Khmernote Media
  • PR

    សប្តាហ៍ដំបូង នៃការវិលមកវិញ កម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិននឹងអស្ចារ្សជាងអ្វីដែលគ្រប់គ្នារំពឹងទុក។ លោក ពេជ្រ វណ្ណ:រង្សី អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិន បានអោយដឹងថា ជាមួយកម្រិតនៃការផ្សាយច្បាស់ត្រជាក់ភ្នែក ចាប់ពីម៉ោង៤និង៣០នាទីរសៀល រហូតដល់ម៉ោង៧យប់ថ្ងៃសៅរ៍នេះ កម្មវិធីប្រគំតន្ត្រី Boostrong នៅភីអិនអិន មានអមមកជាមួយនូវបទចម្រៀងល្បីៗ ជាចំណីអារម្មណ៍របស់យុវវ័យ ក្រោមឥទ្ធិពលប្រព័ន្ធ Studio Surround Sound ល្អឥតខ្ចោះ មានតែមួយគត់នៅកម្ពុជា។ លោកថា យុវវ័យគួរតែ មានឱកាសមកទទួលយកភាពរំភើបដោយផ្ទាល់ក្រោមកាំរស្មីភ្លើងពណ៌ និងក្បាច់រាំយ៉ាងរស់រវើក សំនៀងផ្អែមល្ហែមត្រជាក់បេះដូង។ កម្មវិធីដំបូងគឺនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះហើយ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ព្រែកព្នៅ។ ដោយស្ថិតនៅលើកំពូលតារាងជាទូរទស្សន៍ ដែលមានប្រជាប្រិយភាពលំដាប់លេខមួយនៅកម្ពុជា

    June 21, 2019
  • សិល្បៈ

    កាលពីថ្មីៗនេះ លោក ងួន កែវពេជ្រពិសិដ្ឋ ដែលជាសិល្បករពោរពេញដោយទេពកោសល្យ ទាំងសំលេង និពន្ធ ដឹកនាំសម្តែង និងជាអ្នកនិយមផលិតវីដេអូតាមប្រព័ន្ធយូធូប បានធ្លាក់ខ្លួនមានជម្ងឺមហារីកដុំសាច់ ដេកមិនបាន ញុាំអាហារមិនបាន ធ្វើអោយរូបកាយដ៏ល្អប្រែក្លាយ ជាស្គមខ្លាំង គួរអោយតក់ស្លុតពន់ពេក។ ពីមួយថ្ងៃទៅមួយថ្ងៃសភាពជម្ងឺតារាប្រុសរូបនេះហាក់កាន់តែដុនដាបទៅៗ ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់មហាជន និងក្រុមគ្រួសារ រហូតនៅព្រឹកនេះលោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាព ដោយនឹងរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីនៅវត្តសំបួរមាស​។ ដោយយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ny Mady បានសរសេររៀបរាប់ឲ្យដឹងថា «ព្រាត់របស់មនុស្សគឺមាន ២ព្រាត់រស់ និងព្រាត់ស្លាប់ព្រាត់ស្លាប់មានន័យថាមនុស្សបានស្លាប់បាត់ទៅហើយ គ្មានថ្ងៃបានជជែកកំសាន្តសប្បាយ រឺញាំបាយជុំគ្នាញាតិទៀតទេ។ ព្រាត់រស់មានន័យថា បាត់វត្តមានពីកន្លែងនេះទៅរស់កន្លែងថ្មី

    June 21, 2019
  • សិល្បៈ

    លោក ម៉ម ពេជ្ជរិទ្ធ ជាសមាជិកក្រុមតូច SmallWorld SmallBand ម្ចាស់បទ “ឆ្ងាយ” , “បើអាច” និង”ចង់ក្បែរ” ជាដើម បានបង្ហាញនូវអារម្មណ៍ ដោយក្តីអស់សង្ឃឹម គ្មានកម្លាំងចិត្តនឹងតែងនិពន្ធតទៅទៀត ដោយសារតែមានជនឆ្លៀតឱកាសជាច្រើនតែងតែបានយកបទចម្រៀងល្បីៗរបស់លោកជាច្រើនយកទៅបង្ហោះធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ រហូតដល់មានពេលមួយដែល ម៉ម ពេជ្ជរិទ្ធ ដែលជាម្ចាស់បទចម្រៀងវិះនឹងអស់ YouTube Channel របស់ខ្លួនដោយសារតែព្យាយាមហាមឃាត់ជនឆ្លៀតឱកាស។ ដោយ ម៉ម ពេជ្ជរិទ្ធ បានរៀបរាប់ថា៖ “ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់

    June 21, 2019
  • សិល្បៈ

    សិល្បៈករចម្រៀង២ដួង ដែលធ្លាប់មានឈ្មោះល្បីល្បាញ គឺលោក បូរ វិចិត្រ និងលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ត្រូវបានគេប្រទះឃើញមានជីវភាពដុនដាប ស្ទើរមិនគួរអោយជឿ និងមានជំងឺប្រចាំកាយថែមទៀតផង។ ថ្មីៗនេះដែរ លោក បូរ វិចិត្រ ម្ចាស់បទ “ប៊ិះស៊យ” បានធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្ត ដែលចូលតាមហាង និងមានជំងឺបាត់បង់ការចងចាំ ថែមទៀតផង។ ក្រោយពេលទទួលដំណឹងបែបនេះ សិល្បៈករ សិល្បៈការនី ជាច្រើនបាននាំគ្នាជួយសង្គ្រោះជីវភាពលោក បូរ វិចិត្រ តាមលទ្ធភាព រៀងៗខ្លួន ដែលនេះបង្ហាញពីការស្រលាញ់គ្នា រវាងអ្នកសិល្បៈ និងអ្នកសិល្បៈ និងមិនបោះបង់គ្នាចោលឡើយ។

    June 21, 2019
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ​ ៖​​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ ដឹក​តាម​រថយន្ត​ទួ​រី​ស​១​គ្រឿង​ នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ខូចគុណភាព​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ បង្ក្រាប​ និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​១​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ត្រួតពិនិត្យ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុងភូមិ​ណា​កា​ឆាយ​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្តបន្ទាយមានជ័យ​ ។​ លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​

    June 21, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ ក្មេងប្រុសដែលជិតឈានដល់វ័យពេញកំលោះរាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន បានតម្រង់ជួរគ្នាជាបន្តបន្ទាប់ ដើម្បីរងចាំទទួលសេវាកាត់ស្បែកនៅចុងលិង្គ ដែលវាជាវប្បធម៌មួយរបស់ហ្វីលីពីនផងដែរ។ យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន DAILYMAIL បានរៀបរាប់ថា​ ហ្វីលីពីនមានវប្បធម៌នៃការកាត់ស្បែកចុងលិង្គចំពោះក្មេងប្រុសចាប់តាំងពីឆ្នាំ ១៩៤៥ មកម្លះ ហើយវប្បធម៌នេះបានកើតមានក្រោយមានវត្តមានជនជាតិឥស្លាមមកដល់លើទឹកដីនៃប្រទេសហ្វីលីពីន។ ការកាត់ស្បែកនៅចុងលិង្គនេះគឺជាសញ្ញាបង្ហាញថា ក្មេងប្រុសនឹងក្លាយជាមនុស្សពេញវ័យ ឬជាមនុស្សប្រុសពេញលក្ខណៈ ក្រោយពេលកាត់ស្បែកលិង្គនេះរួច។ ម្យ៉ាងទៀតការកាត់ស្បែកលិង្គនេះក៏ជាការជួយរក្សាអនាម័យប្រដាប់បន្តពូជបុរសផងដែរ។ ជាទូទៅនៅក្នុងប្រទេសហ្វីលីពីនរដូវកាលនៃការកាត់ស្បែកចុងលិង្គនេះត្រូវបានគេធ្វើឡើងចាប់ពីខែ មេសា រហូតដល់ ឧសភា ឬអូសបន្លាយវែងជាងនេះទៀត អាស្រ័យទៅតាមចំនួនមនុស្សដែលត្រូវកាត់ស្បែកនៅចុងលិង្គតិច ឬច្រើន។ ដោយសារតែវាជាវប្បធម៌មួយរបស់ហ្វីលីពីន និងជាការលើកទឹកចិត្តដល់ក្មេងៗឲ្យហ៊ានធ្វើការកាត់ស្បែកចុងលិង្គនេះផង រដ្ឋាភិបាលហ្វីលីពីនបានសម្រេចផ្តល់ជូនសេវាកម្មនេះដោយមិនគិតថ្លៃ​នោះទេ។ សូមបញ្ជាក់ថា ការកាត់ស្បែកចុងលិង្គមានរយៈពេល ២០ នាទី វាក៏បានបង្កឲ្យមានការឈឺចាប់ផងដែរ ហើយបើតាមការសិក្សាបានបង្ហាញថាបុរសហ្វីលីពីនប្រមាណជា ៩០%

    June 21, 2019
  • សិល្បៈ

    កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលអតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៍ស្រី” ត្រូវបានគេប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយធ្វើជាអ្នកអាយ៊ែរឡានឲ្យគេនៅតាមហាង។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អ្នកសិល្បៈជាច្រើនមានការក្តុកក្តួលយ៉ាងខ្លាំង មិនដឹងស្មានរូបលោក បូ វិចិត្រ ធ្លាក់ខ្លួនបែបនេះ ហើយនាំគ្នាស្វែងរករូបលោក ដើម្បីជួយរូបលោក។ នៅយប់នេះផងដែរ អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើដំណើរទៅយកលោក បូ វិចិត្រ ដើម្បីមកជួបខាងសមាគមសិល្បៈ។

    June 20, 2019
  • សិល្បៈ

    ក្រោយពេលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងទៅនឹងជីវភាពអតីតតារាចម្រៀងល្បីឈ្មោះមួយរូបគឺលោក បូរ វិចិត្រ ដែលជាម្ចាស់បទ “ប៊ិះស៊យ” រួចមក ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍និងអាណិតរូបលោកជាពន់ពេក ដោយនឹកស្មានថាតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ មិននឹកស្មានថាធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្តនៅតាមហាងនោះទេ។ ក្នុងនោះដែរអ្នកនាង យក់ ថិតរដ្ឋា ដែលជាអតីតមិត្តរួមក្រុមរបស់លោក បូរ វិចិត្រ ក៏បានចេញមុខប្រកាសនៅលើ Facebook ដើម្បីជួយរូបលោក ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា៖ “បើបងប្អូនអាណិតអាសូរដល់លោក បូរ វិចិត្រ ដែលជាមិត្តរួមក្រុមរបស់ខ្ញុំក្នុងអតីតក្រុមចំរៀង EV Band បងប្អូនអាចទំនាក់ទំនងទៅបងស្រី ហេង សុវណ្ណា (សុវណ្ណា karaoke)ជាអតីតអ្នកដឹកនាំក្រុម និងជាអ្នកថតសំលេងអោយពួកយើងដែរព្រោះ បូរ វិចិត្រ តែងតែទៅរកគាត់ដើម្បីជំនួយ

    June 20, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 20 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានបញ្ចេញថេបប្លេតម៉ូដែលថ្មី Huawei M5 Lite ដែលជាជម្រើសថេបប្លេតដ៏ល្អឥតខ្ចោះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិសេសទាំងគុណភាពនិងតម្លៃ។ Huawei M5 Lite មានតម្លៃត្រឹមតែ $249 ហើយនេះជាចំណុចពិសេសៗជាច្រើនដែលអ្នកមិនគួរមើលរំលង៖  បច្ចេកវិទ្យា Harman Kardon Audio ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តជាមួយសម្លេងដ៏ល្អឥតខ្ចោះមិនធ្លាប់មាននៅលើថេបប្លេតដទៃ ! គួរបញ្ជាក់ផងដែរថា Harman Kardon ជាក្រុមហ៊ុនធំដ៏ល្បីផលិត Speaker ម៉ាក

    June 20, 2019
  • PR

    ផ្លូវបេតុងប្រវែង ៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូ ៤៧០ម៉ែត្រ ត្រូវបានបុរីថៃឈុនគ្រីឧបត្ថម្ភ ក្នុងការសាងសង់ ដើម្បីភ្ជាប់ពីចំណុច កែងផ្លូវ92ដល់ ចំនុចប្រសព្វផ្លូវសម្តេចជាស៊ីម និងផ្លូវ2011 (ផ្លូវឧញ្ញាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិការ ជាង ៣០ ម៉ឺនដុល្លារបានបើកការដ្ឋាន សាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ខាងមុខនេះ ក្រោមអធិបតីយភាពលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌ សែនសុខ ។ លោក ឧញ្ញា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរិថៃឈុនគ្រី បានលើកឡើងថា ខណ្ឌសែនសុខជាតំបន់មួយកំពុងស្ថិតក្នុងដំណាក់ កាលកំពុងអភិវឌ្ឍន៍

    June 20, 2019