ តែរាងកាយរបស់លោកអ្នកក៏បានធ្វើប្រតិកម្មជាគីមីមួយស្របគ្នាផងដែរ។ ពេលមានប្រតិកម្មគីមីនោះគឺរាងកាយបានផលិតអ័រម៉ូនម្យ៉ា​ងដែលមានឈ្មោះថា Adrenaline។ ដំណើរការនៃការផលិតអ័រម៉ូននឹងជំរុញឲ្យរាងកាយនឿយហត់ និងបាត់បង់ថាមពលមួយចំនួន។

    បន្ទាប់មកទៀត ពោលគឺនៅពេលដែលលោកអ្នកបាត់ខឹង លោកអ្នកនឹងមានអារម្មណ៍ឃ្លានចំណីអាហារច្រើនដើម្បីបំពេញថាមពលដែលបានបាត់បង់នៅពេលលោកអ្នកខឹងនោះ។ ដូចនេះវាមានន័យថា ក្រោយពេលខឹងលោកអ្នកនឹងញ៉ាំអាហារច្រើន ដែលជាមូលហេតុជំរុញឲ្យលោកអ្នកធាត់។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកជំនាញបានណែនាំឲ្យលោកអ្នកព្យាយាមគ្រប់គ្រងចំណង់អាហារឲ្យបានល្អគ្រប់ពេល ពោលគឺកុំញ៉ាំច្រើនតាមចិត្ត តែត្រូវញ៉ាំក្នុងបរិមាណល្មមដែលរាងកាយត្រូវការបានហើយ។ ជាងនេះទៀត លោកអ្នកគួរស្វែករកភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើនដូចជាចេញក្រៅជាមួយមិត្តភក្តិ ហាត់ប្រាណ ឬដើរលំហែរតាមសួន និងចៀសវាងការខឹង ថប់អារម្មណ៍ និងស្រ្តេស ព្រោះវាសុទ្ធតែជាកត្តាជំរុញឲ្យអ្នកញ៉ាំអាហារច្រើន៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay